វិធីសាស្រ្តធ្វើឲ្យអតិថិជនលក់សម្រាប់អ្នក



វិធីសាស្រ្តធ្វើឲ្យអតិថិជនលក់សម្រាប់អ្នក



ហេតុអ្វីអតិថិជនទិញពីអ្នក

84ភាគរយនៃអ្នកលក់ក្នុងសហរដ្ធអាមេរិច គឺធ្វើការផ្សាយពាណិជ្ជកម្មតាមមាត់មួយទៅមាត់មួយ។ ចំនុចលក់ដ៏សំខាន់បំផុតនៃសកម្មភាពផ្សព្វផ្សាយលក់គឺជាសកម្មភាពដែលធ្វើឡើងរវាងអតិថិជន ជានឹងមួយទស្សនវិស័យ និងរវាងមិត្តភក្តិ នឹងជាមួយអ្នកជំនាញ នៅក្នុងទំរង់នៃជាដំបូន្មាន និងអនុសាសន៍លើអ្វីដែលត្រូវទិញ ឬមិនត្រូវទិញ និងត្រូវទិញពីនរណានោះ។


ចូលរួមនៅក្នុងកម្រិតកំពូលអ្នកលក់10%

មធ្យោបាយតែមួយគត់ដែលអ្នកអាចស្ថិតនៅក្នុងចំណោមកំពូលអ្នកលក់ 10 ភាគរយនៅក្នុងឧស្សាហកម្មរបស់អ្នកបាន គឺដោយមានអតិថិជនដែលមានស្រាប់របស់អ្នកជួយលក់សម្រាប់អ្នកគ្រប់ពេលវេលា។ ដោយសារតែភាពសំខាន់នៃភាពជឿទុកចិត្តធំបំផុតក្នុងការលក់ បានធ្វើឲ្យអតិថិជនរបស់អ្នកត្រូវតែបើកទ្វារដ៏រីករាយទៅកាន់អតិថិជនថ្មីឲ្យអ្នកគ្រប់ទីកន្លែងដែលពួកគាត់បានទៅដល់។

កុំរំពឹងម្តងទៀត

កំពូលអ្នកលក់ទាំងអស់បានឈានទៅដល់កន្លែងដែលមនុស្សភាគច្រើនមិនបានរំពឹងដល់ តែពួកគាត់បានទៅដល់ ក៏ព្រោះតែអតិថិជនរបស់ពួកគាត់ភាគច្រើនបានធ្វើការលក់ឲ្យពួកគាត់។ នៅពេលអ្នករស់នៅក្នុងជីវិតរបស់អ្នកស្របតាមនិយមន័យផ្ទាល់ខ្លួន និងនិយមន័យនៃអាជីវកម្មផ្ទាល់ខ្លួន ហើយទាំងពីរហ្នឹងសមស្របគ្នា នោះអាជីពនៃការលក់របស់អ្នកនឹងមានការកើនឡើង ដូច្នេះលទ្ធផលនៃការលក់ និងប្រាក់ចំណូលរបស់អ្នកនឹងក៏កើនឡើងដែរ។

កំណត់ឲ្យច្បាស់ថាអ្នកជានរណា

ចំណុចសំខាន់មួយទាក់ទងនឹងចក្ខុវិស័យ គុណតម្លៃ និងបេសកកម្មៈ ត្រូវច្បាស់លាស់ចំពោះខ្លួនឯង។ វាបានធ្វើឲ្យជីវិតទាំងមូលរបស់អ្នកក្លាយជាមនុស្សម្នាក់នៅសព្វថ្ងៃនេះ។ ប្រសិនបើអ្នកដូចជាមនុស្សគ្រប់គ្នា នោះអ្នកមិនល្អឥតខ្ចោះទេ។ អ្នកមានចំនុចជាច្រើនអាចរីកចម្រើន និងអាចកែលម្អ។ មានការផ្លាស់ប្តូរជាច្រើនដែលអ្នកអាចធ្វើបានចំពោះចរិតលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់អ្នកក្នុងការក្លាយជាមនុស្សដែលមានភាពល្អប្រសើរដូចដែលអ្នកប្រាថ្នាចង់បាន។ ប៉ុន្តែការផ្លាស់ប្តូរបុគ្គលិកលក្ខណៈរបស់អ្នកនឹងមិនងាយស្រួលទេហើយវានឹងមិនអាចផ្លាស់ប្តូរក្នុងពេលមួយយប់នោះទេ អញ្ជឹងអ្នកត្រូវតែអត់ធ្មត់។


បន្តតស៊ូរហូតដល់ជោគជ័យ

ហេតុផលដែលមនុស្សកាន់តែរីកចម្រើននិងកាន់តែប្រសើរឡើងក្នុងរយៈពេលយូរនោះគឺដោយសារតែពួកគេនៅតែបន្តច្បាស់លាស់ក្នុងឆ្ពោះទៅគោលដៅ និងក្តីសុបិន្តរបស់ពួកគេ។ ពួកគេមិនរំពឹងថានឹងមានការផ្លាស់ប្តូរនៅពេលមួយយប់នោះទេ។ នៅពេលពួកគេមិនឃើញលទ្ធផលភ្លាមៗ  ក៏ពួកគេមិនធ្លាក់ទឹកចិត្តដែរ។  ពួកគេនៅតែបន្តរក្សាធ្វើ។ ហើយអ្នកក៏ត្រូវបែបហ្នឹងដែរ។

ដាក់គំនិតរបស់អ្នកឲ្យទៅជាសកម្មភាព

នៅពេលដែលអ្នកមានគំនិតច្បាស់លាស់ថាអ្នកពិតជានរណា អ្នកចង់ក្លាយជានរណា ចង់បានជីវិតបែបណា និងអាជីពដែលអ្នកចង់បង្កើតឲ្យទៅជាបែបណា ហើយ។ ចូរអានបេសកកម្មរបស់អ្នកជារៀងរាល់ថ្ងៃ  ចូរគិតអំពីវិធីផ្សេងៗដែលអ្នកអាចអនុវត្តគុណធម៌ និងគុណសម្បត្តិដែលអ្នកកំពុងតែប្រតិបិត្តចំពោះបុគ្គលិកលក្ខណៈរបស់អ្នកផ្ទាល់។

សូមចងចាំថាមានតែសកម្មភាពរបស់អ្នកដែលធ្វើចំពោះអ្នកដទៃទេ ដែលបង្ហាញពីថាអ្នកជានរណា។ បើអ្នកនៅតែបន្តតស៊ូឲ្យបានគ្រប់គ្រាន់នោះ អ្នកនឹងកំណត់បានថា អ្នកពិតជាមនុស្សដែលអ្នកបានស្រមើលស្រមៃចង់ក្លាយទៅជានោះ។



"ដើម្បីអាចធ្វើឲ្យអតិថិជនដែលអ្នកកំពុងមានស្រាប់លក់ឲ្យអ្នក គឺអ្នកត្រូវបង្កើនទំនាក់ទំនងជាមួយពួកគាត់ និងបង្កើនទំនុបចិត្តដល់ពួកគាត់"


លំហាត់សម្រាប់បញ្ជេញសកម្មភាព


នៅទីនេះ មានរឿងពីរយ៉ាងដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះអោយបញ្ជេញសកម្មភាព។

ទីមួយៈ ត្រូវចាត់ទុកអតិថិជនគ្រប់ៗរូបថា ពួកគាត់នឹងក្លាយជាប្រភពនៃការផ្សាយពាណិជ្ជកម្មតាមមាត់(ផ្សាយពីម្នាក់ទៅម្នាក់)សម្រាប់អ្នក។ សូមចងចាំថាមនុស្សគ្រប់ៗរូបបានស្គាល់មនុស្សយ៉ាងតិចប្រហែល300នាក់។

ទីពីរ: សូមតាំងចិត្តដើម្បីក្លាយជាមនុស្សកាន់តែល្អទៅៗដោយប្រព្រឹត្តល្អជាមួយអ្នកដទៃ ប៉ុន្ដែត្រូវមានចិត្ដច្បាស់លាស់ និងសុភាពរាបសារចំពោះខ្លួនឯង។ ធ្វើសកម្មភាពប្រចាំថ្ងៃនៅគ្រប់វិធីល្អៗដែលអ្នកអាចធ្វើបាន នោះអ្នកប្រាកដនឹងទទួលបានលទ្ធផល។



ប្រភពៈ Brian Tracy



Comments