តើអ្វីទៅជាភាពពិតនៃហិរញ្ញវត្ថុរបស់អ្នក?

តើអ្វីទៅជាភាពពិតនៃហិរញ្ញវត្ថុរបស់អ្នក?



ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺចាប់ផ្តើម នៅពេលអ្នកដឹងថាពេលនេះលុយរបស់អ្នកនៅឯណា

តើអ្នកធ្លាប់បានកត់សម្គាល់ឃើញថាការកុហកបន្តិចបន្តួចមួយអាចគ្រប់ដណ្តប់ភាសានិយាយរបស់អ្នកបានទេ?
ការកំហុសទាំងនេះពួកវាហាក់ដូចជាគ្មានគ្រោះថ្នាក់អ្វីទេ ប៉ុន្តែពួកវាអាចធ្វើឲ្យមានការច្របូកច្របល់នៅក្នុងចិត្តគំនិតរបស់យើង។ នៅពេល កាន់តែមានភាពច្របូកច្របល់កើនទៅៗនោះ វានឹងប្រែចិត្តគំនិតរបស់យើងឲ្យជឿការកុហកទាំងនោះថាជាការពិត។

ចំពោះរឿងលុយវិញ គឺអាចក្លាយជាការពិត។ តាមពិតទៅការកុហកគឺមានភាពងាយស្រួលណាស់បើនិយាយពីរឿងចំណាយលើការញាំ សំលៀកបំពាក់ ឬការចំណាយលើការកំសាន្ត..។

ដល់ពេលពិនិត្យភាពជាក់ស្តែងហើយ

វាជាពេលក្នុងការទទូលយកការពិត។ វាជាពេលវេលាដើម្បីបំបែកការពិតចេញពីការប្រឌិតហើយ។ វាដល់ពេលដែលអ្នកអាចសួរខ្លួនឯងនូវសំនួរទាំងនេះ ហើយផ្តល់ចម្លើយដោយស្មោះត្រង់: តើអ្នកកំពុងចាត់ចែងលុយរបស់អ្នកយ៉ាងដូចម្តេច? តើលុយរបស់អ្នកកំពុងហូរទៅណា? តើអ្នកចំណាយលុយរាល់ខែដោយរបៀបណា? តើអ្នកកំពុងមានភាពឆ្លាតវៃក្នុងការប្រើប្រាស់លុយក្នុងកម្រិតណា?

ប្រហែលជារឿងនេះអ្នកអាចមានភាពពិបាកក្នុងការផ្តល់ចម្លើយពិត ព្រោះថាមនុស្សយើងម្នាក់ៗគឺមានការរវល់។ តែយើងត្រូវហ៊ានប្រឈមមុខចំពោះការពិត។ វាអាចមិនស្រួលក្នុងការប្រឈមមុខនឹងការពិត ជាពិសេសចំពោះអ្នកខ្លះដែលមានចំណាយលើសចំណូល។

តើអ្នកបានរៀបចំលុយសម្រាប់ចូលនិវត្តន៍ឬទេ? តើអ្នកកំពុងមានចំណូលអកម្មទេ? ឬអ្នកកំពុងរស់ដោយផ្នែកលើប្រាក់ខែតែមួយមុខ?

ការពិតនឹងកំណត់អ្នកឲ្យមានសេរីភាព

វាមិនសូវមានភាពងាយស្រួលក្នុងការបើកចិត្តទទូលយកការពិតនោះ។ ប៉ុន្តែអ្នកគួរតែធ្វើ ពីព្រោះថាអ្នកគឺមានសេរីភាពក្នុងការផ្លាស់ប្តូរ។

បើនិយាយរឿងលុយវិញ ការពិតវាជួយកំណត់ពីសេរីភាពរបស់អ្នក។ ថ្ងៃនោះគឺដល់ពេលចាប់ផ្តើមទទូលយកការពិត ព្រមទាំងដឹងពីកន្លែងពិតនៃលុយរបស់អ្នក នឹងចាប់ផ្តើមរៀនពីជំនឿថ្មីចំពោះលុយ និងការវិនិយោគហើយ។

ចូរប្តេជ្ញាចិត្តចាត់វិធានការចំពោះជំហានទាំងប្រាំដើម្បីស្វែងរកសេរីភាពហិរញ្ញវត្ថុ:

1/ ចំណូល៖ ចូរប្រាប់ខ្លួនឯងចំពោះចំណូលនីមួយៗ ដែលអ្នកទទូលបានយ៉ាងច្បាស់លាស់។
2/ចំណាយ៖ ត្រូវមានភាពស្មោះត្រង់ចំពោះរាល់ការចំណាយរបស់អ្នក។ តើអ្នកពិតបានចំណាយអ្វីខ្លះជារៀងរាល់ខែ?

3/ របៀបរស់នៅរបស់អ្នក៖ ឯករាជ្យផ្នែកហិរញ្ញវត្ថុ គឺមានន័យថាអ្នកមានលុយសម្រាប់ផ្គត់ផ្គង់តាមជីវិតដែលអ្នកចង់រស់នៅ មិនមែនត្រឹមមានលុយតែមួយរស់នោះទេ។ អញ្ជឹងអ្នកត្រូវប្រើលុយឲ្យខំធ្វើការឲ្យជីវិតរបស់អ្នក។ ចូរចាប់ផ្តើមស្មោះត្រង់ចំពោះរាល់ការចំណាយរបស់អ្នក ព្រោះថាវាជារឿងសំខាន់ណាស់​ ដោយសារតែវាអាចជួយកំណត់ពីហិរញ្ញវត្ថុរបស់អ្នកនៅពេលអនាគត។

4/ ចូរសួរសំនួរទាំងនេះចំពោះខ្លួនឯង៖ តើខ្ញុំជាម្ចាស់នៃការវិនិយោគអ្វីខ្លះ? តើខ្ញុំមានភាគហ៊ុនទេ មានការប្រាក់ប្រចាំឆ្នាំទេ(ធនាគារ..) មានគម្រោងចំពោះការចូលនិវត្តន៍ទេ មានអលចនទ្រព្យទេ(មិនត្រឹមតែផ្ទះរបស់អ្នកទេ) មានការវិនិយោគក្នុងអាជីវកម្មទេ មានមាស ពេជ្រ ប្រាក់ទេ? តើខ្ញុំមានចំណូលអកម្មទេ? តើខ្ញុំបានវិនិយោគចំនូនប៉ុន្មាន? តើកំពុងមានអ្វីកើតឡើងចំពោះការវិនិយោគរាល់ថ្ងៃនេះ?..

5/ ចូរបើកមើលអ៊ីម៉ែលនិងបណ្តាញទំនាក់ទំនងរបស់អ្នក៖ ធ្វើការសង្កេតពីរបាយកាណ៍ប្រចាំឆ្នាំរបស់អ្នក។



ប្រភពៈ richdad

Comments