របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត2)

របៀបស្វែងរកទ្រព្យសម្បត្តិ(ទី១)

តើខ្ញុំចាប់ផ្តើមនៅឯណា?

របៀបស្វែងរកទ្រព្យសម្បត្តិ(ទី១)


ឥឡូវនេះអ្នកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមស្វែងរកអចលនទ្រព្យ។ ប៉ុន្តែតើអ្វីដែលអ្នកកំពុងស្វែងរក? ហើយតើអ្នករកវានៅកន្លែងណា? នៅក្នុងជំពូកនេះអ្នកនឹងរៀនពីរបៀបឆ្លើយសំណួរទាំងនោះសម្រាប់ខ្លួនឯង ដូចជាឪពុកអ្នកមានបានធ្វើ។

ដំបូង អ្នកនឹងរៀនពីរបៀបដើម្បីរកឱ្យឃើញថាប្រភេទអចលនទ្រព្យ ដែលសមស្របនឹងផែនការរបស់អ្នក។  អ្នកនឹងរៀនពីគោលការណ៍ណែនាំដ៏សំខាន់បំផុតរបស់ឪពុកអ្នកមានសម្រាប់អនុវត្តចំពោះស្ថានភាពណាមួយ ប៉ុន្តែអ្នកក៏នឹងរៀនពីរបៀបកំណត់លក្ខណៈវិនិច្ឆ័យផ្សេងទៀតដោយផ្អែកលើកាលៈទេសៈនិងគោលដៅជាក់លាក់របស់អ្នកផងដែរ។

បន្ទាប់មកអ្នកនឹងទទួលបានដំបូន្មានមកអនុវត្តជាក់ស្តែងមួយចំនួនលើកន្លែងដែលត្រូវស្វែងរកអចលនទ្រព្យដែលអ្នកបានកំណត់។ អ្នកនឹងដើរតាមគន្លឹះនិងវិធីសាស្រ្តមួយចំនួនដើម្បីរកអចលនទ្រព្យ។

ចូរចងចាំនៅក្នុងគំនិតពីគោលការណ៍ច្បាប់100-10-3-1។ សម្រាប់គ្រប់អចលនទ្រព្យនីមួយៗដែលអ្នកទិញ អ្នកគួរតែផ្នែកលើគោលការណ៍នេះៈ

"ស្វែងរក 100 ផ្តល់ជូនជាពិសេស 10  ជ្រើសរើស 3 យល់ព្រមទិញ 1"
                                                                                                            
នៅចុងបញ្ចប់នៃជំពូកនេះ អ្នកនឹងទទួលបានជំហានដ៏ធំមួយក្នុងការឆ្ពោះទៅទិញអលចនទ្រព្យសម្រាប់វិនិយោគជាលើកដំបូង ចូរចាប់ផ្តើបបញ្ជីតារាងឈ្មោះអចនលទ្រព្យទាំង100សិន!

"គ្រប់មនុស្សដែលវិនិយោគជាមួយអលចនទ្រព្យដែលបានជ្រើសរើសយ៉ាងត្រឹមត្រូវក្នុងសហគមន៍ដ៏រុងរឿងដោយប្រើវិធីសាស្រ្តប្រាកដប្រជាបំផុតនឹងទទួលបានឯករាជ្យភាព ពីព្រោះអចលនទ្រព្យគឺជាមូលដ្ឋាននៃទ្រព្យសម្បត្តិ" ។
—Theodore Roosevelt


ប្រភពៈ លោកគ្រួ រ៉ូបឺត គីយូសាគី(How To Buy Your First Investment Property)


Comments