ច្បាប់គ្រប់គ្រងលុយសម្រាប់ជីវិត
ច្បាប់គ្រប់គ្រងលុយសម្រាប់ជីវិត |
Kim Kiyosaki
ច្បាប់ដ៏សំខាន់មួយដែលខ្ញុំប្រើដើម្បីធ្វើការរស់នៅនោះ គឺថារាល់ប្រាក់របស់ខ្ញុំដែលបានវិនិយោគ
ឬបានដាក់ចូលទៅក្នុងខ្ទង់ទ្រព្យហើយ គឺខ្ញុំរក្សាវាអោយនៅក្នុងទីនោះ។ អាចនិយាយបានថា
ខ្ញុំបានដាក់លុយ $100,000 ចូលទៅក្នុងអចលនទ្រព្យរបស់ខ្ញុំដែលមានតម្លៃ$1,000,000។ រៀងរាល់ខែខ្ញុំទទូលបានចំណូលជាលំហូរសាច់ប្រាក់$1,000
ឬស្មើរនឹង10% ហើយខ្ញុំអាចប្រើលុយនេះទៅធ្វើអ្វីដែលខ្ញុំចង់។
ប៉ុន្តែប្រសិនបើខ្ញុំលក់ទ្រព្យសម្បត្តិដែលខ្ញុំមានដាក់ដើម$100,000ទៅវិនិយោគលើ់អ្វីផ្សេងទៀតក៏បាន
តែខ្ញុំមិនធ្វើបែបនឹងទេ ព្រោះខ្ញុំចង់រក្សាបន្តបង្កើនប្រភពចំណូលរបស់ខ្ញុំ
តែខ្ញុំបានយកប្រាក់ចំណេញរបស់ខ្ញុំប្រចាំខែទៅបន្តការវិនិយោគបន្ត។
នៅពេលប្រាក់បានចូលទៅក្នុងខ្ទង់ទ្រព្យហើយ ខ្ញុំមិនដែលយកវាទៅដាក់នៅក្នុងខ្ទង់ផ្សេងនោះទេ ។
ប្រសិនជាខ្ញុំទិញប្រាក់(silver)100អោន
ហើយនៅពេលវាចំណេញខ្ញុំលក់វា ហើយទៅទិញទ្រព្យទៀត។
មានមនុស្សជាច្រើនបានចំណាយលុយរបស់ពួកគេចូលទៅក្នុងបំណុលដោយពួកគេបានចាប់ទុកថាជាទ្រព្យ
មិនតែប៉ុន្នោះទេ អ្នកខ្លះទៀតបានយកបំណុលទៅទិញបំណុល
ដែលជាហេតុនាំអោយកាន់តែធ្លាក់ចូលជ្រៅទៅក្នុងបំណុល។ បើអ្នកមិនចង់ធ្លាក់ចូលគន្លងនេះទេ
អ្នកត្រូវតែបែងចែកអោយច្បាស់អំពី ទ្រព្យនឹងបំណុល ហើយធ្វើការសាងទម្លាប់ទិញទ្រព្យ
ហើយបន្តបង្កើនទ្រព្យ។
ទ្រព្យគឺជាអ្វីៗដែលជួយយកដាក់ចូលក្នុហោប៉ៅរបស់អ្នក ឯបំណុលគឺជាអ្វីៗដែលជួយដកលុយចេញពីហោប៉ៅរបស់អ្នក។
ប្រភពៈRichdad
Comments
Post a Comment