កាន់តែពួកែស្តាប់ អ្នកកាន់តែមានគុណតម្លៃ



  
កាន់តែពួកែស្តាប់ អ្នកកាន់តែមានគុណតម្លៃ
"ចូរកុំកាក់សម្តី ដោយមិនបានស្តាប់ពីអតិថិជនសក្តានុពលរបស់អ្នក។ នេះគឺមានសារៈសំខាន់ចំពោះភាពជោគជ័យនៃការលក់របស់អ្នក។"

ចូរធ្វើការបញ្ជាក់ពីសម្តីរបស់អតិថិជនរបស់អ្នក

អតិថិជនចង់ប្រាកដថា អ្នកបានស្ដាប់នៅពេលដែលអ្នកបកស្រាយនូវអ្វីដែលពួកគេបាននិយាយ ហើយពួកគាត់នឹងឆ្លើយតមនូវពាក្យសម្តីរបស់អ្នក។ នេះគឺជាចំនុចសំខាន់ក្នុងការស្តាប់ប្រកបដោយប្រសិទ្ធភាព ហើយនិងជាចំនុចសំខាន់ដែលអ្នកបង្ហាញថា អ្នកកំពុងតែយកចិត្តទុកដាក់ លើអ្វីដែលពួកគាត់កំពុងនិយាយ។

នៅពេលដែលពួកគាត់បានបញ្ចប់ពន្យល់ពីស្ថានភាពរបស់គាត់ទៅអ្នក ហើយអ្នកបានផ្អាក បន្ទាប់មកដល់ពេលអ្នកត្រូវសួរសំនួរដើម្បីអោយកាន់តែមានភាពច្បាស់លាស់ ដោយអ្នកបញ្ជាក់ពីការគិត និងការបារម្មណ៍របស់ពួកគាត់ ដោយការប្រើប្រាស់ពាក្យពេជន៍របស់អ្នកក្នុងន័យរបស់ពួកគាត់។

ប្រើពាក្យដ៏ត្រឹមត្រូវ

ឧទាហរណ៍ៈ អ្នកអាចនិយាយថា"ខ្ញុំយល់ច្បាស់អំពីអ្វីដែលអ្នកកំពុងនិយាយ ហើយស្តាប់ទៅខ្ញុំយល់ថា អ្នកមានការព្រួយបារម្ភអំពីរឿងពីរយ៉ាងនេះ ច្រើនជាងអ្វីៗផ្សេងទៀត ហើយនៅអតិតកាលរបស់អ្នក គឺអ្នកបានជួបរឿងពីរយ៉ាងនេះដែលធ្វើអោយអ្នកមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តនៅក្នុងរឿងនេះ"

ឆ្លើយតមដោយភាពត្រឹមត្រូវ

បន្ទាប់ពីអ្នកបានធ្វើការឆ្លើយតមទៅកាន់ពួកគាត់ដោយច្បាស់ពីអ្វីដែលពួកគាត់ប្រាប់អ្នក ចូរផ្អាក និងសួរសំនួរដើម្បីបញ្ជាក់អោយកាន់តែច្បាស់ រហូតដល់ពួកគាត់បាននិយាយពាក្យថា "មែនហើយ អ្នកយល់វាបានច្បាស់ណាស់"

រកចំណូលបានពីការមានសិទ្ធក្នុងការលក់

មានតែនៅពេលដែលអ្នកនិងអតិថិជនបានបញ្ចប់ដោយស្ថាពរពី"ការពិនិត្យ"ហើយបានព្រមព្រៀងគ្នាទៅលើ"ការធ្វើវិនិច្ឆ័យ" អ្នកបានកំពុងក្លាយជាអ្នកនិយាយទៅកាន់អតិថិជនរបស់អ្នកអំពីផលិតផល ឬសេវាកម្មរបស់អ្នក។ ជាទូទៅមានន័យថា អ្នកអាចទាញយកប័ណ្ណផ្សាយពាណិជ្ជកម្ម និងបញ្ជីតម្លៃរបស់អ្នក ហើយចាប់ផ្តើមប្រាប់អតិថិជនពីផលិតផល ឬសេវាកម្មរបស់អ្នកអាចដោះស្រាយបញ្ហារបស់គាត់ ឬសម្រេចគោលដៅរបស់គាត់ ដោយសាររឿងនេះ វាអាចធ្វើអោយអ្នកទទូលបានផលរហូត70%ក្នុងការសន្ទនាគ្នានេះ។

ក្លាយជា​អ្នក​ស្តាប់​ដ៏​ល្អ


អ្នកកាន់តែស្តាប់ច្រើន និងស្តាប់យ៉ាងល្អប្រសើក្នុងកម្រិតណា នោះអ្នកដទៃកាន់តែចូលចិត្តអ្នក ជឿជាក់លើអ្នក និងចង់ធ្វើអាជីវកម្មជាមួយអ្នកក្នុងកម្រិតនោះដែរ។ បើពួកគាត់កាន់តែចង់ចូលរួមជាមួយអ្នកច្រើនប៉ុននា នោះអ្នកនឹងទទួលបានការប្រជាប្រិយភាពកាន់តែច្រើនជាមួយពួកគាត់ប៉ុននោះដែរ។ អ្នកស្តាប់ដ៏ល្អបំផុត គឺមានការស្វាគមន៍នៅគ្រប់ទីកន្លែង នៅគ្រប់ស្រទាប់វណ្ណៈ ហើយនៅទីបំផុតពួកគេអាចទៅដល់ចំនុចកំពូលនៃការលក់ អាជីព អាជីវកម្ម សុភមង្គល....របស់ពួកគេ។

លំហាត់ដែលតម្រូវឲ្យមានសកម្មភាព

នៅទីនេះ មានរឿងពីរយ៉ាងដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះអោយបញ្ជេញសកម្មភាព។

ដំបូង៖ ត្រូវចងចាំថា ការងារដំបូងរបស់អ្នកក្នុងនាមជាការលក់ គឺធ្វើឲ្យអតិថិជនចូលចិត្តអ្នក និងជឿជាក់ថាអ្នកយល់ពីស្ថានភាពរបស់គាត់។ ការបកស្រាយដោយប្រើប្រាស់ពាក្យសម្ដីអ្នកនិយាយបញ្ជាក់ពីសម្តីរបស់ពួកគាត់ គឺជាវិធីដែលអ្នកអាចធ្វើសម្រេចបាននូវការចូលចិត្ត និងជឿជាក់ពីអតិថិជនចំពោះអ្នក។

ទីពីរ៖ ត្រូវប្រាកដថាអតិថិជនយល់ស្របជាមួយអ្នកទាំងស្រុង នៅពេលអ្នកជួយដោះសា្រយនូវការព្រួយបារម្មណ៍បស់ពួកគាត់ទៅកាន់ពួកគាត់។ ក្នុងពេលនេះដែរ ជាពេលដែលអ្នកពិតជាអាចចាប់ផ្តើមការលក់។




Comments