ច្បាប់លុយថ្មីទាំង៨របស់លោកគ្រូ Robert Kiyosaki




1/ លុយគឺជាចំណេះដឹង



«អ្វីដែលធ្វើអោយអ្នកក្លាយជាអ្នកមាន គឺជាអ្វីដែលអ្នកដឹង មិនមែនអ្វីដែលអ្នកមាននោះទេ»
តើអ្នកធ្លាប់បានលឺទេថា អ្នកខ្លះប្រាថ្នាចង់មានលុយមួយលានដុល្លារ? ហើយគេក៏មានមែន តើធ្លាប់លឺទេ? ឯអ្នកខ្លះទៀតប្រាថ្នាឈ្នះឆ្នោត ហើយគេក៏ឈ្នះមែន តើធ្លាប់លឺទេ?
តាមពិតទៅនៅក្នុងពិភពលោកយើងនេះ ពេញទៅដោយមនុស្សដែលធ្លាប់រកលុយបានមួយលានដុល្លារ ឬក៏ឈ្នះឆ្នោត ហើយក៏បាត់បង់លុយហ្នឹងអស់ទៅវិញ។ ពួកគេមិនបានក្លាយជាអ្នកមានក្នុងរយៈយូរទេ តើមកពីហេតុអ្វី?

«ព្រោះតែពួកគេយល់ច្រឡំពីលុយ និងមូលដ្ធានគ្រិះដែលធ្វើអោយគេក្លាយជាអ្នកមានក្នុងគ្រាដំបូង»

បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិជាលក្ខណៈប្រពៃណីមិនអាចធ្វើអោយអ្នកក្លាយជាអ្នកមាននោះទេ ហើយក៏មិនអាចធ្វើអោយលុយរបស់អ្នកមានសុវត្តិភាពដែរ។

2/ រៀនពីរបៀបប្រើប្រាស់បំណុល



អំណាចនៃបំណុលល្អ និងការប្រើប្រាស់លុយរបស់អ្នកដទៃ

មនុស្សភាគច្រើនបានបង្រៀនថា បំណុលគឺជាសេចក្តីអាក្រក់ឬជាឋាននរក។ ពួកគេបានអធិប្បាយថា ជាការឆ្លាតវៃគឺត្រូវសង់បំណុលគេអោយអស់ ឬត្រូវចេញឆ្ងាយពីបំណុល។
បំណុលគឺមានពីរប្រភេទគឺបំណុលល្អនិងបំណុលអាក្រក់។ វាជាការល្អណាស់ដែលអ្នកត្រូវសងបំណុលអាក្រក់ និងមិនត្រូវចូលក្នុងបំណុលអាក្រក់នឹងតាំងពីដំបូង។ បើនិយាយអោយងាយយល់ទៅគឺថាបំណុលអាក្រក់ វាដកលុយចេញពីហោប៉ៅរបស់យើង តែបំណុលល្អគឺយកលុយដាក់ក្នុងហោប៉ៅរបស់យើង។
អ្នកមានគឺប្រើប្រាស់បំណុលល្អដើម្បីបង្កើនទ្រព្យរបស់ពួកគាត់ យើងពួកគាត់ធ្វើការវិនិយោគទៅលើទ្រព្យដែលមានលំហូរសាច់ប្រាក់ ដោយប្រើប្រាស់លុយអ្នកដទៃ ដូចជាការប្រើប្រាស់លុយរបស់ធនាគារ និងលុយរបស់វិនិយោគិន(OPM)។



3/ រៀនគ្រប់គ្រង់លំហូរសាច់ប្រាក់

លំហូរសាច់ គឺជាប្រភពចេញ ចូលរបស់លុយ។ លំហូរសាច់ប្រាក់ គឺមានបីប្រភេទ គឺ លំហូរសាច់ប្រាក់របស់អ្នកក្រ  លំហូរសាច់ប្រាក់របស់អ្នកកណ្តាល និង លំហូរសាច់ប្រាក់របស់អ្នកមាន ហើយលំហូរសាច់ប្រាក់នេះអាចបញ្ជាក់ពីផ្នត់គំនិតរបស់យើងម្នាក់ៗ។ បើចង់ក្លាយជាអ្នកមានយើងត្រូវសាងលំហូរសាច់ប្រាក់បែបអ្នកមាន។

ពាក្យដ៏សំខាន់បំផុតនៅក្នុងជំនួញ និងក្នុងការវិនិយោគគឺជាពាក្យ លំហូរសាច់ប្រាក់
សព្វថ្ងៃនេះមនុស្សជាច្រើនមានបញ្ហាផ្នែកហិរញ្ញវត្ថុដោយសារតែពួកគាត់មាន លំហូរសាច់ប្រាក់ហូរចេញពីហោប៉ៅរបស់ពួកគាត់ច្រើន ហើយលំហូរសាច់ប្រាក់ហូរចូលក្នុងហោប៉ៅរបស់ពួកគាត់តិច។ ដូចនេះបើអ្នកចង់មានសុវត្តិភាពផ្នែកហិរញ្ញវត្ថុនោះ អ្នកត្រូវតែរៀនបន្ថែមពីរបៀបបង្កើនលំហូរសាច់ប្រាក់ចូលក្នុងហោប៉ៅរបស់អ្នក។

                                     ​របាយការណ៍ចំណូលរបស់អ្នកក្រ
​           
    របាយការណ៍ចំណូលរបស់អ្នកកណ្តាល
               ​


 របាយការណ៍ចំណូលរបស់អ្នកមាន


4/ ត្រៀមទុកសម្រាប់ពេលអាក្រក់ និងស្គាល់ពេលល្អ



អ្នកទំនងជាបានឮរឿងរ៉ាវពីជ្រូកបីក្បាលនិងចចកអាក្រក់មួយធំក្បាលហើយ។ វាជារឿងព្រេងនិទានដ៏អស្ចារ្យដែលមានមេរៀនសម្រាប់មនុស្សគ្រប់ស្រទាប់នៃជីវិត។ រឿងនេះបានដំណាលថា មានសត្វជ្រូកតូចៗបីក្បាល។ មួយបានសង់ផ្ទះរបស់វាចេញពីចំបើង មួយទៀតចេញពីឈើដំបង និងមួយទៀតចេញពីឥដ្ឋ។
សត្វជ្រូកពីរក្បាលដំបូងបានបញ្ចប់ការសងផ្ទះរបស់ពួកវាមុនទីបី ហើយជ្រូកទីបីបានកំពុងសាងសង់ផ្ទះមួយពីឥដ្ឋដែលចំណាយពេលយូរដើម្បីបញ្ចប់វា។ ពួកវាបានសើចលេង យ៉ាងសប្បាយរីករាយ ខណៈដែលជ្រូកទីបីកំពុងសាងសង។ទីបំផុតជ្រូកទីបីបានការសាងសងរួចហើយ វាបានទៅចូលរួមច្រៀង រាំ សើចសប្បាយរីករាយជាមួយជ្រូកទាំងពីរនោះ។

ថ្ងៃមួយមានចចកដ៏អាក្រក់មួយក្បាល បានចូលមកហើយបានឃើញអាហារបីក្បាលដ៏គួរអោយឈ្ងុយឆ្ងាញ់។ ភ្លាមៗនោះវាបានទៅទំលុះផ្ទះដែលធ្វើពីចំបើង និងឈើនោះអស់ក្នុងគោលបំណងទៅចាប់ជ្រួកទាំងនោះធ្វើជាចំណី តែសំណាងល្អណាស់ដែលសត្វជ្រូកទាំងអស់នោះអាចរត់ទៅផ្ទះដែលសងពីឥដ្ឋ ហើយចចកបានព្យាយាមទំលុះផ្ទះនោះខ្លាំងដែរ តែមិនអាចទំលុះបានឡើយព្រោះតែផ្ទះនោះវាមានភាពរឹងមាំ។
ដូននេះជ្រូកទាំងពីរក្បាលនោះក៏បានរៀនពីមេរៀនដ៏មានតម្លៃមួយ ហើយនៅទីបំផុតពួកវាក៏បានសាងសង់ផ្ទះរបស់ពួកវាពីឥដ្ឋដែរ។ បន្ទាប់ពីនោះពួកវាក៏បានរស់នៅប្រកដទៅដោយភាពសប្បាយរីករាយ។
តើលោកចង់សង់ផ្ទះពីអ្វី?
អញ្ចឹងយើងនិយាយបានថា កសាងផ្ទះហិរញ្ញវត្ថុពីឥដ្ឋ «អ្នកដែលមានភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ គឺអាចរកលុយបាន ទោះជាទីផ្សារកំពុងធ្លាក់ចុះ និងទាំងទីផ្សារកើនឡើង»

5/ ត្រូវការល្បឿន


វេជ្ជបណ្ឌិត Buckminster Fuller បាននិយាយថា អំឡុងពេលផ្លាស់ប្តូរទៅរកអ្វីដែលមើលមិនឃើញនេះ ល្បឿននៃការផ្លាស់ប្តូរនេះគួរតែបង្កើនផងដែរ។ អ្វីដែលគាត់សំដៅនោះគឺការពន្លឿនការបង្កើនល្បឿន។
នៅក្នុងសម័យព័ត៌មាននេះ មនុស្សគ្រប់គ្នាអាចក្លាយជាអ្នកមានបាន ព្រោះថាមនុស្សគ្រប់គ្នាមានពត៏មានដូចៗគ្នាតាមរយៈប្រព័ន្ធអ៊ីធឺណិត។ វាជាភាពល្អប្រសើរណាស់សម្រាប់អ្នកដែលអាចមានគំនិតច្ឆៃប្រឌិតខ្ពស់ និងមានល្បឿនលឿនទៅលើពត៏មាននេះ។
នៅក្នុងសម័យព័ត៌មាននេះ  ឧស្សាហកម្ម  ក្រុមហ៊ុន និងសហគ្រិនទាំងឡាយណាដែលមានការប្រតិបត្តិការលឿន នោះគឺជាអ្នកជោគជ័យ។

 6/ រៀនពីភាសារបស់លុយ


តើពាក្យអ្វីដែលអ្នកនិយាយចំពោះខ្លួនឯង?

បើសិស្សម្នាក់រៀនពីជំនាញពេទ្យ នោះគាត់នឹងរៀនពីភាសារបស់ថ្នាំពេទ្យ មិនយូរប៉ុន្មានគាត់នឹងនិយាយពីការវាស់សម្ពាធឈាម ប្រភេទជំងឺ របៀបព្យាបាលជំងឺ ឯសិស្សដែលរៀនជំនាញពត៏មានវិទ្យា(IT)វិញ គាត់នឹងរៀនពីរបៀបសរសេរកូដ របៀបតភ្ជាប់បណ្តាញពីកុំព្យួទ័រទៅកុំព្យូទ័រមួយ មិនយូរប៉ុន្មានគាត់នឹងនិយាយអំពី ការគ្រប់គ្រងទិន្នន័យ ការសរសេរកូដ។​
លោករ៉ូបឺត គីយូសាគី បាននិយាយថា”បើអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវតែរៀនភាសាលុយ របៀបនិយាយពីលុយ និងវីធីដែលអ្នកមានប្រើប្រាស់លុយ។ ពេលអ្នករៀនភាសារបស់លុយនោះនឹងមិនមានការព្រួយបារម្មណ៍ពីលុយនោះឡើយ។ ចាប់ផ្តើមធ្វើការវិនិយោគបន្តិចបន្តួចជារៀងរាល់ថ្ងៃដើម្បីរៀនពីពាក្យរបស់លុយ  នោះអ្នកនឹងមានឱកាសដ៏ល្អប្រសើរមួយ​ ដោយគ្រាន់ចាប់ផ្តើមពីចំនុចនេះ។

7/ ជីវិតគឺជាក្រុមកីឡា


ចូរកំណត់អ្នកលេងដើម្បីកំណត់ការជោគជ័យរបស់អ្នក

មនុស្សរាប់លាននាក់បានឆ្លងកាត់ជីវិតនៅក្នុងសាលាម្តងហើយម្តងទៀត ពូកគាត់បានធ្វើតេស្តជីវិតដោយខ្លួនឯងដោយពុំបានសុំជំនួយឡើយ។

គោលគំនិតរបស់ពួកគេគឺថា "បើអ្នកចង់ធ្វើអ្វីមួយឱ្យល្អ គឺត្រូវធ្វើដោយខ្លួនឯង"

ហើយឪពុកអ្នកមានរបស់លោករ៉ូបឺត គីយូសាគីបាននិយាយថា "ការធ្វើជំនួញនិងការវិនិយោគគឺជាក្រុមកីឡា"។

8/ រៀនបោះពុម្ភលុយដោយខ្លួនឯង



«ចាប់តាំងពីលុយធ្លាក់គុណតម្លៃម្តងហើយម្តងទៀត ដោយហេតុនឹងហើយយើងគួររៀនបោះពុម្ភលុយដោយខ្លូន»
ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ អតិផរណាបានបន្តកើនឡើង មានន័យយ៉ាងសាមញ្ញគឺថា លុយរបស់អ្នកអាចទិញបានអ្វីដែលធ្លាប់ទិញបានទិញជាងមុន។

លុយរបស់អ្នកមានការធ្លាក់ថ្លៃពីមួយថ្ងៃមួយថ្ងៃ នៅក្នុងពិភពលុយថ្មីនេះ វាជារឿងចាំបាច់សំរាប់អ្នកក្នុងការរៀនពីរបៀបបោះពុម្ភលុយដោយស្របច្បាប់។​ របៀបបោះពុម្ភលុយដោយស្របច្បាប់ គឺត្រូវបានបោះពុម្ភឡើងតាមរយៈ ការបង្កើតអាជីវកម្ម និងការវិនិយោគ។


ប្រភព៖ Richdad.com



Comments