មូលដ្ឋានគ្រឹះទាំងបីដែលវិនិយោគិនគ្រប់រូបគួរយល់ដឹង



 
មូលដ្ឋានគ្រឹះទាំងបីដែលវិនិយោគិនគ្រប់រូបគួរយល់ដឹង

ការវិនិយោគ គឺជារឿងសំខាន់ក្នុងឆ្ពោះទៅសេរីភាពផ្នែកហិរញ្ញវត្ថុ។ គ្រប់វិនិយោគិនធ្វើការវិនិយោគគឺមានគោលបំណងក្នុងការបង្កើតផលចំណេញ តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែទទូលបានផលចំណេញនោះទេ។ អញ្ចឹងហើយបានជាវិនិយោគិនគ្រប់រូបគួរស្វែងយល់ពីមូលដ្ឋានគ្រឹះទាំងបីនេះ។
ដើម្បីជៀសវាងការខាតបង់ ឬដើម្បីចំណេញ វិនិយោគិនគ្រប់រូបគួរស្វែងយល់ពីមូលដ្ឋានគ្រឹះទាំងនេះ៖

មូលដ្ឋានគ្រឹះទី១៖ ចំនុចខុសគ្នារវាងទ្រព្យ និងបំណុល

នៅពេលលោករ៉ូបឺតនៅពីក្មេង ឳពុកអ្នកមានរបស់គាត់បានបង្រៀនគាត់ពីមេរៀនយ៉ាងសាមញ្ញបំផុតមួយ គឺថា ទ្រព្យគឺជាអ្វីៗដែលដាក់លុយចូលក្នុងហោប៉ៅរបស់យើង ឯបំណុលគឺជាអ្វីដែលដកលុយចេញពីហោប៉ៅរបស់យើង

មូលដ្ឋានគ្រឹះទី២៖ វិនិយោគសម្រាប់លំហូរសាច់ប្រាក់

សម្រស់ដ៏ស្រស់ស្អាតនៃទ្រព្យគឺការបានបង្កើតលំហូរសាច់ប្រាក់។ ប្រសិនជាយើងធ្វើការវិនិយោគលើទ្រព្យដែលអាចជួលបាន(ផ្ទះជួល ដីជួល ឃ្លាំងជួល………) នោះពួកវាបានផ្តល់ប្រាក់ចំណេញដល់យើងពីមួយខែទៅមួយខែ ដោយមិនខ្វល់ថាតម្លៃរបស់ពួកវាបានកំពុងធ្លាក់ចុះ ឬឡើងនោះទេ តែយើងនៅបន្តទទួលបានប្រាក់ចំណេញ។ ឳពុកអ្នកមានរបស់លោករ៉ូបឺតបាននិយាយថា ”ហេតុផលដែលមនុស្សភាគច្រើនទទួលបរាជ័យផ្នែកហិរញ្ញវត្ថុនោះ គឺមកពីពួកគាត់បានវិនិយោគលុយទៅលើទ្រព្យដែលសង្ឃឹមថាពួកវានឹងឡើងតម្លៃ ប៉ុន្តែអ្នកមានគឺពួកគាត់វិនិយោគលើទ្រព្យអ្វីដែលមានលំហូរសាច់ប្រាក់ ហើយពួកគាត់បានយកលំហូរសាច់ប្រាក់ទាំងនោះទៅបន្តវិនិយោគលើទ្រព្យផ្សេងៗជាច្រើនទៀត។

មូលដ្ឋានគ្រឹះទី៣៖ ចំនុចខុសគ្នារវាងបំណុលល្អនិងបំណុលអាក្រក់

បំណុលអាក្រក់ គឺជាបំណុលទាំងឡាយណាដែលជួយដកលុយចេញហោប៉ៅរបស់យើង។ ឧទាហរណ៍ៈ យើងដកលុយទៅទិញទូរទស្សន៍ ដោយទូរទស្សន៍ហ្នឹងមិនបានជួយបង្កើតចំណូលដល់យើង មិនត្រឹមតែប៉ុណ្ណឹងទេ យើងប្រើយូរៗទៅវាកាន់តែខូចៗហើយយើងបានយកលុយទៅជុសជុលវា ឬបោះបង់វាចោល។

បំណុលល្អ គឺអាចឲ្យទិញទ្រព្យដែលមានលំហូរសាច់ប្រាក់រាល់ខែ។ ឧទាហរណ៍ៈ យើងខ្ចីលុយ10,000$ ពីធនាគារ មកទិញទ្រព្យដែលមានលំហូរសាច់ប្រាក់។ ជារៀងរាល់ខែយើងទទូលបានប្រាក់ចំណូល500$ តែយើងត្រូវបង់ការប្រាក់ទៅធនាគាររួមទាំងថ្លៃថែទាំទ្រព្យហ្នឹងអស់400$ក្នុងមួយខែៗ។ អញ្ជឹងយើងអាចទទួលបានប្រាក់ចំណេញ100$ក្នុងមួយខែៗ។

ចំពោះការខ្ចីលុយពីធនាគារនេះ វាជាបំណុល តែវាបានដាក់លុយចូលហោប៉ៅរបស់យើង100$រាល់ខែ អញ្ជឹងបំណុលនេះបានប្រែក្លាយជាបំណុលល្អវិញ។



ប្រភពៈ Richdad




Comments