វាគ្រាន់តែជាលុយប៉ុណ្ណោះ

វាគ្រាន់តែជាលុយប៉ុណ្ណោះ



"វាគ្រាន់តែជាលុយប៉ុណ្ណោះ" នេះគឺជាសេចក្តីថ្លែងការណ៍មួយដែលអាចមានទាំងអំណាច និងមានគ្រោះថ្នាក់ វាអាស្រ័យលើរបៀបប្រើវា។

"វាគ្រាន់តែជាលុយ" ជាធម្មតាក្នុងការប្រើប្រាស់លុយ គឺដើម្បីឆ្ពោះទៅរកចំនុចសំខាន់នៅក្នុងជីវិត ជាជាងលុយ ហើយនោះជាការពិតប្រាកដ។ ភាពលំបាកវេទនាជាច្រើនអាចមកពីការជាប់ជំពាក់នឹងរឿងលុយកាក់ ក្នុងគ្រាដែលបានចាយទៅលើចំនុចដែលធ្វើអោយគ្មានភាពសប្បាយរីករាយក្នុងជីវិត ដូចជាការបាត់បង់ទំនាក់ទំនង ហើយនិងការផ្តាច់ចេញពីគោលបំណងខ្ពស់របស់យើង។ ជួនកាលនៅពេលយើងជួបប្រទះការបាត់បង់ផ្នែកហិរញ្ញវត្ថុ ឬក៏ប្រឈមនឹងហានិភ័យផ្នែកហិរញ្ញវត្ថុនោះ វាអាចជួយយើងឱ្យគិតដល់រឿងនេះ ដោយរំឭកខ្លួនយើងថា "វាគ្រាន់តែជាលុយប៉ុណ្ណោះ"

វាក៏សំខាន់ផងដែរ ក្នុងការទទួលស្គាល់ការពិតដែលថា ប្រាក់ដើរតួនាទីសំខាន់ និងមានឥទ្ធិពលនៅក្នុងជីវិតរបស់យើង។ ទោះជាយើងមិនគួរចាត់ទុកលុយជារឿងសំខាន់បំផុតនោះ ក៏យើងមិនគួរធ្វេសប្រហែសក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់យើងដែរ។ តើលុយចំនួនប៉ុន្មាន ដែលវាអាចប៉ះពាល់ដល់ជម្រើសរបស់យើង ដូចជា សុខភាពរបស់យើង របៀបនៃការរស់នៅរបស់យើង និងអ្វីផ្សេងៗទៀត ដូច្នេះប្រសិនបើយើងចង់កសាងជីវិតដ៏អស្ចារ្យ យើងត្រូវឆ្លាតវៃនឹងប្រាក់របស់យើង។


ចំនុចសំខាន់គឺ: ចូរប្រើប្រាស់លុយរបស់អ្នកយ៉ាងម៉ត់ចត់ ដោយរៀនដើម្បីក្លាយជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ពីការគ្រប់គ្រង និងការរីកចម្រើននៃលុយរបស់អ្នក។ តែបើអ្នកបែបជាបាត់បង់ឬ ខាតលុយរបស់អ្នកវិញ អ្នកគួរតែប្រាក់ខ្លួនឯងថា "វាគ្រាន់តែជាលុយប៉ុណ្ណោះ" យើងពិតជាអាចមានច្រើនជាងនេះ


Comments