តើសំនួរដែលយើងសួរ ចម្លើយ ពត៍មានដែលយើងទទូលបានពិតជាបាននាំយើងទៅកន្លែងយើងចង់ទៅទេ?


តើសំនួរដែលយើងសួរ ចម្លើយ ពត៍មានដែលយើងទទូលបានពិតជាបាននាំយើងទៅកន្លែងយើងចង់ទៅទេ?

 
លោកគ្រូ Robert Kiyosaki បាននិយាយថា 95ភាគរយនៃមនុស្សសរុបទូទាំងពិភពលោកនេះគឺជាអ្នកក្រ។

អញ្ជឹងមានន័យថាមនុស្សភាគច្រើនមានផ្នត់គំនិតជាអ្នកក្រ ឬក៏ជាអ្នកក្រ។ តើយើងពិតជាចង់ដើរតាមមនុស្សភាគច្រើនទាំងនេះទេ? បើយើងពិតជាបានរៀបជំហានដើរមែននោះមានន័យថាយើងគឺកំពុងតែរៀបចំខ្លួនឲ្យក្លាយជាអ្នកក្រទាំងដឹងខ្លួន ឬក៏ទាំងមិនបានដឹងខ្លួនហើយ។

តើយើងធ្លាប់កត់សម្គាល់ពីរបៀបដែលអ្នកជំនាញផ្នែកហិរញ្ញវត្ថុភាគច្រើនផ្តល់ដំបូន្មាននូវចំនុចដូចគ្នាដែរទេ?

ប្រសិនជាយើងបានគត់សម្គាល់ពិតនោះយើងពិតជាបានដឹងថាពួកគាត់បានផ្តោតទៅរកការចូលនិវត្តន៍ដែលប្រកបដោយផាសុកភាពតាមរយៈការបង្កើនប្រាក់សន្សំ និងរស់ក្រោមនិយមន័យផ្ទាល់ខ្លួន

តោះយើងបន្តឲ្យកាន់តែស៊ីជម្រៅជាងនេះ

1) ភាពចម្រុៈ៖ ពួកគេបានណែនាំឱ្យយើងកុំដាក់ស៊ុតទាំងអស់របស់យើងនៅក្នុងកន្រ្តក់តែមួយ គឺពិតជាសំដៅទៅទ្រព្យដែលមានលក្ខណៈជាក្រដាសដូចជា ផ្សារភាគហ៊ុន ប្រាក់បញ្ញើរ និងសញ្ញាប័ណ្ណ)។ ពួកគេប្រាក់យើងឲ្យធ្វើការវិនិយោគជាមួយទំនិញ មានដូចជា មាស ប្រាក់ និងអចលនទ្រព្យ។

2) បង្កើនការសន្សំ៖ យើងត្រូវបានគេប្រាប់ឲ្យសន្សំសម្រាប់ថ្ងៃមានព្យុះមានភ្លៀង។ប៉ុន្តែតើអ្វីទៅដែលយើងបានពីការសន្សំបន្តិចបន្តូចនេះ? តើយើងបានដឹងទេថា ចំនួនលុយប៉ុន្មានដែលយើងបានបង្កើនក្នុងការសន្សំក្នុងរយៈពេល20ឆ្នាំ-30ឆ្នាំសម្រាប់ការចូលនិវត្តន៍ទេ? ចំនួនការប្រាក់ដែលយើងទទួលបានពីការសន្សំនេះគឺវាតិចខ្លាំងណាស់។ វាពិតជាមែនអាចជួយបង្កើនសំបុកស៊ុតរបស់យើងបានទេ។


3) រស់ក្រោមនិយមន័យរបស់ខ្លួន៖ ប្រសិនបើយើងរស់នៅជាមួយអ្វីដែលយើងមិនចង់បានតើយើងនឹងទៅជាយ៉ាងណា? តើយើងនឹងមានសេចក្តីរំភើបក្នុងការស្វែងរកវិធីក្នុងការបង្កើនប្រភពចំណូលទេ?


ទាំងនេះជាសំនួរដែលយើងគួរសួរទៅកាន់អ្នកជំនាញ

តើចំនុចនេះសមហេតុផលសម្រាប់ខ្ញុំទេ?
តើអ្វីទៅជាគុណសម្បត្តិនិងគុណវិបត្តិ?
តើចំនុចនេះអាចនាំខ្ញុំទៅដល់គោលដៅផ្នែកហិរញ្ញវត្ថុរបស់ខ្ញុំទេ?

ចូរធ្វើការបែងចែកឲ្យបានច្បាស់ចំពោះដំបូន្មានឬពត៍មាន ព្រមទាំងជ្រើសរើសតែអ្វីដែលអាចនាំយើងឲ្យដល់គោលដៅផ្នែកហិរញ្ញវត្ថុរបស់យើងបានហើយ ពីព្រោះថានៅក្នុងសង្គមយើងពិតជាមាន ដំបូន្មាន ឬពត៍មានច្រើនណាស់ តែ ដំបូន្មាន ឬពត៍មានខ្លះពិតជាពុំបាននាំយើងឲ្យទៅដល់គោលដៅរបស់យើងទេ។

Comments