ដំណើរ និងលទ្ធផលនៃជីវិត

ដំណើរ និងលទ្ធផលនៃជីវិត



ដំណើរជីវិតយើង គឺមានកើត មានចាស់ មានឈឺ មានស្លាប់ ជារឿងធម្មតារបស់ធម្មជាតិ។

នៅក្នុងដំណើរជីវិតនេះគឺអាចបានឆ្លងកាត់ជា៤ដំណាក់កាលផងដែល រួមមាន៖
-ដំណាក់ការទីមួយ គឺវ័យរៀនសូត្រ
-ដំណាក់ការទីពីរ គឺវ័យរកនិងបង្កើនទ្រព្យ
-ដំណាក់ការទីបីគឺ វ័យរីករាយ
-ដំណាក់ការទីបួនគឺ វ័យរុះរោយ


អញ្ចឹងតើក្នុងដំណាក់កាលនីមួយៗយើងគួរធ្វើអ្វីខ្លះ?

ខាងក្រោមនេះគឺជាការចែករំលែងរបស់លោកគ្រូ អួន សារ៉ាត៖

ដំណាក់ការទីមួយ គឺវ័យរៀនសូត្រ

វ័យនេះគឺរាប់តាំងតែពីអាយុ0ឆ្នាំ-25ឆ្នាំ។ មនុស្សម្នាក់ៗត្រូវតែរៀនសូត្រ ដោយរៀននៅក្នុងសាលា ឬក៏ ព្រមទាំងក្នុងជីវិតពិតផងដែរ។ នៅក្នុងវ័យនេះគឺជាវ័យចាក់គ្រឺះនៃចំណេះដឹង និងផ្នត់គំនិតក្នុងការក្លាយជាអ្នកដើរតាម ឬក៏ក្លាយជាអ្នកដឹកនាំ ឬក៏ក្លាយជាថៅកែ ឬជាបុគ្គលិក ឬក៏ជាគ្រឹះនៃលទ្ធលរបស់ជីវិត។

ដំណាក់កាលទីពីរ គឺវ័យរកនិងបង្កើនទ្រព្យ

វ័យនេះគឺរាប់ចាប់ពី25ឆ្នាំ-50ឆ្នាំ។ មនុស្សភាគច្រើនបានខិតខំរកលុយ និងព្យាយាមបង្កើនទ្រព្យ។ វ័យនេះគឺជាវ័យដ៏ក្តៅបំផុតក្នុងការបង្កើន និងបញ្ជេញសមត្ថភាព។ បើនិយាយចំពោះការរៀនសូត្រវិញ គឺមានមនុស្សជាច្រើនមានការយល់ច្រឡំខ្លាំង ដោយអ្នកខ្លះបានបញ្ចប់រហូតដល់កម្រិតបណ្ឌិតនៅក្នុងសាលា តែបែរជាបឈ្ឈប់ការរៀនសូត្រនៅក្នុងជីវិតពិត ឯអ្នកខ្លះមិនបានបញ្ចប់រហូតកម្រិតបណ្ឌិតទេ តែបានបន្តរៀនសូត្រនៅក្នុងជីវិតពិត ឯអ្នកខ្លះមិនបានបញ្ជប់ដល់បណ្ឌិតក្នុងសាលាទេ ហើយទាំងមិនបានបន្តរៀនសូត្រនៅក្នុងជីវិតពិតទៀត តែក៏មានអ្នកខ្លះ បានបញ្ចប់រហូតកម្រិតបណ្ឌិតនៅក្នុងសាលា និងបានបន្តរៀនសូត្រនៅក្នុងជីវិតពិតទៀត។ ដោយសារតែការគិត និងសកម្មភាពទាំងនេះបានកំណត់ពីលទ្ធផលដែលទទូលបាននៅពេលនេះ និងនៅថ្ងៃអនាគាតរបស់មនុស្សម្នាក់នោះ។

ដំណាក់កាលទីបីគឺ វ័យរីករាយ

វ័យនេះគឺរាប់តាំងពីអាយុ50ឆ្នាំ-75ឆ្នាំ។ វ័យនេះមនុស្សម្នាក់ៗគួរណាស់តែចំណាយជីវិតរបស់ខ្លួនទៅភាពសប្បាយរីកឲ្យបានច្រើនដើម្បីជួយផ្តល់ស្នាមញញឹមឲ្យបានកាន់តែច្រើនទៅកាន់ពិភពលោកនេះ។ ក្នុងវ័យនេះមានអ្នកខ្លះពួកគាត់បានប្រើជីវិតរបស់ពួកគាត់ដោយភាពរីករាយ តែអ្នកខ្លះបានរស់នៅប្រកដដោយភាពលំបាកលំបិន ឬក៏សូម្បីតែប្រាក់ចំណាយសម្រាប់ជីវិតផ្ទាល់ខ្លួនរាល់ថ្ងៃក៏គ្មានដែរ។ តើមកពីហេតុអ្វី? មូលហេតុដ៏ធំមួយគឺមកពីការយល់ច្រឡំពីជីវិត។





ដំណាក់កាលទីបួនគឺ វ័យរុះរោយ

វ័យនេះគឺរាប់ចាប់ពី75ឆ្នាំ-100ឆ្នាំ។ ទោះបីជាមានជីវិតអាចរស់ដល់ក្តី ឬមិនដល់ក្តី តែបើដល់វិញក៏ដោយ ក៏អ្វីៗសំខាន់បំផុតនៅក្នុងជីវិតត្រូវបានរុះរោយទៅៗ។ ដូចជាភ្នែកអាចលែងមើលឃើញច្បាស់ដូចមុន ត្រចៀកលែងបានស្តាប់លឺដូចមុខ រាងកាយលែងបានមាំមួនដូចមុន-ល-។ បើយើងពិតជាអាចរស់នៅដល់វ័យនេះ យើងគួរតែបន្តក្តីរីករាយតាមតែអាចធ្វើបាន នោះជារឿងដ៏ល្អបំផុតដែលមនុស្សម្នាក់ៗគួរធ្វើ។



ប្រភព៖ លោកគ្រូ អួន សារ៉ាត

Comments