សំបុត្រពី រ៉ូបឺត គីយូសាគី( Robert Kiyosaki)


សំបុត្រពី រ៉ូបឺត គីយូសាគី( Robert Kiyosaki)


មិត្តជាទីស្រឡាញ់!

សូមអបអរសាទរ និងស្វាគមន៍ចំពោះការមកកាន់” របៀបទិញទ្រព្យដើម្បីធ្វើការវិនិយោគជាលើកដំបូងរបស់អ្នក(How to buy your first Investment property)!”

វិនិយោគសម្រាប់គុណតម្លៃ

អត្ថបទនេះ គឺជាទំរង់មូលដ្ឋានគ្រឹះពីឪពុកអ្នកមានៈ ចូរស្វែងរកទ្រព្យដែលមានលំហូរសាច់ប្រាក់ និងមានសក្តានុពលសម្រាប់ការពង្រីកដើមទុន(Cashflow AND with a potential for capital gains.)

វាពិតជាអំពី "ការវិនិយោគមានតម្លៃ" តើអ្វីទៅជាតម្លៃពិតនៃអចលនទ្រព្យ? តម្លៃពិតនៃអចលនទ្រព្យ គឺជាតម្លៃដែលមានការរួមបញ្ជូលគ្នាទាំង លំហូរសាច់ប្រាក់ និងសក្តានុពលចំពោះការពង្រីកទុន។ 

  ស្វែងរកតំបន់ក្បែរផ្ទះ

ជាពិសេស បើអ្នកទើបតែចាប់ផ្តើម៖ វាមានសារៈសំខាន់ណាស់ក្នងការចាប់អារម្មណ៍តំបន់ដែលក្បែរផ្ទះ ព្រោះថាអ្នកអាចស្គាល់ច្បាស់ពីវា។ អ្នកអាចជិះកង់ ជិះម៉ូតូ ដើរ ទៅតំបន់នេះជាញឹកញាប់បាន ដើម្បីដឹងថា តើវាកំពុងរីកចំរើន ឬកំពុងស្លាប់? តើមានផ្លាកប្រកាសជួល ឬលក់ច្រើន? ផងដែរនោះ ចូរស្វែងរកឈ្មួញកណ្តាលពីរ បីនាក់ដែលជាអ្នកមានការប្រតិបត្តិការនោទីនោះ។ អ្នកអាចដឹងបានច្រើនដោយតាមការឃើញការប្រកាសលក់ភាគច្រើន។ ទូរស័ព្ទទៅកាន់ឈ្មួញកណ្តាលទាំងនេះ ហើយសួរពួកគាត់ពីតំបន់ហ្នឹង។ តើអ្វីដែលទើបនឹងលក់ក្នុងពេលថ្មីៗនេះ ហើយលុយបានតម្លៃប៉ុន្មាន? តើគេជួលទ្រព្យនេះក្នុងគោលបំណងអ្វី? តើនរណា ឬមនុស្សប្រភេទណាជាអ្នកជួល? តើរយៈពេលប៉ុន្មានចំពោះអចលទ្រព្យទាំងនោះបានដាក់លុយក្នុងទីផ្សារមុនពេលលក់ដាច់?

ហេតុអ្វីអ្នកត្រូវធ្វើដូចនេះ? ពីព្រោះថានៅពេលទ្រព្យមួយបានលក់ក្នុងទីផ្សារនោះ អ្នកនឹងអាចដឹងបានយ៉ាងលឿន ព្រមទាំងដឹងថាវាជាឱកាសល្អ ឬមិនល្អ ហើយអ្នកអាចធ្វើការសម្រេចចិត្តបានលឿន។ តាមពិត បើអ្នកបានដឹងយ៉ាងច្បាស់ពីតំបន់មួយហ្នឹងបានល្អ អ្នកអាចនឹងបានលឺពីទ្រព្យថ្មីៗមុនពេលវាចូលក្នុងទីផ្សារ និងមានប្រៀបជាងដៃគួប្រកួតប្រជែងរបស់អ្នក។

អចលនទ្រព្យដំបូង ដែលប្រពន្ធរបស់ខ្ញុំ (គីម) បានធ្វើការវិនិយោគដំបូងគឺវានៅក្បែរផ្ទះរបស់យើង។ នាងបានដើរ រត់ ឬបើកបរឆ្លងកាត់ទីនោះលើសពីបីដងក្នុងមួយអាទិត្យ ដើម្បីដឹងពីការប្រែប្រួលនៅក្បែរៗខាងហ្នឹង។

ចាប់ផ្តើមពីតូច

ខ្ញុំមិនអាចបញ្ជាក់បានគ្រប់គ្រាន់នៅចំនុចនេះទេ នៅពេលអ្នកកំពុងចាប់ផ្តើមពីតូចនោះ។ ការវិនិយោគច្រើនដង និងប្រើប្រាស់លុយចំនួនតិចនៅក្នុងឱកាសដំបូងរបស់អ្នក។ មនុស្សភាគច្រើនបានធ្វើផ្ទុយ ពួកគេបានប្រើប្រាស់ពេលវេលាតិច តែប្រើលុយច្រើន ហើយឆ្ងល់ថាហេតុអ្វីបានជាពួកគេខាតឬបាត់បង់លុយ! អ្នកចង់រក្សាកម្រិតហានិភ័យឲ្យទាប ព្រោះតែអ្នកកំពុងតែរៀនពីខ្សែរកោង។ ហេតុអ្វីបានជាមានហានិភ័យខ្លាំងនៅពេលដែលអ្នកដឹងថាមានអ្វីជាច្រើនដែលត្រូវរៀន? 


“ភាពខុសគ្នារវាងអ្នកក្រនឹងអ្នកមានគឺខុសគ្នាត្រង់មធ្យោបាយនៃលំហូរសាច់ប្រាក់របស់ពួកគេ។”


រំពឹងថានឹងធ្វើឱ្យមានកំហុស

រាល់ការធ្វើនឹងមានកំហុស  គ្រាន់តែចាំថាកំហុសមិនបានធ្វើឲ្យមានការថយចុះទេ:​ ពួកវាពិតជាជំហានឆ្ពោះទៅមុខក្នុងដំណើរការសិក្សា។ ការពិតដែលថាកំហុសឆ្គងកើតឡើងគឺជាហេតុផលមួយដែលលំហូរសាច់ប្រាក់មានលក្ខណៈបែបវិជ្ជមាន គឺសំខាន់ចាប់តាំងពីពេលចាប់ផ្តើមមក។

ដឹងអ្វីដែលអ្នកអាចទិញបាន

មានន័យថា កំណត់ពីចំនួនលុយចំណាយដើម្បីឲ្យអ្នកមានលំហូរសាច់ប្រាក់តាមអ្វីដែលអ្នកត្រូវការ។ ម្យ៉ាងទៀត តើវានឹងចំណាយលុយអស់ប៉ុន្មានដើម្បីទទួលបានលុយចំនេញត្រឡប់ 15% 20%​ ឬ30% ពីការវិនិយោគរបស់អ្នក? អ្នកនឹងរៀនពីរបៀបដោះស្រាយបញ្ហានេះនៅក្នុងសៀវភៅការងារ ប៉ុន្តែអ្នកក៏ត្រូវដឹងពីលក្ខណៈជាក់លាក់សម្រាប់តំបន់ផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

ទីពីរៈ ចង់ចាំថា គោលបំណងនៃការវិនិយោគ គឺដើម្បីកែលម្អរបាយការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។
ដូច្នេះ ចូរសួរខ្លួនអ្នកនូវសំនួរទាំងនេះអំពីការទិញដែលមានសក្តានុពលៈ

-បើអ្នកជួលឈប់ជួល តើអ្នកអាចមានលទ្ធភាពបង់ថ្លៃទ្រព្យហ្នឹងបានយូរប៉ុន្មាន?
-បើមានបញ្ហារឿងតម្លៃចំពោះការថែទាំ តើខ្ញុំអាចទិញវាបានទេ? 
នេះជាមូលហេតុមួយទៀតដើម្បីចាប់ផ្តើមពីតូច។

សូមចងចាំ, គោលបំណងនៃការវិនិយោគអចលនទ្រព្យគឺដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់អ្នក មិនមែនធ្វើឲ្យអ្នកក្លាយជាមនុស្សធំសម្បើមនោះទេ។

ស្វែងរកទ្រព្យដែលមានបញ្ហាច្រើន

វាជាការពិត: អ្វីដែលល្អបំផុតដែលអ្នកត្រូវស្វែងរកគឺជាទ្រព្យសម្បត្តិដែលមានមនុស្ស
ដើរចេញ ព្រោះតែមានបញ្ហា។ ចូរដោះស្រាយបញ្ហានោះ ហើយទ្រព្យនោះអ្នកក៏អាចបង្កើនតម្លៃអចលនទ្រព្យភ្លាមៗផងដែរ។

ឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ដែលខ្ញុំចូលចិត្តជាងគេគឺនៅពេលប្រពន្ធខ្ញុំ(គីម) និងខ្ញុំបានឆ្លងកាត់អគារផ្ទះល្វែងមួយនៅ Phoenix រដ្ឋArizona ដែលជាផ្ទះល្វែងមួយដែលមិនមានចំនូល ឬអាចនិយាយបានថាទំនេររហូតដល់37%ឯណោះ នេះជាចំនួនដ៏ច្រើនលើសលុប។ គ្មាននរណាម្នាក់ចង់បានអគារនោះទេ។ ប៉ុន្តែយើងបានសួរខ្លួនឯងថា”តើយើងអាចដោះស្រាយបញ្ហានេះបានដោយរបៀបណា?” ព្រោះថាទ្រព្យនេះមានលក្ខណៈជាសណ្ឋាគារៈ មនុស្សអាចជួលអាផាតមិនដែលមានគ្រឿងសង្ហារិមគ្រប់គ្រាន់បានគ្រប់ទីកន្លែងចាប់ពីមួយអាទិត្យទៅដល់មួយឆ្នាំ។ បញ្ហាមួយគឺថា គ្មាននរណាចង់រស់នៅទីនោះនៅរដូវក្តៅទេ អញ្ជឹងអគារនេះត្រូវនៅទំនេរក្នុងរដូវកាលនោះ។ ដើម្បីដោះសា្រយបញ្ហានេះ យើងបានធ្វើការស្រាវជ្រាវ និងបំលែងវាពីសណ្ឋាគារជួលក្នុងរយៈពេលខ្លីទៅជាអាផាតមិនជួលក្នុងរយៈពេលវែង។  អត្រាទំនេរមានពី 37% បែបទៅតែ 3%វិញ ហើយអគារនេះមានការឡើងតម្លៃផងដែរ។ យើងបានទទួលជោគជ័យរួមទាំងលំហូរសាច់ប្រាក់ និងការពង្រីកដើមទុនផងដែរ!

ការងាររបស់អ្នកក្នុងនាមជាអ្នកវិនិយោគម្នាក់ គឺស្វែងរកទ្រព្យសម្បត្តិណាដែលមានបញ្ហាច្រើន ហើយធ្វើការដោះស្រាយបញ្ហាទាំងនេះ។ ចង់ចាំជានិច្ចថា មើលលើតួរលេខ។
ឪពុកអ្នកមានតែងតែនិយាយថា​​ “គិតដោយប្រើខួរក្បាល មិនមែនប្រើបេះដូងនោះទេ”(Think with your calculator, not your heart.)​។ ដូច្នេះ អ្នកយល់ពីតំបន់ដែលអ្នកជ្រើសរើសធ្វើការវិនិយោគ ហើយដឹងថាតើអ្វីដែលអ្នកកំពុងស្វែងរក។ ប្រាកដថាអ្នកបានតាមដានយ៉ាងដិតដល់ចំពោះតួរលេខនៃការជ្រើសរើសទ្រព្យរបស់អ្នក។ តួរលេខនឹងតែងតែប្រាប់អ្នក​ ថាតើអ្នកបានជួបឱកាសល្អឬ។ សៀវភៅការងារមានព័ត៌មានដ៏មានតម្លៃជាច្រើនអំពីការវិភាគពីតួរលេខ។

ដំបូន្មានចុងក្រោយ

ចង់ចាំថាតម្លៃ គឺមិនមែនជាអ្វីៗទាំងអស់នោះទេ។ ដូច្នោះកុំធ្វើខុសគោលការណ៍ដោយសារតែមានភាពទាក់ទាញពីតម្លៃថោក។ តើអចលនទ្រព្យឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យរបស់អ្នកដែរឬទេ? តើវាមានលំហូរសាច់ប្រាក់បែបជាវិជ្ជមានដែរឬទេ? តើវាល្អដែរឬទេ? ឳពុកអ្នកមានបាននិយាយថា “មិនមែនអចលទ្រព្យមានតម្លៃថោក វាន័យថាវាល្អនោះទេ តាមពិតទៅ ទោះជាវាមានតម្លៃថោក តែគ្មានគុណតម្លៃ នោះគឺវាមានថ្លៃខ្លាំងណាស់។”

ចងចាំរូបមន្តមូលដ្ឋានរបស់ឳពុកអ្នកមានគឺៈ ស្វែងរកទ្រព្យទាំងឡាយណាដែលមានលំហូរសាច់ប្រាក់ និងមានសក្តានុពលសម្រាប់ការពង្រីកដើមទុន។ អូខេ ឥឡូវដល់ពេលត្រូវចាប់ផ្តើមហើយ។ ដល់ពេលត្រៀមខ្លួនរួចសម្រាប់ចាប់ផ្តើមធ្វើដំណើរដ៏ជោគជ័យ ដើម្បីធ្វើការវិនិយោគនៅក្នុងវិស័យអលចនទ្រព្យហើយ!


ប្រភពៈ លោកគ្រួ រ៉ូបឺត គីយូសាគី




Comments