របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត៣)
តើខ្ញុំកំពុងស្វែងរកអ្វី?
ការបង្កើតលក្ខណៈវិនិច្ឆ័យដែលសំខាន់បំផុតទាំងពីរចំនុចក្នុងការប្រកាន់ខ្ជាប់នៅក្នុងគំនិតពីអលចនទ្រព្យ
គឺ លំហូរសាច់ប្រាក់ និងការពេញចិត្ត(Appreciation)។ មិនសំខាន់ទេថា អ្នកមានបទពិសោធន៍ក្នុងកម្រិតណានោះទេ
តែទាំងពីរនេះគួរតែជាលក្ខណៈវិនិច្ឆ័យចម្បងទាំងពីររបស់អ្នក។
សូមដាក់ភ្នែករបស់អ្នកនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ជាក់លាស់(Up-and-Coming)។
ជាទូទៅអចលនទ្រព្យមាននិន្នាការទៅលើការពេញចិត្ត។ ប៉ុន្តែប៉ុន្តែអ្នកត្រូវស្វែងរកតំបន់ដែលមានកាពេញចិត្តបន្ថែមទៀត។
គំនិតដ៏ល្អមួយគឺមិនត្រឹមតែស្វែករកក្នុងតំបន់ទេ តែត្រូវស្វែងរកតំបន់ក្បែរតំបន់ពាណិជ្ជកម្មផងដែរ។
តើមានហាងលក់ទំនិញថ្មីៗឬខ្ពស់ៗបើកនៅក្នុងតំបន់នេះដែរឬទេ? តើមានអគារការិយាល័យថ្មីៗកំពុងត្រូវបានសាងសង់
ឬមានក្រុមហ៊ុនកំពុងប្តូរទៅតំបន់ហ្នឹងដែរឬទេ?
ទាំងនេះអាចជាសញ្ញាបង្ហាញថាអ្នកក្បែរៗខាងគឺកំពុងមានការរីកចំរើន
ឬកំពុងមានតម្រូវការ។ ចូរអានសំនួរ និងចំលើយខាងក្រោយទាំងនេះដើម្បីបំពេញកិច្ចការជាមូលដ្ឋាន។
តើអ្វីទៅជាប្រភេទអចលនទ្រព្យដែលសមស្របសម្រាប់ខ្ញុំ?
ចាប់ផ្តើមពីតូច
| ចាប់ផ្តើមជាមួយនឹងអចលនទ្រព្យតូចមួយ ដូចជា
ផ្ទះមានលក្ខណៈសម្រាប់រស់នៅមួយគ្រួសារ-ល-។ កំហុសគឺជាផ្នែកមួយនៃដំណើរការនេះ ហើយអ្នកគួរតែរំពឹងថានឹងមានវា។
គ្រប់កំហុសនីមួយៗធ្វើឲ្យអ្នកក្លាយជាមួយមនុស្សឆ្លាត និងមានភាពងាយស្រួលសម្រាប់ការវិនិយោគនាពេលក្រោយ។
ដូចនេះ មានកំហុសក្នុងអលចនទ្រព្យខ្នាតតូចៗ ហើយរៀនពីកំហុសហ្នឹង បន្ទាប់បន្តទៅវិនិយោគជាមួយអចលនទ្រព្យកាន់តែធំឡើងៗ។
នេះហើយដែរជាមូលហេតុដែលអ្នកត្រូវការអលចនទ្រព្យមានលំហូរសាច់ប្រាក់វិជ្ជមាននោះ។ ព្រោះថាលំហូរសាច់ប្រាក់អាចទប់ស្កាត់កំហុសរាល់កំហុសដែលអ្នកនឹងមាននៅលើវិថីដ៏វែងឆ្ងាយនេះ។
ស្ថិតនៅជិតផ្ទះ
| តាមឧត្ដមគតិ ចូររកមើលអចលនទ្រព្យជួលដែលនៅជិតកន្លែងដែលអ្នករស់នៅ។ អចលនទ្រព្យជួលដែលមានងាយស្រួលក្នុងការទៅមើលវា
ទៅសង្កេតមើលពីអចលនទ្រព្យថ្មីដែលបានដាក់លើទីផ្សារ ដោយសង្កេតពីតម្លៃលក់ និងតម្លៃទិញ ព្រមទាំងនិយាយជាមួយអ្នកជិតខាង
និងរក្សាជីពចរនៅលើទីផ្សារដ៏ជាក់លាក់របស់អ្នក។
បង្កើតលំហូរសាច់ប្រាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន |
គោលដៅរបស់អ្នកគឺមានលំហូរសាច់ប្រាក់បែបវិជ្ជមាន តាំងតែក្នុងថ្ងៃណាមួយ។ ជួនកាលអ្នកត្រូវការពីរបីជំហានមុន ទើបអ្នកអាចទទួលបានលំហូរសាច់ប្រាក់
តែផ្តលអាទិភាពខ្ពស់លើលំហូរសាច់ប្រាក់បែបវិជ្ជមាន។
កាន់អចលនទ្រព្យឲ្យយូរ | កាន់រហូតដល់អ្នកអាចលក់វាបាន
ហើយរំកិលខ្លួនទៅអលចនទ្រព្យកាន់តែធំទៅៗព្រមទាំងមានលំហូរសាច់បា្រក់កាន់តែរឹងមាំ។ ដូចដែលឪពុកអ្នកមានមាននិយាយថា
ការនិវិយោគដ៏ល្អបំផុតគឺជាការវិនិយោគដែលនៅបន្តមានលំហូរសាច់ប្រាក់ពីមួយឆ្នាំទៅៗ។
Comments
Post a Comment