Posts

Showing posts from September, 2018

ប្រព័ន្ធគ្រប់គ្រងក្រឡប្រាក់ទាំង៦

Image
ភាពខុសគ្នាដ៏ធំមួយរវាងអ្នកជោគជ័យនិងអ្នកបរាជ័យផ្នែកហិរញ្ញវត្ថុនោះគឺ  របៀបនៃការគ្រប់គ្រងលុយ ។ នេះជារបៀបគ្រប់គ្រងលុយរបស់មហសេដ្ធី  T.Harv Eker ដែលជានិពន្ធសៀវភៅ  Millioniare Mind  ដ៏ល្បីបំផុតព្រមទាំងលក់បំផុត។ ទាំងនេះជាប្រព័ន្ធគ្រប់គ្រងលុយទាំង៦ក្រឡរបស់គាត់៖ គណនីសំរាប់ចំណាយលើការចាំបាច់ (NEC  55%) គណនីនេះគឺដើម្បីធ្វើការចំណាយប្រចាំថ្ងៃរបស់អ្នក។  វារួមបញ្ចូលទាំងអ្វីផ្សេងៗដូចជាការជួលរបស់អ្នក ប្រាក់កម្ចី ប្រាក់បំណុល វិក័យប័ត្រទឹកភ្លើង ពន្ធ អាហារ សំលៀកបំពាក់-ល-។ ជាទូទៅវារួមបញ្ចូលអ្វីដែលអ្នកត្រូវការដើម្បីរស់នៅជាចាំបាច់។ គណនីសន្សំសម្រាប់រយៈពេលវែង (LTS  10%) លុយនៅក្នុងក្រឡនេះគឺសម្រាប់ទិញអ្វីៗដើម្បីបំពេញស្តង់ការក្នុងការរស់នៅរបស់អ្នក ព្រមទាំងអ្វីៗដែលបេះដូងរបស់អ្នកត្រូវការ ដូចជាផ្ទះ ឡាន ទូរស័ព្ទ-ល-។ គណនីសំរាប់ការលំហែកំសាន្ត(PLY  10%) គោលបំណងនៃក្រឡនេះគឺដើម្បីធ្វើអោយអ្នកមានសេចក្តីសុខ ជាលក្ខណះផ្ទាល់ខ្លូន​​  ឬក៏លក្ខណះគ្រូសារ ដូចជាការដើរលំហែនៅចុងសប្តាហ៍ ឬទៅដើរកំសាន្តប្រទេសក្រៅដើម្បីទទូលបានភាពសប្បាយរីករាយ-ល-។ គណនីសំរា...