5គន្លឹះក្នុងការចងចាំនៅពេលអ្នកអភិវឌ្ឍយុទ្ធសាស្រ្តលក់

5គន្លឹះក្នុងការចងចាំនៅពេលអ្នកអភិវឌ្ឍយុទ្ធសាស្រ្តលក់



#ពិភពនៃការលក់ គឺមានការប្រកួតប្រជែង ហើយជួនកាល អ្នកត្រូវតស៊ូដើម្បីមេដាយមាសនោះ ..."

គោលដៅមួយក្នុងចំណោមគោលដៅសំខាន់បំផុតនៃអាជីវកម្មមួយ គឺអភិវឌ្ឍយុទ្ធសាស្រ្តលក់ ព្រោះពិតជាអាចជួយឱ្យមានការលក់កាន់តែច្រើនឡើង។ ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនៅក្នុងវិស័យនេះមិនងាយស្រួលទេ។ ផ្ទុយទៅវិញ ជំនួញជាច្រើនបានរកឃើញថា ខ្លួនកំពុងតែតស៊ូដើម្បីលក់អោយដាច់(Close sales) ហើយនិងអោយស្ថិតនៅចំនុចកំពូលនៃឧស្សាហកម្មរបស់ពួកគេ។

ប្រសិនបើអ្នកអាចឃើញថាជំនួញរបស់អ្នក ស្ថិតក្នុងស្ថានភាពលំបាកនេះ  នោះអ្នកនឹងមានរឿងខ្លះៗដែលត្រូវអ្នកធ្វើអោយបានដើម្បីឆ្ពោះទៅមុន។ នេះគឺជាគន្លឹះមួយចំនួនដើម្បីជួយអ្នកអភិវឌ្ឍយុទ្ធសាស្រ្តដើម្បីបិទការលក់បន្ថែមទៀតបាន។

សូមប្រាកដថាអ្នកធ្វើយ៉ាងសកម្មដើម្បីឱ្យជំនួញរបស់អ្នកកាន់តែប្រសើរឡើង។


1) បង្កើតអារម្មណ៍នៃភាពបន្ទាន់

រឿងដំបូង ដែលអ្នកគួរតែចាប់ផ្តើម នៅពេលដែលអ្នកចង់បិទការលក់ គឺអ្នកត្រូវបង្កើតភាពបន្ទាន់មួយ។ អតិថិជនដែលអ្នកកំពុងព្យាយាមលក់ គួរតែមានអារម្មណ៍ថាពួកគេនឹងបាត់បង់អ្វីៗដែលពិសេសសម្រាប់ពួកគេ ប្រសិនបើពួកគេមិនសម្រេចចិត្តទទូលយកនៅថ្ងៃនេះទេ

មានរឿងមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីបង្កើតស្ថានភាពបែបនេះ។ ឧទាហរណ៍ ការកំណត់តម្លៃពិសេសមួយដែលមានពេលកំណត់ច្បាស់លាស់  ឬការជួនការដូរបន្ថែមដែលមានពេលកំណត់ច្បាស់លាស់......វាអាចជួយជំរុញអតិថិជនរបស់អ្នកឱ្យធ្វើការសម្រេចចិត្ត។ ការផ្តល់ជូននូវតម្រូវការកាន់តែប្រសើរឡើងសម្រាប់ការផ្តល់ហិរញ្ញប្បទាន ឬការផ្តល់កិច្ចព្រមព្រៀងសេវាកម្មដែលអាចជាការយកចិត្តទុកដាក់របស់ពួកគេ។


2) បង្រួមការនិយាយរបស់អ្នក

កំហុសមួយដែលអ្នកលក់ជាច្រើនធ្វើ គឺនិយាយច្រើនពេកនៅគ្រាដែលពួកគេកំពុងព្យាយាមលក់។ នេះជាការពិតនៃអ្នកលក់ តែផ្ទុយទៅវិញ អ្នកត្រូវនិយាយបញ្ចុះបញ្ចូលឲ្យតិចបំផុតតាមដែលអាចធ្វើទៅបាន។

ដោយជៀសវាងនិយាយច្រើននេះ ចូរអ្នកបង្ហាញថា អ្នកមិនមែនជាអ្នកលក់នោះទេ។ អតិថិជននឹងមានពេលទំនេរក្នុងការស្វែងយល់ពីផលិតផល ឬសេវាកម្មរបស់អ្នកដោយខ្លួនពួកគេ ជាជាងការរំខាននូវអ្វីដែលអ្នកនិយាយ។

3) ស្គាល់ពីផលិតផលរបស់អ្នក

អ្នកក៏ត្រូវប្រាកដថា អ្នកស្គាល់ផលិតផលរបស់អ្នក ហើយស្គាល់វាយ៉ាងល្អផងដែរ។ អតិថិជនរបស់អ្នក ទំនងជាមានសំណួរមួយចំនួនទាក់ទងនឹងផលិតផល ហើយអ្នកត្រូវប្រាកដថាអ្នកមានចម្លើយសម្រាប់ពួកគេ។ ប្រសិនបើអ្នកមិនសូវស្គាល់ផលិតផលនេះទេ វាអាចឆ្លុះបញ្ចាំងពីផលិតផលរបស់អ្នក ថាវាមិនសូវល្អ ឬច្បាស់លាស់ ហើយវាធ្វើឱ្យអតិថិជនរបស់អ្នកស្ទាក់ស្ទើរក្នុងការទិញវា។

ដោយសារតែមានចំណេះដឹង អ្នកកាន់តែមានការចូលចិត្តបង្កើតការលក់។ ដូចគ្នានេះផងដែរនៅពេលដែលមានសំនួរតាមរយៈអ៊ីម៉ែល សំបុត្រ បណ្តាលសង្គម ឬសារជាសម្លេង អ្នកគួរឆ្លើយតបសំណួរឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ប្រសិនបើអ្នកអាច សូមអ្នកឆ្លើយតមទៅវិញក្នុងរយៈពេលពីរបីនាទី។ នេះជាបានបង្ហាញការកើនឡើងនូវឱកាសរបស់អ្នកនៃការលក់ដែលអាចទទូលបានជោគជ័យ។


4) រៀនយកឈ្នះការជំទាស់ក្នុងការលក់

ក្នុងការលក់ ឧបសគ្គចម្បងដែលអ្នកត្រូវតែជំនះឧបសគ្គនៃការជំទាស់ គឺជាការដែលអតិថិជនមិនព្រមទាំង និងជំនះឧបសគ្គនៃការជំទាស់ដែលមិនអោយអ្នកលក់ អ្នកត្រូវតែរៀនពីការជំទាស់ជាទូទៅរបស់អតិថិជន ព្រមទាំងការជំរុញអោយទិញ និងរបៀបដើម្បីយកឈ្នះពួកគេ។


5) សុំឱកាសចុងក្រោយ

ខណៈពេលដែលអតិថិជនកំពុងតែធ្វើការពិចារណា អ្នកគួរតែនៅជិតពួកគេជានិច្ច បើអ្នកមិននៅជិតពួកគេទេ ហើយទុកពួកគេអោយធ្វើការសម្រេចចិត្តនៅឆ្ងាយពីអ្នក ឬអ្នកចេញឆ្ងាយពីពួកគេនោះនឹងធ្វើអោយពួកគេមានការសង្ស័យពីផលិតផលរបស់អ្នក ហើយនិងធ្វើអោយពួកគេមានការស្ទាក់ស្ទើរក្នុងក្នុងទិញ។ ផ្ទុយទៅវិញ ចូរព្យាយាមនៅជាមួយពួកគេ តាមដែលអាចធ្វើទៅបាន ដែលវានឹងជួយបង្ហាញថា អ្នកជឿជាក់លើផលិតផល និងមានចំណេះដឹងអំពីវា។

ប្រសិនបើពួកគេនិយាយថាទេ ចំពោះការលក់ ចូរកុំបោះបង់ចោលភ្លាមៗ ផ្ទុយទៅវិញ ចូរព្យាយាមបន្តពិភាក្សាអំពីផលិតផលជាមួយពួកគេ ដូច្នេះអ្នកអាចធ្វើការលក់ម្តងទៀងបាន មុនពេលដែលពួកគេចាកចេញ។ មុនពេលបញ្ចប់ការចរចាទាំងស្រុងនោះ ដែលបន្ទាប់ពីអតិថិជននិយាយថា មិនត្រូវការ ឬមិនចង់បាននោះ ចូរច្បាស់លាស់ថា អ្នកបានសុំឱកាសចុងក្រោយមួយ ឬបានសួរនៅសំនួរចុងក្រោយមួយ ជាធម្មតា អ្នកមិនចង់សួរសំណួរដូចគ្នាច្រើនដងទេ ប៉ុន្តែការសួរក្នុងលក្ខណៈខុសគ្នា គឺមានប្រសិទ្ធភាពខ្ពស់។


បិតការលក់

ទាំងនេះគឺជាវិធីមួយចំនួនដែលអ្នកអាចបង្កើនឱកាសរបស់អ្នកក្នុងការលក់។ ការកសាងយុទ្ធសាស្រ្តជំនួញរបស់អ្នកនឹងជួយអ្នកឱ្យមានអត្រាជោគជ័យខ្ពស់នៅពេលដែលអ្នកធ្វើការលក់ ដែលទីបំផុតនឹងបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុនរបស់អ្នក ឬអ្នក។ ពួកវាគឺជាអ្វីដែលត្រូវពិចារណានៅពេលដែលអ្នកកំពុងកសាងយុទ្ធសាស្រ្តលក់របស់អ្នក។

ជាសំណាងល្អ ប្រសិនបើអ្នកមានបញ្ហាក្នុងការបិទការលក់ សូមអ្នកដោនឡូតយុទ្ធសាស្រ្តទាំង23របស់លោក Brian Tracy នៅទីនេះ (ជាភាសាអង់គ្លេស)




ប្រភពៈ briantracy.com

Comments