អំណាចផ្ទាល់ខ្លួនទាំងពីរដើម្បីធ្វើការជំរុញដល់អ្នកដទៃ
អំណាចផ្ទាល់ខ្លួនទាំងពីរដើម្បីធ្វើការជំរុញដល់អ្នកដទៃ |
អំណាចផ្ទាល់ខ្លួនទាំងពីរដើម្បីធ្វើការជំរុញដល់អ្នកដទៃដែលអ្នកធ្វើការអភិវឌ្ឍន៍បង្កើនភាពទេពកោសល្យ និងសមត្ថភាពរបស់អ្នកដើម្បីអាចមានឥទ្ធិពលលើអ្នកដទៃ។
សម្រេចចិត្តអោយប្រាកដនូវអ្វីដែលអ្នកចង់បាន
នេះជាអំណាចទីមួយនៅក្នុងអំណាចទាំងពីរនេះ វាគឺជាអំណាចនៃបំណងប្រាថ្នា។
មនុស្សដែលមានចក្ខុវិស័យភាពច្បាស់លាស់ គឺពួកគាត់ព្យាយាមធ្វើ និងកំពុងសាកល្បងធ្វើដើម្បីភាពជោគជ័យរបស់ពួកគាត់។
អ្នកដឹកនាំផ្នែកលក់និងផ្នែកគ្រប់គ្រង គឺមានចក្ខុវិស័យអំពីអ្វីដែលពួកគាត់កំពុងព្យាយាមបង្កើត
និងដឹងពីមូលហេតុដែលពួកគាត់ធ្វើអ្វីដែលពួកគាត់កំពុងធ្វើ។ ពួកគាត់ផ្តោតទៅលើការបំពេញគោលបំណងដ៏អស្ចារ្យមួយចំនួន។
ពួកគាត់មានការសម្រេចចិត្តអំពីគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគាត់។ ពួកគាត់ដឹងយ៉ាងច្បាស់ពីអ្វីដែលពួកគាត់ចង់បាន និងអ្វីដែលពួកគាត់ត្រូវធ្វើដើម្បីទទួលបានជោគជ័យ។
ពួកគាត់រៀបចំផែនការការងាររបស់ពួកគាត់ និងអនុវត្តផែនការរបស់ពួកគាត់។
កំណត់គោលដៅច្បាស់លាស់សម្រាប់ខ្លួនឯង
អ្នកអាចបង្កើនទេព្យកោសល្យ និងថាមពលរបស់អ្នកដោយការកំណត់គោលដៅរបស់ខ្លួនអោយច្បាស់
បង្កើតផែនការដើម្បីទទូលបានជោគជ័យ និងអនុវត្តផែនការរបស់អ្នកដោយផ្អែកលើវិន័យ និងការតាំងចិត្តជារៀងរាល់ថ្ងៃ។
ពិភពលោកទាំងមូលហាក់ដូចជាដើរមករកនរណាដែលបានដឹងយ៉ាងច្បាស់ពីកន្លែងដែលពួកគេកំពុងទៅ។
តាមពិតទៅ បើអ្នកកាន់តែច្បាស់ពីគោលបំណង និងគោលដៅ នោះមនុស្សនឹងកាន់តែមានគុណសម្បត្តិវិជ្ជមានច្រើនចំពោះអ្នក។
ពួកគាត់នឹងយល់ពីអ្នក ឬមានទស្សនៈប្រសើរចំពោះអ្នក ព្រមទាំងកាន់តែមានការកោតសរសើរចំពោះគុណសម្បត្តិរបស់អ្នក។ នៅពេលអ្នកមានគោលដៅច្បាស់លាស់ អ្នកចាប់ផ្តើមមានភាពទាក់ទាញចំពោះអ្នកដទៃ
ហើយនិងទាក់ទាញឱកាសសំខាន់ៗជាច្រើនដើម្បីធ្វើគោលដៅរបស់អ្នកក្លាយជាការពិត។
ជឿជាក់លើខ្លួនឯង
អំណាចផ្ទាល់ខ្លួនទីពីរជាអំណាចនៃការជឿជាក់លើខ្លួនឯង។ មនុស្សដែលមានការជឿជាក់លើខ្លួនឯង
និងជឿជាក់លើអ្វីដែលកំពុងធ្វើ នោះជាធម្មតាពួកគាត់មានភាពស្ងប់ស្ងៀម ចិត្តត្រជាក់ រៀបចំខ្លួនរបស់ពួកគាត់ និងធ្វើការងាររបស់ពួកគាត់។
កម្រិតនៃការជឿជាក់លើខ្លួនអ្នកជាញឹកញាប់ គឺបានបង្ហាញនៅក្នុងភាពក្លាហានរបស់អ្នក ឆន្ទៈរបស់អ្នកក្នុងការធ្វើអ្វីដែលមានភាពចាំបាច់ចំពោះភាពជោគជ័យនៃគោលបំណងដែលអ្នកជឿ។
អាថ៌កំបាំងនៃការទាក់ទាញ
មនុស្សគឺមានភាពទាក់ទាញពីធម្មជាតិ ដោយការបង្ហាញពីភាពជឿជាក់លើខ្លួនឯង
ហើយពួកគាត់មានជំនឿរឹងមាំចំពោះសមត្ថភាពរបស់ខ្លួននៅក្នុងគ្រប់កាលៈទេសៈដើម្បីសំរេចគោលដៅរបស់ពួកគាត់។
សន្មតលទ្ធផលជាមុន
វិធីមួយក្នុងចំណោមវិធីជាច្រើនដែលអ្នកបង្ហាញពីភាពជឿជាក់លើខ្លួនឯង
គឺដោយការសន្មតថាមនុស្សចូលចិត្តអ្នក និងទទូលអ្នក ព្រមទាំងចង់ធ្វើអាជីវកម្មជាមួយអ្នក។ ឧទាហរណ៍ៈ
វិធីមួយក្នុងចំណោមវិធីដ៏មានឥទ្ធិពលបំផុតដើម្បីបិទការលក់គឺគ្រាន់តែសន្មត់មុនថាអតិថិជនរបស់អ្នកបានសម្រេចិត្តទិញផលិផល
ឬសេវាកម្មរបស់អ្នក បន្ទាប់មកក្តោបពត៍មានលម្អិត។ វិធីមួយក្នុងចំណោមវិធីល្អបំផុតដើម្បីទទួលជោគជ័យក្នុងការទំនាក់ទំនងរបស់អ្នក គឺសន្មតថាមនុស្សពេញចិត្ត និងក្រុមហ៊ុនរបស់អ្នក ហើយចង់នៅក្បែរៗអ្នក រួចបន្ទាប់មកដើរបន្តទៅមុខ។ ទង្វើនៃអាកប្បកិរិយាដែលមានទំនុកចិត្តលើខ្លួនឯងនឹងបង្កើតនូវការទាក់ទាញដ៏ល្អប្រសើរនៅក្នុងភ្នែករបស់អ្នកដទៃ។
លំហាត់សម្រាប់បញ្ជេញសកម្មភាព
នៅទីនេះ មានរឿងពីរយ៉ាងដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះអោយបញ្ជេញសកម្មភាព។
ដំបូងៈ សូមគិតគូរលើក្រដាស។
សរសេរគោលដៅនិងផែនការរបស់អ្នកឱ្យបានល្អិតល្អន់ហើយបន្ទាប់មកពិនិត្យមើលពួកវាឲ្យទៀងទាត់។
ចូរពិភាក្សាជាមួយអ្នកដទៃ ធ្វើកំណែរគោលដៅ ផែនការរបស់អ្នកកាន់តែល្អប្រសើរឡើង ព្រមទាំងកែប្រែវានៅពេលទទូលបានទិន្នន័យថ្មី។
ត្រូវតែកំណត់ពួកវាអោយច្បាស់លាស់។
ទីពីរៈ បញ្ជាក់ពីកម្រិតនៃភាពជឿជាក់របស់អ្នកទៅកាន់អ្នកដទៃគ្រប់ពេលវេលា
ទោះបីជាអ្នកមានការសង្ស័យនៅខាងក្នុងក៏ដោយ។ តែងតែធ្វើដំណើរ ពិភាក្សា ធ្វើសកម្មភាព និងធ្វើការផ្លាស់ប្តូរឲ្យដូចជាអ្នកជោគជ័យ(អ្នកឈ្នះ) ។ដូចជាមនុស្សម្នាក់ដែលមានទំនុកចិត្តចំពោះភាពជោគជ័យ និងជ័យជម្នះនៅចុងក្រោយបំផុត។
ប្រភព ៈ Brian Tracy
Comments
Post a Comment