ចំណេះដឹងធំៗទាំងពីរដែលមនុស្សគ្រប់គ្នាគួររៀន
នៅក្នុងពិភពលោកយើងនេះគឺពោរពេញទៅដោយចំណេះដឹង
តែយើងម្នាក់មិនអាចរៀនចេះគ្រប់ចំណេះដឹងទាំងនោះឡើយ មិនត្រឹមតែប៉ុណ្ណោះទេ យើងក៏គ្មានអាយុវែងឬពេលវេលាវែងសម្រាប់រៀនគ្រប់ចំណេះដឹងទាំងអស់ដែរ។
តែយើងអាចធ្វើការជ្រើសរើសចំណេះដឹងពិត ដែលចាំបាច់សម្រាប់ជីវិតរបស់យើងម្នាក់ៗបាន។
ដោយសារតែការចេះដឹងនេះហើយដែលជួយជំរុញមនុស្សឲ្យមានលក្ខណះខុសគ្នា
ឬដូចគ្នានោះ។
មុននឹងខ្ញុំធ្វើការបង្ហាញពីចំណេះដឹងដែលពិតជាចាំបាច់បំផុតសម្រាប់មនុស្សម្នាក់ៗ
ខ្ញុំសុំការអនុញាតិសួរអ្នកផ្ទាល់ពីរសំនួរសិនគឺថា៖
១/
តើលោកអ្នកកំពុងបន្តជីវិតរស់នៅរាល់ថ្ងៃនេះដើម្បីអ្វី?
២/
តើអ្វីដែលលោកអ្នក ឬជីវិតរបស់លោកអ្នកត្រូវការពិតប្រាកដ?
នេះជាចំណេះដឹងធំៗទាំងពីរដែលមនុស្សគ្រប់គ្នាគួររៀននឹងឆ្លើយសំនួរជីវិតផ្ទាល់របស់លោកអ្នក៖
I.
ចំណេះដឹងដើម្បីបង្កើតសេរីភាពផ្នែកហិរញ្ញវត្ថុ
មនុស្សទាំងអស់គ្នាដែលនៅញាំបាយត្រូវចាយលុយ ឬមនុស្សដែលត្រូវការលុយទៅប្តូរយករបស់ញាំ
គឺពួកគាត់នៅតែត្រូវការលុយ។
មនុស្សជាច្រើនដែលកំពុងបន្តរស់នៅរាល់ថ្ងៃនេះ
គឺពិតជាត្រូវការលុយ តែអាចខុសគ្នាចំពោះចំនួនលុយប៉ុណ្ណោះ។ ហេតុអ្វីបានមនុស្សត្រូវការលុយ?
ពីព្រោះថាមនុស្សក្នុងសង្គមយើង គឺបានចាប់ទុកលុយថាជារបស់ តំណាងសម្រាប់ប្តូររបស់មួយ។ ឧទាហរណ៍ថា
ថ្ងៃនេះសមាជិកដ៏សំខាន់ក្នុងក្រុមគ្រួសាររបស់អ្នកម្នាក់មានជំងឺធ្ងន់ដែលពិតជាត្រូវតែការការសង្រ្គោះជាបន្ទាន់
ក្នុងការសង្គ្រោះហ្នឹងគឺត្រូវការចំណាយលុយ40,000,000រៀល។ អញ្ជឹងចំពោះការសង្គ្រោះហ្នឹងតើអ្នកអាចសុំពេទ្យថាកុំយកលុយអី
តែសូមជួយសង្រ្គោះផងបានទេ។ ប្រហែលជាអាចបានម្តងឬពីរដងនោះ តែបើការសង្រ្គោះបែបហ្នឹងមានច្រើននាក់ឬច្រើនដង អញ្ជឹងតើលោកអ្នកពិតជាធ្វើដូចមុនហ្នឹងគ្រប់ដងបានទេ? ប្រាកដជាមិនអាចទេ។ បើមិនអាចទេត្រូវធ្វើដូចម្តេច?
គឺត្រូវតែត្រូវការចាយឬចំណាយលុយ។
ព្រះបន្ទូលរបស់ព្រះពុទ្ធជាម្ខាស់បានពោលថា”
មានកើត មានចាស់ មានឈឺ និងមានស្លាប់”
ខ្ញុំសូមធ្វើការសំរាយព្រះបន្ទូលរបស់ទ្រង់ត្រង់ចំនុចថា”មានឈឺ”
មានឈឺនេះគឺមានន័យថាមនុស្សម្នាក់ៗត្រូវតែឈឺតែគ្រាន់តែធ្ងន់ឬស្រាលប៉ុណ្ណោះ តែមនុស្សត្រូវតែមានជំងឺ។
មនុស្សម្នាក់សុទ្ធតែត្រូវការញាំ
អញ្ជឹងថាតើរបស់ដែលត្រូវការញាំពីមួយពេលទៅមួយពេលរបស់លោកអ្នកពិតជាមិនត្រូវការចំណាយលុយទេឬ?
ពិតជាត្រូវការ។
បើពិតជាត្រូវការលុយមែន
ថាតើយើងរកលុយឬបង្កើតលុយដោយរបៀបណា?
មានវិធីយ៉ាងច្រើនក្នុងការរកលុយឬបង្កើតលុយ តែវិធីទាំងអស់នេះយើងអាចបង្រួមមកត្រឹមតែពីរយ៉ាង គឺរកឬបង្កើតលុយតាមបែបសកម្ម
និងតាមបែបអកម្ម។
តើអ្វីទៅជាភាពខុសគ្នារបៀបការរកឬបង្កើតលុយតាមបែបសកម្ម
និងតាមបែបអកម្ម?
-
រកឬបង្កើតលុយតាមបែបសកម្ម គឺជាការរកឬបង្កើតលុយដែលចំាបាច់ត្រូវចំណាយពេលវេលានៃជីវិតរបស់លោកអ្នកទៅប្តូរយកលុយហ្នឹង។
ឧទាហរណ៍ៈ មនុស្សម្នាក់បានទៅធ្វើការក្នុងស្ថាប័នមួយក្នុងនាមជាបុគ្គលិក អញ្ជឹងគាត់ត្រូវតែទៅធ្វើការឲ្យស្ថាប័ននោះដើម្បីប្តូរយកលុយនៅចំនួនណាមួយដែលបានសន្យាគ្នានោះ។
គាត់ត្រូវចំណាយពេលវេលានៃជីវិតរបស់គាតន់អាចមួយថ្ងៃ8ម៉ោង ឬមួយអាទិត្យ48ម៉ោង ឬមួយខែ26ថ្ងៃ។
ពួកគាត់មានដូចជា បុគ្គលិក កម្មករ គ្រូបង្រៀន មន្រ្តី……… និងអ្នកបង្កើតអាជីវកម្មទាំងឡាយណាដែលជាថៅកែផងព្រមទាំងជាបុគ្គលិកដោយខ្លួនឯងផ្ទាល់។
មានន័យថាពួកគាត់ត្រូវតែធ្វើការ
បើមិនធ្វើការទេគឺពួកគាត់ប្រាកដជាគ្មានចំណូលឬគ្មានលុយចូលផ្ទះឡើយ។
-រកឬបង្កើតលុយតាមបែបអកម្មគឺជាការរកឬបង្កើតលុយដោយមិនបាច់មានវត្តមានអ្នកទៅធ្វើជាសកម្មនោះទេ
តែនៅតែមានចំណូលហូរចូលឬលុយហូរចួល។ ឧទាហរណ៍ដូចជាៈ អ្នកជាអាជីវករខ្នាតធំម្នាក់
ដែលមានអាជីវកម្មធំៗមួយចំនួន ហើយគាត់បានជួលមនុស្សឲ្យធ្វើការនៅក្នុងអាជីវកម្មរបស់អ្នកចាប់តាំងពីបុគ្គលិកលំដាប់ដំបូងរហូតដល់លំដាប់កំពូល
មិនត្រឹមតែប៉ុណ្ណឹងទេ អាជីវកម្មរបស់អ្នកគឺបានមានប្រព័ន្ធបង្កើតលុយជាទៀងទាត់មួយឬលើសពីមួយដល់អ្នក
ឬក៏អ្នកជាវិនិយោគិនដែលបានយកលុយទៅបង្កើតលុយដូចជាអ្នកមានដាក់លុយបញ្ញើក្នុងធនាគារដើម្បីទទូលបានការប្រាក់
ឬវិនិយោគជាមួយអចលនទ្រព្យ ផ្សារភាគហ៊ុន -ល-ដែលការវិនិយោគទាំងអស់នោះវាបានបង្កើតលុយឲ្យអ្នកដោយមិនបាច់មានវត្តមានអ្នកទៅធ្វើការនៅទីនោះឡើយ។
តើលោកអ្នកត្រូវការចំណូលមួយណា? លោកអ្នកប្រាកដជាត្រូវការចំណូលអកម្ម។
អញ្ជឹងតើត្រូវធ្វើដូចម្តេចដើម្បីបង្កើតសេរីភាពផ្នែកហិរញ្ញវត្ថុបាន?
ដើម្បីបង្កើតបង្កើតសេរីភាពផ្នែកហិរញ្ញវត្ថុបាន យើងគួរយល់និយមន័យនៃឃ្លានេះសិន។ សេរីភាពផ្នែកហិរញ្ញវត្ថុគឺជាចំណូលដែលបានមកពីចំណូលអកម្មរួមបញ្ជូលគ្នាហើយចំណូលអកម្មទាំងនេះគឺមានចំនូនធំជាងការចំណាយរបស់យើង។
តើចំណេះដឹងមួយណាដែលសំខាន់បំផុតក្នុងការសាងសេរីភាពផ្នែកហិរញ្ញវត្ថុ? ចំណេះដឹងដែលសំខាន់បំផុតក្នុងការសាងសេរីភាពផ្នែកហិរញ្ញវត្ថុ
គឺជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
តើចំណេះដឹងផ្នែកហិរញ្ញវត្ថុមានធាតុផ្សំអ្វីខ្លះ?
ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺមានធាតុផ្សំដូចជាៈ
- ប្រវត្តិប្រាក់
-
យល់ដឹងពីរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នក
-
ស្គាល់ពីភាពខុសគ្នារវាងទ្រព្យ និងបំណុល
- ស្គាល់ពីភាពខុសគ្នារវាងកំណើនមូលធន និងលំហូរសាច់ប្រាក់
- ស្គាល់ពីភាពខុសគ្នារវាងការវិនិយោគបែបមូលដ្ឋាន និងបច្ចេកទេស
-
ចេះវាស់ស្ទង់កម្លាំងរបស់ទ្រព្យ
-
ចេះដឹងពីរបៀបជ្រើសរើសមនុស្សល្អ
-
ដឹងថាទ្រព្យអ្វីដែលសមបំផុតសម្រាប់ខ្លួន
- ដឹងថាពេលណាត្រូវយកចិត្តទុកដាក់
និងពេលវេលាត្រូវចម្រុះចោល
- ចេះកាត់បន្ថយហានិភ័យ
- ដឹងពីរបៀបកាត់បន្ថយពន្ធស្របច្បាប់
-
ដឹងភាពខុសគ្នារវាងបំណុល ហើយនិងភាពជឿជាក់
-
ចេះដឹងពីរបៀបប្រើការបម្លែងឬដេរីវេ(
Derivative )
- ស្គាល់ពីរកត្តាដែលអាចបង្ករការលួចទ្រព្យសម្បត្តិរបស់អ្នកស្របច្បាប់
-
ចេះរៀនពីកំហុស
លោកគ្រូសៀវ សុផលបានសង្ខេបបង្រួមសរុបមកត្រឹមបួនគឺៈ
-ចំណេះដឹងផ្នែកការវិនិយោគ
-ចំណេះដឹងផ្នែកច្បាប់
-ចំណេះដឹងផ្នែកទីផ្សារ
-ចំណេះដឹងផ្នែកគណនេយ្យ។
II.
ចំណេះដឹងក្នុងការសាងសុភមង្គលពិត
ភាពពិតក្នុងការរស់នៅរបស់មនុស្សគឺពិតជាចង់បានសេចក្តីសុខ ឬសុភមង្គលណាស់
តែគ្រាន់តែមនុស្សមួយចំនូនធំពុំបានដឹងថាត្រូវធ្វើយ៉ាងណាទើបទទូលបានវា។ ចំនុចនេះពិតជាចំនេះដឹងមួយដែលផ្តាតលើការអប់រំ
លត់ដំ ហាត់ពត់ផ្លូវចិត្តរបស់យើង។
ចំណេះដឹងធំៗទាំងពីរដែលមនុស្សគ្រប់គ្នាគួររៀន |
មានសាសនា ជំនឿ ព្រះបានបង្រៀនពីហេតុដែលនាំឲ្យគ្មានសេចក្តីសុខ
និងហេតុនាំទៅរកក្តីសុខយ៉ាងច្បាស់ណាស់។ បើលោកអ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធ ព្រះគ្រឹស្ត អាល់ឡោះ ព្រះមហាម៉ាត់ ព្រះបប ព្រះបាហាអ៊ុលឡាហ៍
ឬព្រះអង្គដែលអ្នកពិតជាមានជំនឿនោះ អ្នកគួរសិក្សានិងប្រតិបត្តិតាមព្រះឱវាទរបស់ទ្រង់ ឬក៏អ្នកប្រាជ្ញរូបណាដែលពិតជាមានសេចក្តីសុខ
ហើយអ្នកពិតជាចង់បានសេចក្តីប្រហាក់ប្រហែលនឹងសេចក្តីសុខដែលគាត់ទទួល អញ្ជឹងអ្នកគួរណាស់អនុវត្តតាមលំនាំទាំងនោះទៅ។ តែបើអ្នកពិបាកក្នុងការយល់ពីព្រះបន្ទួលរបស់ទ្រង់ឬពិបាកក្នុងការសិក្សាតាមអ្នកប្រាជ្ញ
អ្នកអាចសាងល្បងអនុវត្តនៅចំនុចទាំងនេះបាន៖
-រៀនពេញចិត្តអ្វីដែលខ្លួនមាន
-រៀនពេញចិត្តអ្វីដែលខ្លួនកំពុងធ្វើ ឬធ្វើអ្វីដែលខ្លួនពេញចិត្ត
-ញញឹម និងមានក្តីសង្ឃឹមជានិច្ចចំពោះអ្វីដែលខ្លួនពិតជាចង់បាន
-ព្យាយាមចែករំលែងសេចក្តីសុខដែលមានលក្ខណៈយូរអង្វែងដល់អ្នកជុំវិញ
ឬអ្នកដទៃ
-ប្រកបអាជីព ឬអាជីវកម្មណាមួយដែលផ្តល់សេចក្តីសុខដល់ខ្លួនឯងនិងអ្នកដទៃក្នុងរយៈពេលយូរអង្វែង
-ប្រើជីវិតរស់នៅដោយផ្អែកលើគោលដៅ ក្តីសុបិន្ត និងបេសកកម្មជីវិតច្បាស់លាស់-ល-។
“ចូរបន្តដំណើរឆ្ពោះទៅកាន់អ្វីដែលលោកអ្នកពិតជាចង់បានឲ្យក្លាយជាទំលាប់
នោះវានឹងកាន់តែខិតមករកយើងដែរ”
Comments
Post a Comment