វិធីសាស្រ្តលឿនបំផុត 3 យ៉ាងដើម្បីបិទការលក់ និងលក់បានកាន់តែច្រើន

វិធីសាស្រ្តលឿនបំផុត 3 យ៉ាងដើម្បីបិទការលក់ និងលក់បានកាន់តែច្រើន

អ្នកលក់ភាពច្រើនដែលធ្លាប់ព្យាយាមបិទការលក់ គឺធ្លាប់បានឆ្លងកាត់ចំនុចទាំងនេះ។ អ្នកធ្លាប់បាននិយាយទៅកាន់អតិថិជនល្អៗបីបួនដង ហើយអ្នកគិតថាពួកគាត់បានត្រៀមខ្លួនជាស្រេចសម្រាប់ទិញផលិតផល ឬសេវាកម្មរបស់អ្នក។ មែនទេ?

តើអ្នកបានបាត់បង់ឱកាសលក់អស់ប៉ុន្មានដងដែរទេ រឺក៏ត្រូវខំប្រឹងធ្វើការយ៉ាងលំបាកដើម្បីបិទនូវអ្វីដែលអ្នកទទួលបានដែរទេ? ខ្ញុំច្បាស់ក្នុងចិត្តថា អ្នកប្រាកដជាបានលឺការបដិសេធ ដូចជា"មិនមែនពេលឥឡូវនេះទេ" "ថ្លៃពេក" "មិនចាប់អារម្មណ៍"  និងមានផ្សេងៗជាច្រើនទៀត។

តើវាប្រាកដប្រជាទេ ដែលថាការរំពឹងការលក់របស់អ្នក ឬការផ្សាយពាណិជ្ជកម្មរបស់អ្នកនឹងត្រូវបានពួកគាត់ចាប់អារម្មណ៍ និងមានការយកចិត្តទុកដាក់មកលើរបស់អ្នក ហើយក៏អ្នកបានស្រមើលស្រមៃថា នឹងជំរុញឱ្យពួកគាត់ទិញពីអ្នកក្នុងរយៈពេល តែ15 វិនាទីឬតិចជាងនេះទេ? ការពិតមិនមែនអញ្ជឹងទេ ប៉ុន្តែការផ្សាយពាណិជ្ជកម្មរបស់អ្នកអាចជាការចាប់ផ្តើមការសន្ទនាពីការលក់ ក្នុងលក្ខខ័ណ្ឌថាអ្នកបានចេះបញ្ចូលពាក្យខ្លះៗនៅក្នុងការផ្សព្វផ្សាយហ្នឹង។

តើមានអ្វីប្រសិនបើអ្នកអាចបិទការលក់ចាប់ពី 10 ទៅ 30% បន្ថែមទៀតក្នុងរយៈពេលតិចជាងនេះ? ខ្ញុំនឹងប្រាប់អ្នកពីរបៀបដែលគ្រាន់តែប្រើពេលតែប៉ុន្មានវីនាទីប៉ុណ្ណោះ តែដំបូងខ្ញុំសុំសួរមួយសំនួរសិន។

ហេតុអ្វីអ្នកស្ទើរតែអាចបិទការលក់បានគ្រប់ពេលវេលា នៅពេលដែលអតិថិជនបានសំដៅទៅរកអ្នកនោះ? អ្នកដឹងពីអ្វីដែលខ្ញុំកំពុងនិយាយ។ អតិថិជនម្នាក់ក្នុងចំណោមអតិថិជនដែលអ្នកមានស្រាប់ ដែលចូលចិត្តផលិតផល និងសេវាកម្មរបស់អ្នក គេនឹងប្រាប់មិត្ដភក្ដិ ឬមិត្តរួមការងារអំពីបទពិសោធន៍របស់គេជាមួយនឹងផលិតផល និងសេវាកម្មរបស់អ្នក ហើយគេនឹងប្រាប់មិត្ដៗរបស់គេឱ្យទាក់ទងអ្នក និងពីរបៀបទិញពីអ្នក។ ​

នៅពេលដែលអ្នកអាចទទូលបានអតិថិជនដែលមកទិញផលិតផល/សេវាកម្មរបស់អ្នក ដោយតាមរយៈការដែលអតិថិជនដែលពេញចិត្តនឹងផលិតផល ឬសេវាកម្មរបស់អ្នកបានណែនាំនោះ វានឹងធ្វើអោយអ្នកប្រើពេលសន្ទនាយ៉ាងខ្លីក្នុងការបិទការលក់។ អ្នករាល់គ្នាចូលចិត្តអតិថិជនប្រភេទនេះសម្រាប់ហេតុផលបែបនេះ។ អ្នកអាចបិទការលក់កាន់តែច្រើនដោយខិតខំប្រឹងប្រែងកាន់តែតិច និងចំណាយប្រាក់សម្រាប់ធ្វើទីផ្សារកាន់តែតិចផងដែរ។

ហេតុអ្វីបានជាវាមានភាពងាយស្រួលក្នុងការបទការលក់នៅពេលដែលអ្នកទទូលបានអតិថិជនមកទិញផលិផល ឬសេវាកម្មរបស់អ្នកតាមរយៈការណែនាំពីមិត្តរបស់ពួកគេដែលជាអតិថិជនដ៏ល្អរបស់អ្នកនោះ?



ប្រាំបួនដងនៅក្នុងចំនោមដប់ដង អតិថិជនម្នាក់ដែលបានមកទិញផលិផល ឬសេវាកម្មរបស់អ្នកតាមរយៈការណែនាំពីមិត្តៗរបស់គាត់/នាងនោះ គឺបានយល់ពីគុណតម្លៃនៃផលិតផល ឬសេវាកម្មរបស់អ្នករួចហើយ។​ពួកគេបានជឿជាក់លើអ្នក។ មានន័យថាពួកគេត្រូវបានអ្នកលក់អោយមុនពេលដែលពួកគេបានមកទិញរួចហើយ ឬក៏គេបានយល់ព្រមទិញពីអ្នកតាំងតែពួកគេមិនទាន់មកដល់អ្នកម្លេះ "លក់មុន"

ការ"លក់ជាមុន"គឺមានភាពងាយស្រួលជាងការគិតរបស់អ្នកទៅទៀត

ការ"លក់ជាមុន"ទៅកាន់អតិថិជនរបស់អ្នក គឺមានភាពងាយស្រួលជាងការគិតរបស់អ្នកទៅទៀត ទោះបីសូម្បីតែអ្នកមិនមានអតិថិជនមកទិញផលិផល ឬសេវាកម្មរបស់អ្នកតាមរយៈការណែនាំពីមិត្តរបស់ពួកគេក៏ដោយ ក៏អ្នកអាចប្រើគំនិតសាមញ្ញទាំង 3នេះ ដើម្បីអោយការលក់បានកាន់តែច្រើន ដោយមានការខិតខំតិចតួចបាននោះ។

តើអ្នកមិនសង្ឃឹមថាអ្នកអាច "លក់មុន"ទៅកាន់អតិថិជនរបស់អ្នកទាំងអស់ដែរទេ? ដោយជំនួសអោយការចំណាយពេលវេលាក្នុងការដោះស្រាយការជំទាស់របស់អតិថិជនរបស់អ្នកនោះ  អ្នកគួរតែបង្កើនពេលវេលារបស់អ្នកអោយបានច្រើនទៅលើការធ្វើទីផ្សាររបស់អ្នកក្នុងការនិយាយជាមួយអតិថិជនគោលដៅសំខាន់ៗ

1, សូមធ្វើអោយអតិថិជនរបស់អ្នកធ្វើការលក់អោយអ្នកដោយខ្លួនពួកគេផ្ទាល់

តើអ្នកធ្វើអ្វីនៅពេលអតិថិជនចង់ដឹងពីអ្វីដែលអ្នកអាចធ្វើសម្រាប់ពួកគេ និងថាតើវាមានតំលៃប៉ុន្មាននោះ? សំណួរទាំងពីរនេះអាចអោយអ្នកធ្វើការការពារបានភ្លាមៗ នៅពេលដែលអ្នកមានការជាប់គាំងក្នុងការព្យាយាមបញ្ចុះបញ្ចូលអតិថិជនពីគុណតម្លៃនៃសេវាកម្មរបស់អ្នកនោះ។

គ្មាននរណាម្នាក់ចូលចិត្ត "លក់" ទេ ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តទិញ។ ចូរធ្វើអោយអតិថិជន "លក់" ដោយខ្លួនឯងផ្ទាល់ ដោយសួរសំនួរដើម្បីគ្រប់គ្រប់ការសន្ទនា ក្នុងធ្វើអោយគេប្រាប់អ្នកនូវអ្វីដែលពួកគេចង់បាន ហើយហេតុអ្វីបានជាសេវាកម្មរបស់អ្នកគឺជាជម្រើសដ៏ត្រឹមត្រូវតែមួយសំរាប់ពួកគេនោះ។

 2. បង្កើតគុណតម្លៃផលិតផល និងសេវាកម្មរបស់អ្នកភ្លាមៗ

តើធ្លាប់ជាប់គាំងជាមួយនឹងការជំទាស់ចំពោះ"តម្លៃថ្លៃ"ដែរទេ? ចូរធ្វើដូចគ្នានឹងអតិថិជនល្អបំផុតរបស់អ្នក (ប្រសិនបើពួកគេប្រាប់មិត្តៗរួមការងាររបស់ពួកគេអំពីសេវាកម្មរបស់អ្នក) នឹងប្រាប់រឿងរ៉ាវអំពីអតិថិជនល្អរបស់អ្នកទៅកាន់អតិថិជនផ្សេងទៀតដើម្បីបង្ហាញពីលទ្ធភាពដែលពួកគេអាចរំពឹងទុកបាន។

3. លុបបំបាត់រាល់ឧបសគ្គចំពោះការលក់

តើមានអ្វីកើតឡើងនៅពេលអតិថិជនមានការសង្ស័យថា អ្នកមិនបានដោះស្រាយនោះ?  ថាតើការជំទាស់នេះគឺដោយសារតែក្រុមហ៊ុន អាជីវកម្ម ស្ថាប័នវាមានលក្ខណៈតូចពេកនោះ ឬក៏ថាអ្នកមិនដែលបានធ្វើការជាមួយក្រុមហ៊ុន អាជីវកម្ម ស្ថាប័នដែលល្អត្រឹមត្រូវពីមុនមកនោះ ហើយថាតើនឹងមានអ្វីកើតឡើងនៅពេលដែលអ្នកគេចចេញពីឧបសគ្គដែលមានសក្តានុពលទាំងនេះ?

ការជំទាស់ គឺអាចសម្លាប់ការលក់ក្នុងមួយពព្រិកភ្នែកបាន។ ជៀសវាសរឿងនេះដោយការដោះស្រាយការជំទាស់នៅចំពោះមុខ។ ចូរសួរអតិថិជនរបស់អ្នកនូវអ្វីដែលអ្នកភ្លេច ហើយនិងលុបបំបាត់រាល់ឧបសគ្គនានាដែលមានចំពោះការលក់។





ប្រភពៈ Brian Tracy


Comments