Posts

Showing posts from December, 2018

កត្តាងាយៗទាំង៣ដែលជះឥទ្ធិពលដល់ភាពជោគជ័យ

Image
កត្តាងាយៗទាំង៣ដែលជះឥទ្ធិពលដល់ភាពជោគជ័យ តើអ្នកដឹងទេថាពេលព្រឹកគឺជាពេលដ៏សែនសំខាន់សម្រាប់ពេលវេលាក្នុងមួយថ្ងៃរបស់អ្នកទេ? អញ្ចឹង តើអ្នកអាចចាប់ផ្តើមប្រើប្រាស់បានត្រឹមត្រូវដោយរបៀបណា? 1)     រៀបចំផែនការនៅពេលយប់ គិតពីអ្វីដែលអ្នកចង់ធ្វើជាពិសេសពីអ្វីដែលអ្នកចង់ជោគជ័យជាជាងចំណាយពេលវេលាខ្ជះខ្ជាយឥតប្រយោជន៍មកបារម្ភណ៍ពីកន្លែងចាប់ផ្តើម និងអ្វីត្រូវធ្វើនៅពេលក្រោយនោះ។នេះជាផ្នត់គំនិតដ៏ត្រឹមត្រូវមួយសម្រាប់ភាពជោគជ័យនិងមានប្រសិទ្ធភាពខ្លាំង។ 2)     រៀបចំគោលដៅសម្រាប់ពេលព្រឹកជារៀងរាល់ថ្ងៃ ពេលអ្នកក្រោក និងអនុវត្តផែនការដែលអ្នកបានធ្វើពីយប់ ដោយប្រើពេលក្នុងការរំលឹងពីគោលដៅបន្តិច។ វិធីនេះវាជាការផ្តោត និងជាថាមពលរបស់អ្នកក្នុងការបំពេញអ្វីដែលអ្នកចង់ធ្វើ។ 3)     ​​ជៀសវៀសការមើលទូរស័ព្ទ ​​បង្កើតទំលាប់ពិតប្រាកដក្នុងពេលព្រឹកមួយថា អ្នកក្រោក ហើយទៅងួតទឹក   រៀបចំខ្លួន និងញាំអាហារពេលព្រឹកដ៏ឆ្ងាញ់ ហើយផ្តោតលើអ្វីដែលអ្នកចង់ទទួលបានជោគជ័យ។ “គោលដៅ នាំទៅបញ្ជេញសកម្មភាព ហើយសកម្មភាពនាំទៅមានលទ្ទផល” ប្រភពៈ លោកគ្រូមហាសេដ្ឋី Brian Tracy

តើសេរីភាពផ្នែកហិរញ្ញវត្ថុអាចកើតមានពីប្រភពណាខ្លះ?

Image
                                                                    តើសេរីភាពផ្នែកហិរញ្ញវត្ថុអាចកើតមានពីប្រភពណាខ្លះ?                        ជំហានដំបូង គឺយើងត្រូវយល់ច្បាស់ពីន័យនៃឃ្លា” សេរីភាពផ្នែកហិរញ្ញវត្ថុ” គឺមានន័យថា ”មានចំណូលអកម្មសរុបធំជាងចំណាយ” ។ បើយើងមានសេរីភាពផ្នែកហិរញ្ញវត្ថុគឺមានន័យថា” យើងពិតជាមានចំណូលអកម្មសរុបប្រចាំថ្ងៃ ខែ ឆ្នាំ ច្រើនជាងការចំណាយប្រចាំថ្ងៃ ខែ ឆ្នាំរបស់យើង” ។ អញ្ជឹងតើអ្វីទៅជាចំណូលអកម្ម? ចំណូលអកម្មគឺជាចំណូលដែលបានមកពីផលចំណេញនៃអាជីវកម្ម និងផលពីការវិនិយោគទាំងឡាយណាដែលមិនបាច់មានវត្តមានយើងទៅគ្រប់គ្រងនៅទីនោះ តែយើងនៅតែទទួលបានផលចំណេញពីទីនោះ ឧទាហរណ៍សំរាប់ការវិនិយោគ ដូចជា យើងទទូលបានការប្រាក់ពីប្រាក់ដែលយើងបានដាក់បញ្ញើរក្នុងធនាគារ មីក្រូហិរញ្ញវត្ថុ ឬបានពីផលចំណេញពីថ្លៃផ្ទះជួល ដីជួល ឡានជួល ម៉ូតូជូល -ល-។ ឯចំណូលបានពីអាជីវកម្មនេះ ភាគច្រើនលុះត្រាតែអាជីវកម្មរបស់យើងមានប្រព័ន្ធផលិតលុយហើយ។ ឧទាហរណ៍ ក្រុមហ៊ុនAlibaba នៅពេលដែលក្រុមហ៊ុនមួយនេះមានប្រព័ន្ធផលិផលលុយដ៏រឺងមាំហើយ លោកមហាសេដ្ឋី Jack Ma គាត់អាចចូលនិវត្តន៍បានតែគាត់ផ្ទាល់នៅតែមានចំណូល ព្រោះតែរូបលោកគឺជាស្ថាបនិក និងព្រមទាំងគាត់មានភ

តើសំនួរដែលយើងសួរ ចម្លើយ ពត៍មានដែលយើងទទូលបានពិតជាបាននាំយើងទៅកន្លែងយើងចង់ទៅទេ?

Image
តើសំនួរដែលយើងសួរ ចម្លើយ ពត៍មានដែលយើងទទូលបានពិតជាបាននាំយើងទៅកន្លែងយើងចង់ទៅទេ?   លោកគ្រូ Robert Kiyosaki បាននិយាយថា 95ភាគរយនៃមនុស្សសរុបទូទាំងពិភពលោកនេះគឺជាអ្នកក្រ។ អញ្ជឹងមានន័យថាមនុស្សភាគច្រើនមានផ្នត់គំនិតជាអ្នកក្រ ឬក៏ជាអ្នកក្រ។ តើយើងពិតជាចង់ដើរតាមមនុស្សភាគច្រើនទាំងនេះទេ? បើយើងពិតជាបានរៀបជំហានដើរមែននោះមានន័យថាយើងគឺកំពុងតែរៀបចំខ្លួនឲ្យក្លាយជាអ្នកក្រទាំងដឹងខ្លួន ឬក៏ទាំងមិនបានដឹងខ្លួនហើយ។ តើយើងធ្លាប់កត់សម្គាល់ពីរបៀបដែលអ្នកជំនាញផ្នែកហិរញ្ញវត្ថុភាគច្រើនផ្តល់ដំបូន្មាននូវចំនុចដូចគ្នាដែរទេ? ប្រសិនជាយើងបានគត់សម្គាល់ពិតនោះយើងពិតជាបានដឹងថាពួកគាត់បានផ្តោតទៅរកការចូលនិវត្តន៍ដែលប្រកបដោយផាសុកភាព តាមរយៈការបង្កើនប្រាក់សន្សំ និងរស់ក្រោមនិយមន័យផ្ទាល់ខ្លួន ។ តោះយើងបន្តឲ្យកាន់តែស៊ីជម្រៅជាងនេះ ៖ 1) ភាពចម្រុៈ ៖ ពួកគេបានណែនាំឱ្យយើងកុំដាក់ស៊ុតទាំងអស់របស់យើងនៅក្នុងកន្រ្តក់តែមួយ គឺពិតជាសំដៅទៅទ្រព្យដែលមានលក្ខណៈជាក្រដាសដូចជា ផ្សារភាគហ៊ុន ប្រាក់បញ្ញើរ និងសញ្ញាប័ណ្ណ)។ ពួកគេប្រាក់យើងឲ្យធ្វើការវិនិយោគជាមួយទំនិញ មានដូចជា មាស ប្រាក់ និងអចលនទ្រព្យ។ 2) បង្កើនការសន្សំ៖  យើងត្រូវបានគេប្រាប់ឲ្យ

ទំលាប់ចាយលុយ ដែលសរបញ្ជាក់ថាអ្នកមានផ្នត់គំនិតជាអ្នកក្រ អ្នកកណ្តាល ឬជាអ្នកមាន

Image
  ទំលាប់ចាយលុយ ដែលសរបញ្ជាក់ថាអ្នកមានផ្នត់គំនិតជាអ្នកក្រ អ្នកកណ្តាល ឬជាអ្នកមាន មនុស្សយើងគួរតែមានចំណូល ទោះជាគ្មានចំណូល តែមនុស្សភាគច្រើនត្រូវតែចំណាយ។ របៀបចំណាយនេះហើយ បានបញ្ជាក់ថាអ្នកមានផ្នត់គំនិតជាអ្នកក្រ អ្នកកណ្តាល ឬជាអ្នកមាននោះ។ តើអ្នកបានត្រៀមខ្លួនហើយឬនៅថាទំលាប់ចាយលុយរបស់អ្នករាល់ថ្ងៃ ក្នុងនាមជាអ្នកមានផ្នត់គំនិតជាអ្នកក្រ អ្នកកណ្តាល ឬជាអ្នកមាននោះ? តោះយើងទៅមើលការចំណាយខាងក្រោមនេះទាំងអស់គ្នាៈ បើថ្ងៃនេះអ្នកមានលុយ១០០រៀលហើយអ្នកបានសម្រេចចិត្តថាចាយវាឲ្យអស់ដែលការចាយនោះវាមិនបង្កើតលុយដល់យើងវិញ ក្នុងទំរង់ជាចាយលើអ្វីៗដែលមិនបានចាំបាច់ដូចជា ញាំអាហារដើម្បីសប្បាយរយៈពលខ្លីឬបំផ្លាញសុខភាព ឬក៏ ផឹកស្រា ជក់បារី លេងល្បែង ប្រើលុយដើម្បីបំផ្លាញសេចក្តីថ្លៃថ្នូរ ឬសុភមង្គលរបស់គ្រួសារ ឬមានលំនាំដូចរូបខាងក្រោមនេះគឺបានបញ្ជាក់ថាអ្នកគឺមានផ្នត់គំនិតជាអ្នកក្រ។ បើថ្ងៃនេះអ្នកមានលុយ១០០រៀលហើយអ្នកបានសម្រេចចិត្តតថាចាយឬសន្សំទុកសម្រាប់ចាយវាក្នុងទំរង់ទៅទិញអ្វីៗជាបំណុលអាក្រក់ ឬសំភារៈនិយមទាំងនោះដែលមិនអាចជួយបង្កើតកូនលុយឬលុយបន្ថែមដល់អ្នកបាន ហើយរបស់អ្វីៗនោះវាត្រូវបានបាត់បង់តម្លៃក្នុងថ្ងៃណាមួយ ឬមានលំនាំដូចរូបខ

ចង់រកស៊ី តែអត់លុយ តើត្រូវធ្វើដូមម្តេច?

Image
ចង់រកស៊ី តែអត់លុយ តើត្រូវធ្វើដូមម្តេច? តើពិតទេដែលថា បើគ្មានលុយគឺមិនអាចចាប់ផ្តើមការរកស៊ីបាននោះ? ឧទាហរណ៍ថាបើថ្ងៃនេះអ្នកមានលុយ១០,០០០ដុល្លារតើអ្នកប្រកដរបរអ្វី?តើប៉ុន្មានឆ្នាំក្រោយទើបបានដើមទុនមកវិញ?បន្ទាប់មកតើមួយឆ្នាំៗយើងអាចចំណេញបានប៉ុន្មានភាគរយលើដើមទុន? មនុស្សភាគច្រើនដែលនិយាយថាចង់រកស៊ីតែអត់លុយ ភាគច្រើនគឺមិនមានចម្លើយច្បាស់លាស់ចំពោះសំនួរខាងលើនេះទេ។ អញ្ជឹងសួរថាតើពិតជាអត់លុយ ឬអត់គំនិត?   ថ្ងៃនេះបើអ្នកមានផែនការអាជីវកម្មច្បាស់លាស់ គឺមានមនុស្សជាច្រើនកំពុងតែរង់ចាំអ្នកឲ្យទៅខ្ខីលុយពីពួកគាត់មករកស៊ី ឬកំពុងរង់ចាំអ្នកឲ្យទៅបង្ហាញផែនការដល់ពួកគាត់ដើម្បីអាចពួកគាត់អាចធ្វើការវិនិយោគជាមួយអាជីវកម្មរបស់អ្នក។   ផែនការមួយដែលអ្នកអាចបង្ហាញដល់ពួកគាត់គឺជាផែនការដែលផ្តល់ការចំណេញ។ តើចំនុចចាប់ផ្តើមដំបូងនៃជីវកម្មនៅទៅណា? គឺនៅក្នុងគំនិតរបស់យើង។ យើងត្រូវតែរៀបចំអាជីវកម្មឲ្យជាប់ក្នុងគំនិតរបស់យើង ទោះបីជាពេលនេះយើងពុំទាន់មានជំនាញច្បាស់ពីអាជីវកម្មហ្នឹងក៏ដោយ តែយើងអាចរៀន។ ពេលនេះបើអ្នកគ្មានផែនការអាជីវកម្មច្បាស់លាស់មួយនៅជាប់នឹងគំនិតរបស់អ្នកនោះទេ អញ្ជឹងជំហានដំបូងគឺអ្នកត្រូវបង្កើតឬសាងអាជីវកម្មឲ្យបានច្បាស់

ចំណេះដឹងធំៗទាំងពីរដែលមនុស្សគ្រប់គ្នាគួររៀន

Image
  ចំណេះដឹងធំៗទាំងពីរដែលមនុស្សគ្រប់គ្នាគួររៀន នៅក្នុងពិភពលោកយើងនេះគឺពោរពេញទៅដោយចំណេះដឹង តែយើងម្នាក់មិនអាចរៀនចេះគ្រប់ចំណេះដឹងទាំងនោះឡើយ មិនត្រឹមតែប៉ុណ្ណោះទេ យើងក៏គ្មានអាយុវែងឬពេលវេលាវែងសម្រាប់រៀនគ្រប់ចំណេះដឹងទាំងអស់ដែរ។ តែយើងអាចធ្វើការជ្រើសរើសចំណេះដឹងពិត ដែលចាំបាច់សម្រាប់ជីវិតរបស់យើងម្នាក់ៗបាន។ ដោយសារតែការចេះដឹងនេះហើយដែលជួយជំរុញមនុស្សឲ្យមានលក្ខណះខុសគ្នា ឬដូចគ្នានោះ។ មុននឹងខ្ញុំធ្វើការបង្ហាញពីចំណេះដឹងដែលពិតជាចាំបាច់បំផុតសម្រាប់មនុស្សម្នាក់ៗ ខ្ញុំសុំការអនុញាតិសួរអ្នកផ្ទាល់ពីរសំនួរសិនគឺថា៖ ១/ តើលោកអ្នកកំពុងបន្តជីវិតរស់នៅរាល់ថ្ងៃនេះដើម្បីអ្វី? ២/ តើអ្វីដែលលោកអ្នក ឬជីវិតរបស់លោកអ្នកត្រូវការពិតប្រាកដ? នេះជាចំណេះដឹងធំៗទាំងពីរដែលមនុស្សគ្រប់គ្នាគួររៀននឹងឆ្លើយសំនួរជីវិតផ្ទាល់របស់លោកអ្នក៖ I.              ចំណេះដឹងដើម្បីបង្កើតសេរីភាពផ្នែកហិរញ្ញវត្ថុ មនុស្សទាំងអស់គ្នាដែលនៅញាំបាយត្រូវចាយលុយ ឬមនុស្សដែលត្រូវការលុយទៅប្តូរយករបស់ញាំ គឺពួកគាត់នៅតែត្រូវការលុយ។ មនុស្សជាច្រើនដែលកំពុងបន្តរស់នៅរាល់ថ្ងៃនេះ គឺពិតជាត្រូវការលុយ តែអាចខុសគ្នាចំពោះចំនួនលុយប៉ុណ្ណោះ។ ហេតុអ្វីបានមនុស្

ភាពខុសគ្នារវាងគោលដៅ និងក្តីសុបិន្ត

Image
ភាពខុសគ្នារវាងគោលដៅ និងក្តីសុបិន្ត តើអ្វីទៅជាភាពខុសនៅត្រង់ចំនុចនេះ? តាមពិតទៅ មានមនុស្សជាច្រើន ពុំបានបែងចែក ឬពុំបានដឹងច្បាប់លាស់ពីអត្ថន័យនៃពាក្យទាំងពីរនេះទេ។ បើតាមអនុសាសន៍របស់លោកគ្រួ រ៉ូបឺត គីយូសាគី និងលោកគ្រូ សៀវ សុផលបានបញ្ជាក់ថា៖ គោលដៅ គឺជាការកំណត់អ្វីមួយដើម្បីរកឬបង្កើតលុយ ឯក្តីសុបិន្តគឺជាការយកលុយដែលបានពីគោលដៅទៅធ្វើអ្វីមួយដើម្បីបង្កើនសេចក្តីសុខ។ ឧទាហរណ៍ៈ យើងទៅធ្វើការរាល់ថ្ងៃដើម្បីទទួលបានលុយ បន្ទាប់ពីបានលុយហើយ យើងបានយកលុយមួយចំនួនណានោះទៅទិញផ្ទះដើម្បីរស់នៅដ៏មានសេចក្តីសុខសាន្តក្នុងក្រុមគ្រួសាររបស់យើង។ អញ្ចឹង គោលដៅគឺៈ យើងទៅធ្វើការរាល់ថ្ងៃដើម្បីទទួលបានលុយ ក្តីសុបិន្តគឺៈ យើងបានយកលុយមួយចំនួនណានោះទៅទិញផ្ទះដើម្បីរស់នៅដ៏មានសេចក្តីសុខសាន្តក្នុងក្រុមគ្រួសាររបស់យើង ។ ឧទាហរណ៍មួយទៀតៈ យើងទិញផ្ទះមួយ ហើយលក់វាវិញដើម្បីយកលុយចំណេញ ឬក៏ដាក់ជួលដើម្បីទទួលបានលុយប្រចាំខែ ប្រចាំឆ្នាំ បន្ទាប់មកយើងបានយកលុយចំណេញ ឬលុយដែលបានពីការជួលនឹងទៅទិញផ្ទះមួយទៀតដើម្បីរស់នៅផ្ទាល់ខ្លួនក្នុងន័យរក្សា និងបង្កើតសេចក្តីសុខផ្ទាល់ខ្លូន និងក្រុមគ្រួសារ។ អញ្ចឹង គោលដៅគឺៈ យើងទិញផ្ទះមួយ ហើយលក់វាវិញដើម្ប

ដំណើរ និងលទ្ធផលនៃជីវិត

Image
ដំណើរ និងលទ្ធផលនៃជីវិត ដំណើរជីវិតយើង គឺមានកើត មានចាស់ មានឈឺ មានស្លាប់ ជារឿងធម្មតារបស់ធម្មជាតិ។ នៅក្នុងដំណើរជីវិតនេះគឺអាចបានឆ្លងកាត់ជា៤ដំណាក់កាលផងដែល រួមមាន៖ -ដំណាក់ការទីមួយ គឺវ័យរៀនសូត្រ -ដំណាក់ការទីពីរ គឺវ័យរកនិងបង្កើនទ្រព្យ -ដំណាក់ការទីបីគឺ វ័យរីករាយ -ដំណាក់ការទីបួនគឺ វ័យរុះរោយ អញ្ចឹងតើក្នុងដំណាក់កាលនីមួយៗយើងគួរធ្វើអ្វីខ្លះ? ខាងក្រោមនេះគឺជាការចែករំលែងរបស់លោកគ្រូ អួន សារ៉ាត៖ ដំណាក់ការទីមួយ គឺវ័យរៀនសូត្រ វ័យនេះគឺរាប់តាំងតែពីអាយុ0ឆ្នាំ-25ឆ្នាំ។ មនុស្សម្នាក់ៗត្រូវតែរៀនសូត្រ ដោយរៀននៅក្នុងសាលា ឬក៏ ព្រមទាំងក្នុងជីវិតពិតផងដែរ។ នៅក្នុងវ័យនេះគឺជាវ័យចាក់គ្រឺះនៃចំណេះដឹង និងផ្នត់គំនិតក្នុងការក្លាយជាអ្នកដើរតាម ឬក៏ក្លាយជាអ្នកដឹកនាំ ឬក៏ក្លាយជាថៅកែ ឬជាបុគ្គលិក ឬក៏ជាគ្រឹះនៃលទ្ធលរបស់ជីវិត។ ដំណាក់កាលទីពីរ គឺវ័យរកនិងបង្កើនទ្រព្យ វ័យនេះគឺរាប់ចាប់ពី25ឆ្នាំ-50ឆ្នាំ។ មនុស្សភាគច្រើនបានខិតខំរកលុយ និងព្យាយាមបង្កើនទ្រព្យ។ វ័យនេះគឺជាវ័យដ៏ក្តៅបំផុតក្នុងការបង្កើន និងបញ្ជេញសមត្ថភាព។ បើនិយាយចំពោះការរៀនសូត្រវិញ គឺមានមនុស្សជាច្រើនមានកា

តើអ្វីទៅជាភាពពិតនៃហិរញ្ញវត្ថុរបស់អ្នក?

Image
តើអ្វីទៅជាភាពពិតនៃហិរញ្ញវត្ថុរបស់អ្នក? ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺចាប់ផ្តើម នៅពេលអ្នកដឹងថាពេលនេះលុយរបស់អ្នកនៅឯណា តើអ្នកធ្លាប់បានកត់សម្គាល់ឃើញថាការកុហកបន្តិចបន្តួចមួយអាចគ្រប់ដណ្តប់ភាសានិយាយរបស់អ្នកបានទេ? ការកំហុសទាំងនេះពួកវាហាក់ដូចជាគ្មានគ្រោះថ្នាក់អ្វីទេ ប៉ុន្តែពួកវាអាចធ្វើឲ្យមានការច្របូកច្របល់នៅក្នុងចិត្តគំនិតរបស់យើង។ នៅពេល កាន់តែមានភាពច្របូកច្របល់កើនទៅៗនោះ វានឹងប្រែចិត្តគំនិតរបស់យើងឲ្យជឿការកុហកទាំងនោះថាជាការពិត។ ចំពោះរឿងលុយវិញ គឺអាចក្លាយជាការពិត។ តាមពិតទៅការកុហកគឺមានភាពងាយស្រួលណាស់បើនិយាយពីរឿងចំណាយលើការញាំ សំលៀកបំពាក់ ឬការចំណាយលើការកំសាន្ត..។ ដល់ពេលពិនិត្យភាពជាក់ស្តែងហើយ វាជាពេលក្នុងការទទូលយកការពិត។ វាជាពេលវេលាដើម្បីបំបែកការពិតចេញពីការប្រឌិតហើយ។ វាដល់ពេលដែលអ្នកអាចសួរខ្លួនឯងនូវសំនួរទាំងនេះ ហើយផ្តល់ចម្លើយដោយស្មោះត្រង់: តើអ្នកកំពុងចាត់ចែងលុយរបស់អ្នកយ៉ាងដូចម្តេច? តើលុយរបស់អ្នកកំពុងហូរទៅណា? តើអ្នកចំណាយលុយរាល់ខែដោយរបៀបណា? តើអ្នកកំពុងមានភាពឆ្លាតវៃក្នុងការប្រើប្រាស់លុយក្នុងកម្រិតណា? ប្រហែលជារឿងនេះអ្នកអាចមានភាពពិបាកក្នុងការផ្តល់ចម្លើយពិត ព្រោះថាមនុស្សយើងម្នាក់ៗគ