របៀបទិញអលចនទ្រព្យដើម្បីវិនិយោគនៅគ្រាដំបូងរបស់អ្នក (ត1)
របៀបដែលអលចនទ្រព្យបង្កើតទ្រព្យឲ្យអ្នក
1. លំហូរសាច់ប្រាក់ឬពង្រីកមូលធន?
ការវិនិយោគក្នុងវិស័យអចលនទ្រព្យបានផ្តល់គុណសម្បត្តិពីរយ៉ាងគឺ
គុណសម្បត្តិផ្នែកពន្ធនិងអត្ថប្រយោជន៍នៃការកោតសរសើរ។ ចំពោះរនិន្នាការនៃទ្រព្យសម្បត្តិគឺមានការរីកចំរើនគុណតម្លៃគ្រប់ពេល។
ប៉ុន្តែអត្ថប្រយោជន៍ធំបំផុតគឺអានុភាព(leverage)_ការប្រើប្រាស់ប្រាក់របស់អ្នកដទៃ
(Other People’s Money ឬOPM) ដើម្បីទិញការវិនិយោគមួយណាដែលមានតម្លៃច្រើនដងលើសតម្លៃដែលអ្នកបានទិញ។
ការប្រើ OPM តាមទម្រង់ជាការកម្ចី(loan)ដោយអ្នកអាចទិញទ្រព្យដែលអាចធ្វើវាឲ្យមានចំណូលអកម្ម(passive
income)សម្រាប់អ្នកផ្ទាល់ ទោះបីជាអ្នកបានធ្វើការវិនិយោគលុយក្នុងចំនួនតិចក៏ដោយ។
តើអ្វីជាជម្រើសរបស់ខ្ញុំ?
អ្នកអាចបង្កើតទ្រព្យសម្បត្តិតាមរយៈអចលនទ្រព្យដោយមានវីធីបីបួនផ្សេងៗគ្នា។
ខាងក្រោមនេះជាជម្រើស ហើយជាអ្វីដែលឪពុកអ្នកមានបានណែនាំ។
1. លំហូរសាច់ប្រាក់ឬពង្រីកមូលធន?
លំហូរសាច់ប្រាក់ក្នុងរយៈពេលវែង
និងសក្តានុពលសម្រាប់ការពង្រីកមូលធន(ពង្រីកដើមទុន)នាពេលអនាគត( Cash flow or Capital Gains)។
លំហូរសាច់ប្រាក់
សន្មតថា អ្នកកំពុងកាន់កាប់អចលនទ្រព្យមួយដើម្បីទទួលបានអត្ថប្រយោជន៍នៃប្រាក់ចំណូលអកម្ម។
ពង្រីកមូលធន ជាលទ្ធផលពីការលក់ទ្រព្យនៅតម្លៃខ្ពស់ជាងតម្លៃនៅពេលអ្នកទិញ។
អ្នកវិនិយោគខ្លះទិញអចលនទ្រព្យដើម្បីបង្វែរ
និងលក់វាសម្រាប់ការកើនឡើងដើមទុនប៉ុណ្ណោះ។ ទាំងលំហូរសាច់ប្រាក់ និងការកើនឡើងដើមទុនគឺជាវិធីដ៏ល្អក្នុងការទទួលបានប្រាក់ចំណេញពីការវិនិយោគអចលនទ្រព្យរបស់អ្នក
ហើយទាំងពីរចំនុចនេះស្ថិតលើផលបត្រអចលនទ្រព្យរបស់វិនិយោគិន។ ប៉ុន្តែសម្រាប់វិនិយោគិនដែលចង់សម្រេចបាននូវគោលដៅនៃសេរីភាពហិរញ្ញវត្ថុដោយរស់នៅដោយទទួលបានប្រាក់ចំណូលអកម្ម
នេះជាវិធីដែលឪពុកអ្នកមានបានណែនាំ។
2. ទិញនិងកាន់ទុក
ឬទិញនិងលក់ត្រឡប់វិញ?
ទិញនិងកាន់ទុក
នេះជាវិធីសាកល្បងដ៏ត្រឹមត្រូវ(tried-and-true)ដើម្បីក្លាយជាការពិតក្នុងការក្លាយជាអ្នកមាន។ បើអ្នកទិញបានត្រឹមត្រូវ និងការរក្សាទុកអចលនទ្រព្យ
ហើយចាត់ចែងវាដោយឈ្លាសវៃ នោះការទិញនិងការរក្សាទុកអាចល្អ និងមានស្ថិរភាពប្រាក់ចំណូលអកម្មប្រចាំខែផងដែរ។
លើសពីនេះទៀត វាមិនត្រឹមតែប៉ុណ្ណឹងទេវាថែមទាំងផ្តល់ប្រាក់លំហូរអកម្មប្រចាំខែ និងនៅតែអាចពង្រីកដើមទុនបាននៅពេលអ្នកលក់វា។
កាន់តែពិសេសជាងនេះទៀត គឺអ្នកជួលរបស់អ្នកបានសងបំណុលនៃប្រាក់កម្ចីរបស់អ្នក(Pay Off
Your Loan)។ ចំពោះការទិញនិងលក់ត្រឡប់វិញអាចក្លាយជាការអនុវត្តន៍ដ៏ល្អផងដែរ ព្រោះថាពេលខ្លះអ្នកមិនចាំបាច់ចំណាយលុយផ្ទាល់ខ្លួនរបស់អ្នកទៅកក់
ដើម្បីទៅបង្កើតផលចំណេញពីអលចនទ្រព្យរបស់អ្នកទេ។ ប៉ុន្តែត្រូវចាំថា អ្នកត្រូវធ្វើម្តងៗទៀតដើម្បីជាលំហូរសាច់ប្រាក់។
សូមធ្វើការពិគ្រោះជាមួយគណនេយ្យកររបស់អ្នកសម្រាប់យុទ្ធសាស្រ្តវិនិយោគដ៏ល្អបំផុតសម្រាប់អ្នក។
3. គ្មានលុយកក់
ឬមានលុយកក់?
ចងចាំពាក្យវេទមន្ត គឺជាលំហូរសាច់ប្រាក់។ វាពិតជាទង្វើដែលមានតុល្យភាព។
អ្នកចង់ទទួលបានប្រាក់ចំណេញ(ប្រាក់ត្រឡប់)ច្រើនបំផុតពីប្រាក់របស់អ្នក ហើយអ្នកចង់ប្រើប្រាស់ឲ្យបានអានុភាពល្អប្រសើរ។
ឧទាហរណ៍ៈ ប្រសិនបើអ្នកទើបតែចាប់ផ្តើម ហើយមានលុយតិចតួចដើម្បីវិនិយោគនោះ។ បន្ទាប់មកការវិនិយោគមានអានុភាពខ្ពស់បំផុត(ការបានដាក់លុយវិនិយោគនូវចំនួនតិចបំផុត)ដែលនៅតែបន្តមានលំហូរសាច់ប្រាក់បែបវិជ្ជមានដែលល្អបំផុតគ្រប់ពេលវេលាសម្រាប់អ្នក។ ប្រសិនបើអ្នកមានលុយច្រើនក្នុងការវិនិយោគ អ្នកនៅតែចង់បានអានុភាពនៃលុយរបស់អ្នកឱ្យមានប្រសិទ្ធភាព
ប៉ុន្តែអ្នកអាចនឹងបន្ថែមទុនវិនិយោគក្នុងការបន្តទទួលបានលំហូរសាច់ប្រាក់ប្រចាំខែដែលពោរពេញទៅដោយសុខភាពល្អចំពោះការវិនិយោគរបស់អ្នក។
វាអាស្រ័យលើផែនការវិនិយោគផ្ទាល់ខ្លួនរបស់អ្នក។
ប្រភពៈ លោកគ្រួ រ៉ូបឺត គីយូសាគី(How to buy your first Investment property)
Comments
Post a Comment