ចង់រកស៊ី តែអត់លុយ តើត្រូវធ្វើដូមម្តេច?

ចង់រកស៊ី តែអត់លុយ តើត្រូវធ្វើដូមម្តេច?



តើពិតទេដែលថា បើគ្មានលុយគឺមិនអាចចាប់ផ្តើមការរកស៊ីបាននោះ?
ឧទាហរណ៍ថាបើថ្ងៃនេះអ្នកមានលុយ១០,០០០ដុល្លារតើអ្នកប្រកដរបរអ្វី?តើប៉ុន្មានឆ្នាំក្រោយទើបបានដើមទុនមកវិញ?បន្ទាប់មកតើមួយឆ្នាំៗយើងអាចចំណេញបានប៉ុន្មានភាគរយលើដើមទុន?

មនុស្សភាគច្រើនដែលនិយាយថាចង់រកស៊ីតែអត់លុយ ភាគច្រើនគឺមិនមានចម្លើយច្បាស់លាស់ចំពោះសំនួរខាងលើនេះទេ។ អញ្ជឹងសួរថាតើពិតជាអត់លុយ ឬអត់គំនិត?  

ថ្ងៃនេះបើអ្នកមានផែនការអាជីវកម្មច្បាស់លាស់ គឺមានមនុស្សជាច្រើនកំពុងតែរង់ចាំអ្នកឲ្យទៅខ្ខីលុយពីពួកគាត់មករកស៊ី ឬកំពុងរង់ចាំអ្នកឲ្យទៅបង្ហាញផែនការដល់ពួកគាត់ដើម្បីអាចពួកគាត់អាចធ្វើការវិនិយោគជាមួយអាជីវកម្មរបស់អ្នក។  ផែនការមួយដែលអ្នកអាចបង្ហាញដល់ពួកគាត់គឺជាផែនការដែលផ្តល់ការចំណេញ។

តើចំនុចចាប់ផ្តើមដំបូងនៃជីវកម្មនៅទៅណា? គឺនៅក្នុងគំនិតរបស់យើង។ យើងត្រូវតែរៀបចំអាជីវកម្មឲ្យជាប់ក្នុងគំនិតរបស់យើង ទោះបីជាពេលនេះយើងពុំទាន់មានជំនាញច្បាស់ពីអាជីវកម្មហ្នឹងក៏ដោយ តែយើងអាចរៀន។


ពេលនេះបើអ្នកគ្មានផែនការអាជីវកម្មច្បាស់លាស់មួយនៅជាប់នឹងគំនិតរបស់អ្នកនោះទេ អញ្ជឹងជំហានដំបូងគឺអ្នកត្រូវបង្កើតឬសាងអាជីវកម្មឲ្យបានច្បាស់លាស់មួយនៅក្នុងគំនិតរបស់អ្នកសិន រួចហើយ ចូររៀបចំដំណាក់កាលនីមួយៗនៃអាជីវកម្មហ្នឹង ហើយរៀបចំផែនការលម្អិតពីវា បន្ទាប់មកចាំរកវិធីប្រមូលលុយជាក្រោយ។

ត្រូវចាំថា លុយមានច្រើនណាស់ដែលកំពុងរង់ចាំអ្នក ដើម្បីឲ្យយកវាមកដំណើរការអាជីវកម្មរបស់អ្នក។

លុយទាំងនឹងយើងអាចទទូលបានតាមរយៈប្រភព ៖ ការកម្ចីពីញាតិមិត្ត  ពីធនាគា នឹងការប្រមូលទុនពីអ្នកវិនិយោគ។ អញ្ចឹងចូរអ្នកជ្រើសរើសប្រើប្រភពណាមួយដែលមានភាពសមស្របនឹងអ្នក។




ប្រភពៈ លោកគ្រួ អួន សារ៉ាត់






Comments