ការជឿជាក់លើខ្លួនឯង និងការលក់ជោគជ័យ

ការជឿជាក់លើខ្លួនឯង និងការលក់ជោគជ័យ




ការជឿជាក់លើខ្លួនឯង គឺជាផ្នែកសំខាន់បំផុតនៃបុគ្គលិកលក្ខណៈរបស់អ្នក

កំលាំងស្នូលរបស់បុគ្គលិកលក្ខណៈរបស់អ្នក

ការជឿជាក់លើខ្លួនឯង គឺជាផ្នែកសំខាន់បំផុតនៃបុគ្គលិកលក្ខណៈរបស់អ្នក។ នេះគឺជាផ្នែកអារម្មណ៍នៃគំនិតខ្លួនឯង។  វាគឺជា "កំលាំងស្នូល"នៃអំណាចខាងក្នុងរបស់អ្នក។ វាគឺជាសមាសធាតុអារម្មណ៍នៃជីវិតរបស់អ្នក និងជាធាតុសំខាន់បំផុតមួយដែលកំណត់អត្តចរិត និងបុគ្គលិកលក្ខណៈផ្ទាល់របស់អ្នក ព្រមទាំងជាគន្លឹះនៃភាពជោគជ័យរបស់អ្នកនៅក្នុងជីវិតផងដែរ។

និយមន័យនៃការជឿទុកចិត្តលើខ្លួនឯង

គេត្រូវបានកំណត់យ៉ាងច្បាស់ថាតើអ្នកចូលចិត្តខ្លួនឯងក្នុងកម្រិតណា។​ អ្នកកាន់តែចូលចិត្តខ្លួនឯង កាន់តែទទួលយកខ្លួនឯង ហើយគោរពខ្លួនឯង នោះអ្នកគឺជាមនុស្សដែលមានតម្លៃ និងមានគុណតម្លៃខ្ពស់។ កាលណាអ្នកមានអារម្មណ៍ថាអ្នកជាមនុស្សល្អប្រសើរ នោះអ្នកកាន់តែមានភាពវិជ្ជមាន និងសប្បាយរីករាយ។

ប្រភពនៃការលើកទឹកចិត្តខ្លួនឯង

ភាពរីករាយ ការលើកទឹកចិត្ត និងការទុកចិត្តខ្លួនឯង គឺជាការកំណត់កម្រិតនៃថាមពលរបស់អ្នក។ កម្រិតនៃការទុកចិត្តខ្លួនឯងរបស់អ្នក គឺជាការត្រួតពិនិត្យលើសុវត្តិភាព និងប្រសិទ្ធភាពរបស់អ្នក។ ការទុកចិត្ត គឺដូចនៅក្នុងដំណាក់កាលដំបូងនៃឥន្ធនៈនិងដំណាក់កាលទីពីរនៃគ្រាប់រ៉ុក្កែតដែលបានបំផ្ទុះចេញអញ្ជឹង។ មនុស្សដែលមានការទុកចិត្តខ្លូនឯងក្នុងកម្រិតខ្អស់ នោះគេនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលគេប្រាថ្នា។


តើអ្នកចង់ក្លាយជានរណា?

គំនិតខ្លួនឯងរបស់អ្នក អាចកំណត់បានថា អ្នកដូចជាមនុស្សម្នាក់ដែលអ្នកចង់ក្លាយជា យ៉ាងខ្លាំងបំផុតនៅថ្ងៃអនាគត។ គំនិតខ្លួនឯងរបស់អ្នកកំណត់ទិសដៅនៃជីវិតរបស់អ្នក ការរីកចំរើនរបស់អ្នក និងការវិវត្តរបស់អ្នកដូចជាមនុស្សម្នាក់ដែលអ្នកចង់ក្លាយទៅជា(រូបភាពផ្ទាល់ខ្លួនរបស់អ្នក)។  ម្យ៉ាងវិញទៀត ការកំណត់វិធីដែលអ្នកធ្វើនៅក្នុងពេលបច្ចុប្បន្ននេះ និងរូបភាពផ្ទាល់ខ្លួនរបស់អ្នក គឺជាវិធីដែលអ្នកកំណត់នៅពេលនេះ។ ការទុកចិត្តខ្លួនឯងរបស់អ្នក គឺជាការកំណត់យ៉ាងធំមួយដោយការទំនាក់ទំនងរបស់អ្នក រវាងរូបភាពផ្ទាល់របស់អ្នក និងគំនិតរបស់អ្នក ព្រមទាំងរបៀបអនុវត្តសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃរបស់អ្នក គឺជាវិធីសាស្រ្តដែលអ្នកគួរតែអនុវត្ត ប្រសិនជាអ្នកគឺជាមនុស្សដ៏ល្អបំផុតម្នាក់ដែលអ្នកពិតជាចង់ក្លាយខ្លួនទៅជាម្នាក់នោះ។

ខិតខំប្រឹងប្រែងសម្រាប់គុណភាពនៃការសមរម្យ និងភាពក្រឹត្យក្រម

ការជឿទុកចិត្តលើខ្លូនឯងកាន់តែខ្ពស់ នោះធ្វើអោយការអនុវត្តសកម្មភាពកាន់តែច្រើនឡើងៗរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃៗ នឹងមានភាពស៊ីសង្វាក់ជាមួយនឹងមនុស្សដែលអ្នកចង់ក្លាយទៅជានោះ។ ប្រសិនបើអ្នកមានការរៀបចំគំនិតរបស់ខ្លួនបានល្អ ភាពវិជ្ជមាន និងដំណើរឆ្ពោះទៅសម្រេចគោលដៅរបស់អ្នកនោះ។ ការពិត អ្នកមានភាពស្ងប់ស្ងាត់ មានលក្ខណៈវិជ្ជមាន និងការជឿទុកចិត្តលើខ្លូនឯងក្នុងកម្រិតខ្ពស់ នោះគឺអ្នកកំពុងតែមានការរៀបចំអាកប្បកិរិយាដ៏ល្អប្រសើរ ព្រមទាំងរាល់ដំណើរការពីមួយជំហានទៅមួយជំហានៗ គឺកាន់តែធ្វើអោយអ្នកខិតទៅជិតគោលដៅរបស់អ្នកហើយ។ ពេលអ្នកចូលចិត្ត និងគោរពខ្លួនឯង នោះអ្នកនឹងមានអារម្មណ៍ស្ងប់ និងមានទំនុកចិត្ត អ្នកនឹងមានអារម្មណ៍សប្បាយរីករាយ សុខភាពល្អ និងសុទិដ្ឋិនិយម នោះអ្នកនឹងក្លាយជាមនុស្សដែលមានបុគ្គលិកលក្ខណៈប្រសើរខ្ពស់។

អភិវឌ្ឍគន្លឺះដើម្បីជោគជ័យផ្នែកលក់


ការទុកចិត្តលើខ្លួនឯង គឺជាមូលដ្ឋានគ្រឹះនៃគំនិតវិជ្ជមានចំពោះខ្លួនឯង។ ការជឿជាក់លើខ្លួនឯងក្នុងកម្រិតខ្ពស់ និងការទទួលស្គាល់ខ្លួនឯង គឺជាធាតុផ្សំយ៉ាងសំខាន់ក្នុងភាពជោគជ័យនៃការលក់។ កាលណាអ្នកចូលចិត្តនិងគោរពខ្លួនឯងកាន់តែខ្ពស់ នោះអ្វីៗដែលអ្នកធ្វើនឹងល្អប្រសើរគ្រប់យ៉ាង។ ការអភិវឌ្ឍន៍ និងការថែរទាំការជឿទុកចិត្តលើខ្លួនឯងក្នុងកម្រិតខ្ពស់ នោះជាចំនុចសំរាប់បំផុតដែលអ្នកអាចធ្វើបានជារៀងរាល់ថ្ងៃ ទៅកាន់ចំនុចដែលជាសមត្ថភាពនៃភាពជោគជ័យរាល់គ្រប់គោលដៅរបស់អ្នក។



លំហាត់ក្នុងការបញ្ជេញសកម្មភាព


នេះគឺជាសកម្មភាពពីរដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះទៅជាសកម្មភាព។

ដំបូងៈ និយាយម្តងហើយម្តងទៀតនូវពាក្យថា"ខ្ញុំចូលចិត្តខ្លួនរបស់ខ្ញុំៗៗៗៗៗៗ"ជារៀងរាល់ថ្ងៃ។   ពាក្យសម្ដីដ៏មានអំណាចទាំងនេះ នឹងធ្វើអោយអ្នកមានអារម្មណ៍ថា មានសេចក្តិសុខបំផុត និងរាល់ការអនុវត្តរបស់អ្នកបានល្អបំផុតផងដែរ។

ទីពីរៈ ចូរគិតជានិច្ចអំពីភាពជោគជ័យរបស់អ្នក ក្នុងចំនុចខ្ពស់បំផុត និងជោគជ័យបំផុត។ អ្នកកាន់តែគិតអំពីពេលវេលា និងបទពិសោធន៍ដ៏ល្អៗបំផុតរបស់អ្នក នោះអ្នកកាន់តែចូលចិត្ត និងគោរពខ្លួនឯង ហើយអ្វីៗដែលអ្នកធ្វើនឹងកាន់តែប្រសើរឡើងៗ។




ប្រភពៈ Brian Tracy




Comments