ហេតុអ្វីជាមនុស្សភាគច្រើនមិនទទូលបានជោគជ័យ?
ហេតុអ្វីជាមនុស្សភាគច្រើនមិនទទូលបានជោគជ័យ? |
មនុស្សជាពិតជាចង់ទទូលបានជោគជ័យនៅក្នុងជីវិតរបស់ខ្លួន តែ ហេតុអ្វីជាមនុស្សភាពច្រើនមិនទទូលបានជោគជ័យ?
លោកគ្រូ ស៊ឹម ដារា មានប្រសាសន៍ថា” មនុស្សភាគច្រើនដែលមិនបានទទូលបានជោគជ័យនោះ គឺមកពីមនុស្សភាគច្រើនមិនច្បាស់ថា តើខ្លួនចង់ជោគជ័យលើអ្វីពិតប្រាកដ។ ដោយយ៉ាងនេះហើយបានជាពួកគាត់បានបណ្តោយជីវិតឲ្យរស់នៅតាមការនឹកឃើញមួយពេលៗ ឬតាមការអួសទាញពីសង្គម ឬអ្នកដែលមានឥទ្ធិពលមកខ្លួនហ្នឹង។”
អញ្ជឹងយើងសាកគិតបន្តិចមើល បើសម្បីយើងជាអ្នកចង់ជោគជ័យ តែមិនបានដឹងថាតើអ្វីដែលខ្លួនចង់ជោគជ័យពិតប្រាកដផងហ្នឹង។ ធ្វើម៉េចបានជោគជ័យទៅអញ្ជឹង។
បើតាមពិតមនុស្សយើងបានជោគជ័យរាប់សឹងមិនអស់ក្នុងមួយថ្ងៃៗ តែគ្រាន់តែមនុស្សភាពច្រើនបានមើលរំលងភាពជោគជ័យទាំងហ្នឹង។ យើងគួរចាំថាភាពជោគជ័យធំមួយ គឺត្រូវផ្សំពីភាពជោគជ័យតូចៗជាច្រើនរួមគា្ន។
អាចនិយាយថា បើចង់ជោគជ័យគឺត្រូវដឹងឲ្យប្រាកដថា តើអ្វីទៅដែលខ្លួនចង់ទទួលបានភាពជោគជ័យហ្នឹង? ហើយយើងប្រើប្រាស់យុទ្ធសាស្ត្រ ឬដំណាក់កាលរបស់អ្នកជោគជ័យដែលបានជោគជ័យរួចហើយ ដែលសាកសមនឹងស្ថានភាពជាក់ស្តែងរបស់យើងផ្ទាល់ពេលនេះ។
ចំពោះដំណាក់កាលនៃភាពជោគជ័យរបស់លោកគ្រួ T.Harv Eker ទាំង១២ ឬក៏ដំណាក់កាលរបស់លោកគ្រួ Brain Tracy ទាំង៧ ឬក៏ប្រើប្រាស់ដំណាក់កាលនៃភាពជោគជ័យរបស់លោកគ្រួ សៀវ សុផលទាំង៥។
ខាងក្រោមនេះជាដំណាក់កាលនៃភាពជោគជ័យរបស់លោកគ្រួ សៀវ សុផលទាំង៥៖
១, មានគោលដៅ និងក្តីសុបិន្តច្បាស់លាស់
២, ដឹងច្បាស់លាស់ថាពេលណាចង់ជោគជ័យ
៣,ដឹងពីមូលហេតុច្បាស់លាស់ក្នុងការចង់ទទូលបានជោគជ័យ(ហេតុអ្វីចង់ជោគជ័យ?)
៤, ត្រូវជំរះចិត្តឲ្យស្អាត
៥, ត្រូវមានគ្រួបង្វឹក
Comments
Post a Comment