ប្រើប្រាស់សំនួរបិទដើម្បីឆ្ពោះទៅបិទការលក់

ប្រើប្រាស់សំនួរបិទដើម្បីឆ្ពោះទៅបិទការលក់


សំនួរបិទ(Closed-ended)ធ្វើឱ្យអ្នកទទួលបានចម្លើយច្បាស់លាស់ ហើយឆ្ពោះទៅបិទការលក់។

ចាប់ផ្តើមប្រយោគដោយប្រើប្រាស់ពាក្យកិរិយាស័ព្ទ


សំនួរបិទធ្វើឱ្យអ្នកទទួលបានចម្លើយច្បាស់លាស់ ហើយឆ្ពោះទៅបិទការលក់។ សំនួរបិទគឺចាប់ផ្តើមប្រយោគដោយប្រើប្រាស់ពាក្យកិរិយាស័ព្ទ ដូចជា"គឺជា" "មាន" "ធ្វើ"...ដោយឆ្លើយសំនួរនេះបានដោយគ្រាន់តែឆ្លើយតបថា "បាទ / ចាស" ឬ "ទេ" នោះចម្លើរបស់អ្នកគឺជាប្រភេទបិទ។  ភាគច្រើននៅពេលត្រូវពេលសួរសំនួរបែបនេះគឺដើម្បីទទូលបានចម្លើយច្បាស់លាស់ដែលនាំអ្នកទៅដល់ការសន្និដ្ឋានឬការប្តេជ្ញាចិត្ត។

សុំចម្លើយជាក់លាក់បន្ថែមទៀត

អ្នកអាចប្រើសំណួរបិទដើម្បីទទួលបានចម្លើយជាក់លាក់។ ឧទា្រណ៍ "តើអ្នកនឹងធ្វើការសម្រេចចិត្តក្នុងរយៈពេលពីរខែទៀតដែរឬទេ?" "តើអ្នកកំពុងពិចារណាពីការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់របស់អ្នកសម្រាប់ផលិតផលនេះឬ?" "តើនេះជាប្រភេទនៃអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?"

សុំអតិថិជនធ្វើការសម្រេចចិត្ត

សំនួរបិទ គឺជាការស្នើរសុំឬបង្ខំអោយអតិថិជនរបស់អ្នកធ្វើការសម្រេចិត្ត ដោយប្រើ "តើអ្នកចូលចិត្តអ្វីដែលខ្ញុំបានបង្ហាញដល់អ្នកទេ?" "តើវាសមហេតុផលចំពោះអ្នកទេ?" "តើអ្នកចង់ចាប់ផ្តើមរឿងនេះភ្លាមទេ?" អ្នកប្រើប្រភេទសំណួរនេះនៅពេលអ្នកចង់ទទួលបានចម្លើយច្បាស់លាស់ ហើយនិងឆ្ពោះទៅការបញ្ចប់នៃកិច្ចសន្ទនាអំពីការលក់។

នៅពេល"NO" គឺមានន័យថា"YES"


ប្រភេទទីបីនៃសំណួរ គឺជាការបំរែបំរួលមួយនៅលើចំនុចទីពីរខាងលើ ហើយត្រូវបានគេហៅថា "ចម្លើយអវិជ្ជមាន" នេះគឺជាពេលដែល"NO" គឺមានន័យថា"YES" ចំពោះសំណើរបស់អ្នក។ "តើអ្នកសប្បាយរីករាយជាមួយអ្នកផ្គត់ផ្គង់ដែលមានស្រាប់របស់អ្នកទេ?"  ប្រសិនបើអតិថិជននិយាយថា"NO" វាមានន័យថាពួកគេចាប់អារម្មណ៍ក្នុងការពិចារណាលើអ្នកផ្គត់ផ្គង់ថ្មី។"តើអ្នកទទួលបានលទ្ធផលដូចអ្វីដែលអ្នកបានរំពឹងទុកដែរឬទេ?"ប្រសិនបើអតិថិជននិយាយថា"NO" វាមានន័យថាអតិថិជនអាចបើកចិត្តពិចារណាលើផលិតផល ឬសេវាកម្មរបស់អ្នកជំនួសអោយអ្នកផ្គត់ផ្គង់ចាស់របស់គេ។

លំហាត់សម្រាប់បញ្ជេញសកម្មភាព

នៅទីនេះ មានរឿងពីរយ៉ាងដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះអោយបញ្ជេញសកម្មភាព។

ដំបូងៈចាប់ផ្តើមជាសំនួរបិទដោយប្រើប្រាស់ពាក្យកិរិយាស័ព្ទ។ នៅពេលណាដែលអ្នកចង់ឱ្យអតិថិជនកាន់តែជាក់លាក់ ឬជ្រើសរើសផលិតផលឬសេវាកម្មរបស់អ្នក។

ទីពីរៈសួរដោយប្រើប្រាស់សំនួរបិទយ៉ាងរីករាយដោយភាពកក់ក្តៅ ស្និទស្នាល ដោយប្រើប្រាស់សម្លេងសមរម្យ។ ត្រូវចេះបន្ទាបខ្លួន ផ្តល់កិត្តិយស យកចិត្តទុកដាក់ជានិច្ច ដោយកុំប្រើសម្ពាធ ឬឧបាយកលលើអតិថិជន។





ប្រភពៈ Brian Tracy

Comments

  1. បាទ អរគុណ តែពាក្យខ្មែរខ្លះៗ អានមិនទាន់យល់ទេ?

    ReplyDelete

Post a Comment