ជំនាញស្តាប់អាចជួយជំរុញឲ្យជោគជ័យក្នុងការលក់

ជំនាញស្តាប់អាចជួយជំរុញឲ្យជោគជ័យក្នុងការលក់



ជំនាញទំនាក់ទំនង គឺជាគ្រឹះស្ទើរគ្រប់អ្វីៗដែលអ្នកធ្វើ"

សមត្ថភាពរបស់អ្នកក្នុងការគ្រប់គ្រងទំនាក់ទំនងដ៏មានប្រសិទ្ធភាពនឹងជួយដល់ការជោគជ័យរបស់អ្នកក្នុងជីវិត។

ការប្រាស្រ័យទាក់ទងដោយមិនប្រើប្រាស់ពាក្យសម្តី គឺមានសារៈសំខាន់ដូចការប្រាស្រ័យទាក់ទងដោយប្រើប្រាស់ពាក្យសម្តីដែរ។

ដូចជាតាមរយៈសៀវភៅ អត្ថបទ អូឌីយូ វីឌីអូ វគ្គសិក្សាជាច្រើនដែលស្តីពីសារៈសំខាន់នៃទំនាក់ទំនង-ល-។

ពួកវាសុទ្ធតែមានគុណតម្លៃ និងប្រយោជន៍ ប៉ុន្ដែអ្វីដែលបានបង្រៀនអាចកាត់បន្ថយជំនាញខ្លះៗ។ ការគ្រប់គ្រងជំនាញទំនាក់ទំនងដោយមិនប្រើប្រាស់ពាក្យសំដីដោយឆ្លងកាត់តាមរយៈវិន័យនិងការអនុវត្ត ទាំងនេះគឺជាអ្វីៗដែលអ្នកត្រូវការដើម្បីក្លាយទៅជាអ្នកស្តាប់ដែលល្អបំផុត។


ស្តាប់ដោយយកចិត្តទុកដាក់នៅពេលអ្នកដទៃនិយាយដោយប្រុងប្រយ័ត្ន

ជំនាញស្តាប់ដ៏ល្អបំផុត គឺសមត្ថភាពក្នុងការស្តាប់ដោយយកចិត្តទុកដាក់នៅពេលអ្នកដទៃនិយាយដោយប្រុងប្រយ័ត្ន។ ចូរជួបជាមួយអតិថិជនដោយផ្ទាល់និងផ្តោតការយកចិត្តទុកដាក់របស់អ្នកលើមុខមាត់និងភ្នែករបស់អតិថិជនដោយការយកចិត្តទុកដាក់។

ស្តាប់គ្រប់ពាក្យ

ចូរស្តាប់ដោយគ្មានការរំខាន និងស្តាប់ដោយយកចិត្តទុកដាក់ចំពោះពាក្យសម្ដីទាំងអស់ដែលអតិថិជនដែលកំពុងនិយាយ។   ស្តាប់ឲ្យដូចជាពេលដែលអតិថិជនរបស់អ្នកកំពុងតែប្រាក់លេខឆ្នោតដែលធានាថាត្រូវ១០០% ហើយពាក្យនោះគឺអ្នកមានឱកាស់លឺតែម្តងគត់។

ជំនាញដ៏សំខាន់បំផុតសំរាប់អ្វីៗគ្រប់យ៉ាង

សមត្ថភាពក្នុងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធជាមួយមនុស្សម្នាក់នៅពេលកំពុងនិយាយគឺជាជំនាញមូលដ្ធានគ្រឹះនៃជំនាញស្តាប់។ វាជាជំនាញកដ៏ពិបាកបំផុត ហើយដំណាលគ្នានោះដែរ វាជាជំនាញសំខាន់គ្រប់រឿងទាំងអស់ផងដែរ។ វាតម្រូវឱ្យមានការអនុវត្តនិងមានវិន័យ ហើយវាមិនងាយស្រួលនោះដែរ ប៉ុន្តែគំនិតរបស់អ្នកនេះអាចជាលទ្ធផលដ៏អស្ចារ្យ។

លំហាត់សម្រាប់បញ្ជេញសកម្មភាព

នៅទីនេះ មានរឿងពីរយ៉ាងដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះអោយបញ្ជេញសកម្មភាព។

ទីមួយៈ សូមស្រមៃគិតថាអតិថិជនរបស់អ្នកគឺជាមនុស្សដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងពិភពលោក។ យកចិត្តទុកដាក់គ្រប់ពាក្យសម្តីរបស់ពួកគាត់។

ទីពីរៈ សូមញញឹម យល់ព្រមនិងសកម្ម។ សូមចង់ចាំថាការស្តាប់គឺការបង្កើតទំនាក់ទំនងនៃការលក់។



ប្រភពៈ លោកគ្រូ Brian Tracy

Comments