សម្រង់សម្តីទាំង៨មានន័យបំផុតដែលផ្តល់ថាមពខ្លាំងដល់អ្នក
លោក Donald John Trump គឺជាប្រធានាធិបតីទី ៤៥ នៃសហរដ្ឋអាមេរិកដែលកំពុងកាន់តំណែងចាប់តាំងពីថ្ងៃទី 20 ខែមករាឆ្នាំ 2017 ។ មុនពេលចូលរួមនយោបាយគាត់គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់៕
នេះជាសម្រង់សម្ដីដ៏មានន័យរបស់គាត់ទាំង៨ ឃ្លាៈ
១.) ពេលខ្លះការវិនិយោគទុនដ៏ល្អបំផុតរបស់អ្នក គឺជាការវិនិយោគទុន ដែលអ្នកមិនបានធ្វើ។
២.) ភាពខុសគ្នារវាង អ្នកជោគជ័យ និងអ្នកបរាជ័យ គឺស្ថិតលើភាពប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហារបស់អ្នកទាំងនោះ ទៅនឹងការផ្លាស់ប្ដូរថ្មីក្នុងជីវិត។
៣.) សេចក្ដីក្លាហាន មិនមែនជាអវត្តមាននៃការភ័យខ្លាចនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាសមត្ថភាពមួយដែលអាចឲ្យមនុស្សធ្វើការប្រកបដោយប្រសិទ្ធភាព បើទោះជាមានភាពភ័យខ្លាចក្នុងខ្លួនយ៉ាងណាក៏ដោយ។
៤.) គ្មានរបស់ ឬគោលដៅដ៏អស្ចារ្យណាក្នុងលោក អាចសម្រេចបានដោយគ្មានឆន្ទៈនោះទេ។
៥.នៅចុងបញ្ចប់ ភាពជោគជ័យរបស់អ្នក មិនមែនត្រូវបានវាស់លើ ការខិតខំប្រឹងប្រែងខ្លាំងរបស់អ្នកឡើយ។ អ្វីដែលអ្នកអាចសម្រេចបានទៅវិញទេ ដែលជាកត្តាកំណត់ភាពជោគជ័យរបស់អ្នក។
៦.) គិតឲ្យធំ ហើយហើយធ្វើឲ្យដល់។
៧.) ស្ដាប់តាមអារម្មណ៍របស់អ្នកមុននឹងសម្រេចចិត្តអ្វីមួយ បើទោះជាការសម្រេចចិត្តនោះ មើលទៅហាក់ដូចជាល្អណាស់យ៉ាងណាក៏ដោយ។
៨.) ខ្ញុំព្យាយាមរៀនសូត្រពីអតីតកាល ប៉ុន្តែខ្ញុំគ្រោងផែនការទៅថ្ងៃអនាគតរបស់ខ្ញុំ ដោយផ្អែក ១០០% លើអ្វីដែលកើតឡើងនាពេលបច្ចុប្បន្ន។
Comments
Post a Comment