វិន័យសំខាន់ទាំងបីក្នុងការគ្រប់គ្រងខ្លួនរបស់លោកគ្រូ សៀវ សុផល
រាល់ការរស់នៅត្រូវតែមានវិន័យ បើគ្មានវិន័យទេ
នោះខ្លួននឹងវឹកវរជាមិនខាន។ បើប្រទេសជាតិមួយគ្មានវិន័យឬច្បាប់នោះទេ
នោះប្រទេសនោះនឹងគ្មានសណ្តាប់ធ្នាប់ជាមិនខានឡើយ។
អញ្ជឹងហើយបានមនុស្សភាគច្រើនតែងតែពោលថា “ប្រទេសមានច្បាស់ គ្រូសារមានវិន័យ”
យើងម្នាក់សុទ្ធតែជាមនុស្សដែលមានគ្រួសារ ឬក៏ជាសមាជិកក្នុងគ្រួសារ។
ដើម្បីកាន់តែច្បាប់បន្ថែមទៀត ចូលយើងក្រឡេកមើលទៅក្នុងបណ្តាលសាលារៀន ក្រុមហ៊ុន សមាគម
ធនាគារ វត្ត …………សុទ្ធតែមានច្បាប់ មានបទបញ្ជាផ្ទៃក្នុង មានវិន័យទាំងអស់។
ចុះបើទាំងអស់ហ្នឹងសុទ្ធតែមាន ចុះខ្លួនយើងវិញត្រូវតែមានដែលទេ? គឺពិតជាត្រូវមាន។
ទាំងនេះជាវិន័យសំខាន់ទាំងបីក្នុងការគ្រប់គ្រងខ្លួនៈ
វិន័យទីមួយ៖ គ្រប់គ្រងចំណង់អាហារ
មនុស្សមួយចំនួនពួកគាត់មានលុយអាចចាយវាយលើការចំណាយចំពោះថ្លៃអាហារ
ប៉ុន្តែមួយចំនួនពួកគាត់បានមានបញ្ហាដោយសារតែញាំអាហារ ដូចជាធាត់ហួស…………
ដែលជាហេតុបង្ករជំងឺផ្សេងៗដល់រាងកាយ និងអាចរីកសាយដល់ផ្លវចិត្តផងដែរ។
អញ្ជឹងបើអាចយើងគួរញាំអាហារទាំងឡាយណាដើម្បីជំនួយដល់សុខភាពជាជាងបង្កើនការបំផ្លាញដល់សុខភាព។
វិន័យទីពីរ៖ គ្រប់គ្រងបញ្ហាផ្លូវភេទ
នេះជាវិន័យដ៏ក្តៅមួយនៅក្នុងសង្គមទាំងអតីតកាល
បច្ចុប្បន្នកាល និងអនាគតកាល។ មានមនុស្សមួយចំនួន គឺពួកគាត់មិនអាចគ្រប់គ្រងចំនុចនេះបានទេ
ដោយសារតែការមិនអាចគ្រប់គ្រងបាន ទើបបណ្តាលអោយគាត់បង្ករចំនុចអវិជ្ជមានមកលើអ្នកដទៃ
ដោយមិនខ្វល់ថាថ្ងៃក្រោយវានឹងមានបញ្ហាអ្វីនោះទេ មិនត្រឹមតែប៉ុណ្នឹងទេ
វាបានធ្វើឲ្យមានដានជាប់នឹងខ្លួនពួកគាត់ដែលធ្វើឲ្យខ្លួនអាចជាប់គុកច្រវ៉ាក់ក៏មាន ឬការបង្កើតភាពឈឺចាប់លើផ្លួវចិត្តផងដែរ។
ក្នុងចំនុចនេះព្រះពុទ្ធជាម្ចាស់ក៏មានបំរាមយ៉ាងច្បាស់នៅក្នុងសីល៥ ថា”កាមេសុ
មិច្ឆាចារា វេរមណីសិក្ខាបទំ សមាទិយាមិ” ដែលមានន័យសំរាយថា”ខ្ញំសូមសមាទាននូវសិក្ខាបទ
គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ(មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ)។”
វិន័យទីបី៖ គ្រប់គ្រងការឲ្យយោបល់អ្នកដទៃ
ឃ្លារបស់បុរាណខ្មែរយើងបានពោលថា” ត្រីកំភ្លាញស្លាប់ព្រោះមាត់”
ដោយសារតែចូលចិត្តនិយាយផ្តល់យោបល់ដល់អ្នកដទៃហួសហេតុ
ឬផ្តេសផ្តាស ឬក៏ចូលចិត្តមើលទៅកាន់អ្នកក្នុងចំនុចទើសរហូត មិនត្រឹមតែទើសទេ
ព្រមទាំងព្យាយាមកែគេដែលមិនស្របតាមកាលៈទេសៈផង។ ក្នុងចំនុចនេះអាចជាហេតុបង្ករឲ្យអ្នកដទៃមានភាពអន់ចិត្តចំពោះយើង
ឬបង្កើតសត្រូវផងដែរ។ បើអាចសូមមុននឹងផ្តល់មតិជួននរណាយើងគួរច្បាស់សិនថា គេមានគោលបំណងអ្វី
ហើយតើយោបល់របស់យើងវានឹងជះឥទ្ធិពលដល់ម្នាក់នោះក្នុងកម្រិតណា?
Comments
Post a Comment