ត្រូវត្រៀមខ្លួនទៅទូលយកការពិតទងពីរចំនុចសិន មុនចាំផ្តើមអាជីវកម្ម
បើត្រូវត្រៀមខ្លួនទទួលយកការពិតពីមនុស្សជុំវិញខ្លួន
. បើអ្នករកស៊ីបរាជ័យ គេនឹងរិះគន់អ្នក ស្តីបន្ទោសអ្នក បំបាក់ទឹកចិត្តអ្នកសព្វបែបយ៉ាង ឬប្រើពាក្យពេចន៍( អាគ្មានកំណើត ឬមីគ្មានកំណើត រកអ្វីក៏មិនឃើញទៅមុខនឹងគេ )
. បើអ្នករកស៊ីជោគជ័យ គេនឹងច្រណែនអ្នក គេនឹងស្អប់អ្នក គេនិយាយដើមអ្នក ទោះជាអ្នកមិនបានធ្វើអ្វីប៉ះពាល់នរណាក៏ដោយ ក៏គេអាចស្អប់អ្នកដោយគ្មានមូលហេតុដែរ
ការពិត2យ៉ាងនេះគឺនរណាក៏ជួបប្រទះដែរ ។
បើអ្នកមិនទាន់ជោគជ័យ អ្នកនឹងនិយាយថា អោយខ្ញុំរកជោគជ័យឯណាបានទៅ បើមនុស្សជុំវិញខ្លួនខ្ញុំ មិនដែលលើកទឹកចិត្តខ្ញុំផងនោះ (ខ្ញុំបាក់ទឹកចិត្តណាស់ )
ខ្ញុំចង់ប្រាប់ថា ពេលអ្នកបានជោគជ័យ មួយជំហានហើយ ជីវិតអ្នកនឹងជួបបញ្ហាជាច្រើនទៀត ពីមនុស្សជុំវិញខ្លួន ទាមទារអោយអ្នករៀនទទួលស្គាល់ការពិតមួយនេះទុកជាមុន ដើម្បីអោយអ្នកមានទិន្នន័យ ដើម្បីតស៊ូជំនះរាល់ឧបសគ្គខាងមុខអោយបាន ។
ប្រភពៈ ឧកញ្ញ៉ា សម្បត្តិ
Comments
Post a Comment