កត្តាងាយៗទាំង៣ដែលជះឥទ្ធិពលដល់ភាពជោគជ័យ
តើអ្នកដឹងទេថាពេលព្រឹកគឺជាពេលដ៏សែនសំខាន់សម្រាប់ពេលវេលាក្នុងមួយថ្ងៃរបស់អ្នកទេ?
អញ្ចឹង តើអ្នកអាចចាប់ផ្តើមប្រើប្រាស់បានត្រឹមត្រូវដោយរបៀបណា?
1)
រៀបចំផែនការនៅពេលយប់
គិតពីអ្វីដែលអ្នកចង់ធ្វើជាពិសេសពីអ្វីដែលអ្នកចង់ជោគជ័យជាជាងចំណាយពេលវេលាខ្ជះខ្ជាយឥតប្រយោជន៍មកបារម្ភណ៍ពីកន្លែងចាប់ផ្តើម
និងអ្វីត្រូវធ្វើនៅពេលក្រោយនោះ។នេះជាផ្នត់គំនិតដ៏ត្រឹមត្រូវមួយសម្រាប់ភាពជោគជ័យនិងមានប្រសិទ្ធភាពខ្លាំង។
2)
រៀបចំគោលដៅសម្រាប់ពេលព្រឹកជារៀងរាល់ថ្ងៃ
ពេលអ្នកក្រោក និងអនុវត្តផែនការដែលអ្នកបានធ្វើពីយប់
ដោយប្រើពេលក្នុងការរំលឹងពីគោលដៅបន្តិច។ វិធីនេះវាជាការផ្តោត និងជាថាមពលរបស់អ្នកក្នុងការបំពេញអ្វីដែលអ្នកចង់ធ្វើ។
3)
ជៀសវៀសការមើលទូរស័ព្ទ
បង្កើតទំលាប់ពិតប្រាកដក្នុងពេលព្រឹកមួយថា
អ្នកក្រោក ហើយទៅងួតទឹក រៀបចំខ្លួន និងញាំអាហារពេលព្រឹកដ៏ឆ្ងាញ់
ហើយផ្តោតលើអ្វីដែលអ្នកចង់ទទួលបានជោគជ័យ។
“គោលដៅ នាំទៅបញ្ជេញសកម្មភាព ហើយសកម្មភាពនាំទៅមានលទ្ទផល”
ប្រភពៈ លោកគ្រូមហាសេដ្ឋី Brian Tracy
Comments
Post a Comment