គោលការណ៍ទាំង១១ដើម្បីជំរុញផ្នត់គំនិតរបស់យើងសម្រាប់ជោគជ័យ និងសេរីភាពផ្នែកហិរញ្ញវត្ថុ




អ្នកនិពន្ធសៀវភៅ Secret Of The Milloinaire Mind និងជាគ្រួបណ្តុះបណ្តាលអាជីពដ៏ល្បីល្បាញពេញពិភពលោក បាននិយាយថាបញ្ហាប្រឈមចំពោះវិធីគិតពីលុយ ជោគជ័យ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងសេរីភាពផ្នែកហិរញ្ញវត្ថុនោះ គឺយើងអាចដោះស្រាយ និងបង្កើតជីវិតទៅតាមការចង់បានរបស់យើងបាន។
គោលការណ៍ដ៏កំពូលមានតម្លៃបំផុតទាំង១១នេះមានដូចជាៈ

គោលការណ៍ទី១: សកលលោកផ្ដល់ឱ្យអ្នកនូវអ្វីដែលអ្នកអាចដោះស្រាយ

"អព្ភូតហេតុលុយនឹងកើតឡើងនៅពេលដែលអ្នកបង្ហាញទៅសកលលោកថា អ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកបានត្រឹមត្រូវ"




គោលការណ៍ទី២: បើ​គ្មាន​ការ​តស៊ូ​ក៏​គ្មាន​ភាព​ជោគជ័យ

"ប្រសិនបើយើងមានឆន្ទៈក្នុងការធ្វើតែអ្វីដែលងាយស្រួល នោះជីវិតយើងនឹងពិបាក។ ប៉ុន្តែប្រសិនបើយើងមានឆន្ទៈធ្វើអ្វីដែលពិបាក នោះជីវិតយើងនឹងងាយស្រួល"



គោលការណ៍ទី៣: ប្រសិនជាយើងមិនរីកចំរើនទៅមុខទេ នោះគឺយើងកំពុងស្លាប់ដោយស្វ័យប្រវត្តិហើយ

"បើសិនជាយើងមិនធ្វើអ្វីដែលយើងចូលចិត្តទេ នោះមានន័យថាយើងមានរឿងខ្លះដែលមិនដឹង"



គោលការណ៍ទី៤: ភាពច្បាស់លាស់ គឺជាអំណាច

"ហេតុផលមួយដែលមនុស្សភាគច្រើនមិនទទូលបានអ្វីដែលពួកគេត្រូវការនោះ គឺដោយសារតែពួកគេមិនបានដឹង ពីអ្វីដែលពួកគេត្រូវការ"



គោលការណ៍ទី៥បង្កើនទ្រព្យសម្បត្តិតាមរយៈគោលបំណង ការចូលរួមចំណែក និងក្ដីអំណរ

"ប្រសិនបើការលើកទឹកចិត្តរបស់យើងដើម្បីទទួលបានប្រាក់ ឬភាពជោគជ័យដែលបានមកពីប្រភពឬសនៃការមិនគាំទ្រមានដូចជាការភ័យខ្លាច កំហឹង ឬតម្រូវការដើម្បី  "ខ្លួនឯង" នោះលុយរបស់យើងនឹងមិនដែលនាំឱ្យយើងមានសុភមង្គលទេ។




គោលការណ៍ទី៦: រៀនពីអ្នកមាន និងអ្នកជោគជ័យ

“អ្នកមានលេងហ្គេមលុយដើម្បីឈ្នះ ឯអ្នកក្រលេងហ្គេមដើម្បីត្រឹមកុំឲ្យចាញ់”



គោលការណ៍ទី៧: យើងផ្តោតលើការពង្រីក

"អ្វីដែលអ្នកផ្តោត គឺជាការកំណត់ពីអ្វីដែលអ្នកស្វែងរកនៅក្នុងជីវិត"



គោលការណ៍ទី៨: រកលុយឲ្យបានច្រើន និងជួយមនុស្សឲ្យបានច្រើន

"គោលដៅពិតរបស់អ្នកមាន គឺមានទ្រព្យច្រើន ហើយនឹងជួយមនុស្សឲ្យបានច្រើន"




គោលការណ៍ទី៩: នៅពេលយើងផ្លាស់ប្តូរផ្នត់គំនិតរបស់យើង នោះយើងនឹងផ្លាស់ប្តូរជីវិតរបស់យើង

“វាមិនគ្រប់គ្រាន់ទេក្នុងការរស់នៅកន្លែងត្រឹមត្រូវ ក្នុងពេលត្រឹមត្រូវនោះ យើងត្រូវតែក្លាយជាមនុស្សត្រឹមត្រូវ រស់នៅកន្លែងត្រឹមត្រូវ និងពេលត្រឹមត្រូវ”




គោលការណ៍ទី១០: អ្នកមានគឺមានឆន្ទៈធ្វើអ្វីដែលមនុស្សធម្មតាគ្មានឆន្ទៈធ្វើ

“តើយើងមានឆន្ទៈក្នុងការធ្វើការ១៦ម៉ោងក្នុងមួយថ្ងៃទេ? អ្នកមានគឺមានឆន្ទៈ។ តើយើងមានឆន្ទៈធ្វើការ៧ថ្ងៃក្នុងមួយអាទិត្យ និងថ្ងៃចុងសប្តាហ៍របស់យើងភាគច្រើនទេ? អ្នកមានគឺមានឆន្ទៈ”




គោលការណ៍ទី១១: ដឹងអ្វីដែលចង់បាន ធ្វើអ្វីដែលចង់បាន ព្រមទាំងមិនបោះបង់ និង ផ្តោត ផ្តោត ផ្តោត

"ដើម្បីក្លាយជាអ្នកមានគឺត្រូវផ្តោត ក្លាហាន មានចំណេះដឹង ជំនាញ ផ្តោត១០០ភាគរយលើការប្រឹងប្រែង នឹងមិនមានអាកប្បកិរិយាបោះបង់ ហើយផ្តោតលើផ្នត់គំនិតអ្នកមាន"




"ឆ្ពោះទៅសេរីភាពរបស់យើង"





ប្រភពៈ T.Harv Eker



Comments