ចាកចេញពីកន្លែងស្រណុកសុខស្រួលបណ្តុះអាសន្នរបស់អ្នក(Comfort Zone) ទៅកន្លែងស្រណុកសុខស្រួលពិតប្រាកដ


 
ចាកចេញពីកន្លែងស្រណុកសុខស្រួលបណ្តុះអាសន្នរបស់អ្នក(Comfort Zone) ទៅកន្លែងស្រណុកសុខស្រួលពិតប្រាកដ



"រាល់ការផ្លាស់ប្តូរ ឬសូម្បីតែការប៉ុនប៉ងផ្លាស់ប្តូរអ្វីដែលអ្នកកំពុងតែធ្វើ នោះវាធ្វើអោយអ្នកបាត់បង់ភាពស្រណុកសុខស្រួល"

ដោយការព្យាយាមផ្លាស់ប្តូរ អ្នកចាកចេញពីកន្លែងស្រណុកសុខស្រួលរបស់អ្នក នោះអ្នកមានអារម្មណ៍ថាមិនស្រួលដូចមុន ដោយជួបនឹងភាពជាប់គាំង និងភាពតានតឹង។  ប្រសិនបើការផ្លាស់ប្តូរនេះមានទំហំធំខ្លាំងពេក នោះសុខភាពរាងកាយនិងផ្លូវចិត្តរបស់អ្នកអាចត្រូវបានរងផលប៉ះពាល់ ដូចជាមានជំងឺងងុយគេង មិនស្រួលក្នុងពោះ(ការរំលាយអាហារ) ឬអស់កម្លាំង។ អ្នកប្រហែលជាប្រតិកម្មយ៉ាងរហ័សដោយការឆេវឆាវ ឬដោយយកំហឹង។ ជារឿយៗអ្នកនឹងមានអារម្មណ៍ថាអ្នកកំពុងស្ថិតលើអារម្មណ៍នៃការរំជួលចិត្ត។

បង្កើនស្តង់ដារនៃផ្នែកខាងក្នុងរបស់អ្នក

ដូច្នេះ ប្រសិនបើអ្នកចង់លក់កាន់តែច្រើន និងរកប្រាក់ចំណូលបន្ថែម អ្នកត្រូវបង្កើនកម្រិតចំណូលនៅក្នុងចិត្តរបស់អ្នកសិន។ អ្នកត្រូវតែបង្កើនចំនួនទឹកប្រាក់ដែលអ្នកគិតថាអ្នកមានលទ្ធភាពរកលុយ។ អ្នកត្រូវតែលើកកំពស់បំណងប្រាថ្នារបស់អ្នក និងកំណត់គោលដៅអោយបានខ្ពស់ជាងពីមុនដែលអ្នកធ្លាប់បានគិត និងបង្កើតផែនការច្បាស់លាស់ដើម្បីធ្វើអោយបានជោគជ័យ។ អ្នកត្រូវតែចាប់ផ្តើមមើលមកកាន់ខ្លួនឯង និងគិតអំពីខ្លួនឯង អោយដូចជាបុគ្គលដែលមានសមត្ថភាពបានក្លាយជាអ្នកលក់ដែលរកបានប្រាក់ចំណូលខ្ពស់បំផុតនៅក្នុងវិស័យរបស់អ្នកនោះ អ្នកត្រូវទទួលខុសត្រូវក្នុងការបង្កើតគំនិតថ្មីដោយខ្លួនឯងសម្រាប់ការលក់ និងប្រាក់ចំណូលអោយកាន់តែស្របតាមអ្វីដែលអ្នកពិតជាចង់សម្រេច។

បង្កើតកម្រិតនៃការគិតពីប្រាក់ចំណូលរបស់អ្នកអោយកាន់តែធំ

គំនិតរបស់អ្នក គឺកំណត់កម្រិតនៃការអនុវត្ត និងប្រសិទ្ធភាពរបស់អ្នកនៅរាល់អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ។ នៅក្នុងការលក់ អ្នកមានស៊េរីគំនិតតូចៗជាច្រើនដែលគ្រប់គ្រងគ្រប់សកម្មភាពនៃការលក់។ អ្នកមានគំនិតសម្រាប់ការរំពឹងទុក ការប្រើប្រាស់ទូរស័ព្ទ សម្រាប់ធ្វើការណាត់ជួប សម្រាប់ការមានគុណសម្បត្តិ សម្រាប់ការបទបង្ហាញ សម្រាប់បិទការលក់ សម្រាប់ការទទួលបានការបញ្ជូន និងសម្រាប់តាមដានការលក់។ អ្នកមានគំនិតខ្លួនឯងអំពីកំរិតនៃការចេះដឹងពីផលិតផល ជំនាញគ្រប់គ្រងផ្ទាល់ខ្លួន កម្រិតនៃការលើកទឹកចិត្តខ្លួនឯង និងសម្រាប់វិធីដែលអ្នកធ្វើការទាក់ទងទៅកាន់អតិថិជនក្នុងជំពូកផ្សេងៗគ្នា។  ក្នុងករណីទាំងអស់ រាល់ការអនុវត្តរបស់អ្នកនៅក្នុងលក្ខណៈមួយ គឺមានការស្របតាមគំនិតច្នៃប្រឌិតរបស់អ្នក។



គន្លឹះក្នុងការអនុវត្តឆ្ពោះទៅកម្រិតកំពូល


នៅគ្រប់ទីកន្លែងដែលអ្នកអាចសាងគំនិតខ្លួនឯងអោយជឿជាក់លើខ្លួនឯងបានខ្ពស់ នោះអ្នកនឹងធ្វើអ្វីៗទាំងអស់បានល្អប្រសើរ។ ប្រសិនបើអ្នករីករាយក្នុងការធ្វើការតាមរយៈទូរសព្ទ័ នោះអ្នកនឹងអន្ទះសារក្នុងការទូរសព្ទទៅកាន់អតិថិជន និងធ្វើការលក់ ហើយអ្នកអាចធ្វើវាបានល្អប្រសើរផងដែរ។ ប្រសិនបើអ្នកមានការសាងភាពជឿជាក់លើខ្លួនឯងកាន់តែខ្ពស់ក្នុងការធ្វើបទបង្ហាញ និងការបិតការលក់(closing sales) នោះអ្នកនឹងមានអារម្មណ៍សុខស្រួល និងមានសមត្ថភាពពេញលេញនៅរាល់ដែលអ្នកបានធ្វើវា។

បើរាល់ពេលដែលអ្នកមានអារម្មណ៍តានតឹង ឬមិនស្រួលនៅក្នុងការលក់ នោះគឺមានន័យថាអ្នកមានភាពជឿជាក់លើខ្លួនឯងក្នុងកម្រិតទាប នៅក្នុងវិស័យរបស់អ្នកនោះហើយ។ អ្នកមិនមានអារម្មណ៍សុខស្រួលនៅពេលដែលអ្នកចូលរួមក្នុងសកម្មភាពនោះទេ នោះអ្នកប្រហែលជាព្យាយាមជៀសវាងសកម្មភាពទាំងនោះឱ្យបានច្រើន តាមដែលអ្នកអាចធ្វើទៅបាន។

នេះជាការអារម្មណ៍ធម្មតា និងពីធម្មជាតិ។ សំណួរតែមួយគត់ដែលអ្នកគួរសួរគឺថាៈ តើខ្ញុំនឹងធ្វើអ្វីចំពោះអារម្មណ៍មួយនេះ?

សំនួរក្នុងការបញ្ជេញសកម្មភាព

នេះគឺជាសកម្មភាពទាំងពីរដែលអ្នកអាចអនុវត្តបានភ្លាមៗដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

ទីមួយៈ កំណត់គោលដៅមួយនៅថ្ងៃនេះ ដើម្បីក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលរកប្រាក់ចំណូលច្រើនជាងគេក្នុងវិស័យរបស់អ្នក។ បន្ទាប់មកបញ្ជូលគោលដៅរបស់អ្នកទៅជាសកម្មភាពដោយការប្តេជ្ញាចិត្តដើម្បីក្លាយជាអ្នកពូកែបំផុតនៅក្នុងគ្រប់ស្ថានភាពនៃការលក់របស់អ្នក។

ទីពីរៈ មើលមកខ្លួនអ្នកផ្ទាល់ និងស្រមើលស្រមៃ ព្រមទាំងមើលអោយឃើញថាខ្លួនអ្នកជាមនុស្សពួកែរួចស្រាប់ហើយ នៅក្នុងអ្វីៗដែលអ្នកធ្វើ។ ចូរបង្កើតអារម្មណ៍ជោគជ័យ និងស្នាដៃអោយខ្លួនឯង។





ប្រភព:  Brian Tracy



Comments