ជីវិត នឹងសេចក្តីស្លាប់
មនុស្សម្នាក់ៗដែលបានកើតមកនឹងបាននរស់នៅគឺពិតជាសំណាងណាស់។
ជីវិតមួយហ្នឹងអាចកើតមកដោយសារមានការរៀបចំពីអ្វីៗ ឬពីព្រះដើម្បីអោយឲ្យយើងមកបំពេញអ្វីៗយ៉ាងតិចក៏មួយដែរ នៅក្នុងអំឡុងពេលមានជីវិត និងក្រោយបាត់បង់ជីវិត។
ចុះបើពិតជាមានអ្វីមួយ ឬព្រះបានរៀបចំឲ្យយើងម្នាក់ៗមកមានជីវិតរស់នៅលើផែនដីនេះមែន ថាតើអ្វីៗនឹង
ឬព្រះបានរៀបចំឲ្យយើងមានជីវិតដើម្បីអ្វី? តើធ្វើដូចម្តេចបានយើងម្នាក់ៗអាចដឹងច្បាស់ថា
តើអ្វីទៅគោលបំណងពិតនៃអ្នកបង្កើតយើងឲ្យមានជីវិតមួយនេះហ្នឹង? តើអ្នកណាដែលកំពុងមានជីវិតរស់នៅលើផែនដីនេះអាចប្រាប់យើងបានថាតើអ្វីៗឬព្រះដែលបានរៀបចំយើងហ្នឹងពិតជាមានបំណងឬព្រះបំណងចង់ឲ្យយើងបំពេញអ្វីពិត?
ខ្ញុំផ្ទាល់បានរស់នៅរហូតមកដល់ពេលនេះ គឺនៅមិនទាន់ពិតប្រាកដនៅឡើយទេ តែខ្ញុំបានរៀបចំគោលដៅជីវិត
ក្តីសិបិន្តជីវិត និងបេសកកម្មជីវិតផ្ទាល់ខ្លួនដើម្បីខ្លួនឯង គ្រួសារខ្លួនឯង និងដើម្បីមនុស្សក្នុងជំនាន់នេះនឹងជំនាន់ក្រោយ។
មនុស្សយើងម្នាក់ៗដែលបានបន្តជីវិតរស់នៅមកដល់ពេលនេះ គឺពិតជាបានធ្វើ
និងទទូលបានសេចក្តីលំបាក និងសេចក្តីសុខជាច្រើនមកហើយ។ តែគ្រាន់ថាមួយណាច្រើនជាង នឹងមួយណាតិចជាងប៉ុណ្ណោះ។
មនុស្សយើងម្នាក់ៗគឺពិបាកស្វែងដឹងពីគោលបំណង
ឬព្រះបំណងនៃអ្វីឬព្រះដែលបានរៀបចំជិវិតយើងឲ្យមកមានវត្តមានពេលនេះណាស់ តែយើងអាចដឹងពីគោលដៅពិត
ក្តីសុបិន្ត និងបេសកកម្មពិតរបស់យើងក្នុងការរស់នៅ និងក្រោយពេលលែងបានបន្តជីវិតមួយនេះរស់នៅបាន។
តើធ្វើដូចម្តេចទើបបានដឹងថាអ្វីទៅជាគោលដៅជីវិត
ក្តីសុបិន្តជីវិត និងបេសកកម្មជីវិតពិតរបស់យើង?
ដំបូងយើងគួរតែច្បាស់ពីនិយមន័យពី
គោលដៅ ក្តីសុបិន្ត បេសកកម្ម និងជីវិតសិន។
លោកគ្រូសៀវ
សុផល និងលោកគ្រូ រ៉ូបឺត គីយូសាគីបានមានប្រសាសន៍ថា
” គោលដៅ គឺជាការកំណត់ដើម្បីបង្កើតលុយ
ឯក្តីសុបិន្តគឺជាការប្រើលុយដែលបានពីគោលដៅទៅទិញសេចក្តីសុខនៃជីវិត”
ចំពោះបេសកកម្មគឺជាអ្វីដែលត្រូវបំពេញក្នុងជីវិតដែលរួមគ្នារវាងគោលដៅនិងក្តីសុបិន្តពិត ឯជីវិតគឺជាការរស់នៅ(ដោយខ្ញុំផ្ទាល់)។
អញ្ជឹងគោលដៅជីវិត
គឺជាការកំណត់ដើម្បីបង្កើតលុយសម្រាប់ការរស់នៅ ឯក្តីសុបិន្តជីវិតគឺជាប្រើលុយដែលបានពីគោលដៅទៅទិញអ្វីៗដើម្បីបង្កើត
និងបង្កើនសេចក្តីសុខនិងផ្តល់សុភមង្គលពិតសម្រាប់ជីវិត ចំពោះបេសកកម្មជីវិតគឺជាភារៈកិច្ចក្នុងការបំពេញសម្រាប់ជួយខ្លួនឯងនឹងអ្នកដទៃនៅក្នុងជីវិត។
*ក្រោយពេលអ្នកស្លាប់ទៅតើអ្នកចង់ឲ្យអ្នកដទៃស្គាល់ថាអ្នកជាមនុស្សបែបណា?
*តើអ្នកតាំងចិត្តថានឹងបន្សល់ទុកចំនុចល្អៗអ្វីខ្លះជួនមនុស្សក្នុងជំនាន់អ្នក
និងមនុស្សជំនាន់ក្រោយអ្នក?
*ក្នុងអំឡុងពេលអ្នកនៅមានជីវិតរស់នៅតើសេចក្តីសុខបែបណាដែលអ្នកចង់បាន?
*ដើម្បីទទូលបានសេចក្តីសុខឬសុភមង្គលបែបហ្នឹងតើអ្នកត្រូវធ្វើដូចម្តេច?
ពេលវេលា និងជីវិត គឺមិនរង់ចាំយើងទេ ចូរចាប់ផ្តើមធ្វើអ្វីដែលត្រូវធ្វើពេលនេះ៕
Comments
Post a Comment