Posts

Showing posts from 2019

កត្តាសំខាន់ៗចំនួនដប់ដែលអាចកំណត់ពីភាពជោគជ័យ និងបរាជ័យនៃអាជីវកម្មរបស់អ្នក

Image
កត្តាសំខាន់ៗចំនួនដប់ដែលអាចកំណត់ពីភាពជោគជ័យ និងបរាជ័យនៃអាជីវកម្មរបស់អ្នក តើអ្នកដឹងទេថា មានកត្តាសំខាន់ៗចំនួនដប់ដែលភាគច្រើនកំណត់ពីភាពជោគជ័យឬបរាជ័យនៃមុខជំនួញរបស់អ្នក? ភាពច្បាស់លាស់ដ៏អស្ចារ្យមួយដែលអ្នកមាននៅក្នងតំបន់របស់អ្នកគឺថា អ្នកកាន់តែសម្រេចចិត្តបានកាន់តែល្អប្រសើរនោះវានឹងធ្វើឲ្យមានលទ្ធផលកាន់តែល្អប្រសើរ។ តោះយើងទៅស្វែងយល់ពីដប់ចំនុចនេះ៖ គោលបំណងសំខាន់-បង្កើតអតិថិជន តើអ្វីជាគោលបំណងនៃអាជីវកម្ម? មនុស្សជាច្រើនគិតថាគោលបំណងនៃអាជីវកម្មគឺដើម្បីរកប្រាក់ចំណេញ ប៉ុន្តែពួកគេគឺខុសហើយ។ គោលបំណងពិតនៃ អាជីវកម្មគឺបង្កើតនិងរក្សាអតិថិជន។   ហើយ 50 ភាគរយនៃពេលវេលានិង ការខិតខំប្រឹងប្រែង និងការចំណាយរបស់អ្នកគួរតែត្រូវបានផ្តោតលើការបង្កើតនិងរក្សាអតិថិជន តាមវិធីផ្សេងៗ។ គន្លឺះនៃការវាស់វែង-ភាពពេញចិត្តរបស់អតិថិជន គន្លឺះនៃការវាស់វែងនៃភាពជោគជ័យរបស់អាជីវកម្ម គឺការពេញចិត្តរបស់អតិថិជន។ ប្រើសមត្ថភាពរបស់អ្នកដើម្បីបំពេញចិត្តអតិថិជនរបស់អ្នកដើម្បីឲ្យយល់ព្រមទិញៈ ទិញពីអ្នកជាជាងពីទិញនរណាម្នាក់ផ្សេងទៀត និងទិញពីអ្នកម្តងហើយម្តងទៀត និងនាំមិត្តភក្តិរបស់ពួកគេមកទិញ នេះគឺជាកត្តាសំខាន់នៃការរីកចំរើននិងប្រាក់ចំណេញ។

តោះបង្កើតឱកាស

នៅពេលអ្នកបានវាយតម្លៃពីសក្តានុពលរបស់ឱកាសដោយប្រើ​ Rich Dad’s Real Estate Evaluator™ វាជាពេលដែលចាប់ផ្តើមពីចំនុចសូន្យឡើងទៅ។ អ្នកត្រូវធ្វើការស្រាវជ្រាវបន្ថែមបន្តិចទៀត ប៉ុន្តែអ្នកគួរជៀសវាងពិការភាពនៃការវិភាគ (analysis paralysis) និងបន្តទៅរកវា។ ជារឿយៗវាមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរឲ្យលឿន ឬក្នុងពេលអ្នកនៅតែត្រួតពិនិត្យនូវឱកាសផ្សេងទៀតដែលបានទិញដោយអ្នកផ្សេង។ លើសពីនេះទៅទៀត អ្នកនឹងមានតួនាទីដ៏មានប្រសិទ្ធភាពដោយការកាត់បន្ថយពេលវេលាឥតប្រយោជន៍ចេញ ហើយឲ្យតម្លៃចំពោះការបង្កើតជំនាញនៃសម្រេចចិត្តរបស់អ្នក   នោះអ្នកនឹងមានពេលវេលាយ៉ាងច្រើនដើម្បីបង្កើតឱកាសឲ្យច្រើនទៀត ការបង្កើតឱកាសឲ្យបានច្រើនគឺមានន័យថាបង្កើតលុយឲ្យបានច្រើន! កាន់តែប្រសើបំផុត នៅផ្នែកបន្ទាប់ទៀត អ្វីដែលអ្នកនឹងរៀន នឹងមិនមានហានិភ័យខ្ពស់ដូចអ្វីដែលអ្នកបានគិតនោះទេ។ សង្ខេប ... •អ្នកបានទទួលទម្រង់ pro formasលើអចលនទ្រព្យជាច្រើន។ •អ្នកបានលុបបំបាត់អ្វីខ្លះចោល ហើយបានសំរេចចិត្តបន្តឈានទៅមុខ ឆ្ពោះទៅអ្វីផ្សេងទៀត។   •អ្នកបានវិភាគអចលនទ្រព្យទាំងនោះដោយប្រើRich Dad’s Real Estate Evaluator™។ •អ្នកបានកំណត់អត្តសញ្ញាណនៃឱកាសនៅលើអចលនទ្រព្យជាក់លាក់ ។ ហ

តើអ្វីទៅជាសក្តានុពល? ការវាយតម្លៃចំពោះឱកាស(1)

Image
ឥឡូវអ្នកបានធ្វើការវិភាគវាយតម្លៃអចលនៈទ្រព្យដោយប្រើប្រាស់ Rich Dad’s Real Estate EvaluatorTM រួចហើយ អញ្ជឹងអ្នកអាចចាប់ផ្តើមស្វែងរកអ្វីដែលអាចធ្វើឲ្យកើនគុណតម្លៃនៃអចលនទ្រព្យបានហើយ។   តើកន្លែងណាដែលជាកន្លែង"ឈ្នះ"ឬកើនឡើងនៅក្នុងវិស័យអចលនទ្រព្យសម្រាប់អ្នកក្នុងនាមជាអ្នកទិញនោះ? តើអ្នកអាចបង្កើនចំណូលបានទេ? ទាបជាងចំណាយឬ? តើអ្នកអាចបង្កើនតម្លៃដោយការជុសជុលធម្មតាៗខ្លះបានទេ? តើអ្នកអាចសង់ឯកតាបន្ថែមទៀតនៅលើអចលនទ្រព្យបានទេ? នេះជាកន្លែងដែលអ្នកអាចបង្កើតការឆ្នៃប្រឌិត។ តើអ្នកអាចបង្កើនប្រសិទ្ធភាពទ្រព្យសម្បត្តិនេះបានយ៉ាងដូចម្តេច? ប្រសិនបើអ្នកមានចម្លើយខ្លះអ្នកអាចមានឱកាសក្នុងការបង្កើត។ ចូរប្រើប្រាស់បញ្ជីនេះដើម្បីធ្វើការវាយតម្លៃពីសក្តានុពលនៃឱកាសដោយសំដៅទៅលើការពន្យល់ខាងក្រោមសម្រាប់ព័ត៌មានបន្ថែម។ វាយតម្លៃឱកាសនីមួយៗនិងអ្វីផ្សេងទៀតដែលអ្នកអាចគិត ថាតើវានឹងមានឥទ្ធិពលវិជ្ជមាន អវិជ្ជមានឬអព្យាក្រឹតទៅលើសាច់ប្រាក់វិលត្រឡប់ពីអចលនទ្រព្យ។ សញ្ញាវិជ្ជាមានជាច្រើនត្រួតពិនិត្យចំនុចជាច្រើន និងល្អប្រសើរផង។ ក្នុងករណីខ្លះ អ្នកនឹងចង់គណនាចំនួនពិតជាក់ស្តែង និងហើយដាក់វាទៅក្នុងការវិភាគឡើងវិញដើម្បីមើលថាតើឱកាសនោះមានតម្លៃខាងហិរញ្ញវ

តើខ្ញុំវិភាគទម្រង់ Pro Forma ដោយរបៀបណា?

Image
តើខ្ញុំវិភាគទម្រង់ Pro Forma ដោយរបៀបណា? ឥឡូវនេះយើងបានកំណត់លក្ខខណ្ឌមួយចំនួននៅលើទម្រង់   pro forma តោះអញ្ជឹងឈានទៅមួយជំហានបន្ទាប់ទៀត ការបកប្រែទិន្នន័យនៅក្នុង ទម្រង់   pro forma ដើម្បីកំណត់ថាតើអចលនទ្រព្យជាការវិនិយោគដ៏មានសក្តានុពលសម្រាប់អ្នក។   បន្ទាប់ពីអ្នកបានពិនិត្យទម្រង់នេះជាច្រើនដងហើយនោះដំណើរការនឹងកាន់តែងាយស្រួលនៅពេលដែលអចលនទ្រព្យជាក់លាក់ត្រូវបានលុបចេញបានយ៉ាងឆាប់រហ័ស ហើយអ្វីដែលនៅសល់ជាសក្តានុពលរបស់អ្នកជោគជ័យ។ ជំនាញរបស់អ្នកក្នុងនាមជាអ្នកវិនិយោគជាមួយវិស័យអចលនទ្រព្យកាន់តែមានភាពប្រសើរឡើងនូវអ្វីដែលអ្នកបានវិភាគ។ Location | ទីតាំង។ ទីតាំងរបស់អចលនទ្រព្យអាចជួយកំណត់បាន បើតម្លៃនេះជាឱកាសល្អឬមិនល្អ។ ជាធម្មតាតម្លៃគឺថ្លៃជាងការពិត ប៉ុន្តែចូរចងចាំ ដើម្បីគិតពីលក្ខខណ្ឌដែលទាក់ទងគ្នា ហើយជាពិសេសគឺរកមើលតំបន់ណាដែលមានតម្លៃទាបជាងទីផ្សារ។ ផងដែរនោះត្រូវដឹងថាតើតំបន់ហ្នឹងកំពុងតែរីកចំរើន ឬកំពុងស្លាប់? Price per unit, price per square foot |តម្លៃក្នុងមួយឯកតា   ព្រមទាំងតម្លៃក្នុងមួយម៉ែត្រការ៉េ។ ចំពោះអចលនទ្រព្យដែលមានចំនួនឯកតាច្រើន នោះជាការល្អ ដោយសារតែមានតួរលេខជាច្រើនដើម្បីយកមកប្រៀបធៀប។ អ្នកអាចរកអចលនទ្រព្យដ

របៀបជ្រើសរើសឱកាសល្អចេញពីឱកាសអាក្រក់

Image
របៀបជ្រើសរើសឱកាសល្អចេញពីឱកាសអាក្រក់ នៅពេលអ្នកមើលអចលនទ្រព្យ អ្នកនឹងបង្កើតបានគំនិតជាច្រើនដោយផ្អែកលើអ្វីដែលអ្នកបានមើលឃើញ។ ប៉ុន្តែក្នុងការជ្រើសរើសឱកាសល្អចេញពីឱកាសមិនល្អ អ្នកត្រូវតែមើលឲ្យបានជ្រៅ។ គឺអ្នកត្រូវមើលលើតួរលេខ។ នៅក្នុងជំពូកនេះអ្នកនឹងរៀនពីរបៀបដើម្បីពិនិត្យឡើងវិញពីទម្រង់ pro forma ដែលជាឧបករណ៍ដ៏ល្អសម្រាប់វាយតម្លៃពីអលចនទ្រព្យក្នុងលក្ខខណ្ឌនៃផលត្រឡប់ ដែលពួកវាអាចបង្កើតឲ្យនៅក្នុងការវិនិយោគរបស់អ្នក។ អ្នកនឹងមានឧទាហរណ៍មួយចំនួន និងរៀនពីរបៀបបង្កើតភាពល្អប្រសើរចំពោះសក្តានុពលនៃអចលនទ្រព្យដោយការបំពេញបញ្ជីផ្ទៀងផ្ទាត់មួយនេះ។ ហើយដើម្បីការពារ" ពិការភាពលើការវិភាគ" អ្នកនឹងរៀនពីផ្លូវកាត់ដើម្បីឆ្ពោះទៅកាន់ឱកាសមួយ។ នៅចុងបញ្ចប់ អ្នកអាចនឹងពូកែនៅលើវិថីរបស់អ្នកដើម្បីឆ្ពោះទៅកាន់ឱកាសដ៏ជោគជ័យដំបូងរបស់អ្នក! តើទម្រង់Pro Forma ជាអ្វី?   ទម្រង់Pro Forma គឺជាប្រភេទរបាយការណ៍ហិរញ្ញវត្ថុសម្រាប់វិនិយោគជាមួយទ្រព្យ។ ប៉ុន្តែមិនដូចនឹងរបាយការណ៍លំហូរសាច់ប្រាក់ដែលតំណាងឱ្យប្រាក់ចំណូលនិងចំណាយក្នុងពេលបច្ចុប្បន្នទេ ទម្រង់ Pro Forma នេះគឺជាការព្យាករពីការរំពឹងទុកនៃប្រាក់ចំណូលនិងការចំណាយ។ ទម្រង់Pro Forma

របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត៤)

Image
របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត៤) តើប្រភេទអលចនទ្រព្យអ្វីខ្លះដែលអាចជួយឲ្យខ្ញុំទៅដល់គោលដៅរបស់ខ្ញុំ? ប្រសិនបើអ្នកស្ថិតក្នុងដំណាក់ការទើបចាប់ផ្តើម អ្នកនឹងចង់រកមើលអលចនទ្រព្យជាលំនៅដ្ឋានមានលក្ខណៈជា a 3-plex ភាគច្រើន។ បើអ្នកបានកំពុងចាប់ផ្តើមការវិនិយោគ និងត្រៀមខ្លួនរួចរាល់ក្នុងការបង្រីកខ្លួនហើយ នោះវាដល់ពេលត្រូវប្តូរទៅ 4-plexes ឬ អាគារអាផាតមិនតូចៗហើយ។ នៅពេលអ្នកកាន់តែមានទំនុកចិត្តលើផែនការរបស់អ្នក ហើយបន្តទៅធំៗ។ លក្ខណៈវិនិច្ឆ័យអំពីអចលនទ្រព្យរបស់ខ្ញុំ -ខ្ញុំកំពុងស្វែងរក …………………………………………………………. ប្រភេទអលចនទ្រព្យ។ -ខ្ញុំមានគម្រោងដាក់ប្រាក់កក់ប្រហែល ……………………………………………………….$. ។ -ចន្លោះតម្លៃចាប់ ………………………………….……$ដល់……………………………………….$ ។ -ខ្ញុំមានគម្រោងដាក់ប្រាក់វិនិយោគប្រហែល ……………….$សម្រាប់ធ្វើការតុបតែងនិងជុសជុល។ (រួមទាំងប្រាក់កក់10% និងប្រាក់ប្រហាក់ប្រហែលបូក- ដក 20%​ ទៅ30% ផងដែរ) -ខ្ញុំកំពុងពិចារណាពីប្រភេទនៃការផ្តល់ហិរញ្ញប្បទានដូចខាងក្រោម: ………………………………………………………………………………………………………………………………….. ………………………………………………………………

របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត៣)

Image
របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត៣) តើខ្ញុំកំពុងស្វែងរកអ្វី?     ការបង្កើតលក្ខណៈវិនិច្ឆ័យដែលសំខាន់បំផុតទាំងពីរចំនុចក្នុងការប្រកាន់ខ្ជាប់នៅក្នុងគំនិតពីអលចនទ្រព្យ គឺ លំហូរសាច់ប្រាក់ និងការពេញចិត្ត(Appreciation)។ មិនសំខាន់ទេថា អ្នកមានបទពិសោធន៍ក្នុងកម្រិតណានោះទេ តែទាំងពីរនេះគួរតែជាលក្ខណៈវិនិច្ឆ័យចម្បងទាំងពីររបស់អ្នក។ សូមដាក់ភ្នែករបស់អ្នកនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ជាក់លាស់(Up-and-Coming)។ ជាទូទៅអចលនទ្រព្យមាននិន្នាការទៅលើការពេញចិត្ត។ ប៉ុន្តែប៉ុន្តែអ្នកត្រូវស្វែងរកតំបន់ដែលមានកាពេញចិត្តបន្ថែមទៀត។ គំនិតដ៏ល្អមួយគឺមិនត្រឹមតែស្វែករកក្នុងតំបន់ទេ តែត្រូវស្វែងរកតំបន់ក្បែរតំបន់ពាណិជ្ជកម្មផងដែរ។ តើមានហាងលក់ទំនិញថ្មីៗឬខ្ពស់ៗបើកនៅក្នុងតំបន់នេះដែរឬទេ? តើមានអគារការិយាល័យថ្មីៗកំពុងត្រូវបានសាងសង់ ឬមានក្រុមហ៊ុនកំពុងប្តូរទៅតំបន់ហ្នឹងដែរឬទេ? ទាំងនេះអាចជាសញ្ញាបង្ហាញថាអ្នកក្បែរៗខាងគឺកំពុងមានការរីកចំរើន ឬកំពុងមានតម្រូវការ។ ចូរអានសំនួរ និងចំលើយខាងក្រោយទាំងនេះដើម្បីបំពេញកិច្ចការជាមូលដ្ឋាន។ តើអ្វីទៅជាប្រភេទអចលនទ្រព្យដែលសមស្របសម្រាប់ខ្ញុំ? ចាប់ផ្តើមពីតូច | ចាប់ផ្តើមជាមួយនឹង

របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត2)

Image
របៀបស្វែងរកទ្រព្យសម្បត្តិ(ទី១) តើខ្ញុំចាប់ផ្តើមនៅឯណា? របៀបស្វែងរកទ្រព្យសម្បត្តិ(ទី១) ឥឡូវនេះអ្នកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមស្វែងរកអចលនទ្រព្យ។ ប៉ុន្តែតើអ្វីដែលអ្នកកំពុងស្វែងរក? ហើយតើអ្នករកវានៅកន្លែងណា? នៅក្នុងជំពូកនេះអ្នកនឹងរៀនពីរបៀបឆ្លើយសំណួរទាំងនោះសម្រាប់ខ្លួនឯង ដូចជាឪពុកអ្នកមានបានធ្វើ។ ដំបូង អ្នកនឹងរៀនពីរបៀបដើម្បីរកឱ្យឃើញថាប្រភេទអចលនទ្រព្យ ដែលសមស្របនឹងផែនការរបស់អ្នក។  អ្នកនឹងរៀនពីគោលការណ៍ណែនាំដ៏សំខាន់បំផុតរបស់ឪពុកអ្នកមានសម្រាប់អនុវត្តចំពោះស្ថានភាពណាមួយ ប៉ុន្តែអ្នកក៏នឹងរៀនពីរបៀបកំណត់លក្ខណៈវិនិច្ឆ័យផ្សេងទៀតដោយផ្អែកលើកាលៈទេសៈនិងគោលដៅជាក់លាក់របស់អ្នកផងដែរ។ បន្ទាប់មកអ្នកនឹងទទួលបានដំបូន្មានមកអនុវត្តជាក់ស្តែងមួយចំនួនលើកន្លែងដែលត្រូវស្វែងរកអចលនទ្រព្យដែលអ្នកបានកំណត់។ អ្នកនឹងដើរតាមគន្លឹះនិងវិធីសាស្រ្តមួយចំនួនដើម្បីរកអចលនទ្រព្យ។ ចូរចងចាំនៅក្នុងគំនិតពីគោលការណ៍ច្បាប់100-10-3-1។ សម្រាប់គ្រប់អចលនទ្រព្យនីមួយៗដែលអ្នកទិញ អ្នកគួរតែផ្នែកលើគោលការណ៍នេះៈ "ស្វែងរក 100 ផ្តល់ជូនជាពិសេស 10   ជ្រើសរើស 3 យល់ព្រមទិញ 1"