ទំនាក់ទំនងគឺជាអ្វីៗទាំងអស់



 
ទំនាក់ទំនងគឺជាអ្វីៗទាំងអស់
មូលដ្ឋានគ្រឹះនៃភាពជោកជ័យ

ទំនាក់ទំនង គឺជាយុទ្ធសាស្ត្រស្នូលនៃការលក់យ៉ាងទំនើប។ សមត្ថភាពអភិវឌ្ឍ និងរក្សាទំនាក់ទំនងអតិថិជនរយៈពេលវែងរបស់អ្នក គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យរបស់អ្នក ដូចជាជោគជ័យជាអ្នកលក់ និងជោគជ័យក្នុងអាជីវកម្មរបស់អ្នកជាដើម។ ទំនាក់ទំនងការលក់បានតម្រូវអោយមានសក្ដានុពលនៃដំណើរការលក់ ដែលពួកគេទទួលបានបទពិសោធន៍ពីអតិថិជនរបស់អ្នក។

ស្នើរជាដៃគួរអាជីវកម្ម

សម្រាប់អតិថិជនរបស់អ្នក ក្នុងការសម្រេចចិត្តទិញជាធម្មតា គឺមានន័យថាជាការសម្រេចចិត្តមានទំនាក់ទំនងរយៈពេលវែងជាមួយអ្នក និងក្រុមហ៊ុនរបស់អ្នក។ វាដូចគ្នាខ្លាំងណាស់ នឹងដៃគួរអាជីវកម្ម(“business marriage”)។ មុនពេលអតិថិជនសម្រេចចិត្តទិញ គាត់/នាងអាចទំនាក់ទំនងជាមួយអ្នក ឬចាកចេញពីអ្នក ដោយគាត់/នាងមិនត្រូវការអ្នក ឬក្រុមហ៊ុនរបស់អ្នក។ គាត់/នាងមានជម្រើសជាច្រើន និងការបើកជម្រើសដល់គាត់/នាង ហើយជម្រើសទាំងនោះរួមមានទាំងការមិនទិញរាល់អ្វីៗទាំងអស់នោះទេ។ ប៉ុន្តែនៅពេលអតិថិជនរបស់អ្នកធ្វើការសម្រេចចិត្តទិញពីអ្នក ហើយផ្តល់ប្រាក់ឲ្យអ្នកសម្រាប់ទិញផលិតផល ឬសេវាកម្មដែលអ្នកកំពុងលក់ គឺគាត់/នាងបានពឹងលើ និងទុកចិត្តអ្នក។ 

គាត់/នាងប្រហែលជាធ្លាប់មានបទពិសោធន៍មិនល្អក្នុងការទិញកាលពីមុន បានធ្វើអោយគាត់/នាងមិនសូវភាពងាយស្រួល និងប្រាកដប្រជាពីការទទូលពីប្រភេទនៃទំនាក់ទំនង។

បំពេញការសន្យារបស់អ្នក

ចុះយ៉ាងណាបើអ្នកទុកឱ្យអតិថិជនដើរចេញ?  ចុះបើផលិតផលរបស់អ្នកមិនល្អដូចអ្វីដែលអ្នកបានសន្យា? ចុះយ៉ាងណាបើអ្នកមិនព្រមបំរើសេវា ហើយគាំទ្រវាដូចអ្នកបានសន្យានោះ? ចុះយ៉ាងណាបើអ្នកបាត់បង់អតិថិជន ហើយគាត់/នាងមិនអាចត្រឡប់មកវិញជារៀងរហូតនោះ? ចុះបើផលិតផល ឬសេវាកម្មរបស់អ្នកមិនបានបំពេញតម្រូវការរបស់គាត់/នាង? ការពិតទាំងនេះត្រូវឆ្លងកាត់គ្រប់គំនិតនៃអតិថិជន និងគ្រប់ពេលធ្វើការសម្រេចទិញដ៏សំខាន់នោះ។

ផ្តោតលើទំនាក់ទំនង

 ទោះបីជាផលិតផល ឬសេវាកម្មដែលមានគុណភាពខ្ពស់បំផុត និងសំខាន់បំផុតក្នុងសព្វថ្ងៃនេះក៏ដោយ តែអ្វីដែលកាន់តែសំខាន់ជាងទាំងនេះគឺទំនាក់ទំនង។ អតិថិជន គឺមិនបានដឹងពីធាតុផ្សំ ឬសមាសធាតុនៃផលិតផលរបស់អ្នក ឬមុខងារបស់ក្រុមហ៊ុនអ្នក....តែគាត់/នាងអាចធ្វើការវាយតម្លៃអំពីអ្នកនិងអំពីទំនាក់ទំនងដែលបានបង្កើតឡើងរវាងអ្នកទាំងពីរនៅលើដំណើរការនៃដំណើរការលក់។ ដូច្នេះការពិតនៃការសំរេចចិត្តរបស់អតិថិជនគឺផ្អែកទៅលើការពិតដែលគាត់បានជឿជាក់លើអ្នក ហើយជឿជាក់លើអ្វីដែលអ្នកនិយាយ។

កសាងចំណងជឿជាក់

ក្នុងករណីជាច្រើន គុណភាពនៃទំនាក់ទំនងរបស់អ្នកជាមួយអតិថិជន គឺជាគុណសម្បត្តិមួយក្នុងការជួយឲ្យអ្នកមានប្រៀបជាងដៃគួរប្រកួតប្រជែងដែលផលិតផល ឬសេវាកម្មស្រដៀងនឹងអ្នក។  គុណភាពនៃការកសាងចំណងជឿជាក់រវាងអ្នក និងអតិថិជនរបស់អ្នកអាចក្លាយជាចំណងដ៏រឹងមាំយ៉ាងខ្លាំងដែលគ្មានដៃគួរប្រកួតប្រជែងណាអាចមកជ្រៀតជ្រែកបានឡើយ។


រក្សាអតិថិជនរបស់អ្នកសម្រាប់ជីវិត

កំហុសដ៏ធំបំផុតតែមួយគត់ដែលបណ្តាលឱ្យអ្នកលក់បាត់បង់អតិថិជន គឺការទទូលយក(គិតតែពីប្រយោជន៍ដោយមិនមានការយកចិត្តទុកដាក់ជាមួយគាត់/នាង)។ អតិថិជនជិត 70 ភាគរយដែលបានដើរចេញឆ្ងាយពីអ្នកផ្គត់ផ្គង់ដែលមានស្រាប់របស់ពួកគាត់ គឺដោយសារការខ្វះការយកចិត្តទុកដាក់ពីអ្នកលក់ ឬក្រុមហ៊ុនចំពោះអតិថិជន។

នៅពេលអ្នកបានចំណាយពេលវេលា និងបានខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងដែលមានគុណភាពខ្ពស់ និងមានទំនុកចិត្តជាមួយអតិថិជនរបស់អ្នក អ្នកត្រូវតែរក្សាទំនាក់ទំនងនោះសម្រាប់ជីវិតអាជីវកម្មរបស់អ្នក។

លំហាត់សម្រាប់បញ្ជេញសកម្មភាព

នៅទីនេះ មានរឿងពីរយ៉ាងដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះអោយបញ្ជេញសកម្មភាព។

ទីមួយៈ ផ្តោតលើការកសាងទំនាក់ទំនងឲ្យមានគុណភាពខ្ពស់ជាមួយគ្រប់អតិថិជន។
ទីពីរៈ សូមយកចិត្តទុកដាក់ដល់អតិថិជនដែលមានស្រាប់របស់អ្នក។  ប្រាប់ពួកគាត់ថាអ្នកពេញចិត្តនឹងពួកគាត់។ រកវិធីដើម្បីអរគុណពួកគាត់និងលើកទឹកចិត្តពួកគាត់ឱ្យត្រលប់មកវិញហើយធ្វើជំនួញជាមួយអ្នកម្តងហើយម្តងទៀត។


ប្រភពៈ Brian Tracy



Comments