រឿងទាំងបីដែលអ្នកធ្វើក្នុងឆ្នាំ២០១៩

រឿងទាំងបីដែលអ្នកធ្វើក្នុងឆ្នាំ២០១៩



ការមានកំណត់គោលដៅច្បាស់គឺជារឿងដ៏ល្អប្រសើរ។ ប្រសិនជាអ្នកមានការកំណត់ពីរូបភាពមួយនៅ១០ឆ្នាំខាងមុខរួចហើយ ចូរអ្នកចាប់ផ្តើមកំណត់ផែនការក្នុងមួយឆ្នាំៗឲ្យបានច្បាស់ដោយភ្ជាប់គ្នារវាងបច្ចុប្បន្ន និងអនាគតកាល។

ចូរធ្វើបញ្ជីពីគោលដៅជីវិតបច្ចុប្បន្នរបស់អ្នក ព្រមទាំងសួរសំនួរដែលជាមូលដ្ឋានដូចខាងក្រោមៈ

-តើថ្ងៃនេះខ្ញុំកំពុងស្ថិតនៅចំនុចណាបើធៀបនឹងគោលដៅផ្នែកហិរញ្ញវត្ថុរបស់ខ្ញុំផ្ទាល់?
-តើការរស់នៅបច្ចុប្បន្នរបស់ខ្ញុំមានស្ថានភាពបែបណា?
-តើសុខភាពនិងសុខុមាលភាពរបស់ខ្ញុំរឹងមាំប៉ុនណា?
-តើខ្ញុំមានការរីកចំរើនផ្នែកជំនាញក្នុងជីវិតបានកម្រិតណា?

វាមានសារៈសំខាន់ខ្លាំងណាស់ពីកន្លែងដែលអ្នកកំពុងស្ថិតនៅ ផ្នែកហិរញ្ញវត្ថុ និងជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន។

កន្លែងដែលអ្នកនៅសព្វថ្ងៃនេះ គឺគ្រាន់តែជាកន្លែងមួយដែលអ្នកត្រូវឆ្លងកាត់នូវជំហានតូចៗរាប់ពាន់ទៀតប៉ុណ្ណោះ។


ចូរពិចារណាពីជំហានខាងក្រោមដើម្បីបន្តនៅលើផ្លូវដែលអ្នកបានកំណត់។

1/ កំណត់គោលដៅដែលមានគោលបំណងជីវិត

2/ ធ្វើវាឲ្យក្លាយជាការពិត

3/ ចែករំលែកពីគោលដៅរបស់អ្នក

ចូរអនុវត្តន៍នូវចំនុចទាំងបីនេះឲ្យបានខ្ជាប់ខ្ជួនក្នុងឆ្នាំ២០១៩ ដើម្បីជួយអ្នកផ្ទាល់ឲ្យឆ្ពោះខិតទៅជិតអ្វីដែលអ្នកត្រូវការពិតប្រាកដ។



ប្រភពៈ លោកគ្រួ Brian Tracy


Comments