តើធ្វើយ៉ាងដូចម្តេចទើបដឹងថាការប្រើប្រាស់ជីវិតរបស់យើងរាល់ថ្ងៃនេះពិតជាបានត្រឹមត្រូវពិតប្រាកដនោះ?
តើធ្វើយ៉ាងដូចម្តេចទើបដឹងថាការប្រើប្រាស់ជីវិតរបស់យើងរាល់ថ្ងៃនេះពិតជាបានត្រឹមត្រូវពិតប្រាកដនោះ? |
កាលពីក្មេងជីវិតមនុស្សយើងភាគច្រើន
គឺត្រូវបានប្រើប្រាស់ជីវិតតាមការយល់ឃើញដោយអ្នកដែលមិនមែនជាខ្លួនរបស់យើងផ្ទាល់ដូចជាៈ
ឪពុកម្តាយ ជីដូនជីតា
អាណាព្យាបាល………អញ្ចឹងហើយយើងមិនអាចប្រើប្រាស់ជីវិតរបស់យើងដោយគំនិតផ្ទាល់ខ្លួនរបស់យើងភាគច្រើននោះទេ។
លុះពេលយើងធំដឹងក្តីឡើង ឬដល់ពេលដែលយើងត្រូវប្រើប្រាស់ជីវិតរបស់យើងផ្ទាល់បាន
គ្រានោះហើយដែលជាគ្រាយើងអាចដឹងបានថាតើរាល់ថ្ងៃយើងបានប្រើប្រាស់ជីវិតរបស់យើងត្រឹមត្រូវឬយ៉ាងណានោះ។
តើត្រូវធ្វើដូចម្តេចទើបបានដឹងថាយើងបានកំពុងតែបានប្រើប្រាស់ជីវិតរបស់យើងបានត្រឹមត្រូវឬក៏អត់នោះ?
យើងត្រូវធ្វើការប្រៀបធៀបជាមួយនឹងគោលដៅ
ក្តីសុបិន្ត និងបេសកកម្មជីវិតជាក់លាក់របស់យើងផ្ទាល់
តើរាល់ថ្ងៃយើងកំពុងមានគោលដៅ
បេសកកម្មជីវិត និងក្តីសុបិន្តផ្ទាល់ខ្លួនជាក់លាក់ដែរឬទេ?
បើយើងមិនទាន់មានទេជាក់លាក់នោះទេ
គឺយើងពិបាកក្នុងការកំណត់ថាតើយើងបានប្រើសប្រាស់ជីវិតបានត្រឹមត្រូវ
ឬក៏អត់ខ្លាំងណាស់។ ដូចនេះយើងត្រូវរកឃើញច្បាស់ពីគោលដៅ ក្តីសុបិន្ត
និងបេសកកម្មជីវិតរបស់យើងម្នាក់ៗអោយច្បាស់លាស់សិន។
បើពេលនេះយើងពិតជាមានច្បាស់លាស់ហើយនោះ
គឺដល់ពេលយើងកំណត់បានថាតើការប្រើប្រាស់ជីវិតរបស់យើងត្រឹមត្រូវឬក៏អត់នោះបាន។
តើអ្វីជាគោលដៅពិតប្រាកដរបស់យើង?
ឧទាហរណ៍ៈ
យើងចង់ក្លាយជាវិនិយោគិនផ្នែកអចលនទ្រព្យដ៏ជោគជ័យម្នាក់ដែលមានលុយ5ពាន់លានដុល្លារក្នុងឆ្នាំ2037។
យើងក៏បានដឹងថាដើម្បីទទូលបានជោគជ័យគឺយើងត្រូវដឹងពី របៀបគិត របៀបធ្វើយ៉ាងពិតប្រាកដ។
សំនួរសួរថាតើយើងបានគិត
បានធ្វើអ្វីៗដែលទាក់ទងនឹងភាពជោគជ័យរបស់យើងជាញឹកញាប់ប៉ុននា
ឬមួយថ្ងៃប៉ុន្មានម៉ោងដែរ? បានប្រើប្រាស់ការគិត ការធ្វើដ៏ឆ្លាតវៃកម្រិតណា?
ឬក៏យើងបានប្រើប្រាស់ពេលវេលាយើងច្រើនបំផុតទៅលើអ្វីដែលយើងចង់ជោគជ័យដែរទេ?
ឬយើងបានប្រើប្រាស់ជីវិតរបស់យើងច្រើនម៉ោងបំផុតជារៀងរាល់ថ្ងៃទៅលើ ការមើលទូរទស្សន៍
ការលេងហ្គេម ជួបជុំមិត្តភក្តិផឹកស៊ី
លេងល្បែងស៊ីសង………ឬអ្វីៗដែលមិនបានធ្វើអោយយើងទៅកាន់តែខិត គោលដៅពិតប្រាកដរបស់យើងនោះទេ
នោះគឺមានន័យថា
យើងកំពុងតែបានប្រើប្រាស់ជីវិតរបស់យើងជារៀងរាល់ថ្ងៃគឺមិនត្រឹមត្រូវនោះទេ។
អញ្ជឹងអ្វីដែលយើងម្នាក់អនុវត្តគឺ
ត្រូវប្រាកដជាក់ពីគោលដៅ បេសកកម្ម និងក្តីសុបិន្តរបស់សិន ហើយគិត
បញ្ចេញសកម្មភាពអោយមានការស្របទៅនឹងអ្វីដែលជួយនាំយើងឲ្យកាន់ខិតជិតទៅៗទទូលបានជោគជ័យ។
មិនត្រូវចង់ខ្លួនអោយជាប់ទៅក្នុងអតីតកាលមិនជាប់ទាក់ទងនឹងអនាគតរបស់យើងនាំទេ
តែយើងត្រូវផ្តោតទៅលើការសាងរូបភាពរបស់ខ្លួនឲ្យចេញរូបរាងច្បាស់បំផុតនៅក្នុងអនាគតកាល
រួចហើយយើងបែបខ្លួនយើងមករស់នៅក្នុងបច្ចុប្បន្នកាល ដោយបង្កើនគំនិតផ្ទាល់ ទំនាក់ទំនងជាមួយបុគ្គលទាំងឡាយណាដែលមានភាពវិជ្ជមាន
និងមានគំនិតស្រដៀង ឬស្របជាមួយយើងឲ្យកាន់តែញឹកញាប់បំផុត
ហើយក៏ត្រូរស្នើរសុំមតិយោបល់ពីអ្នកដែលបានឆ្លងកាត់រួចមកហើយនូវអ្វីដែលអ្នកកំពុងធ្វើដំណើរឆ្ពោះទៅ។
“អនាគតរបស់យើង គឺត្រូវកសាងឡើងដោយយើងនៅក្នុងថ្ងៃនេះ
មិនមែនថ្ងៃស្អែកនោះទេ”
រ៉ូបឺត គីយូសាគី
Comments
Post a Comment