យុទ្ធសាស្ត្រទីផ្សារសំខាន់បំផុតទាំង៤ដែលក្រុមហ៊ុនភាគច្រើនកំពុងប្រើ
1, យុទ្ធសាស្រ្តការពារ
2, យុទ្ធវាយឡុក
3, យុទ្ធសាស្រ្តវាយឆ្មក់
4, យុទ្ធសាស្រ្តទ័ពព្រៃ
យុទ្ធសាស្រ្តទាំង៤ គឺមានការប្រើប្រួលទៅតាមក្រុមហ៊ុនឬអង្គភាពនីមួយៗ។ ចំពោះយុទ្ធការពារខ្លួនគឺភាគច្រើនក្រុមហ៊ុនដែលប្រើជាក្រុមហ៊ុនដែលឈរនៅលំដាប់កំពូលភ្នំ ឬលេខរៀងទី១។
ឧទាហរណ៍ះ ក្រុមហ៊ុន កូកាកូឡា(Cocacola) និងក្រុមហ៊ុនបិបស៊ី (Pepsi)។ យើងសង្កេតឃើញថា ក្រុមហ៊ុនកូកាកូឡា គឺបានឈរនៅចំនុចកំពូលទៅហើយ ឯក្រុមហ៊ុនបិបស៊ីចង់ដណ្តើមទីផ្សាររបស់ក្រុមហ៊ុន កូកាកូឡា អញ្ចឹងលុះត្រាតែបិបស៊ីនមានធនធាន ឬកំលាំងធំជាងកូកាកូឡាយ៉ាងតិចក៏ចាប់ពី២ ទៅ៣ដង ឬលើសពីហ្នឹងទើបអាចដណ្តើមទីផ្សារពីកូកាកូឡាបាន។ តែជាជាងប្រើធនធានច្រើនហើយក៏មិនបានទីផ្សារច្រើនដែរ បានជាបិបស៊ីបានប្តូរយុទ្ធសាស្រ្តវាយឡុកចេញទៅជាយុទ្ធសាស្រ្តវាយឆ្មក់វិញ ដោយបិបស៊ីបានបញ្ចេញផលិតផលថ្មីមួយ នោះគឺស្ទីង (Sting)។ បើយើងមើលទៅអាចឃើញថា ស្ទីង ផលិតឡើងដើម្បីប្រកួកជាមួយបិបស៊ី ដែលជាផលិតផលរបស់ក្រុមហ៊ុនតែមួយ តែបើយើងសង្កេតអោយជ្រៅទៅទៀតនោះ យើងនឹងឃើញថា ស្ទីងផលិតឡើងដើម្បីវាយឆ្មក់ ទីផ្សារកូកាកូឡា។ ឯកូកាកូឡាដែលជាក្រុមហ៊ុនការពារខ្លូនពីមុននឹង ក៏បានបញ្ចេញផលិតមួយថ្មីដែរ នោះគឺ ផលិតផលសាំមួរ៉ៃ (Samurai) ដើម្បីទៅដណ្តើមទីផ្សារពីស្ទីងវិញ។ ដោយសារតែមានវត្តមានផលិតផល សាំមួរ៉ៃ នឹងហើយបានស្ទីងបានប្រើយុទ្ធសាស្រ្តការពារខ្លួនវិញ ឯសាំមួរ៉ៃបានប្រើយុទ្ធសាស្ត្រវាយឡុកវិញ។
បើយើងសង្កេតមក ក្រុមហ៊ុនទាំងពីរនេះបានប្តូរយុទ្ធសាស្រ្តទៅមកៗដើម្បីអោយក្រុមហ៊ុនរបស់ខ្លួនអាចកាន់ចំនែកធំនៅលើទីផ្សារ។
អញ្ចឹងយើងមកសង្កេតមើលក្រុមហ៊ុនមួយចំនួនទៀតប្រើយុទ្ធសាស្រ្តទី៤ គឺជាយុទ្ធសាស្រ្ត (ទ័ពព្រៃ)។ យុទ្ធសាស្រ្តទ័ពព្រៃមានន័យដូចម្តេច? មានន័យថា ការដកខ្លូនអោយឆ្ងាយពីការប្រកួតប្រជែងដើម្បីដណ្តើមចំនែក ឬទីតាំងអាចឈរជើងបាន។ ជាក់ស្តែង កាលសហរដ្ឋអាមេរិច និងចិនដណ្តើមទីផ្សារគ្នាធ្វើអោយប្រទេសតូចៗផ្នែកសេដ្ឋកិច្ចដែលបានពឹងផ្អែកទីផ្សារធំទៅលើប្រទេសទាំងពីរហ្នឹងក៏បានការរង្គោះរង្គើរដែរ។ យើងបកមកមើលការប្រកួកប្រជែងនៅប្រទេសកូរ៉េ រវាង អ៊ីម៉ល(E Mall) និងម៉ាត់ សេវែន អ៊ីលេវែន(7 Eleven)។ ម៉ាត់ សេវែន អ៊ីលេវែន(7 Eleven) បានប្រើយុទ្ធសាស្រ្តទ័ពព្រៃបានយ៉ាងជោគជ័យ ដោយទៅបង្កើតម៉ាត់តូចៗជាច្រើននៅតាមទៅប្រជុំជនជាច្រើន ជាជាងទៅបើទីតាំងធំដើម្បីទៅប្រកួតជាមួយ អ៊ីម៉ល(E Mall) ព្រោះថា អ៊ីម៉លបានឈរជើងនៅតំបន់ធំៗទៅហើយ។ ចំពោះមនុស្សវិញ គឺពួកគាត់មិនព្យាយាមចំណាយពេលជិះឡាន ពីចំងាយទៅ អ៊ីម៉ល ដោយគ្រាន់តែចង់ទិញ ភេសជ្ជះ១កំប៉ុង ឬច្រាសដុសធ្មេញ១ដើមនោះទេ។ ព្រោះតែបែបនេះ បានជា យុទ្ធសាស្រ្តទ័ពព្រៃរបស់ម៉ាត់ សេវែន អ៊ីលេវែន(7 Eleven) បានជោគជ័យបំផុត។
Comments
Post a Comment