បញ្ជាក់ពីគុណតម្លៃរបស់អ្នក
បញ្ជាក់ពីគុណតម្លៃរបស់អ្នក |
សម្រេចចិត្តពីអ្វីដែលអ្នកត្រូវប្រឈម
តើអ្វីជាគុណតម្លៃរបស់អ្នក? តើអ្វីជាគោលការណ៍ជីវិតរបស់អ្នក?
តើអ្វីជាចំនុចស្នូលនៃជំនឿរបស់អ្នក? តើគុណធម៍អ្វីដែលអ្នកប្រាថ្នាចង់បាន និងប្រកាន់ខ្ជាប់?
តើអ្វីដែលអ្នកនឹងមិនប្រឈមឬតតាំងជាមួយនោះ? តើអ្នកនឹងលះបង់ សុខចិត្តរងទុក្ខ ឬស្លាប់ដើម្បីវានោះ?
ទាំងនេះគឺជាសំណួរសំខាន់ខ្លាំងណាស់ដែលត្រូវបានសួរដោយមនុស្សប្រហែល៣ ភាគរយនៃចំនួនប្រជាជនសរុប ហើយមនុស្សក្នុងចំនួនតិចនេះគឺមាននិន្នាការក្នុងការរផ្លាស់ប្តូរ
និងឆ្ពោះទៅមុខនៅក្នុងសង្គម។
សរសេរចំនុចសំខាន់ៗនៃគុណតម្លៃរបស់អ្នក
នៅពេលខ្ញុំចាប់ផ្តើមធ្វើលំហាត់បញ្ជាក់ពីគុណតម្លៃនេះកាលពីប៉ុន្មានឆ្នាំមុន។
ខ្ញុំបានសរសេរ១៦៣បំណងប្រាថ្នា(គុណតម្លៃ)។ ខ្ញុំគិតថានៅទីបំផុតគុណធម៍ គុណតម្លៃ ឬភាពវិជ្ជមានដែលសំដៅចំពោះបុគ្គលិកលក្ខណៈ
និងចារិកលក្ខណៈ នៅក្នុងក្រឹត្យក្រម។ ហើយខ្ញុំបានយល់ព្រមទាំងអស់។ ខ្ញុំមានអារម្មណ៍ថាពួកវាមានសារៈសំខាន់ទាំងអស់
ហើយខ្ញុំចង់ធ្វើចំនុចនីមួយៗឲ្យក្លាយជាចារិកលក្ខណៈរបស់ខ្ញុំ។
ផ្តោតទៅលើជំនឿស្នូលមួយចំនួន
ប៉ុន្តែបន្ទាប់មក ការពិតត្រូវបានកំណត់នៅក្នុងខ្លួន
ខ្ញុំដឹងថាវាពិបាកណាស់ក្នុងការរៀនសូម្បីតែចំនុចថ្មីមួយ ឬដើម្បីផ្លាស់ប្តូរខ្លួនរបស់ខ្ញុំ
ហើយវាបានធ្វើឲ្យខ្ញុំក្លាយជាមនុស្សឯកោម្នាក់ ដូច្នេះខ្ញុំបានបង្រួមមហិច្ឆតារបស់ខ្ញុំមកត្រឹមតែ៥វិញ ហើយធ្វើវានៅក្នុងចំនុចតូចៗដែលខ្ញុំអាចគ្រប់គ្រង់បាន និងអាចធ្វើបាន។ នៅពេលខ្ញុំបានដោះស្រាយបញ្ហាស្នូលនៃជំនឿទាំងប្រាំយ៉ាងនោះរូចរាល់
ខ្ញុំអាចចាប់ផ្តើមធ្វើការអភិវឌ្ឍន៏ចារិកលក្ខណៈមួយចំនួនរបស់ខ្ញុំ។
ជ្រើសរើសគុណតម្លៃសំខាន់ៗប្រាំរបស់អ្នក
អ្នកគួរធ្វើដូចគ្នា អ្នកគួរកត់ត្រានូវគុណតម្លៃប្រាំយ៉ាងដែលអ្នកគិតថាមានសារៈសំខាន់បំផុតសម្រាប់អ្នកការរស់នៅ។
នៅពេលអ្នកមានគុណតម្លៃទាំងប្រាំហើយ ចូរអ្នករៀបពួកវាទៅតាមលំដាប់អាទិភាព។ តើគុណតម្លៃមួយណាមានសារៈសំខាន់បំផុតរបស់អ្នក។
តើមួយណាសំខាន់បន្ទាប់? ហើយមួយណាបន្តបន្ទាប់ៗៗទៀត?
រៀនធ្វើការសំរេចចិត្តឲ្យបានកាន់តែប្រសើរ
រាល់ជម្រើសឬការសម្រេចចិត្តដែលអ្នកធ្វើគឺផ្អែកលើគុណតំលៃរបស់អ្នក។
នៅពេលណាអ្នកសម្រេចចិត្តរើសនូវជម្រើសដែលអ្នកអាចជ្រើសរើសជាគុណតម្លៃបំផុតរបស់អ្នក។
ដោយសារតែអ្នកអាចធ្វើរឿងបានតែមួយគត់ នៅក្នុងពេលតែមួយនោះ ហើយអ្វីគ្រប់យ៉ាងដែលអ្នកធ្វើគឺជាការបង្ហាញពីអ្វីដែលអ្នកចាត់ទុកថាសំខាន់បំផុតនៅពេលនោះ។
ដូច្នេះការរៀបចំគុណតម្លៃរបស់អ្នកទៅតាមលំដាប់អាទិភាពគឺជាចំណុចចាប់ផ្តើមនៃការធ្វើផែនការយុទ្ធសាស្ត្រផ្ទាល់ខ្លួន។
វាធ្វើបាននៅពេលដែលអ្នកច្បាស់អំពីអ្វីដែលអ្នកឱ្យតម្លៃ និងលំដាប់លំដោយ ដែលអ្នកមានសមត្ថភាពក្នុងការធ្វើផែនការនិងរៀបចំសកម្មភាពផ្សេងទៀតនៃជីវិតរបស់អ្នក។
លំហាត់សម្រាប់បញ្ជេញសកម្មភាព
នៅទីនេះ មានរឿងពីរយ៉ាងដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះអោយបញ្ជេញសកម្មភាព។
ទីមួយៈ បញ្ជាក់ពីជំនឿស្នូលរបស់អ្នក
និងគោលការណ៍បង្រួមរបស់អ្នក។ សរសេរវាចុះហើយប្រៀបធៀបជីវិតអ្នកនៅថ្ងៃនេះជាមួយនឹងគុណតម្លៃដែលពិតជាសំខាន់សម្រាប់អ្នក។
ទីពីរៈ រៀបចំគុណតម្លៃរបស់អ្នកទៅតាមលំដាប់ដែលមានសារៈសំខាន់ចំពោះអ្នក។
តើគុណតម្លៃមួយណាមានសារៈសំខាន់បំផុតរបស់អ្នក។ តើមួយណាសំខាន់បន្ទាប់? ហើយមួយណាបន្តបន្ទាប់ៗៗទៀត?
តើជម្រើសបច្ចុប្បន្នរបស់អ្នកឆ្លុះបញ្ចាំងពីលំដាប់នៃគុណតម្លៃនេះទេ?
Comments
Post a Comment