អត្តសញ្ញាណនៃកំពូលអ្នកលក់
អត្តសញ្ញាណនៃកំពូលអ្នកលក់ |
កំពូលអ្នកលក់ គឺមានលក្ខណះផ្សេងពីគេដោយសារគុណតម្លៃ។ គុណតម្លៃខ្ពស់តែងតែមានប្រៀប ឬអាទិភាពជាងការមានគុណតម្លៃទាប។
បើ់អ្នកកំណត់យកគុណតម្លៃមួយខ្ពស់ជាងអ្វីផ្សេងទៀត ហើយអ្នកត្រូវតែជ្រើសរើសការធ្វើអ្វីមួយ ឬអ្វីផ្សេងទៀត
ដោយអ្នកនឹងជ្រើសរើសសកម្មភាពដែលស្របនឹងគុណតម្លៃខ្ពស់របស់អ្នក។ នៅពេលអ្នកច្បាស់អំពីលំដាប់លំដោយនៃគុណតម្លៃរបស់អ្នក
នោះរាល់ការសម្រេចចិត្តរបស់អ្នកកាន់តែងាយស្រួលជាងមុន។
តើអ្វីជាគុណតម្លៃពិតប្រាកដរបស់អ្នក?
តើអ្នកអាចកំណត់ពីគុណតម្លៃពិតរបស់អ្នកបានយ៉ាងដូចម្តេច?
វាជារឿងធម្មតាទេ គឺអ្នកគ្រាន់តែសង្កេតមើលអាកប្បកិរិយារបស់អ្នក ជាពិសេសសង្កេតនៅពេលអ្នកធ្វើអ្វីមួយដែលអ្នកកំពុងតែស្ថិតក្រោមសម្ពាធអ្វីមួយនោះ។
គុណតម្លៃរបស់អ្នកតែងតែត្រូវបានបង្ហាញនៅក្នុងសកម្មភាពរបស់អ្នក។ វាមិនមែនជាអ្វីដែលអ្នកនិយាយឬចង់បាន ឬសង្ឃឹម ឬមានបំណងដែលជាការបង្ហាញពីគុណតម្លៃពិតរបស់អ្នកនោះទេ។
មានតែសកម្មភាពមួយប៉ុណ្ណោះដែលបញ្ជាក់ពីគុណតម្លៃពិតរបស់អ្នក។ ប្រសិនបើអ្នកចង់ដឹងពីគុណតម្លៃរបស់អ្នកនៅពេលនេះ អ្នកអាចពិនិត្យមើលពីអតីតកាលថ្មីៗរបស់អ្នក ហើយកត់សម្គាល់ពីជម្រើសដែលអ្នកបានធ្វើ នៅពេលអ្នកអាចមានជម្រើសមួយ ឬផ្សេងទៀតនោះ។
ជម្រើសរបស់អ្នក និងសកម្មភាពជាបន្តបន្ទាប់របស់អ្នក បានបង្ហាញដល់ខ្លួនអ្នក និងអ្នកដទៃនូវអ្វីជាមានគុណតម្លៃនិងសារៈសំខាន់បំផុតចំពោះអ្នក។
ប្រៀបធៀបនឹងអ្នកផ្សេង
នេះជាឧទាហរណ៍មួយ៖ មានមនុស្សពីរនាក់ដែលមានគុណតម្លៃបីយ៉ាងដូចគ្នា
គឺមានភាពជោគជ័យនៃគ្រូសារ ភាពជោគជ័យនៃសុខភាព
និងភាពជោគជ័យនៃអាជីព។ ភាពខុសគ្នាតែមួយរវាងមនុស្សពីរនាក់នេះគឺលំដាប់នៃសារៈសំខាន់ដែលពួកគាត់បានកំណត់អាទិភាពនៅលើគុណតម្លៃទាំងនេះ។
-មនុស្សទីមួយបាននិយាយថា" គ្រួសាររបស់ខ្ញុំគឺជាអាទិភាពដំបូងបំផុត
បន្ទាប់មកគឺសុខភាពរបស់ខ្ញុំ ហើយអាទិភាពទីបីគឺភាពជោគជ័យនៃអាជីពរបស់ខ្ញុំ។
-មនុស្សទីពីរបាននិយាយថា"ភាពជោគជ័យនៃអាជីពជាអាទិភាពដំបូង
បន្ទាប់មកគ្រួសារជាអាទិភាពទីពីរ ឯអាទិភាពទីបីគឺជាសុខភាព។
កំណត់ភាពខុសគ្នា
តើមានចរិតលក្ខណៈ និងបុគ្គលិកលក្ខណៈខុសគ្នារវាងមនុស្សទាំងពីរនាក់នេះឬទេ?
តើមានភាពខុសប្លែកគ្នាតែបន្តិចបន្តួច ឬមានភាពខុសគ្នាធំឬទេ? ក្នុងចំនោមមនុស្សពីរនាក់នេះតើអ្នកចង់ស្គាល់ និងក្លាយជាមិត្តជាមួយនរណា?
តើអ្នកអាចប្រាប់ពីភាពដាច់ដោយឡែកពីគ្នារវាងមនុស្សទាំងពីរនាក់នេះបានទេ? តើអ្នកគិតថាម្នាក់ណាដែលអ្នកចូលចិត្ត
និងជឿជាក់នោះ?
គុណតម្លៃគឺកំណត់ពីភាពខុសគ្នារបស់មនុស្ស
ចម្លើយចំពោះសំនួរទាំងនេះគឺបានបញ្ជាក់ច្បាស់។
មនុស្សដែលមានគុណតម្លៃខ្ពស់ក្នុងលំដាប់អាទីភាពដ៏ល្អប្រសើរ ជានិច្ចកាលក្លាយជាមនុស្សល្អជាងមនុស្សដែលមានលំដាប់គុណតម្លៃផ្សេងទៀត។
ការជ្រើសរើសគុណតម្លៃរបស់អ្នកបានកំណត់ពីគុណភាពនៃចារិកលក្ខណះរបស់អ្នក។ នៅពេលអ្នកជ្រើសរើសគុណតម្លៃជាច្រើនដូចជា
សុចរិតភាព ការស្រឡាញ់ សេចក្តីក្លាហាន ភាពស្មោះត្រង់ ភាពល្អឥតខ្ចោះ ឬការទទួលខុសត្រូវ
នោះជីវិតរបស់អ្នកបានរស់នៅដោយស្របជាមួយគុណតម្លៃទាំងនោះ ជារៀងរាល់ពេល ជារៀងរាល់ថ្ងៃ នោះអ្នកពិតជាបានក្លាយជាមនុស្សអស្ចារ្យម្នាក់។
គុណតម្លៃរបស់អ្នកគឺកំណត់ពីភាពពិតប្រាកដរបស់អ្នកថាអ្នកពិតជានរណា។
"ដោយសារតែអ្វីទាំងអស់នេះហើយ ដែលបានកំណត់ពីភាពខុសគ្នារវាងកំពូលអ្នកលក់ និងអ្នកលក់ក្នុងកម្រិតធម្មតានោះ"
លំហាត់សម្រាប់បញ្ជេញសកម្មភាព
នៅទីនេះ មានរឿងពីរយ៉ាងដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះអោយបញ្ជេញសកម្មភាព។
ទីមួយៈ គិតអំពីឥរិយាបថរបស់អ្នក របៀបជ្រើសរើសរបស់អ្នក
ក្នុងគ្រាអ្នកកំពុងតែរង់សម្ពាធអ្វីមួយ។ ចូរចង់ចាំថា មានតែអ្វីដែលអ្នកធ្វើ និងសកម្មភាពរបស់អ្នក
ដែលអាចប្រាប់ថាអ្នកពិតប្រាកដជានរណានោះ។
ទីពីរៈ សង្កេតមើលពីរបៀបដែលមនុស្សនៅជុំវិញអ្នកប្រព្រឹត្តនៅពេលដែលពួកគេត្រូវបានគេបង្ខំឱ្យជ្រើសរើស។ អ្នកនឹងអាចប្រើបានជាមួយមនុស្សដែលមានគុណតម្លៃស្រដៀងនឹងអ្នក។
ប្រភពៈ Brian Tracy
Comments
Post a Comment