Posts

Showing posts with the label ជីវិត

ដំណើរ និងលទ្ធផលនៃជីវិត

Image
ដំណើរ និងលទ្ធផលនៃជីវិត ដំណើរជីវិតយើង គឺមានកើត មានចាស់ មានឈឺ មានស្លាប់ ជារឿងធម្មតារបស់ធម្មជាតិ។ នៅក្នុងដំណើរជីវិតនេះគឺអាចបានឆ្លងកាត់ជា៤ដំណាក់កាលផងដែល រួមមាន៖ -ដំណាក់ការទីមួយ គឺវ័យរៀនសូត្រ -ដំណាក់ការទីពីរ គឺវ័យរកនិងបង្កើនទ្រព្យ -ដំណាក់ការទីបីគឺ វ័យរីករាយ -ដំណាក់ការទីបួនគឺ វ័យរុះរោយ អញ្ចឹងតើក្នុងដំណាក់កាលនីមួយៗយើងគួរធ្វើអ្វីខ្លះ? ខាងក្រោមនេះគឺជាការចែករំលែងរបស់លោកគ្រូ អួន សារ៉ាត៖ ដំណាក់ការទីមួយ គឺវ័យរៀនសូត្រ វ័យនេះគឺរាប់តាំងតែពីអាយុ0ឆ្នាំ-25ឆ្នាំ។ មនុស្សម្នាក់ៗត្រូវតែរៀនសូត្រ ដោយរៀននៅក្នុងសាលា ឬក៏ ព្រមទាំងក្នុងជីវិតពិតផងដែរ។ នៅក្នុងវ័យនេះគឺជាវ័យចាក់គ្រឺះនៃចំណេះដឹង និងផ្នត់គំនិតក្នុងការក្លាយជាអ្នកដើរតាម ឬក៏ក្លាយជាអ្នកដឹកនាំ ឬក៏ក្លាយជាថៅកែ ឬជាបុគ្គលិក ឬក៏ជាគ្រឹះនៃលទ្ធលរបស់ជីវិត។ ដំណាក់កាលទីពីរ គឺវ័យរកនិងបង្កើនទ្រព្យ វ័យនេះគឺរាប់ចាប់ពី25ឆ្នាំ-50ឆ្នាំ។ មនុស្សភាគច្រើនបានខិតខំរកលុយ និងព្យាយាមបង្កើនទ្រព្យ។ វ័យនេះគឺជាវ័យដ៏ក្តៅបំផុតក្នុងការបង្កើន និងបញ្ជេញសមត្ថភាព។ បើនិយាយចំពោះការរៀនសូត្រវិញ គឺមានមនុស្សជាច្រើនមានកា...

វិន័យសំខាន់ទាំងបីក្នុងការគ្រប់គ្រង​​ខ្លួនរបស់លោកគ្រូ សៀវ សុផល

Image
  វិន័យសំខាន់ទាំងបីក្នុងការគ្រប់គ្រង​​ខ្លួនរបស់លោកគ្រូ សៀវ សុផល រាល់ការរស់នៅត្រូវតែមានវិន័យ បើគ្មានវិន័យទេ នោះខ្លួននឹងវឹកវរជាមិនខាន។ បើប្រទេសជាតិមួយគ្មានវិន័យឬច្បាប់នោះទេ នោះប្រទេសនោះនឹងគ្មានសណ្តាប់ធ្នាប់ជាមិនខានឡើយ។ អញ្ជឹងហើយបានមនុស្សភាគច្រើនតែងតែពោលថា “ប្រទេសមានច្បាស់ គ្រូសារមានវិន័យ” យើងម្នាក់សុទ្ធតែជាមនុស្សដែលមានគ្រួសារ ឬក៏ជាសមាជិកក្នុងគ្រួសារ។ ដើម្បីកាន់តែច្បាប់បន្ថែមទៀត ចូលយើងក្រឡេកមើលទៅក្នុងបណ្តាលសាលារៀន ក្រុមហ៊ុន សមាគម ធនាគារ វត្ត …………សុទ្ធតែមានច្បាប់ មានបទបញ្ជាផ្ទៃក្នុង មានវិន័យទាំងអស់។ ចុះបើទាំងអស់ហ្នឹងសុទ្ធតែមាន ចុះខ្លួនយើងវិញត្រូវតែមានដែលទេ? គឺពិតជាត្រូវមាន។ ទាំងនេះជាវិន័យសំខាន់ទាំងបីក្នុងការគ្រប់គ្រង​​ខ្លួនៈ វិន័យទីមួយ៖ គ្រប់គ្រងចំណង់អាហារ មនុស្សមួយចំនួនពួកគាត់មានលុយអាចចាយវាយលើការចំណាយចំពោះថ្លៃអាហារ ប៉ុន្តែមួយចំនួនពួកគាត់បានមានបញ្ហាដោយសារតែញាំអាហារ ដូចជាធាត់ហួស………… ដែលជាហេតុបង្ករជំងឺផ្សេងៗដល់រាងកាយ និងអាចរីកសាយដល់ផ្លវចិត្តផងដែរ។ អញ្ជឹងបើអាចយើងគួរញាំអាហារទាំងឡាយណាដើម្បីជំនួយដល់សុខភាពជាជាងបង្កើនការបំផ្លាញដល់សុខភាព។ វិន័យទីពីរ៖ គ្រប់គ្រង...

ចង់ក្លាយជាអ្នកមាន? រៀន​លេង

Image
  ចង់ក្លាយជាអ្នកមាន? រៀន​លេង ហេតុអ្វីហ្គេមជាវិធីល្អបំផុតដើម្បីបង្កើនកម្រិតភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ? នៅឆ្នាំ 1996លោកគ្រូ រ៉ូបឺត បានយកហ្គេមលំហូរសាច់ប្រាក់ទៅបង្ហាញនៅក្នងសកលវិទ្យាល័យ​ ប៉ុន្តែគាត់ទទូលការឆ្លើតតមវិញថា " យើងមិនលេងហ្គេមនៅក្នុងសាលាទេ ហើយយើងក៏មិនមានចំណាត់អារម្មណ៍បង្រៀនកូនសិស្សពីរឿងលុយកាក់ដែរ ព្រោះថាកូនសិស្សមានមុខវិជ្ជាសំខាន់ៗត្រូវរៀនជាងរឿងនេះ។" យើងរៀនពិតប្រាកដដោយរបៀបណា លោកGabe Zichermannបាននិយាយថា "ប្តូរហ្គេមនៅក្នុងការអប់រំ"  មានន័យថា ពេលយើងបានរៀនដែលចេញពីការព្យាយាម ពីការបានបង្កើតកំហុស និងពីភាពជោគជ័យ នោះការទទួលអត្ថប្រយោជន៍ខាងអារម្មណ៍រីករាយតាមរយៈសមិទ្ធិផលរបស់យើង ជួយឱ្យយើងចងចាំ និងធ្វើឲ្យការរៀនកាន់តែមានប្រសិទ្ធភាព។ បន្ទាប់មកគាត់បានបន្តថា ករណីនៃលទ្ធផលគឺជាចំណេះដឹងនៃអនាគត ដែលរួមទាំងភាពអស្ចារ្យនៃហ្គេម Monopolyដែលបានបង្រៀនពីរឿងលុយកាក់នេះ។ អត្ថប្រយោជន៍នៃការរៀនចេញពីការលេង អំណាចនៃការលេង គឺជាភស្តុតាងនៅក្នុងអត្ថប្រយោជន៍ដែលបានមកពីវា។ ចូរកុំបង្រៀនគេ កុំបញ្ជាគេឲ្យលេង កុំបញ្ជាគេឲ្យធ្វើ កុំតាំងខ្លួនថាជាគ្រូ តែតាំងខ្លួនជាអ្នកដឹកនាំ ហើយអនុញ្ញា...

សីល​ធម៌​ឬ​សីល​៥

Image
សីល​ធម៌​ឬ​សីល​៥ ពាក្យ​ថា សីលធម៌ មកពី សីល+​ធម៌ បាន​ទៅ​ជា​សីលធម៌។ សីល គឺ​ជា​ចេតនា​ដែល វៀរចាក​អំពើ​អាក្រក់ ការ​កាន់​ឬ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​ វាចា ការ​កាន់​ចរិយាល្អ ការ​សង្រួម​អង្គ​នៃ ចរិយា មាយាទល្អ សេចក្ដី​ល្អ អំពើ​ល្អ ។ល។ ឯ​ពាក្យ​ថា ធម៌ ក្នុង​ទី​នេះ គឺ​សំដៅ​យក​តែ​ធម៌​ល្អ​ដែល​ជា​លទ្ធ​ផល​នៃ​ការ​ប្រព្រឹត្ត​ល្អ​គឺ សីល នោះ​ឯង រួមពាក្យ​ទាំង​ពីរ​បញ្ចូល​គ្នា​បាន​ជា សីល​ធម៌ បាន​សេចក្ដី​ថា ដំបូន្មាន​ដែល​នាំ​អោយ​វៀរចាក​អំពើ​អាក្រក់ ហើយ​អោយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ដូច្នេះ សីល និង​ ធម៌ គឺ​ជា​គូរ​នឹង​គ្នា មិន​អាច​បែក​គ្នា​បាន​ឡើយ អ្នក​ណា​គ្មាន​សីល អ្នក​នោះ​គ្មាន​ធម៌ អ្នក​ណា​មាន​សីល​អ្នក​នោះ​មាន​ឈ្មោះ​ថា ជា​អ្នក​រស់នៅ​ប្រកប​ដោយ​ធម៌ ឬ​ សីលធម៌ ព្រោះ​អ្នក​មាន​សីល​គឺ​ជា​អ្នក​សម្បូណ៌​ទៅ​ដោយសេចក្ដី​ស្ងប់ សម្រាប់​ខ្លួន​ឯង​ផង និង​អ្នក​ដទៃ​ផង។ តើ​ពាក្យ​ថា អ្នក​មាន​សីល មាន​ឈ្មោះ​ថា​មាន​ធម៌​ឬ​សីល​ធម៌​នោះ​មាន​សេចក្ដី​យ៉ាង​ណា? សេចក្ដី​នោះ​យ៉ាង​នេះ​គឺៈ ទី១ មិន​សម្លាប់​សត្វ នាំ​​ឲ្យ​មាន​ធម៌​មេត្តា ទី២ មិន​លួច​ទ្រព្យ​គេ នាំ​អោយ​មាន​ធម៌ សម្មាអាជីវៈ ទី៣ មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម នាំ​ឲ្យ​មាន​...

គោលការណ៍ជោគជ័យទាំងប្រាំរបស់លោកគ្រួ សៀវ សុផល

Image
  គោលការណ៍ជោគជ័យទាំងប្រាំរបស់លោកគ្រួ សៀវ សុផល លោកគ្រួសៀវ សុផល គឺជាគ្រូបណ្តុះបណ្តាលអាជីពម្នាក់ ដែលបានជួយមនុស្សជាច្រើនឲ្យទទូលបានជោគជ័យក្នុងជីវិត មិនត្រឹមតែប៉ុណ្ណឹងទេ គាត់ជាអ្នកជំនាញផ្នែកអចលនទ្រព្យដែលកំពុងកាន់គម្រោងប្រាក់ពាន់លានដុល្លារនៅក្នុងដៃយ៉ាងសកម្មផងដែរ។ ម្យ៉ាងវិញទៀត មនុស្សជាច្រើនបានស្គាល់ថាជា ដុកទ័រ បំណុល ដែលបានជួយទាំងម្ចាស់បំណុល និងកូនបំណុលជាច្រើននាក់ឲ្យមានសេរីភាពផងដែរ។   ខាងក្រោយនេះគឺជាគោលការណ៍ជោគជ័យទាំងប្រាំរបស់លោកគ្រួៈ ១, មានគោលដៅ និងក្តីសុបិន្តច្បាស់លាស់ ២, ដឹងច្បាស់លាស់ថាពេលណាចង់ជោគជ័យ ៣, ដឹងពីមូលហេតុច្បាស់លាស់ក្នុងការចង់ទទូលបានជោគជ័យ(ហេតុអ្វីចង់ជោគជ័យ?) ៤, ត្រូវជំរះចិត្តឲ្យស្អាត ៥, ត្រូវមានគ្រួបង្វឹក

តើអ្នកចង់រកលុយបានច្រើនក្នុងរយៈពេលដ៏ខ្លីទេ?

Image
តើអ្នកចង់រកលុយបានច្រើនក្នុងរយៈពេលដ៏ខ្លីទេ? សម្រាប់មនុស្សគ្រប់គ្នាដែលមានការធុញទ្រាន់នឹងការតស៊ួក្នុងរកលុយនិងចង់ទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ អញ្ជឹងអ្នកអាចប្រើគោលការទាំង៨របស់លោកគ្រូ  T.harv Eker  ក្នុងការជួយអ្នកឲ្យបង្កើតទ្រព្យសម្បត្តិបានលឿនជាងសុបិន្តដែលអាចទៅរួចរបស់អ្នកទៅទៀត។ # ១ អភិវឌ្ឍន៍ផ្នត់គំនិតឲ្យលឿនចំពោះការបង្កើនទ្រព្យសម្បត្តិ មានគំនិតសង្ស័យជុំវិញ"ការបង្កើនទ្រព្យសម្បត្តិក្នុងរយៈពេលខ្លី" ប៉ុន្តែមានមនុស្សជាច្រើនពិតជាអាចក្លាយជាអ្នកមានក្នុងរយៈពេលដ៏ខ្លីបាន ព្រមទាំងស្របច្បាប់ផងដែរ។ ចូរកែសម្រួលអ្វីដែលអ្នកគិតចំពោះភាពមានបាននិងភាពជោគជ័យ។ #២ ធ្វើការបញ្ជូលគុណតម្លៃពិត បើសិនអ្នកមិនធ្វើការបញ្ជូលបានច្រើននោះទេ អ្នកនឹងមិនអាចទទូលបានច្រើននោះទេ។ ដូចនេះសូមច្បាស់ថាគំនិតរបស់អ្នក ផលិតផលរបស់អ្នក ហើយនឹង/ឬក៏សេវាកម្មដែលអាចមានគុណតម្លៃលើទីផ្សារនៅក្នុងថ្ងៃនេះ។ នេះជារូបមន្តដែលនឹងកំណត់គុណតម្លៃរបស់អ្នក និងចំនូនលុយដែលអ្នកនឹងរកបានៈ តម្រូវការ + ការផ្គត់ផ្គង់+គុណភាព+បរិមាណ=លុយ #៣ ពេលវេលា ពេលវេលា គឺជាអ្វីៗទាំងអស់! ចូរធ្វើការគូរផ្គង់រវាងផលិតផល ឬសេវាកម្មរបស់អ្នកទៅនឹងការចង់បា...

ជីវិត នឹងសេចក្តីស្លាប់

Image
ជីវិត នឹងសេចក្តីស្លាប់ មនុស្សម្នាក់ៗដែលបានកើតមកនឹងបាននរស់នៅគឺពិតជាសំណាងណាស់។ ជីវិតមួយហ្នឹងអាចកើតមកដោយសារមានការរៀបចំពីអ្វីៗ ឬពីព្រះដើម្បីអោយឲ្យយើងមកបំពេញអ្វីៗយ៉ាងតិចក៏មួយដែរ នៅក្នុងអំឡុងពេលមានជីវិត និងក្រោយបាត់បង់ជីវិត។ ចុះបើពិតជាមានអ្វីមួយ ឬព្រះបានរៀបចំឲ្យយើងម្នាក់ៗមកមានជីវិតរស់នៅលើផែនដីនេះមែន ថាតើអ្វីៗនឹង ឬព្រះបានរៀបចំឲ្យយើងមានជីវិតដើម្បីអ្វី? តើធ្វើដូចម្តេចបានយើងម្នាក់ៗអាចដឹងច្បាស់ថា តើអ្វីទៅគោលបំណងពិតនៃអ្នកបង្កើតយើងឲ្យមានជីវិតមួយនេះហ្នឹង? តើអ្នកណាដែលកំពុងមានជីវិតរស់នៅលើផែនដីនេះអាចប្រាប់យើងបានថាតើអ្វីៗឬព្រះដែលបានរៀបចំយើងហ្នឹងពិតជាមានបំណងឬព្រះបំណងចង់ឲ្យយើងបំពេញអ្វីពិត?  ខ្ញុំផ្ទាល់បានរស់នៅរហូតមកដល់ពេលនេះ គឺនៅមិនទាន់ពិតប្រាកដនៅឡើយទេ តែខ្ញុំបានរៀបចំគោលដៅជីវិត ក្តីសិបិន្តជីវិត និងបេសកកម្មជីវិតផ្ទាល់ខ្លួនដើម្បីខ្លួនឯង គ្រួសារខ្លួនឯង និងដើម្បីមនុស្សក្នុងជំនាន់នេះនឹងជំនាន់ក្រោយ។ មនុស្សយើងម្នាក់ៗដែលបានបន្តជីវិតរស់នៅមកដល់ពេលនេះ គឺពិតជាបានធ្វើ និងទទូលបានសេចក្តីលំបាក និងសេចក្តីសុខជាច្រើនមកហើយ។ តែគ្រាន់ថាមួយណាច្រើនជាង នឹងមួយណាតិចជាងប៉ុណ្ណោះ។   មនុស្សយើងម្នាក់ៗគឺពិប...

ជំនាញស្តាប់អាចជួយជំរុញឲ្យជោគជ័យក្នុងការលក់

Image
ជំនាញស្តាប់អាចជួយជំរុញឲ្យជោគជ័យក្នុងការលក់ "  ជំនាញទំនាក់ទំនង គឺជាគ្រឹះស្ទើរគ្រប់ អ្វីៗ ដែលអ្នកធ្វើ" សមត្ថភាពរបស់អ្នកក្នុងការគ្រប់គ្រងទំនាក់ទំនងដ៏មានប្រសិទ្ធភាពនឹងជួយដល់ការជោគជ័យរបស់អ្នកក្នុងជីវិត។ ការប្រាស្រ័យទាក់ទងដោយមិនប្រើប្រាស់ពាក្យសម្តី គឺមានសារៈសំខាន់ដូចការប្រាស្រ័យទាក់ទងដោយប្រើប្រាស់ពាក្យសម្តីដែរ។ ដូចជាតាមរយៈសៀវភៅ អត្ថបទ អូឌីយូ វីឌីអូ វគ្គសិក្សាជាច្រើនដែលស្តីពីសារៈសំខាន់នៃទំនាក់ទំនង-ល-។ ពួកវាសុទ្ធតែមានគុណតម្លៃ និងប្រយោជន៍ ប៉ុន្ដែអ្វីដែលបានបង្រៀនអាចកាត់បន្ថយជំនាញខ្លះៗ។ ការគ្រប់គ្រងជំនាញទំនាក់ទំនងដោយមិនប្រើប្រាស់ពាក្យសំដីដោយឆ្លងកាត់តាមរយៈវិន័យនិងការអនុវត្ត ទាំងនេះគឺជាអ្វីៗដែលអ្នកត្រូវការដើម្បីក្លាយទៅជាអ្នកស្តាប់ដែលល្អបំផុត។ ស្តាប់ដោយយកចិត្តទុកដាក់នៅពេលអ្នកដទៃនិយាយដោយប្រុងប្រយ័ត្ន ជំនាញស្តាប់ដ៏ល្អបំផុត គឺសមត្ថភាពក្នុងការស្តាប់ដោយយកចិត្តទុកដាក់នៅពេលអ្នកដទៃនិយាយដោយប្រុងប្រយ័ត្ន។ ចូរជួបជាមួយអតិថិជនដោយផ្ទាល់និងផ្តោតការយកចិត្តទុកដាក់របស់អ្នកលើមុខមាត់និងភ្នែករបស់អតិថិជនដោយការយកចិត្តទុកដាក់។ ស្តាប់គ្រប់ពាក្យ ចូរស្តាប់ដោយគ្មានការរំខាន ...

គ្រាន់តែអានអត្ថបទនេះចប់ នោះអ្នកនឹងដឹងភ្លាមៗថា អ្នកគឺជាមនុស្សម្នាក់ពោរពេញទៅដោយភាពជោគជ័យ

Image
គ្រាន់តែអានអត្ថបទនេះចប់ នោះអ្នកនឹងដឹងភ្លាមៗថា អ្នកគឺជាមនុស្សម្នាក់ពោរពេញទៅដោយភាពជោគជ័យ តើដំណើរជីវិតរបស់អ្នករាល់ថ្ងៃពោរពេញដោយភាពជោគជ័យទេ? តើអ្វីទៅជាភាពជោគជ័យ?  តើអ្នកខំបន្តរស់នៅរាល់ថ្ងៃដើម្បីអ្វី? មនុស្សម្នាក់ដែលបានរស់នៅមកដល់ថ្ងៃនេះ គឺជីវិតរបស់ពួកគាត់បានពោរពេញទៅដោយភាពជោគជ័យយ៉ាងច្រើនសន្ធឹកសន្ធាប់ គ្រាន់តែអ្នកខ្លះពុំបានដឹងថា ខ្លួនកំពុងទទូលបានភាពជោគជ័យយ៉ាងច្រើនសន្ធឹកសន្ធាប់ពីពេលមួយទៅពេលមួយនោះទេ។ ភាពជោគជ័យគឺការទទួលបានអ្វីៗដែលខ្លួនចង់បានជោគជ័យ។ មនុស្សភាគច្រើនគឺត្រូវការជីវិត អញ្ជឹងបើយើងអាចបន្តជីវិតរស់នៅបានមួយវិនាទីគន្លងមកបាន គឺមានន័យថាយើងជោគជ័យយ៉ាងធំនៅក្នុងជីវិតហើយ។  អ្នកខ្លះគឺមិនអាចរស់បានមួយវិនាទីទៀត ដូចយើងបានរស់នៅមួយវិនាទីកន្លងមកនោះទេ អញ្ចឹងមានន័យយើងកំពុងតែទទូលជោគជ័យយ៉ាងខ្លាំង។ ជាក់ស្តែងណាស់ដែរ នៅពេលមនុស្សឃ្លានញាំ នោះមានន័យថាពួកគាត់ចង់ញាំ ឬអាចនិយាយបានថា មានគោលដៅចង់ញាំ លុះមួយរយៈពេលណានោះពួកគាត់ក៏បានញាំឆ្អែត។ តើនេះអាចនិយាយថា ពួកគាត់ទទូលបានជោគជ័យទេ? ជាក់ស្តែងណាស់គឺពួកគាត់ទទូលបានជោគជ័យ។  ក្នុងមួយថ្ងៃៗជីវិតយើងម្នាក់ៗគឺទទូលបានជោគជ័យរហូតដល់រាប់មិនអស់។ តើហេតុអ្វីបាន...

អនុវត្តគន្លឹះជោគជ័យទាំង៧នៃការលក់

Image
  អនុវត្តគន្លឹះជោគជ័យទាំង៧នៃការលក់ មានបច្ចេកទេស គន្លឹះ និងគោលការណ៍នៃការបណ្តុះបណ្តាលផ្នែកលក់ និងភាពជោគជ័យជាច្រើន។  ពួកវាត្រូវបានអនុវត្តដោយអ្នកលក់ដែលមានប្រាក់ចំណូលខ្ពស់បំផុតជារៀងរាល់ថ្ងៃ។ ការអនុវត្តជាទៀងទាត់នៃគោលការណ៍ទាំងនេះត្រូវបានធានាថានឹងត្រូវបានជំរុញឱ្យអ្នកឈានទៅដល់កំពូលនៃវិស័យរបស់អ្នក។ ការបណ្តុះបណ្តាលផ្នែកលក់# ១: ច្បាស់លាស់ ច្បាស់លាស់! ធ្វើការសំរេចចិត្តក្នុងការធ្វើដំណើរឆ្ពោះទៅកំពូលនៃវិស័យរបស់អ្នក។ សូមធ្វើការសម្រេចចិត្តនៅថ្ងៃនេះដើម្បីចូលរួមជាមួយកំពូលអ្នកលក់10% ។  "គ្មាននរណាម្នាក់និងគ្មានអ្វីមួយដែលអាចរារាំងអ្នកបានទេ លើកលែងតែខ្លួនឯងនោះទេ" ការបណ្តុះបណ្តាលផ្នែកលក់# ២: តើអ្វីទៅដែលកំពុងទាញអ្នកឲ្យត្រលប់មកក្រោយវិញ? ការកំណត់ជំនាញដើម្បីទទួលបានជោគជ័យក្នុងការលក់។ ការកំណត់ជំនាញដែលអ្នកខ្សោយបំផុតមួយហើយរៀបចំគម្រោងដើម្បីបង្កើនភាពល្អប្រសើរនៅក្នុងតំបន់របស់អ្នក។ សួរខ្លួនអ្នកនិងចៅហ្វាយរបស់អ្នកថា "តើជំនាញអ្វីដែលខ្ញុំត្រូវធ្វើការអភិវឌ្ឍន៍ដើម្បីអោយខ្ញុំមានភាពវិជ្ជមានក្នុងការលក់នោះ?  មិនថាចម្លើយរបស់អ្នក...