ទំលាប់ចាយលុយ ដែលសរបញ្ជាក់ថាអ្នកមានផ្នត់គំនិតជាអ្នកក្រ អ្នកកណ្តាល ឬជាអ្នកមាន
មនុស្សយើងគួរតែមានចំណូល ទោះជាគ្មានចំណូល តែមនុស្សភាគច្រើនត្រូវតែចំណាយ។
របៀបចំណាយនេះហើយ បានបញ្ជាក់ថាអ្នកមានផ្នត់គំនិតជាអ្នកក្រ អ្នកកណ្តាល ឬជាអ្នកមាននោះ។
តើអ្នកបានត្រៀមខ្លួនហើយឬនៅថាទំលាប់ចាយលុយរបស់អ្នករាល់ថ្ងៃ ក្នុងនាមជាអ្នកមានផ្នត់គំនិតជាអ្នកក្រ
អ្នកកណ្តាល ឬជាអ្នកមាននោះ? តោះយើងទៅមើលការចំណាយខាងក្រោមនេះទាំងអស់គ្នាៈ
បើថ្ងៃនេះអ្នកមានលុយ១០០រៀលហើយអ្នកបានសម្រេចចិត្តថាចាយវាឲ្យអស់ដែលការចាយនោះវាមិនបង្កើតលុយដល់យើងវិញ ក្នុងទំរង់ជាចាយលើអ្វីៗដែលមិនបានចាំបាច់ដូចជា ញាំអាហារដើម្បីសប្បាយរយៈពលខ្លីឬបំផ្លាញសុខភាព ឬក៏ ផឹកស្រា ជក់បារី លេងល្បែង ប្រើលុយដើម្បីបំផ្លាញសេចក្តីថ្លៃថ្នូរ ឬសុភមង្គលរបស់គ្រួសារ ឬមានលំនាំដូចរូបខាងក្រោមនេះគឺបានបញ្ជាក់ថាអ្នកគឺមានផ្នត់គំនិតជាអ្នកក្រ។
បើថ្ងៃនេះអ្នកមានលុយ១០០រៀលហើយអ្នកបានសម្រេចចិត្តតថាចាយឬសន្សំទុកសម្រាប់ចាយវាក្នុងទំរង់ទៅទិញអ្វីៗជាបំណុលអាក្រក់
ឬសំភារៈនិយមទាំងនោះដែលមិនអាចជួយបង្កើតកូនលុយឬលុយបន្ថែមដល់អ្នកបាន ហើយរបស់អ្វីៗនោះវាត្រូវបានបាត់បង់តម្លៃក្នុងថ្ងៃណាមួយ
ឬមានលំនាំដូចរូបខាងក្រោមនេះគឺបានបញ្ជាក់ថាអ្នកគឺមានផ្នត់គំនិតជាអ្នកកណ្តាល។
បើថ្ងៃនេះអ្នកមានលុយ១០០រៀលហើយអ្នកបានសម្រេចចិត្តថាចាយវាឬសន្សំសម្រាប់ចាយក្នុងគោលដំណងដើម្បីបង្កើតកូនលុយ
ឬបង្កើនទ្រព្យ ក្នុងទំរង់ដូចជា វិនិយោគលើអលចនទ្រព្យដែលចំណេញ លើផ្សារភាគហ៊ុនដែលចំណេញ
លើអាជីវកម្មដែលចំណេញ សំខាន់គឺលើអ្វីដែលចំណេញនោះ ឬមានលំនាំដូចរូបខាងក្រោមនេះគឺមានន័យថាអ្នកមានទំលាប់ចាយដែលមានផ្នត់គំនិតជាអ្នកមាន។
តើអ្នកកំពុងមានទំលាប់ចាយលុយរាល់ថ្ងៃដើម្បីក្លាយជាអ្នកណាដែរ?
ដូចនេះអ្នកផ្ទាល់ពិតជាមានសិទ្ធគ្រប់គ្រាន់ក្នុងការសម្រេចចិត្តថា
អ្នកត្រូវចាយលុយដើម្បីក្លាយជាអ្នកក្រ អ្នកកណ្តាល ឬអ្នកមានក្នុងពេលនេះបាន។
ប្រភពៈ លោកគ្រូ រ៉ូបឺត គីយូសាគី
Comments
Post a Comment