ប្តីឆ្លាតជាប្តីអាចបង្កើតប្រពន្ធបាន




1. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែមិនសូវស្អាត!
2. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែមិនសូវឆ្លាត!
3. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែមិនសូវចេះរកលុយ!
4. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែរឹងរួសបន្តិច!
5. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែទន់ជ្រាយបន្តិច!
6. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែមិនចេះធ្វើការងារផ្ទះសម្បែង និងធ្វើម្ហូបអាហារឆ្ងាញ់ៗ!
7. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែមិនចេះចុះសម្រុងជាមួយឪពុកម្តាយក្មេក និងសាច់ញាតិថ្លៃ!
8. បុរសខ្លះថា ភរិយាគាត់ល្អគ្រប់យ៉ាង គ្រាន់តែចូលចិត្តកិបកេងលុយខ្លួនឯង អោយទៅឪពុកម្តាយ និងសាច់ញាតិខាងខ្លួនឯង!
9. មែនទែនទៅ នារីដែលស្អាត ឆ្លាត ចិត្តល្អ ចេះរកលុយ មិនរឹងរួស មិនទន់ជ្រាយ ចេះការងារផ្ទះសម្បែង ចេះធ្វើម្ហូបឆ្ងាញ់ៗ ចេះយកចិត្តឪពុកម្តាយក្មេក ចេះចុះសម្រុងជាមួយសាច់ថ្លៃ មិនកិបកេងលុយខ្លួនឯង ដោយស្រលាញ់ឪពុកម្តាយបង្កើត និងឪពុកម្តាយក្មេកស្មើរគ្នា គឺបានផុតពូជតាំងពីជំនាន់មនុស្សចាប់ផ្តើមចាយលុយមកម្ល៉េះ តែបុរសដែលឆ្លាត និងមានសមត្ថភាពអាចបង្កើតនារីបែបនេះបានម្នាក់ ដើម្បីធ្វើជាភរិយារបស់ខ្លួន!
បណ្ឌិត គីម ហ៊ាង

Comments