របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត៤)


របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត៤)


តើប្រភេទអលចនទ្រព្យអ្វីខ្លះដែលអាចជួយឲ្យខ្ញុំទៅដល់គោលដៅរបស់ខ្ញុំ?

ប្រសិនបើអ្នកស្ថិតក្នុងដំណាក់ការទើបចាប់ផ្តើម អ្នកនឹងចង់រកមើលអលចនទ្រព្យជាលំនៅដ្ឋានមានលក្ខណៈជា a 3-plex ភាគច្រើន។ បើអ្នកបានកំពុងចាប់ផ្តើមការវិនិយោគ និងត្រៀមខ្លួនរួចរាល់ក្នុងការបង្រីកខ្លួនហើយ នោះវាដល់ពេលត្រូវប្តូរទៅ 4-plexes ឬ អាគារអាផាតមិនតូចៗហើយ។ នៅពេលអ្នកកាន់តែមានទំនុកចិត្តលើផែនការរបស់អ្នក ហើយបន្តទៅធំៗ។


លក្ខណៈវិនិច្ឆ័យអំពីអចលនទ្រព្យរបស់ខ្ញុំ

-ខ្ញុំកំពុងស្វែងរក………………………………………………………….ប្រភេទអលចនទ្រព្យ។
-ខ្ញុំមានគម្រោងដាក់ប្រាក់កក់ប្រហែល……………………………………………………….$.
-ចន្លោះតម្លៃចាប់………………………………….……$ដល់……………………………………….$
-ខ្ញុំមានគម្រោងដាក់ប្រាក់វិនិយោគប្រហែល……………….$សម្រាប់ធ្វើការតុបតែងនិងជុសជុល។
(រួមទាំងប្រាក់កក់10% និងប្រាក់ប្រហាក់ប្រហែលបូក- ដក 20%​ ទៅ30% ផងដែរ)
-ខ្ញុំកំពុងពិចារណាពីប្រភេទនៃការផ្តល់ហិរញ្ញប្បទានដូចខាងក្រោម:
…………………………………………………………………………………………………………………………………..
…………………………………………………………………………………………………………………………………..
…………………………………………………………………………………………………………………………………..
…………………………………………………………………………………………………………………………………..
…………………………………………………………………………………………………………………………………..



តើខ្ញុំអាចទិញបានក្នុងតម្លៃប៉ុន្មាន?

ដំបូង ត្រូវសម្រេចថាតើអ្នកមានលទ្ធភាពបង់ប្រាក់កក់ប៉ុន្មាន។ វិធីដ៏ល្អគឺអ្នកអាចប៉ាន់ស្មាន់តម្លៃចន្លោះប្រហាក់ប្រហែលបូក-ដក20%-30% ពីប្រាក់បំរុងសម្រាប់គោលដៅរបស់អ្នក។


ឪពុកអ្នកមានបាននិយាយថា" អំឡុងពេលទិញអលចនទ្រព្យសម្រាប់ធ្វើការវិនិយោគ ចូរសម្លឹងមើលលំហូរសាច់ប្រាក់ និងតំបន់ដែលកំពុងរីកចំរើន។"

កំណត់៖ សូមកុំកំណត់ខ្លួនអ្នកទាំងស្រុងព្រោះតែតម្លៃ។  កុំបង្វែរការវិនិយោគដ៏ល្អដោយសារតែមូលហេតុ "ខ្ញុំមិនអាចមានលទ្ធភាពទិញបាន" ។ អ្នកនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរបៀបច្នៃប្រឌិតក្នុងការរកប្រាក់ បើសិនជាឱកាសល្អ។ ការគ្មានលុយ ជាញឹកញាប់បានធ្វើអោយអ្នកកាន់តែមានភាពឆ្លាតវៃ ព្រោះតែអ្នកត្រូវការវិធីគិតជាច្រើនជំនួសឲ្យលុយដើម្បីឆ្ពោះទៅរកអ្វីដែលអ្នកត្រូវការ។"


តើខ្ញុំត្រូវជុសជុលកែលម្អអស់ប៉ុន្មាន?

ដើម្បីស្វែងរកការចរចារដ៏ល្អមួយបាន គឺត្រូវរៀនមើលឲ្យឃើញហួសជាងភាពជាក់ស្តែង។
 ជួនកាលលក្ខណសម្បត្តិអលចនទ្រព្យក្នុងសភាពជាក់ស្តែងអាចក្លាយជាឱកាសដ៏អស្ចារ្យ ប្រសិនបើមានតម្លៃត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយនៅពេលអ្នកចាប់ផ្តើមជាលើកដំបូងក្នុងការវិនិយោគលើអចលនទ្រព្យ អ្នកអាចគ្មានពេលវេលា ឬគ្មានលុយដើម្បីយកទៅជួសជុល។  អ្វីដែលអ្នកកំពុងស្វែងរកគឺអលចនទ្រព្យតូចៗ ធួរថ្លៃ និងជុសជុលតិចតូច រួមទាំងមានសភាពស្អាត មានការតុបតែងដោយគំរូរ និងទូទឹកកកថ្មីផងដែរ។ ជួនកាលការវិនិយោគតូចៗ ដោយប្រើប្រាស់លុយតិចជាង1,000$ អាចមានសក្តានុពលយ៉ាងខ្លាំង និងអាចជួលបានទៀតផង។ ដូចគ្នានេះផងដែរ ចូរពិចារណាពីអាយុកាលនៃអចលនទ្រព្យ ក្នុងអំឡុងពេលគិតពីការជុសជុលកែលម្អនោះ។ ជាញឹកញាប់អចលនទ្រព្យចាស់ៗត្រូវការជុសជុលកែលម្អច្រើន។

តើខ្ញុំត្រូវទិញអលចនទ្រព្យនេះដោយរបៀបណា?

វាមិនឆាប់ពេកទេក្នុងការចាប់ផ្តើមគិតអំពីរបៀបដែលអ្នកនឹងដាក់លុយក្នុងការវិនិយោគនេះ។ ពេលនេះ អ្នកគ្រាន់តែត្រូវចាប់ពិចារណាពីប្រភពសក្តានុពលនៃមូលនិធិ។
ចូរកក់ចំណាំពីប្រភពនៃហិរញ្ញវត្ថុទាំងនេះៈ

• Local banks, mortgage companies, and savings and loans.(ធនាគារក្នុងស្រុក ក្រុមហ៊ុនប្រាក់កម្ចី ប្រាក់សន្សំ និងកម្ចី)
• Private funds.( មូលនិធិឯកជន)
• Assumable mortgages(ហ៊ីប៉ូតែក គឺជាការខ្ចីប្រាក់ដែលមានវត្ថុធានាក្រោមច្បាប់កម្ពុជា និងដែលត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងរវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជនដែលយកអចលនវត្ថុរបស់ខ្លួនមកដាក់ជាប្រាតិភោគ)
• Owner financing(ហិរញ្ញវត្ថុផ្ទាល់ខ្លួន)

តើខ្ញុំមើលនៅកន្លែងណា? ការស្វែងរកអលចនទ្រព្យនិងការចរចា

ជាពិសេសនៅពេលដែលអ្នកទើបចាប់ផ្តើមនៅក្នុងវិស័យអចលនទ្រព្យ នោះគ្មានអ្វីក្រៅពីការចេញទៅក្រៅនិងស្វែងរកអលចនទ្រព្យឲ្យបានច្រើននោះទេ។ វាជាវិធីដ៏ល្អបំផុតដើម្បីទទួលបានភាពប្រាកដប្រជារបស់ទីផ្សារដែលអ្នកបានកំពុងឈានជើងចូល និងដើម្បីចំនុចនិន្នាការដែលអ្នកអាចទទួលបានអត្ថប្រយោជន៍នោះ។ វាក៏ជាមធ្យោបាយដ៏ល្អដើម្បីរកឈ្មួញកណ្តាលផងដែរ។ ចូរចាប់អារម្មណ៍លើផ្លាកសញ្ញាដែលបានដាក់ប្រកាសលក់ អ្នកកំណត់ចំណាំឈ្មោះរបស់ឈ្មួញកណ្តាលដែលពួកគេបានដឹងច្រើនពីតំបន់ដែលអ្នកបានចាប់អារម្មណ៍។
ចូរចាប់ផ្តើមនៅក្បែរៗអ្នក ដែលអ្នកងាយស្រួលក្នុងការទៅទីនោះម្តងហើយម្តងទៀតបាន។


រុករកតំបន់

វាជាការសំខាន់ណាស់ដែលអ្នកទៅពិនិត្យក្នុងតំបន់ដោយផ្ទាល់ ដោយដើរ រត់ ជិះ បើកបរជុំវិញតំបន់ចាប់អារណម្ម៍នោះ។ ចូរកត់ចំណាំគ្រប់រាល់ការផ្លាស់ប្តូរ និងផ្តោតសំខាន់លើគ្រប់ផ្លាកសញ្ញាលក់ ថាតើកើនឬថយចុះ? តើនរណាខ្លះជាភ្នាក់ងារដ៏មានប្រជាប្រិយ? មិនត្រឹមតែប៉ុណ្ណោះទេ ចូរនិយាយជាមួយអ្នកកំពុងរស់ក្នុងតំបន់នោះ និងសួរពីរតំបន់នោះ។ អ្នកនឹងទទួលបានចម្លើយដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើន។

ស្កេនតាមអ៊ីនធឺណិត

មានគេហទំព័រជាច្រើនដែលពោរពេញទៅឱកាសនៃអលចនទ្រព្យ។ ចូរធ្វើការប្រៀបធៀបរវាងតម្លៃ ព្រមទាំងអាត្រាថ្លៃជួលរបស់តំបន់នីមួយៗ។  ការប្រៀបធៀបនេះនឹងជួយអ្នកកំណត់តំបន់ឬតំបន់ក្បែរខាងបាន។

ពិភាក្សាជាមួយអ្នកជំនាញអចលនទ្រព្យ

នៅពេលដែលអ្នកបានកំណត់អត្តសញ្ញាណទីផ្សារ ចូរធ្វើការណាត់ជួបជាមួយនឹងអ្នកជំនាញអចលនទ្រព្យជាច្រើនរូបដែលបានធ្វើអាជីវកម្មនៅក្នុងតំបន់ និងពិភាក្សាពីរឿងទីផ្សារជាមួយពួកគាត់។ ពួកគាត់មិនត្រឹមតែដឹងពីអ្វីដែលអាចទៅរួចនោះទេ ពួគគាត់អាចផ្តល់គំនិងល្អៗពីល័កខណ្ឌតម្លៃថ្មីៗក្នុងទីផ្សារផងដែរ។

និយាយទៅទៅអង្គជំនុំពាណិជ្ជកម្ម

គ្រប់អង្គជំនុំជម្រះពាណិជ្ជកម្មទាំងអស់បានបង្កើតការសិក្សាដើម្បីបែងចែកពត៍មានសម្រាប់អភិវឌ្ឍន៍នូវគម្រោងនាពេលអនាគត មានទាំងរដ្ឋ និងឯកជនផងដែរ។ ពត៏មាននេះអាចក្លាយជាគុណតម្លៃនៅពេលកំពុងស្វែងរកពីសក្តានុពលនៃការរីកចំរើន និងការផ្លាស់ប្តូរក្នុងតំបន់ក្បែរៗខាង។



ស្វែងរកក្លឹបនិងសមាគមវិនិយោគអចលនទ្រព្យក្នុងស្រុក
ច្បាប់ស្តីពីការកំណត់តំបន់

ទាក់ទងគណៈកម្មការក្នុងតំបន់ និងគណៈកម្មការផែនការ។ ពួកគាត់អាចប្រាក់អ្នកពីពត៍មានល្អៗ ថ្មីៗ នៅពេលបចុប្បន្ន និងផែនការពេលអនាគតនៅក្នុងតំបន់របស់អ្នកដែលជាកន្លែងដែលអ្នកមានការប្រាថ្នាចង់វិនិយោគនោះ។




កំណត់អត្តសញ្ញាណទីភ្នាក់ងាររដ្ឋាភិបាលនិងមន្រ្តីដែលមានអត្ថប្រយោជន៍

អ្នកត្រូរការដឹងរឿងខ្លះៗពីច្បាប់ដែលប៉ះពាល់ដល់ទីផ្សារជួលនៅក្នុងតំបន់ដែលអ្នកបានជ្រើសរើសទៅវិនិយោគ និងច្បាប់អចលនទ្រព្យទូទៅ។ ចំណាយពេលវេលាក្នុងស្វែងរករដ្ឋ និងមន្ត្រីគ្រប់គ្រងក្នុងតំបន់ ព្រមទាំងព្រឹក្សាយោបល់ជាមួយមេធាវីប្រសិនជាអ្នកមានអ្វីសង្ស័យ ឬមានសំនួរនោះ។


ប្រភពៈ លោកគ្រួ រ៉ូបឺត គីយូសាគី(How to buy your first Investment property)





Comments