Posts

Showing posts with the label រ៉ម គឹមហួរ

តើសំនួរដែលយើងសួរ ចម្លើយ ពត៍មានដែលយើងទទូលបានពិតជាបាននាំយើងទៅកន្លែងយើងចង់ទៅទេ?

Image
តើសំនួរដែលយើងសួរ ចម្លើយ ពត៍មានដែលយើងទទូលបានពិតជាបាននាំយើងទៅកន្លែងយើងចង់ទៅទេ?   លោកគ្រូ Robert Kiyosaki បាននិយាយថា 95ភាគរយនៃមនុស្សសរុបទូទាំងពិភពលោកនេះគឺជាអ្នកក្រ។ អញ្ជឹងមានន័យថាមនុស្សភាគច្រើនមានផ្នត់គំនិតជាអ្នកក្រ ឬក៏ជាអ្នកក្រ។ តើយើងពិតជាចង់ដើរតាមមនុស្សភាគច្រើនទាំងនេះទេ? បើយើងពិតជាបានរៀបជំហានដើរមែននោះមានន័យថាយើងគឺកំពុងតែរៀបចំខ្លួនឲ្យក្លាយជាអ្នកក្រទាំងដឹងខ្លួន ឬក៏ទាំងមិនបានដឹងខ្លួនហើយ។ តើយើងធ្លាប់កត់សម្គាល់ពីរបៀបដែលអ្នកជំនាញផ្នែកហិរញ្ញវត្ថុភាគច្រើនផ្តល់ដំបូន្មាននូវចំនុចដូចគ្នាដែរទេ? ប្រសិនជាយើងបានគត់សម្គាល់ពិតនោះយើងពិតជាបានដឹងថាពួកគាត់បានផ្តោតទៅរកការចូលនិវត្តន៍ដែលប្រកបដោយផាសុកភាព តាមរយៈការបង្កើនប្រាក់សន្សំ និងរស់ក្រោមនិយមន័យផ្ទាល់ខ្លួន ។ តោះយើងបន្តឲ្យកាន់តែស៊ីជម្រៅជាងនេះ ៖ 1) ភាពចម្រុៈ ៖ ពួកគេបានណែនាំឱ្យយើងកុំដាក់ស៊ុតទាំងអស់របស់យើងនៅក្នុងកន្រ្តក់តែមួយ គឺពិតជាសំដៅទៅទ្រព្យដែលមានលក្ខណៈជាក្រដាសដូចជា ផ្សារភាគហ៊ុន ប្រាក់បញ្ញើរ និងសញ្ញាប័ណ្ណ)។ ពួកគេប្រាក់យើងឲ្យធ្វើការវិនិយោគជាមួយទំនិញ...

ចំណេះដឹងធំៗទាំងពីរដែលមនុស្សគ្រប់គ្នាគួររៀន

Image
  ចំណេះដឹងធំៗទាំងពីរដែលមនុស្សគ្រប់គ្នាគួររៀន នៅក្នុងពិភពលោកយើងនេះគឺពោរពេញទៅដោយចំណេះដឹង តែយើងម្នាក់មិនអាចរៀនចេះគ្រប់ចំណេះដឹងទាំងនោះឡើយ មិនត្រឹមតែប៉ុណ្ណោះទេ យើងក៏គ្មានអាយុវែងឬពេលវេលាវែងសម្រាប់រៀនគ្រប់ចំណេះដឹងទាំងអស់ដែរ។ តែយើងអាចធ្វើការជ្រើសរើសចំណេះដឹងពិត ដែលចាំបាច់សម្រាប់ជីវិតរបស់យើងម្នាក់ៗបាន។ ដោយសារតែការចេះដឹងនេះហើយដែលជួយជំរុញមនុស្សឲ្យមានលក្ខណះខុសគ្នា ឬដូចគ្នានោះ។ មុននឹងខ្ញុំធ្វើការបង្ហាញពីចំណេះដឹងដែលពិតជាចាំបាច់បំផុតសម្រាប់មនុស្សម្នាក់ៗ ខ្ញុំសុំការអនុញាតិសួរអ្នកផ្ទាល់ពីរសំនួរសិនគឺថា៖ ១/ តើលោកអ្នកកំពុងបន្តជីវិតរស់នៅរាល់ថ្ងៃនេះដើម្បីអ្វី? ២/ តើអ្វីដែលលោកអ្នក ឬជីវិតរបស់លោកអ្នកត្រូវការពិតប្រាកដ? នេះជាចំណេះដឹងធំៗទាំងពីរដែលមនុស្សគ្រប់គ្នាគួររៀននឹងឆ្លើយសំនួរជីវិតផ្ទាល់របស់លោកអ្នក៖ I.              ចំណេះដឹងដើម្បីបង្កើតសេរីភាពផ្នែកហិរញ្ញវត្ថុ មនុស្សទាំងអស់គ្នាដែលនៅញាំបាយត្រូវចាយលុយ ឬមនុស្សដែលត្រូវការលុយទៅប្តូរយករបស់ញាំ គឺពួកគាត់នៅតែត្រូវការលុយ។ មនុស្សជាច្រើនដែលកំពុងបន្តរស់នៅរាល់ថ្ងៃនេះ គឺពិតជ...

ភាពខុសគ្នារវាងគោលដៅ និងក្តីសុបិន្ត

Image
ភាពខុសគ្នារវាងគោលដៅ និងក្តីសុបិន្ត តើអ្វីទៅជាភាពខុសនៅត្រង់ចំនុចនេះ? តាមពិតទៅ មានមនុស្សជាច្រើន ពុំបានបែងចែក ឬពុំបានដឹងច្បាប់លាស់ពីអត្ថន័យនៃពាក្យទាំងពីរនេះទេ។ បើតាមអនុសាសន៍របស់លោកគ្រួ រ៉ូបឺត គីយូសាគី និងលោកគ្រូ សៀវ សុផលបានបញ្ជាក់ថា៖ គោលដៅ គឺជាការកំណត់អ្វីមួយដើម្បីរកឬបង្កើតលុយ ឯក្តីសុបិន្តគឺជាការយកលុយដែលបានពីគោលដៅទៅធ្វើអ្វីមួយដើម្បីបង្កើនសេចក្តីសុខ។ ឧទាហរណ៍ៈ យើងទៅធ្វើការរាល់ថ្ងៃដើម្បីទទួលបានលុយ បន្ទាប់ពីបានលុយហើយ យើងបានយកលុយមួយចំនួនណានោះទៅទិញផ្ទះដើម្បីរស់នៅដ៏មានសេចក្តីសុខសាន្តក្នុងក្រុមគ្រួសាររបស់យើង។ អញ្ចឹង គោលដៅគឺៈ យើងទៅធ្វើការរាល់ថ្ងៃដើម្បីទទួលបានលុយ ក្តីសុបិន្តគឺៈ យើងបានយកលុយមួយចំនួនណានោះទៅទិញផ្ទះដើម្បីរស់នៅដ៏មានសេចក្តីសុខសាន្តក្នុងក្រុមគ្រួសាររបស់យើង ។ ឧទាហរណ៍មួយទៀតៈ យើងទិញផ្ទះមួយ ហើយលក់វាវិញដើម្បីយកលុយចំណេញ ឬក៏ដាក់ជួលដើម្បីទទួលបានលុយប្រចាំខែ ប្រចាំឆ្នាំ បន្ទាប់មកយើងបានយកលុយចំណេញ ឬលុយដែលបានពីការជួលនឹងទៅទិញផ្ទះមួយទៀតដើម្បីរស់នៅផ្ទាល់ខ្លួនក្នុងន័យរក្សា និងបង្កើតសេចក្តីសុខផ្ទាល់ខ្លូន និងក្រុមគ្រួសារ។ អញ្ចឹង គោលដៅគឺៈ យើងទិញផ្ទះមួយ ហើយលក់វាវិញដើម្ប...

គ្រាន់តែអានអត្ថបទនេះចប់ អ្នកក្លាយជាអ្នកមានភ្លាម!

Image
តើអ្វីទៅជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់មនុស្ស? ខ្ញុំសូមនិទានរឿងមួយ៖ ថ្ងៃមួយមានបរុសអ្នកក្រម្នាក់ ចង់ក្លាយជាអ្នកមាន ហើយគាត់បានសុំចូលជួបសេដ្ឋីម្នាក់ដែលបានល្បីថាសេដ្ឋីម្នាក់នោះពិតជាបានជួយមនុស្សជាច្រើនឲ្យក្លាយជាអ្នកមាន។ បុរសអ្នកក្របានសួរថា តើខ្ញុំធ្វើដូចម្តេចទើបអាចក្លាយជាអ្នកមានយ៉ាងងាយស្រួលបាន? សេដ្ឋីបានតមថា មានវិធីមួយដែលអាចជួយអ្នកឲ្យក្លាយជាអ្នកយ៉ាងស្រួលបាន ដោយខ្ញុំស្ម័គ្រចិត្តប្រគល់លុយ៥០%របស់ខ្ញុំដល់អ្នក តែខ្ញុំត្រូវការរបស់ម្យ៉ាងពីអ្នក។ បុរសអ្នកក្របានសួរថា តើជាអ្វីទៅ? សេដ្ឋីតប  គឺដៃទាំងពីររបស់អ្នក។ រួចសេដ្ឋីបានសួរបន្តថា តើអ្នកព្រមទេ? ឬក៏ខ្ញុំប្រគល់លុយ៧៥%របស់ខ្ញុំដល់អ្នក តែខ្ញុំត្រូវដៃទាំងពីរ និងជើងទាំងពីររបស់អ្នក។ តើអ្នកព្រមទេ? ឬក៏ខ្ញុំប្រគល់លុយ១០០%ដល់អ្នក តែខ្ញុំត្រូវការដៃទាំងពីរ   រួមទាំងជើងទាំងពីរ ថែមទាំងភ្នែកទាំងពីររបស់អ្នក។ តើអ្នកព្រមទេ? តើអ្វីទៅគំនិតអប់រំនៅក្នុងរឿងនេះ? គំនិតអប់រំនៅក្នុងរឿងនេះគឺថា មនុស្សយើងភាគច្រើនសុទ្ធតែមានទ្រព្យសម្បត្តិយ៉ាងច្រើនជាប់នៅនឹងខ្លួន ដូចជាអាវៈយវៈ ខួរក្បាល ជីវិតជាដើម   ប៉ុន្តែគ្រាន់តែយើងមិនទាន់ចេះកែច្នៃប៉ុណ្ណោះ ឬកែច្នៃមិន...

តើធ្វើដូចម្តេចបានដឹងថាការចំណាយលុយរបស់យើងត្រូវឬខុស?

Image
តើធ្វើដូចម្តេចបានដឹងថាការចំណាយលុយរបស់យើងត្រូវឬខុស? ជាធម្មតា មនុស្សភាគច្រើនដែលបាននៅបន្តជីវិតរស់នៅរាល់ថ្ងៃ គឺពួកគាត់បានបន្តចាយលុយរាល់ថ្ងៃ តែគ្រាន់តែថាចាយទៅតាមកម្រិតមួយណានោះ។   មានមនុស្សជាច្រើនដែលមិនបានដឹងថាឆ្នាំមុននៅថ្ងៃនេះ ខ្លួនបានចាយលុយអស់ប៉ុន្មាន ហើយចាយទៅលើអ្វីខ្លះ ចាយបានត្រឹមត្រូវឬមិនបានត្រឹមត្រូវនោះទេ។ តើធ្វើដូមម្តេចបានដឹងថារាល់ថ្ងៃនេះយើងបានប្រើប្រាស់លុយបានត្រឹមត្រូវ ឬមិនត្រឹមត្រូវដោយរបៀបណា? ដើម្បីដឹងពីច្បាស់ពីចំនុចនេះ យើងត្រូវសួរខ្លួនឯងថា តើ លុយដែលយើងបានចំណាយចេញទៅរាល់ថ្ងៃនេះ ពួកវាបានផ្តល់ប្រយោជន៍អ្វីដល់យើងវិញខ្លះ?  តើផលពីពួកវាបានជួយឲ្យកាន់តែមានសុខភាពល្អ ឬជួយបំផ្លាញដល់សុខភាពយើង? ជួយឲ្យយើងកាន់តែមានកិត្តិយស ឬអាប់កិត្តិយស? ព្រមទាំងតើពួកវាបានជួយឲ្យយើងកាន់តែកើនទ្រព្យទេ ឬកើនបំណុល?​​​   ខាងក្រោយនេះជាចំនុចចំណេះដឹងដែលយើងគួរតែមាន ឬត្រូវតែមានៈ ១) មានផែនការហិរញ្ញវត្ថុ គឺជាការកំនត់ពីចំនួនលុយនៅពេលខាងមុនដូចជា ៣ខែ ៦ខែ ១ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ………តើយើងចង់មានលុយចំនូនប៉ុន្មានពិតប្រាកដ។ ក្នុងពេលកំណត់នោះចូរកុំគិតថាត្រូវធ្វើម្តេច គឺគ្រាន់តែចង់បានប៉ុន្មានសិន​ រួចចាំគិ...

គន្លឹះក្នុងការកសាងទ្រព្យសម្បត្តិ

Image
គន្លឹះក្នុងការកសាងទ្រព្យសម្បត្តិ ការកសាងទ្រព្យសម្បត្តិគឺជាដំណើរមួយ ហើយដូចជាការធ្វើដំណើរទៅកាន់កន្លែងណាមួយដែរ នៅពេលដែលអ្នកឆាប់ចាប់ផ្តើម នោះអ្នកនឹងឆាប់បានទៅដល់។ ដូចជាការសន្សំសម្រាប់កូនរៀន សន្សំសម្រាប់ការចូលនិវត្តន៍ សន្សំសម្រាប់លំហែរកំសាន្ត សន្សំសម្រាប់សកម្មភាពមនុស្សធម៍-ល-។ រឿងនេះវាពិតជាសំខាន់ខ្លាំងណាស់ ដែលអ្នកត្រូវចាប់ផ្តើមនៅពេលនេះព្រមទាំងត្រូវមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ផងដែរ។ ១/ បង្កើនចំណូលរបស់អ្នក លោកគ្រូ Brain Tracy មានប្រសាសន៍ថា ” អ្នកមិនអាចសន្សំ ដោយការគ្មានចំនូលនោះទេ ដូចនេះជំហានដំបូងក្នុងការមានសេរីភាពផ្នែកហិរញ្ញវត្ថុ គឺត្រូវមានចំណូលខ្ពស់។” "ជាធម្មតា មានតែការរៀនប៉ុណ្ណោះដែលជាដំណើរការនៃការកសាងជំនាញ" មហិច្ឆិតា និងជំនាញរបស់អ្នក អាចជំរុញការបង្កើតអាជីវកម្មឲ្យក្លាយជាការវិនិយោគដ៏អស្ចារ្យមួយក្នុងទ្រព្យនៅរយៈពេលវែង។ ២/ សន្សំ និងវិនិយោគ ការសន្សំ និងការវិនិយោគ ពួកវាមានសារៈសំខាន់ជាងការរកលុយបានច្រើនទៅទៀត អ្នកអាចបង្កើតទ្រព្យបាន ប្រសិនជាអ្នកអាចដកលុយពីចំណូល របស់អ្នកទៅសន្សំនោះ (បើតាម លោកគ្រូT.Harv Eker មានប្រសាសន៍ក្នុងការបែងចែកលុយទាំង៦ក្រឡថា ដកចំនូល១០%...

ហេតុអ្វីជាមនុស្សភាគច្រើនមិនទទូលបានជោគជ័យ?

Image
ហេតុអ្វីជាមនុស្សភាគច្រើនមិនទទូលបានជោគជ័យ? មនុស្សជាពិតជាចង់ទទូលបានជោគជ័យនៅក្នុងជីវិតរបស់ខ្លួន តែ ហេតុអ្វីជាមនុស្សភាពច្រើនមិនទទូលបានជោគជ័យ? លោកគ្រូ ស៊ឹម​ ដារា មានប្រសាសន៍ថា ” មនុស្សភាគច្រើនដែលមិនបានទទូលបានជោគជ័យនោះ គឺមកពីមនុស្សភាគច្រើនមិនច្បាស់ថា តើខ្លួនចង់ជោគជ័យលើអ្វីពិតប្រាកដ។ ដោយយ៉ាងនេះហើយបានជាពួកគាត់បានបណ្តោយជីវិតឲ្យរស់នៅតាមការនឹកឃើញមួយពេលៗ ឬតាមការអួសទាញពីសង្គម ឬអ្នកដែលមានឥទ្ធិពលមកខ្លួនហ្នឹង។” អញ្ជឹងយើងសាកគិតបន្តិចមើល បើសម្បីយើងជាអ្នកចង់ជោគជ័យ តែមិនបានដឹងថាតើអ្វីដែលខ្លួនចង់ជោគជ័យពិតប្រាកដផងហ្នឹង។ ធ្វើម៉េចបានជោគជ័យទៅអញ្ជឹង។ បើតាមពិតមនុស្សយើងបានជោគជ័យរាប់សឹងមិនអស់ក្នុងមួយថ្ងៃៗ តែគ្រាន់តែមនុស្សភាពច្រើនបានមើលរំលងភាពជោគជ័យទាំងហ្នឹង។ យើងគួរចាំថាភាពជោគជ័យធំមួយ គឺត្រូវផ្សំពីភាពជោគជ័យតូចៗជាច្រើនរួមគា្ន។ អាចនិយាយថា បើចង់ជោគជ័យគឺត្រូវដឹងឲ្យប្រាកដថា តើអ្វីទៅដែលខ្លួនចង់ទទួលបានភាពជោគជ័យហ្នឹង?  ហើយយើងប្រើប្រាស់យុទ្ធសាស្ត្រ ឬដំណាក់កាលរបស់អ្នកជោគជ័យដែលបានជោគជ័យរួចហើយ ដែលសាកសមនឹងស្ថានភាពជាក់ស្តែងរបស់យើងផ្ទាល់ពេលនេះ។ ចំពោះដំណាក់កាលនៃភាពជោគជ័យរបស់លោកគ្រួ  T.Harv Eker...

ជីវិត នឹងសេចក្តីស្លាប់

Image
ជីវិត នឹងសេចក្តីស្លាប់ មនុស្សម្នាក់ៗដែលបានកើតមកនឹងបាននរស់នៅគឺពិតជាសំណាងណាស់។ ជីវិតមួយហ្នឹងអាចកើតមកដោយសារមានការរៀបចំពីអ្វីៗ ឬពីព្រះដើម្បីអោយឲ្យយើងមកបំពេញអ្វីៗយ៉ាងតិចក៏មួយដែរ នៅក្នុងអំឡុងពេលមានជីវិត និងក្រោយបាត់បង់ជីវិត។ ចុះបើពិតជាមានអ្វីមួយ ឬព្រះបានរៀបចំឲ្យយើងម្នាក់ៗមកមានជីវិតរស់នៅលើផែនដីនេះមែន ថាតើអ្វីៗនឹង ឬព្រះបានរៀបចំឲ្យយើងមានជីវិតដើម្បីអ្វី? តើធ្វើដូចម្តេចបានយើងម្នាក់ៗអាចដឹងច្បាស់ថា តើអ្វីទៅគោលបំណងពិតនៃអ្នកបង្កើតយើងឲ្យមានជីវិតមួយនេះហ្នឹង? តើអ្នកណាដែលកំពុងមានជីវិតរស់នៅលើផែនដីនេះអាចប្រាប់យើងបានថាតើអ្វីៗឬព្រះដែលបានរៀបចំយើងហ្នឹងពិតជាមានបំណងឬព្រះបំណងចង់ឲ្យយើងបំពេញអ្វីពិត?  ខ្ញុំផ្ទាល់បានរស់នៅរហូតមកដល់ពេលនេះ គឺនៅមិនទាន់ពិតប្រាកដនៅឡើយទេ តែខ្ញុំបានរៀបចំគោលដៅជីវិត ក្តីសិបិន្តជីវិត និងបេសកកម្មជីវិតផ្ទាល់ខ្លួនដើម្បីខ្លួនឯង គ្រួសារខ្លួនឯង និងដើម្បីមនុស្សក្នុងជំនាន់នេះនឹងជំនាន់ក្រោយ។ មនុស្សយើងម្នាក់ៗដែលបានបន្តជីវិតរស់នៅមកដល់ពេលនេះ គឺពិតជាបានធ្វើ និងទទូលបានសេចក្តីលំបាក និងសេចក្តីសុខជាច្រើនមកហើយ។ តែគ្រាន់ថាមួយណាច្រើនជាង នឹងមួយណាតិចជាងប៉ុណ្ណោះ។   មនុស្សយើងម្នាក់ៗគឺពិប...