Posts

Showing posts with the label ក្រុមលោកគ្រួ រ៉ូបឺត គីយូសាគី

បើចង់មានត្រូវចាប់ផ្តើមពីចំនុចនេះ

Image
លោក រូប៊ឺតគីយូសាគី ៖ កែប្រែផ្នត់គំនិតអ្នកជាមុន បើចង់ក្លាយជាអ្នកមាន Robert Kiyosaki “មុននឹងចង់កែប្រែជីវភាពអ្នកពីក្រទៅមាន សូមចាប់ផ្តើមកែប្រែផ្នត់គំនិតអ្នក ពីផ្នត់គំនិតអ្នកក្រទៅជាផ្នត់គំនិតអ្នកមានជាមុនសិន៕” លោក រូប៊ឺត គីយូសាគី (RobertKiyosaki )ដែលជានិពន្ធសៀវភៅRich Dad Poor Dad ដ៏ល្បីល្បាញ និងជាសេដ្ឋីអចលនទ្រព្យផងនោះ បាននិយាយថាមុនពេលលោកទទួលបានជោគជ័យ ជីវិតលោកប្រចាំថ្ងៃ មិនសូវមានប្រាក់គ្រប់គ្រាន់ទេបើទោះជាលោករស់នៅអាមេរិកក្ដី។ សហគ្រិន ដែលតែងចែករំលែកបទពិសោធន៍ តាមសៀវភៅ RichDad Poor Dad និងសៀវភៅជាច្រើនទៀត បានប្រាប់ពីរបៀបប្រើប្រាស់ប្រាក់អ្នកដទៃ ដើម្បីរកផលប្រយោជន៍ឲ្យខ្លួនឯង។ លោក Kiyosakiបានសង្កត់ធ្ងន់ថា អ្នកត្រូវបោះចោលផ្នត់គំនិតមិនល្អ ដែលរារាំងអ្នកឲ្យក្លាយជាអ្នកក្រដោយយកជាលេសថា ខ្លួនមិនឆ្លាត មិនអាចគិតធំ និងមិនអាចមានទុនគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមអាជីវកម្មអ្វីមួយ។ផ្នត់គំនិតបែបនេះ ត្រូវបោះចង់ចោល ចាប់យកគំនិតថ្មី។ សម្រាប់លោកផ្ទាល់គន្លឹះចម្បងបំផុត ដើម្បីងើបចេញពីភាពក្រីក្រ គឺយើងត្រូវរៀន ពីរបៀបយកប្រាក់អ្នកដទៃមករកចំណូលដោយោរបៀបណា ហើយរកបានច្រើនប៉ុណ្ណា មុននឹងចែកផលចំនេញដល់ម្ចាស់បំណុលវិញ។ដូចគ្នានេះលោក Kiyosaki បន្...

តើអ្វីទៅជាសក្តានុពល? ការវាយតម្លៃចំពោះឱកាស(1)

Image
ឥឡូវអ្នកបានធ្វើការវិភាគវាយតម្លៃអចលនៈទ្រព្យដោយប្រើប្រាស់ Rich Dad’s Real Estate EvaluatorTM រួចហើយ អញ្ជឹងអ្នកអាចចាប់ផ្តើមស្វែងរកអ្វីដែលអាចធ្វើឲ្យកើនគុណតម្លៃនៃអចលនទ្រព្យបានហើយ។   តើកន្លែងណាដែលជាកន្លែង"ឈ្នះ"ឬកើនឡើងនៅក្នុងវិស័យអចលនទ្រព្យសម្រាប់អ្នកក្នុងនាមជាអ្នកទិញនោះ? តើអ្នកអាចបង្កើនចំណូលបានទេ? ទាបជាងចំណាយឬ? តើអ្នកអាចបង្កើនតម្លៃដោយការជុសជុលធម្មតាៗខ្លះបានទេ? តើអ្នកអាចសង់ឯកតាបន្ថែមទៀតនៅលើអចលនទ្រព្យបានទេ? នេះជាកន្លែងដែលអ្នកអាចបង្កើតការឆ្នៃប្រឌិត។ តើអ្នកអាចបង្កើនប្រសិទ្ធភាពទ្រព្យសម្បត្តិនេះបានយ៉ាងដូចម្តេច? ប្រសិនបើអ្នកមានចម្លើយខ្លះអ្នកអាចមានឱកាសក្នុងការបង្កើត។ ចូរប្រើប្រាស់បញ្ជីនេះដើម្បីធ្វើការវាយតម្លៃពីសក្តានុពលនៃឱកាសដោយសំដៅទៅលើការពន្យល់ខាងក្រោមសម្រាប់ព័ត៌មានបន្ថែម។ វាយតម្លៃឱកាសនីមួយៗនិងអ្វីផ្សេងទៀតដែលអ្នកអាចគិត ថាតើវានឹងមានឥទ្ធិពលវិជ្ជមាន អវិជ្ជមានឬអព្យាក្រឹតទៅលើសាច់ប្រាក់វិលត្រឡប់ពីអចលនទ្រព្យ។ សញ្ញាវិជ្ជាមានជាច្រើនត្រួតពិនិត្យចំនុចជាច្រើន និងល្អប្រសើរផង។ ក្នុងករណីខ្លះ អ្នកនឹងចង់គណនាចំនួនពិតជាក់ស្តែង និងហើយដាក់វាទៅក្នុងការវិភាគឡើងវិញដើម្បីមើលថាតើឱកាសនោះមានតម្លៃខាងហិរញ្ញវ...

របៀបជ្រើសរើសឱកាសល្អចេញពីឱកាសអាក្រក់

Image
របៀបជ្រើសរើសឱកាសល្អចេញពីឱកាសអាក្រក់ នៅពេលអ្នកមើលអចលនទ្រព្យ អ្នកនឹងបង្កើតបានគំនិតជាច្រើនដោយផ្អែកលើអ្វីដែលអ្នកបានមើលឃើញ។ ប៉ុន្តែក្នុងការជ្រើសរើសឱកាសល្អចេញពីឱកាសមិនល្អ អ្នកត្រូវតែមើលឲ្យបានជ្រៅ។ គឺអ្នកត្រូវមើលលើតួរលេខ។ នៅក្នុងជំពូកនេះអ្នកនឹងរៀនពីរបៀបដើម្បីពិនិត្យឡើងវិញពីទម្រង់ pro forma ដែលជាឧបករណ៍ដ៏ល្អសម្រាប់វាយតម្លៃពីអលចនទ្រព្យក្នុងលក្ខខណ្ឌនៃផលត្រឡប់ ដែលពួកវាអាចបង្កើតឲ្យនៅក្នុងការវិនិយោគរបស់អ្នក។ អ្នកនឹងមានឧទាហរណ៍មួយចំនួន និងរៀនពីរបៀបបង្កើតភាពល្អប្រសើរចំពោះសក្តានុពលនៃអចលនទ្រព្យដោយការបំពេញបញ្ជីផ្ទៀងផ្ទាត់មួយនេះ។ ហើយដើម្បីការពារ" ពិការភាពលើការវិភាគ" អ្នកនឹងរៀនពីផ្លូវកាត់ដើម្បីឆ្ពោះទៅកាន់ឱកាសមួយ។ នៅចុងបញ្ចប់ អ្នកអាចនឹងពូកែនៅលើវិថីរបស់អ្នកដើម្បីឆ្ពោះទៅកាន់ឱកាសដ៏ជោគជ័យដំបូងរបស់អ្នក! តើទម្រង់Pro Forma ជាអ្វី?   ទម្រង់Pro Forma គឺជាប្រភេទរបាយការណ៍ហិរញ្ញវត្ថុសម្រាប់វិនិយោគជាមួយទ្រព្យ។ ប៉ុន្តែមិនដូចនឹងរបាយការណ៍លំហូរសាច់ប្រាក់ដែលតំណាងឱ្យប្រាក់ចំណូលនិងចំណាយក្នុងពេលបច្ចុប្បន្នទេ ទម្រង់ Pro Forma នេះគឺជាការព្យាករពីការរំពឹងទុកនៃប្រាក់ចំណូលនិងការចំណាយ។ ទម្រង់Pro Forma...

របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត៤)

Image
របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត៤) តើប្រភេទអលចនទ្រព្យអ្វីខ្លះដែលអាចជួយឲ្យខ្ញុំទៅដល់គោលដៅរបស់ខ្ញុំ? ប្រសិនបើអ្នកស្ថិតក្នុងដំណាក់ការទើបចាប់ផ្តើម អ្នកនឹងចង់រកមើលអលចនទ្រព្យជាលំនៅដ្ឋានមានលក្ខណៈជា a 3-plex ភាគច្រើន។ បើអ្នកបានកំពុងចាប់ផ្តើមការវិនិយោគ និងត្រៀមខ្លួនរួចរាល់ក្នុងការបង្រីកខ្លួនហើយ នោះវាដល់ពេលត្រូវប្តូរទៅ 4-plexes ឬ អាគារអាផាតមិនតូចៗហើយ។ នៅពេលអ្នកកាន់តែមានទំនុកចិត្តលើផែនការរបស់អ្នក ហើយបន្តទៅធំៗ។ លក្ខណៈវិនិច្ឆ័យអំពីអចលនទ្រព្យរបស់ខ្ញុំ -ខ្ញុំកំពុងស្វែងរក …………………………………………………………. ប្រភេទអលចនទ្រព្យ។ -ខ្ញុំមានគម្រោងដាក់ប្រាក់កក់ប្រហែល ……………………………………………………….$. ។ -ចន្លោះតម្លៃចាប់ ………………………………….……$ដល់……………………………………….$ ។ -ខ្ញុំមានគម្រោងដាក់ប្រាក់វិនិយោគប្រហែល ……………….$សម្រាប់ធ្វើការតុបតែងនិងជុសជុល។ (រួមទាំងប្រាក់កក់10% និងប្រាក់ប្រហាក់ប្រហែលបូក- ដក 20%​ ទៅ30% ផងដែរ) -ខ្ញុំកំពុងពិចារណាពីប្រភេទនៃការផ្តល់ហិរញ្ញប្បទានដូចខាងក្រោម: ………………………………………………………………………………………………………………………………….. ………………………………………………………………...

របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត៣)

Image
របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត៣) តើខ្ញុំកំពុងស្វែងរកអ្វី?     ការបង្កើតលក្ខណៈវិនិច្ឆ័យដែលសំខាន់បំផុតទាំងពីរចំនុចក្នុងការប្រកាន់ខ្ជាប់នៅក្នុងគំនិតពីអលចនទ្រព្យ គឺ លំហូរសាច់ប្រាក់ និងការពេញចិត្ត(Appreciation)។ មិនសំខាន់ទេថា អ្នកមានបទពិសោធន៍ក្នុងកម្រិតណានោះទេ តែទាំងពីរនេះគួរតែជាលក្ខណៈវិនិច្ឆ័យចម្បងទាំងពីររបស់អ្នក។ សូមដាក់ភ្នែករបស់អ្នកនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ជាក់លាស់(Up-and-Coming)។ ជាទូទៅអចលនទ្រព្យមាននិន្នាការទៅលើការពេញចិត្ត។ ប៉ុន្តែប៉ុន្តែអ្នកត្រូវស្វែងរកតំបន់ដែលមានកាពេញចិត្តបន្ថែមទៀត។ គំនិតដ៏ល្អមួយគឺមិនត្រឹមតែស្វែករកក្នុងតំបន់ទេ តែត្រូវស្វែងរកតំបន់ក្បែរតំបន់ពាណិជ្ជកម្មផងដែរ។ តើមានហាងលក់ទំនិញថ្មីៗឬខ្ពស់ៗបើកនៅក្នុងតំបន់នេះដែរឬទេ? តើមានអគារការិយាល័យថ្មីៗកំពុងត្រូវបានសាងសង់ ឬមានក្រុមហ៊ុនកំពុងប្តូរទៅតំបន់ហ្នឹងដែរឬទេ? ទាំងនេះអាចជាសញ្ញាបង្ហាញថាអ្នកក្បែរៗខាងគឺកំពុងមានការរីកចំរើន ឬកំពុងមានតម្រូវការ។ ចូរអានសំនួរ និងចំលើយខាងក្រោយទាំងនេះដើម្បីបំពេញកិច្ចការជាមូលដ្ឋាន។ តើអ្វីទៅជាប្រភេទអចលនទ្រព្យដែលសមស្របសម្រាប់ខ្ញុំ? ចាប់ផ្តើមពីតូច | ចាប...

របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត2)

Image
របៀបស្វែងរកទ្រព្យសម្បត្តិ(ទី១) តើខ្ញុំចាប់ផ្តើមនៅឯណា? របៀបស្វែងរកទ្រព្យសម្បត្តិ(ទី១) ឥឡូវនេះអ្នកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមស្វែងរកអចលនទ្រព្យ។ ប៉ុន្តែតើអ្វីដែលអ្នកកំពុងស្វែងរក? ហើយតើអ្នករកវានៅកន្លែងណា? នៅក្នុងជំពូកនេះអ្នកនឹងរៀនពីរបៀបឆ្លើយសំណួរទាំងនោះសម្រាប់ខ្លួនឯង ដូចជាឪពុកអ្នកមានបានធ្វើ។ ដំបូង អ្នកនឹងរៀនពីរបៀបដើម្បីរកឱ្យឃើញថាប្រភេទអចលនទ្រព្យ ដែលសមស្របនឹងផែនការរបស់អ្នក។  អ្នកនឹងរៀនពីគោលការណ៍ណែនាំដ៏សំខាន់បំផុតរបស់ឪពុកអ្នកមានសម្រាប់អនុវត្តចំពោះស្ថានភាពណាមួយ ប៉ុន្តែអ្នកក៏នឹងរៀនពីរបៀបកំណត់លក្ខណៈវិនិច្ឆ័យផ្សេងទៀតដោយផ្អែកលើកាលៈទេសៈនិងគោលដៅជាក់លាក់របស់អ្នកផងដែរ។ បន្ទាប់មកអ្នកនឹងទទួលបានដំបូន្មានមកអនុវត្តជាក់ស្តែងមួយចំនួនលើកន្លែងដែលត្រូវស្វែងរកអចលនទ្រព្យដែលអ្នកបានកំណត់។ អ្នកនឹងដើរតាមគន្លឹះនិងវិធីសាស្រ្តមួយចំនួនដើម្បីរកអចលនទ្រព្យ។ ចូរចងចាំនៅក្នុងគំនិតពីគោលការណ៍ច្បាប់100-10-3-1។ សម្រាប់គ្រប់អចលនទ្រព្យនីមួយៗដែលអ្នកទិញ អ្នកគួរតែផ្នែកលើគោលការណ៍នេះៈ "ស្វែងរក 100 ផ្តល់ជូនជាពិសេស 10   ជ្រើសរើស 3 យល់ព្រមទិញ 1"       ...

របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត1)

Image
របៀបដែលអលចនទ្រព្យបង្កើតទ្រព្យឲ្យអ្នក របៀបដែលអចលនទ្រព្យបង្កើតទ្រព្យឲ្យអ្នក ការវិនិយោគក្នុងវិស័យអចលនទ្រព្យបានផ្តល់គុណសម្បត្តិពីរយ៉ាងគឺ គុណសម្បត្តិផ្នែកពន្ធនិងអត្ថប្រយោជន៍នៃការកោតសរសើរ។ ចំពោះរនិន្នាការនៃទ្រព្យសម្បត្តិគឺមានការរីកចំរើនគុណតម្លៃគ្រប់ពេល។ ប៉ុន្តែអត្ថប្រយោជន៍ធំបំផុតគឺអានុភាព(leverage)_ការប្រើប្រាស់ប្រាក់របស់អ្នកដទៃ (Other People’s Money ឬOPM) ដើម្បីទិញការវិនិយោគមួយណាដែលមានតម្លៃច្រើនដងលើសតម្លៃដែលអ្នកបានទិញ។ ការប្រើ OPM តាមទម្រង់ជាការកម្ចី(loan)ដោយអ្នកអាចទិញទ្រព្យដែលអាចធ្វើវាឲ្យមានចំណូលអកម្ម(passive income)សម្រាប់អ្នកផ្ទាល់ ទោះបីជាអ្នកបានធ្វើការវិនិយោគលុយក្នុងចំនួនតិចក៏ដោយ។ តើអ្វីជាជម្រើសរបស់ខ្ញុំ? អ្នកអាចបង្កើតទ្រព្យសម្បត្តិតាមរយៈអចលនទ្រព្យដោយមានវីធីបីបួនផ្សេងៗគ្នា។ ខាងក្រោមនេះជាជម្រើស ហើយជាអ្វីដែលឪពុកអ្នកមានបានណែនាំ។  1.     លំហូរសាច់ប្រាក់ឬពង្រីកមូលធន? លំហូរសាច់ប្រាក់ក្នុងរយៈពេលវែង និងសក្តានុពលសម្រាប់ការពង្រីកមូលធន(ពង្រីកដើមទុន)នាពេលអនាគត( Cash flow or Capital Gains)។ លំហូរសាច់ប្រាក់ សន្មតថា អ្នកកំពុងកាន់កាប់អចលនទ្រព្យមួយដើម្បីទទួ...

សំបុត្រពី រ៉ូបឺត គីយូសាគី( Robert Kiyosaki)

Image
សំបុត្រពី រ៉ូបឺត គីយូសាគី( Robert Kiyosaki) មិត្តជាទីស្រឡាញ់! សូមអបអរសាទរ និងស្វាគមន៍ចំពោះការមកកាន់” របៀបទិញទ្រព្យដើម្បីធ្វើការវិនិយោគជាលើកដំបូងរបស់អ្នក( How to buy your first Investment property) !” វិនិយោគសម្រាប់គុណតម្លៃ អត្ថបទនេះ គឺជាទំរង់មូលដ្ឋានគ្រឹះពីឪពុកអ្នកមានៈ ចូរស្វែងរកទ្រព្យដែលមានលំហូរសាច់ប្រាក់ និងមានសក្តានុពលសម្រាប់ការពង្រីកដើមទុន(C ash flow AND with a potential for capital gains.) ។ វាពិតជាអំពី "ការវិនិយោគមានតម្លៃ" តើអ្វីទៅជាតម្លៃពិតនៃអចលនទ្រព្យ? តម្លៃពិតនៃអចលនទ្រព្យ គឺជាតម្លៃដែលមានការរួមបញ្ជូលគ្នាទាំង លំហូរសាច់ប្រាក់ និងសក្តានុពលចំពោះការពង្រីកទុន។     ស្វែងរកតំបន់ក្បែរផ្ទះ ជាពិសេស បើអ្នកទើបតែចាប់ផ្តើម៖ វាមានសារៈសំខាន់ណាស់ក្នងការចាប់អារម្មណ៍តំបន់ដែលក្បែរផ្ទះ ព្រោះថាអ្នកអាចស្គាល់ច្បាស់ពីវា។ អ្នកអាចជិះកង់ ជិះម៉ូតូ ដើរ ទៅតំបន់នេះជាញឹកញាប់បាន ដើម្បីដឹងថា តើវាកំពុងរីកចំរើន ឬកំពុងស្លាប់? តើមានផ្លាកប្រកាសជួល ឬលក់ច្រើន? ផងដែរនោះ ចូរស្វែងរកឈ្មួញកណ្តាលពីរ បីនាក់ដែលជាអ្នកមានការប្រតិបត្តិការនោទីនោះ។ អ្នកអាចដឹងបានច្រើនដោយតាមការឃើញការប្រកាសល...

មូលដ្ឋានគ្រឹះទាំងបីដែលវិនិយោគិនគ្រប់រូបគួរយល់ដឹង

Image
  មូលដ្ឋានគ្រឹះទាំងបីដែលវិនិយោគិនគ្រប់រូបគួរយល់ដឹង ការវិនិយោគ គឺជារឿងសំខាន់ក្នុងឆ្ពោះទៅសេរីភាពផ្នែកហិរញ្ញវត្ថុ។ គ្រប់វិនិយោគិនធ្វើការវិនិយោគគឺមានគោលបំណងក្នុងការបង្កើតផលចំណេញ តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែទទូលបានផលចំណេញនោះទេ។ អញ្ចឹងហើយបានជាវិនិយោគិនគ្រប់រូបគួរស្វែងយល់ពីមូលដ្ឋានគ្រឹះទាំងបីនេះ។ ដើម្បីជៀសវាងការខាតបង់ ឬដើម្បីចំណេញ វិនិយោគិនគ្រប់រូបគួរស្វែងយល់ពីមូលដ្ឋានគ្រឹះទាំងនេះ៖ មូលដ្ឋានគ្រឹះទី១៖ ចំនុចខុសគ្នារវាងទ្រព្យ និងបំណុល នៅពេលលោករ៉ូបឺតនៅពីក្មេង ឳពុកអ្នកមានរបស់គាត់បានបង្រៀនគាត់ពីមេរៀនយ៉ាងសាមញ្ញបំផុតមួយ គឺថា ទ្រព្យគឺជាអ្វីៗដែលដាក់លុយចូលក្នុងហោប៉ៅរបស់យើង ឯបំណុលគឺជាអ្វីដែលដកលុយចេញពីហោប៉ៅរបស់យើង ។ មូលដ្ឋានគ្រឹះទី២៖ វិនិយោគសម្រាប់លំហូរសាច់ប្រាក់ សម្រស់ដ៏ស្រស់ស្អាតនៃទ្រព្យគឺការបានបង្កើតលំហូរសាច់ប្រាក់។ ប្រសិនជាយើងធ្វើការវិនិយោគលើទ្រព្យដែលអាចជួលបាន(ផ្ទះជួល ដីជួល ឃ្លាំងជួល………) នោះពួកវាបានផ្តល់ប្រាក់ចំណេញដល់យើងពីមួយខែទៅមួយខែ ដោយមិនខ្វល់ថាតម្លៃរបស់ពួកវាបានកំពុងធ្លាក់ចុះ ឬឡើងនោះទេ តែយើងនៅបន្តទទួលបានប្រាក់ចំណេញ។ ឳពុកអ្នកមានរបស់លោករ៉ូបឺតបាននិយាយថា ”ហេតុផលដែលមនុ...