Posts

Showing posts with the label លោកគ្រូ T.harv Eker

តើអ្នកចង់រកលុយបានច្រើនក្នុងរយៈពេលដ៏ខ្លីទេ?

Image
តើអ្នកចង់រកលុយបានច្រើនក្នុងរយៈពេលដ៏ខ្លីទេ? សម្រាប់មនុស្សគ្រប់គ្នាដែលមានការធុញទ្រាន់នឹងការតស៊ួក្នុងរកលុយនិងចង់ទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ អញ្ជឹងអ្នកអាចប្រើគោលការទាំង៨របស់លោកគ្រូ  T.harv Eker  ក្នុងការជួយអ្នកឲ្យបង្កើតទ្រព្យសម្បត្តិបានលឿនជាងសុបិន្តដែលអាចទៅរួចរបស់អ្នកទៅទៀត។ # ១ អភិវឌ្ឍន៍ផ្នត់គំនិតឲ្យលឿនចំពោះការបង្កើនទ្រព្យសម្បត្តិ មានគំនិតសង្ស័យជុំវិញ"ការបង្កើនទ្រព្យសម្បត្តិក្នុងរយៈពេលខ្លី" ប៉ុន្តែមានមនុស្សជាច្រើនពិតជាអាចក្លាយជាអ្នកមានក្នុងរយៈពេលដ៏ខ្លីបាន ព្រមទាំងស្របច្បាប់ផងដែរ។ ចូរកែសម្រួលអ្វីដែលអ្នកគិតចំពោះភាពមានបាននិងភាពជោគជ័យ។ #២ ធ្វើការបញ្ជូលគុណតម្លៃពិត បើសិនអ្នកមិនធ្វើការបញ្ជូលបានច្រើននោះទេ អ្នកនឹងមិនអាចទទូលបានច្រើននោះទេ។ ដូចនេះសូមច្បាស់ថាគំនិតរបស់អ្នក ផលិតផលរបស់អ្នក ហើយនឹង/ឬក៏សេវាកម្មដែលអាចមានគុណតម្លៃលើទីផ្សារនៅក្នុងថ្ងៃនេះ។ នេះជារូបមន្តដែលនឹងកំណត់គុណតម្លៃរបស់អ្នក និងចំនូនលុយដែលអ្នកនឹងរកបានៈ តម្រូវការ + ការផ្គត់ផ្គង់+គុណភាព+បរិមាណ=លុយ #៣ ពេលវេលា ពេលវេលា គឺជាអ្វីៗទាំងអស់! ចូរធ្វើការគូរផ្គង់រវាងផលិតផល ឬសេវាកម្មរបស់អ្នកទៅនឹងការចង់បា...

បច្ចេកទេសដ៏មានប្រសិទ្ធភាពដើម្បីងាយស្រួលក្នុងការចាប់ផ្តើមអាជីវកម្មដោយគ្មានលុយ

Image
  បច្ចេកទេសដ៏មានប្រសិទ្ធភាពដើម្បីងាយស្រួលក្នុងការចាប់ផ្តើមអាជីវកម្មដោយគ្មានលុយ គំនិតជំនួញសាមញ្ញៗបាននិយាយថា អ្នកត្រូវតែមានលុយបើចង់ចាប់ផ្តើមអាជីវកម្មនោះ។ នេះជាគំនិតដែលមិនត្រឹមត្រូវនោះទេ។ លុយមិនមែនជាផ្នែកសំខាន់បំផុតនៃការចាប់ផ្តើមអាជីវកម្មនោះទេ។ តែល្បឿននៃការដែលអ្នកអាចផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកនោះទេជាគន្លឹះនៃចំនុចសំខាន់ពិតប្រាកដនោះ។ ដូច្នេះប្រសិនបើអ្នកមិនត្រូវការលុយដើម្បីចាប់ផ្តើម ... តើអ្នកត្រូវធ្វើអ្វី? លោកគ្រូ T.harv Eker មានប្រសាសន៍ថាខ្ញុំពិតជាពេញចិត្តនឹងការសួររបស់អ្នកណាស់។ អ្នកត្រូវចាប់ផ្តើមតូច ការចាប់ផ្ដើមដោយការកំណត់ការបង្កើតភារកិច្ចតូចៗនិងធ្វើតាមលំនាំហ្នឹង។   កិច្ចការតូចៗគឺមានភាពងាយស្រួលក្នុងការគ្រប់គ្រង ហើយវាងាយស្រួលក្នុងការស្វែងរកដំណោះស្រាយប្រសិនបើមានបញ្ហាកើតឡើងផងដែរ។ តោះ! សន្មត់ថាអ្នកមានផលិតផលមួយដែលអាចលក់បាន។   ភារកិច្ចតូចដំបូងរបស់អ្នកគឺត្រូវបង្កើតបញ្ជីមួយពីផលិតផលនោះ។ ថា តើអ្នកត្រូវការគំរូរអាជីវកម្មបែបណា?  តើអ្នកត្រូវការលុយប៉ុន្មានពីវិនិយោគិន?  តើអ្នកត្រូវលក់វាដោយរបៀបណា? ចូរចង់ចាំថា ភារកិច្ចដំបូងរបស់អ្នក គឺគ្រាន់តែបង្កើត...

គោលការណ៍ទាំង១១ដើម្បីជំរុញផ្នត់គំនិតរបស់យើងសម្រាប់ជោគជ័យ និងសេរីភាពផ្នែកហិរញ្ញវត្ថុ

Image
អ្នកនិពន្ធសៀវភៅ Secret Of The Milloinaire Mind និងជាគ្រួបណ្តុះបណ្តាលអាជីពដ៏ល្បីល្បាញពេញពិភពលោក បាននិយាយថាបញ្ហាប្រឈមចំពោះវិធីគិតពីលុយ ជោគជ័យ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងសេរីភាពផ្នែកហិរញ្ញវត្ថុនោះ គឺយើងអាចដោះស្រាយ និងបង្កើតជីវិតទៅតាមការចង់បានរបស់យើងបាន។ គោលការណ៍ដ៏កំពូលមានតម្លៃបំផុតទាំង១១នេះមានដូចជាៈ គោលការណ៍ទី១ : សកលលោកផ្ដល់ឱ្យអ្នកនូវអ្វីដែលអ្នកអាចដោះស្រាយ "អព្ភូតហេតុលុយនឹងកើតឡើងនៅពេលដែលអ្នកបង្ហាញទៅសកលលោកថា អ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកបានត្រឹមត្រូវ" គោលការណ៍ទី២ : បើ​គ្មាន​ការ​តស៊ូ​ក៏​គ្មាន​ភាព​ជោគជ័យ "ប្រសិនបើយើងមានឆន្ទៈក្នុងការធ្វើតែអ្វីដែលងាយស្រួល នោះជីវិតយើងនឹងពិបាក។ ប៉ុន្តែប្រសិនបើយើងមានឆន្ទៈធ្វើអ្វីដែលពិបាក នោះជីវិតយើងនឹងងាយស្រួល" គោលការណ៍ទី៣ : ប្រសិនជាយើងមិនរីកចំរើនទៅមុខទេ នោះគឺយើងកំពុងស្លាប់ដោយស្វ័យប្រវត្តិហើយ "បើសិនជាយើងមិនធ្វើអ្វីដែលយើងចូលចិត្តទេ នោះមានន័យថាយើងមានរឿងខ្លះដែលមិនដឹង" គោលការណ៍ទី៤ : ភាពច្បាស់លាស់ គឺជាអំណាច "ហេតុផលមួយដែលមនុស្សភាគច្រើនមិនទទូលបានអ្វីដែលពួកគេត្រូវការ...

ពាក្យមួយដែលអាចលុយបំបាត់ពាក្យ"លក់"បានទាំងស្រុង ព្រមទាំងបន្តក្លាយជាអ្នកមាន

Image
     ពាក្យមួយដែលអាចលុយបំបាត់ពាក្យ"លក់"បានទាំងស្រុង ព្រមទាំងបន្តក្លាយជាអ្នកមាន លោក T.Harv Eker បាននិយាយថាៈ ​ នៅក្នុងសិក្ខាសាលារបស់ខ្ញុំ ខ្ញុំតែងតែសួរអ្នកចូលរួមរបស់ខ្ញុំថាមានមនុស្សប៉ុន្មាននាក់់ដែលមិនចូលចិត្តពាក្យថា " លក់ " ។ ពេលនោះមានមនុស្សជាច្រើនបានលើកដៃរបស់ពួកគេ។ ការពិតទៅ ខ្ញុំក៏អញ្ជឹងដែរ។ ខ្ញុំមិនចូលចិត្តពាក្យ " លក់ " នោះទេ។ វាមានន័យពិតប្រាកដសម្រាប់វា តើមែនទេ ? ទោះបីជាគ្មានអ្វីដែលខុសគ្នាជាដុំកំភួនក៏ដោយតែវាជាពាក្យដែលធ្វើអោយមានអារម្មណ៍មិនល្អ។ នោះហើយជាមូលហេតុដែលខ្ញុំនឹងបង្រៀនអ្នកពីបច្ចេកទេសមួយចំនួនដែលមិនមានអារម្មណ៍ថាជាការ " លក់ " ។ បច្ចេកទេសធម្មតាដែលមានន័យប្រហាក់ប្រហែលគ្នាមួយ ​ តែមិនមានអារម្មណ៍ថាជាការ " លក់ " ឡើយ។ ប្រសិនបើអ្នកចង់ជៀសវាងពាក្យថា " លក់ " នៅក្នុងបទបង្ហាញរបស់អ្នក ខ្ញុំមានវិធីសាស្ត្រសាមញ្ញមួយ វាអាចស្តាប់ទៅហាក់ដូចជាងាយស្រួលពេកក្នុងធ្វើអោយវាមានប្រសិទ្ធភាពនោះ ប៉ុន្តែខ្ញុំសន្យានឹងអ្នកថា ដោយគ្រាន់តែប្រើយុទ្ធសាស្ត្រនេះអ្នកនឹងឃើញលទ្ធផលប្រសើរជាងមុន។ តើ ​ អ្នក ​ រូ ​ ច ​ រាល់ ​ ហើយ ​ ឬ ​ នៅ ? ចូរកុំ...

4 ជំហានដើម្បីអភិវឌ្ឍន៍ទីផ្សាររបស់អ្នក និងទទួលបានជោគជ័យកាន់តែធំ

Image
  4 ជំហានដើម្បីអភិវឌ្ឍន៍ទីផ្សាររបស់អ្នក និងទទួលបានជោគជ័យកាន់តែធំ មិនថាគោលបំណងរបស់អ្នកគឺដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកប្រសើរឡើង ឬធ្វើការងាររបស់អ្នកអោយកាន់តែមានការរីកចំរើននោះទេ ទីផ្សារគឺដើរតួយ៉ាងសំខាន់ក្នុងការនាំមុខ ក្នុងរឿងនេះ ។ ជាមួយនឹងមុខជំនួញ ផ្នែកទីផ្សាររួមបញ្ចូលទាំងការផ្សាយពាណិជ្ជកម្ម ( អនឡាញ ) ​ សេចក្តីប្រកាសព័ត៌មាន   ការផ្សព្វផ្សាយនិងអ្វីជាច្រើនទៀតគឺដើម្បីទទួលបានការយកចិត្តទុកដាក់ និងការទិញពីអតិថិជនដ៏ល្អរបស់អ្នក។ បើជាបុគ្គលិកវិញ វាជាប្រភេទទីផ្សារក្រៅផ្លូវការសំដៅទៅលើមនុស្សដែលកំណត់ប្រាក់ខែនិងការផ្សព្វផ្សាយរបស់អ្នក។ ដោយមិនគិតពីស្ថានភាពរបស់អ្នក អ្នកជំហានដូចគ្នាអាចធ្វើឱ្យដំណើរការទីផ្សាររបស់អ្នកកាន់តែងាយស្រួល ក្នុងការផលិតលិត និងកាន់តែទទួលបានការជោគជ័យបន្ថែមទៀត។ ចង់ស្វែងយល់បន្ថែម ? អានតទៅទៀត ! ជំហានទី 1: រៀនពីអ្នកដទៃ ទីផ្សារ គឺជាជំនាញដែលអាចរៀនបាន ដូច្នេះអ្វីដែលអ្នកត្រូវធ្វើមុនគេគឺតើជាអ្វីទៅ ? រៀន ! រកមនុស្សដែលបានលក់ផលិតផល ឬក៏សេវាកម្មប្រកបដោយជោគជ័យ ហើយធ្វើតាមពួកគេ។ ទីផ្សារសម្រាប់អាជីវកម្មរបស់អ្នក ចូរយកចិត្តទុកដាក់ចំពោះទីផ្សារន...