សីលធម៌ឬសីល៥
សីលធម៌ឬសីល៥ ពាក្យថា សីលធម៌ មកពី សីល+ធម៌ បានទៅជាសីលធម៌។ សីល គឺជាចេតនាដែល វៀរចាកអំពើអាក្រក់ ការកាន់ឬប្រព្រឹត្តល្អដោយកាយ វាចា ការកាន់ចរិយាល្អ ការសង្រួមអង្គនៃ ចរិយា មាយាទល្អ សេចក្ដីល្អ អំពើល្អ ។ល។ ឯពាក្យថា ធម៌ ក្នុងទីនេះ គឺសំដៅយកតែធម៌ល្អដែលជាលទ្ធផលនៃការប្រព្រឹត្តល្អគឺ សីល នោះឯង រួមពាក្យទាំងពីរបញ្ចូលគ្នាបានជា សីលធម៌ បានសេចក្ដីថា ដំបូន្មានដែលនាំអោយវៀរចាកអំពើអាក្រក់ ហើយអោយប្រព្រឹត្តតែអំពើល្អ ដូច្នេះ សីល និង ធម៌ គឺជាគូរនឹងគ្នា មិនអាចបែកគ្នាបានឡើយ អ្នកណាគ្មានសីល អ្នកនោះគ្មានធម៌ អ្នកណាមានសីលអ្នកនោះមានឈ្មោះថា ជាអ្នករស់នៅប្រកបដោយធម៌ ឬ សីលធម៌ ព្រោះអ្នកមានសីលគឺជាអ្នកសម្បូណ៌ទៅដោយសេចក្ដីស្ងប់ សម្រាប់ខ្លួនឯងផង និងអ្នកដទៃផង។ តើពាក្យថា អ្នកមានសីល មានឈ្មោះថាមានធម៌ឬសីលធម៌នោះមានសេចក្ដីយ៉ាងណា? សេចក្ដីនោះយ៉ាងនេះគឺៈ ទី១ មិនសម្លាប់សត្វ នាំឲ្យមានធម៌មេត្តា ទី២ មិនលួចទ្រព្យគេ នាំអោយមានធម៌ សម្មាអាជីវៈ ទី៣ មិនប្រព្រឹត្តខុសក្នុងកាម នាំឲ្យមាន...