តិចនិចនៃការបិទការលក់ៈនៅពេលអតិថិជនគិត”ខ្ញុំចង់គិតថាវាចប់ហើយ”
តិចនិចនៃការបិទការលក់ៈនៅពេលអតិថិជនគិត”ខ្ញុំចង់គិតថាវាចប់ហើយ” |
"ចូររក្សាទុកចំពោះការបាត់បង់ការលក់"
មានបច្ចេកទេសដ៏មានឥទ្ធិពលមួយដែលអ្នកអាចរៀនពីការបដិសេដរបស់អតិថិជន។
នេះគឺជាវិធីតែមួយគត់ដែលខ្ញុំដឹងដើម្បីរក្សាប្រភេទនៃការបាត់បង់ការលក់នេះ។
អ្នកដឹងហើយពេលនេះអតិថិជននិយាយថា"ខ្ញុំគិតថាវាត្រូវបានបញ្ចប់ហើយ"
នោះពួកគាត់មានន័យថា"លាហើយ"អ្នកបានចេះពីបទពិសោធន៍ផ្ទាល់របស់អ្នកពេលអ្នកបានលឺពាក្យហ្នឹងពីអតិថិជន។
ម៉្យាងទៀតមនុស្ស 50%
ដែលអ្នកនិយាយជាមួយប្រហែលជាបានត្រៀមខ្លួនជាស្រេចដើម្បីទិញនៅពេលពេលនោះ។
ពួកគេគ្រាន់តែត្រូវការការជំរុញតិចតួចប៉ុណ្ណោះ។ ពួកគេត្រូវការជំនួយខ្លះៗ។
ការសម្រេចចិត្តនៃការទិញ គឺមានឈឺចាប់ដល់ពួកគេ។ ពួកគេមានភាពតានតឹង និងមិនស្រួល ហើយខ្លាចធ្វើខុស។
ពួកគេអាចមានការនិយាយថា "បាទ /
ចាស"ហើយពូួកគាត់ត្រូវការការណែនាំពីអ្នកលក់ដែលមានវិជ្ជាជីវៈ។
ប៉ុន្តែប្រសិនបើអ្នកព្រមទទួលយកពាក្យ"ខ្ញុំគិតថាវាត្រូវបានបញ្ចប់ហើយ"ហើយចាកចេញនោះអ្នកនឹងមិនមានឱកាសឃើញពួកគេឬលក់ទៅពួកគេម្តងទៀតនោះទេ។
ត្រូវបានយល់ព្រមនិងរៀបចំជាស្រេច
នេះជារបៀបដែលអ្នកប្រើវា
នៅពេលដែលអតិថិជននិយាយថា"ខ្ញុំគិតថាវាត្រូវបានបញ្ចប់ហើយ"អ្នកហាក់បីជាទទូលយកវាការការសប្បាយចិត្ត
ព្រមទាំងបញ្ជេញស្នាមញញឹមដោយក្តីរីករាយ ហើយរៀបចំសម្ភារៈរបស់អ្នកឱ្យនៅឆ្ងាយបន្តិច
ដោយនិយាយទៅកាន់អតិថិជនរបស់អ្នកដោយប្រើប្រាស់ពាក្យថា"បង/ប្អូន ...នេះជាគំនិតដ៏ល្អមួយ
និងសំខាន់មួយដែលអ្នកមិនគួរប្រញាប់ប្រញាល់ក្នុងការសម្រេចចិត្ត នោះវាជារឿងត្រឹមត្រូវបំផុត។
ពាក្យទាំងនេះនឹងធ្វើឱ្យអតិថិជនមានអារម្មណ៍ធូរស្រាល។
គាត់ដឹងថាអ្នកកំពុងធ្វើដំណើរតាមផ្លូវរបស់អ្នក។
ភាពធន់ទ្រាំរបស់គាត់នឹងធ្លាក់ចុះនៅពេលដែលអ្នកឈប់បង្ហាញនិងព្យាយាមលក់នោះ។
សួរដោយចង់ដឹង
បន្ទាប់មកអ្នកសួរដោយសម្លេងរំភើបថា:បង/ប្អូន...គឺជាស្តែងបង/ប្អូន...មានហេតុផលដ៏ល្អមួយសម្រាប់ការគិតចំពោះរឿងនេះ។
ប៉ុន្តែតើខ្ញុំអាចសុំសួរបង/ប្អូនមួយបានទេ? តើបង/ប្អូន....មិនទាន់ធ្វើការសម្រេចចិត្តនេះ
គឺព្រោះតែវារឿងតម្លៃមែនទេ?
បន្ទាប់ពីសួរសំនួរទាំងនេះហើយសូមអ្នកនៅ
ស្ងៀមស្ងាត់ដោយមើលមុខរបស់គាត់ព្រមទាំងញញឹមបែបទន់ភ្លន់ចេញពីចិត្ត
ព្រមទាំងដកដង្ហើមអោយវែងៗ ពីព្រោះថានេះគឺជាពេលវេលាដ៏សំខាន់បំផុតមួយ។
ចូរធ្វើការរង់ចាំដោយភាពអត់ធ្មត់
ជាថ្មីម្តងទៀត អ្នកគ្មានអ្វីដែលត្រូវបាត់បង់ទេ។ ប្រសិនជាអ្នកចាកចេញ អ្នកនឹងបាត់បង់អតិថិជនម្នាក់នេះជារៀងរហូត។
អ្វីដែលអាក្រក់បំផុតដែលគាត់អាចនិយាយបានគឺថាគាត់គ្មានហេតុផលជាក់លាក់ទេប៉ុន្តែគាត់នៅតែចង់គិតបញ្ចប់វា។
ទោះជាយ៉ាងណាក៏ដោយ គាត់នឹងនិយាយថា"ខ្ញុំមានការព្រួយបារម្ភពីរឿងតម្លៃឬក៏គាត់និយាយថា"
វាមិនមែនដោយសារតែរឿងតម្លៃនោះទេ"។
ចូរធ្វើការសង្កេតពីចម្លើយ
ប្រសិនបើគាត់និយាយថា "បាទ / ចាសវាជារឿងលុយ"
ភ្លាមៗនោះអ្នកសួរសំណួរជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយជាមួយនឹងការព្រួយបារម្ភអំពីរឿងតម្លៃនេះ។
អ្នកគួរសួរបែបនេះ" តើបង/ប្អូនមានន័យយ៉ាងដូចម្តេចដែរ? តើហេតុអ្វីបានជាអ្នកនិយាយបែបនេះ
? ហេតុអ្វីបានអ្នកមានអារម្មណ៍បែបនេះ? តើយើងនៅឆ្ងាយពីគ្នាប៉ុណ្ណាដែរ? តើអ្នកព្រួយបារម្មណ៍ចំពោះតែរឿងតម្លៃមែនទេ? តើមិនមានអ្វីផ្សេងទៀតទេឬ?
ប្រសិនជាគាត់និយាយថា"ទេ វាមិនមែនជារឿងលុយនោះទ"
ចូរអ្នកឆ្លើយតមដោយសួរថា"តើខ្ញុំអាចដឹងបានទេថា
តើអ្នកព្រួយបារម្មណ៍នឹងរឿងអ្វីទៅ?
ចូរនៅស្ងៀមស្ងាត់
ជាថ្មីម្តងទៀត ចូរអ្នកនៅស្ងៀមស្ងាត់ពេលអ្នករង់ចាំចម្លើយរបស់ពួកគាត់។
នៅក្នុងករណីទាំងនេះគាត់នឹងប្រើពេលគិតបន្តិច ឬយូរបន្តិច
នោះគាត់នឹងប្រាប់អ្នកពីការព្រួយបារម្មណ៍ឬ្ ការបដិសេធចុងក្រោយ។
គាត់នឹងប្រាប់អ្នកពីអ្វីដែលគាត់ពិតជាបានគិត។ គាត់នឹងប្រាប់អ្នកអំពីហេតុផលពិតប្រាកដដែលគាត់មានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទិញនោះ។
ប្រសិនបើអ្នកអាចបំពេញចិត្តគាត់ នៅក្នុងស្ថានភាពចុងក្រោយនេះបាន
អ្នកអាចបិទការលក់បាន។
អ្នកអាចនិយាយបានថា"បង/ប្អូន...ប្រសិនជាខ្ញុំអាចធ្វើបែបនេះ..............តើបង/ប្អូន...គិតយ៉ាងម៉េចដែរ? ឬ"ខ្ញុំគិតថានេះជាចម្លើមួយដ៏ល្អបំផុតចំពោះសំនួរនេះ"។
ទីមួយៈ ចូរចង់ចាំថាពាក្យទាំងនេះគឺជាទិចនិចក្នុងការបិទការលក់
ព្រមទាំងអនុវត្តវាអោយដូចជាច្បាប់ទិចនិចនៃការលែងហ្គេម
ចូរលែងជាមួយនឹងនរណាម្នាក់ប្រសិនជាអាច។
ទីពីរៈ ចូរប្រើបច្ចេកទេសនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រភពៈ Brian Tracy
Comments
Post a Comment