សូមត្រៀមខ្លួនឲ្យស្រេចក្នុងការសួរសំនួរ


សូមត្រៀមខ្លួនឲ្យស្រេចក្នុងការសួរសំនួរ



ប្រសិនបើអ្នកធ្វើបទបង្ហាញដ៏ល្អឥតខ្ចោះមួយដែលបានពន្យល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍ និងដោះស្រាយចំពោះរាល់ការសង្ស័យទាំងអស់ដែលអតិថិជនសក្តានុពលរបស់អ្នកមាន នោះជាញឹកញាប់ការលក់អាចបិទបានស្វ័យប្រវត្តិ ដូចជាផ្លែមឈើទុំធ្លាប់ពីដើមមកក្នុងដៃរបស់អ្នកអញ្ជឹង។

អ្នកនឹងបញ្ចប់ការធ្វើបទបង្ហាញរបស់អ្នក តែត្រូវពិនិត្យមើល ដើម្បីឱ្យប្រាកដថាអតិថិជនយល់ច្បាស់ពីអត្ថប្រយោជន៍ និងគុណតម្លៃដែលបានផ្តល់ជូនពួកគាត់ ហើយពួកគាត់នឹងនិយាយថា"វាជារឿងល្អសម្រាប់ខ្ញុំ តើខ្ញុំអាចទិញ/ទទូលបានវាដោយរបៀបណា?

កុំរាប់បញ្ចូលអព្ភូតហេតុ

នៅពេលអ្នកកំពុងតែដោះស្រាយជូនអតិថិជនអ្នកត្រូវតែយល់ច្បាស់ពីអ្វីគាត់/នាងត្រូវការ ហើយអ្នក ហើយត្រូវរៀបចំរចនាបទបង្ហាញរបស់អ្នកដើម្បីបញ្ជាក់ថាផលិតផលរបស់អ្នកបានបំពេញតម្រូវការរបស់គាត់/នាងបានយ៉ាងល្អបំផុត។  គាត់/នាងអាចធ្វើការសម្រេចចិត្តទិញ និងអញ្ជើញអ្នកទៅលក់។ ប៉ុន្តែប្រភេទនៃលទ្ធផលនៅក្នុងការលក់នេះ គឺស្រដៀងគ្នាទៅនឹងអព្ភូតហេតុមួយដែរ។ មិនមែនមានន័យថាអព្ភូតហេតុមិនអាចកើតឡើងនោះទេ គ្រាន់តែកុំរំពឹងលើវាប៉ុណ្ណោះ។

ត្រូវរៀបចំឲ្យបានស្រេចនៅគ្រប់ស្ថានភាពទាំងអស់

អ្នកត្រូវតែរៀបចំសម្រាប់ចូលទៅក្នុងស្ថានភាពនៃការលក់ទាំងអស់សម្រាប់ការដែលអតិថិជនរបស់អ្នកសួរ សំនួរគ្មានចម្លើយ ការគ្មានដំណោះស្រាយចំពោះការព្រួយបារម្មណ៍របស់តិថិជនព្រមទាំងការជំទាស់ក្នុងការយកឈ្នះពីពួកគាត់។ ក្នុងពេលដំណាលគ្នា អ្នកត្រូវដឹងអំពីវិធីឲ្យបានច្រើនដើម្បីស្នើសុំការបញ្ជាទិញនៅចំណុចខុសៗគ្នានៅក្នុងដំណើរការលក់ ហើយអ្នកត្រូវតែមានសមត្ថភាពក្នុងការកំណត់បច្ចេកទេសក្នុងការបិទការលក់មួយណាដែលសមស្របរាល់ពេលនីមួយៗនោះ។

វាដូចគ្នានឹងសិស្សពត៏មានវិទ្យាដែលត្រូវការកុំព្យួទ័រ និងកម្មវិធីផ្សេងៗដើម្បីធ្វើអាចធ្វើកម្មវិធីអ្វីមួយអោយមានដំណើរការល្អប្រសើរ។ អ្នកលក់ដ៏ល្អបំផុតគឺអ្នកដែលមានជំនាញបំផុតក្នុងការនាំយកការសន្ទនាការលក់ទៅជាការសន្និដ្ឋានដ៏វិជ្ជមាន។

កសាងទំនាក់ទំនងជាមុនសិន

ការងារដំបូងរបស់អ្នកនៅក្នុងការសន្ទនាការលក់ និងគ្រប់អន្តរកម្មរបស់អ្នកជាមួយអតិថិជនគឺ កសាង និងរក្សាទំនាក់ទំនង វាគឺដើម្បីឆ្លងកាត់ទៅមានលក្ខណៈមិត្តភាពដើម្បីឱ្យមានភាពកក់ក្តៅ  ការគាំទ្រ ចំណេះដឹង និងការផ្តោតទាំងស្រុងទៅលើការជួយដល់អតិថិជនក្នុងការដោះស្រាយបញ្ហា ឬសម្រេចគោលដៅដោយប្រើផលិតផល ឬសេវាកម្មរបស់អ្នក។

មានភាពវិជ្ជមាន ភាពស្វាហាប់មុតមាំ និងមានភាពបញ្ចុះបញ្ចូល

ដោយសារតែសារៈសំខាន់នៃការជឿទុកចិត្តក្នុងការលក់បែបទំនើប អ្នកមិនត្រូវជំរុញ មិនត្រូវរញ៉េរញ៉ៃ ឬឈ្លានពានខ្លាំងពេកនោះទេ។ អ្នកមិនត្រូវធ្វើ ឬនិយាយពីអ្វីដែលបានបង្កប់ដោយឧបាយកលនោះទេ។ អ្នកកុំព្យាយាមដាក់ឥទ្ធិពលលើអតិថិជនរបស់អ្នកដោយសកម្មភាពផ្ទុយ/ក្បត់ពីប្រយោជន៍របស់គាត់។ ការងាររបស់អ្នក គឺត្រូវយល់ច្បាស់ពីស្ថានភាពរបស់គាត់ និងផ្តល់អនុសាសន៍ល្អៗដែលអាចឱ្យគាត់ធ្វើការសំរេចចិត្តទិញបានត្រឹមត្រូវ។


លំហាត់សម្រាប់បញ្ជេញសកម្មភាព

នៅទីនេះ មានរឿងពីរយ៉ាងដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះអោយបញ្ជេញសកម្មភាព។


ដំបូងៈ ត្រូវត្រៀមលក្ខណៈឲ្យស្រេចដើម្បីបិទការលក់យ៉ាងឆាប់រហ័ស និងរលូន នៅពេលដែលច្បាស់ថាអតិថិជនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីទិញ។ នេះគឺជាការងាររបស់អ្នក។ ចូរកុំស្ទាក់ស្ទើរ។

ទីពីរៈ ត្រូវប្រាកដថាអ្នករក្សាការមើលរបស់អ្នកទៅលើគុណភាពនៃទំនាក់ទំនងនៅទូទាំង។ ជៀសវាងការប្រើសម្ពាធ ឬឧបាយកល ដូច្នេះអ្នកអាចត្រឡប់មកជួយពួកគាត់ម្តងហើយម្តងទៀតបាន។




ប្រភពៈ Brian Tracy

Comments