គោលបំណងសំខាន់ៗរបស់អ្នកដែលមានផ្នត់គំនិតជាអ្នកមានក្នុងការបង្កើតអាជីវកម្មខុសពីអ្នកក្រ



 
គោលបំណងសំខាន់ៗរបស់អ្នកដែលមានផ្នត់គំនិតជាអ្នកមានក្នុងការបង្កើតអាជីវកម្មខុសពីអ្នកក្រ

មានមនុស្សជាច្រើនដែលចង់ធ្វើការឲ្យខ្លួនង ឬមានអាជីវកម្មដោយខ្លួនង។
ចំពោះគោលគំនិតនៃការបើកអាជីវកម្ម គឺមានចំនុចដូចគ្នា នឹងខុសគ្នាជាច្រើនផងដែរ។
អ្នកដែលមានផ្នត់គំនិតជាអ្នកមាននៅពេលរៀបចំបើកអាជីវកម្ម គឺពួកគាត់មានគោលបំណងបីធំៗ អ្នកដែលមានផ្នត់គំនិតជាអ្នកក្រវិញនៅពេលបើកអាជីវកម្ម គឺមានគោលបំណងតែមួយគត់។

តើអ្វីទៅជាចំនុចខុសគ្នារវាងអ្នកដែលមានផ្នត់គំនិតជាអ្នកក្រ និងអ្នកដែលមានផ្នត់គំនិតជាអ្នកមាននៅពេលរៀបចំ ឬដំណើរការអាជីវកម្មរបស់ពួកគាត់នោះ?

អ្នកមានផ្នត់គំនិតជាអ្នកក្រ

អ្នកដែលមានផ្នត់គំនិតជាអ្នកក្រ នៅពេលរៀបចំឬដំណើរការអាជីវកម្មរបស់គាត់ គឺដើម្បីតែទទូលបានប្រាក់ចំណេញ។ ពួកគាត់មានភាពជឿជាក់លើខ្លួនរបស់ពួកគាត់ផ្ទាល់ខ្លាំងបំផុតរហូតដល់លែងជឿថាមានអ្នកផ្សេងអាចមានសមត្ថភាពអាចដំណើរអាជីវកម្មនោះជំនួសពួកគាត់បាន។ ព្រោះតែមិនជឿជាក់នេះហើយ បានធ្វើឲ្យពួកគាត់ផ្ទាល់បានបង្កើតការងារឲ្យខ្លួនងធ្វើសឹងអស់មួយជីវិតរបស់ពួកគាត់ ឬមួយជីវិតនៃអាជីវកម្មរបស់ពួកគាត់។

អ្នកដែលមានផ្នត់គំនិតជាអ្នកមាន

អ្នកដែលមានផ្នត់គំនិតជាអ្នកមាន នៅពេលរៀបចំ ឬដំណើរការអាជីវកម្មរបស់គាត់ គឺមានគោលបំណងបីយ៉ាង:

1/ ដើម្បីប្រាក់ចំណេញ
2/បង្កើតតម្លៃជួនអាជីវកម្ម
3/អាចលក់ភាគហ៊ុនបាន

នរណាៗក៏ចង់ទទួលបានប្រាក់ចំណេញនៅក្នុងពេលដំណើរការអាជីវកម្មដែរ តែអ្នកមាន គឺពួគគាត់មានផ្នត់គំនិត និងគោលបំណងលើសពីអ្នកដែលមានផ្នត់គំនិតជាអ្នកក្រ។ អ្នកដែលមានផ្នត់គំនិតជាអ្នកមាន គឺពួកគាត់តែងតែស្វែងរកបុគ្គលដែលមានសមត្ថភាពជាងពួកគាត់ ដើម្បីមកជួយធ្វើឲ្យអាជីវកម្មរបស់ពួកគាត់ឲ្យកាន់តែរីកចំរើនទៅមុខ នឹងកាន់តែរឹងមាំក្នុងរយៈពេលយូរអង្វែង។ អញ្ចឹងហើយ អាជីវកម្មដែលពួកគាត់បានបង្កើតនោះ គឺបានផ្តល់ផលចំណេញអោយពួកគាត់ ហើយនៅក្នុងអាជីវកម្មទាំងនោះមានបុគ្គលដែលមានសមត្ថភាពខ្ពស់ៗដែលជួយជំរុញបន្តឲ្យកើនតម្លៃក្រុមហ៊ុន និងកាន់តែមានចំណាត់អារម្មណ៍ខ្ពស់ពីអ្នកនៅជុំវិញ ជាពិសេសគឺមានការចាប់អារម្មណ៍ពីវិនិយោគិនជាច្រើន​ ដែលជាកត្តាជួយឲ្យលក់ភាគហ៊ុនបាន ដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស)  ភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី (ភីភីអេសភី) កំពង់ផែស្វយ័តភ្នំពេញ  ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី  រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ FACEBOOK  GOOGLE  AMAZON ALIBABA និងAPPLE មានជាច្រើនផ្សេងទៀត។


អ្នកដែលមានផ្នត់គំនិតជាអ្នកមាន គឺពួកគាត់អាចដកខ្លួនចេញពីអាជីវកម្មទាំងនោះបាន នៅពេលណាមួយនោះ ហើយអាជីវកម្មទាំងនោះនៅតែបន្តចិញ្ជឹមពួកគាត់។

តើអ្នកចង់បង្កើតអាជីកម្មដែលអាចចិញ្ជឹមអ្នកនៅពេលដែលចូលនិវត្តន៍ទេ?




 ប្រភពៈ លោកគ្រូ សៀវ​ សុផល








Comments