មូលហេតុទាំង១០ដែលកំពូលអ្នកលក់ទទូលបានជោគជ័យៈ បង្កើនអាជីពលក់របស់អ្នក

មូលហេតុទាំង១០ដែលកំពូលអ្នកលក់ទទូលបានជោគជ័យៈ បង្កើនអាជីពលក់របស់អ្នក



២០%នៃកំពូលអ្នកលក់គឺរក៨០%នៃប្រាក់សរុប

គោលដៅរបស់អ្នក គឺក្លាយជាមនុស្សដែលមានប្រាក់ខែខ្ពស់បំផុតក្នុងអាជីពរបស់អ្នក និងបង្កើនអាជីពលក់របស់អ្នកដោយប្រើគន្លឹះសំខាន់ដើម្បីទទួលបានជោគជ័យក្នុងការលក់។ សំណាងដ៏ល្អនេះ គឺមានភាពងាយស្រួលជាងការគិតរបស់អ្នកទៅទៀត។

គន្លឹះក្នុងការទទួលបានជោគជ័យ # ១: កំពូលអ្នកលក់ធ្វើអ្វីដែលពួកគេស្រឡាញ់

គ្រប់ការជោគជ័យទាំងអស់ គ្រប់អ្នកលក់មានចំណូលខ្ពស់ទាំងអស់ គឺស្រឡាញ់អាជីពលក់របស់ពួកគាត់។  អ្នកត្រូវតែរៀនស្រឡាញ់ការងាររបស់អ្នកហើយបន្ទាប់មកប្តេជ្ញាដើម្បីទទូលបានភាពល្អប្រសើរបំផុតនៅក្នុងវិស័យរបស់អ្នក។

វិនិយោគពេលវេលាដ៏ចាំបាច់ដើម្បីបង្កើនអាជីពក្នុងការលក់របស់អ្នក ព្រមទាំងបូជាអ្វីគ្រប់យ៉ាងដើម្បីក្លាយជាកំពូលអ្នកលក់ក្នុងកម្រិតកំពូល១០%។

គន្លឹះសំខាន់ដើម្បីភាពជោគជ័យ # ២: ពួកគេសម្រេចចិត្តយ៉ាងជាក់លាក់នូវអ្វីដែលពួកគេចង់បាន

សូមកុំអស់សង្ឃឹម ចូរសម្រេចចិត្តឲ្យច្បាស់ពីអ្វីដែលអ្នកចង់បានពិតប្រាកដសម្រាប់ជិវិត។ កំណត់ថាវាជាគោលដៅសម្រាប់អាជីពលក់របស់អ្នក ហើយបន្ទាប់មកកំណត់ថាតើតម្លៃអ្វីដែលអ្នកនឹងត្រូវចំណាយដើម្បីយកវា។ យោងតាមការស្រាវជ្រាវ មនុស្សពេញវ័យតែ ៣ ភាគរយប៉ុណ្ណោះបានសរសេរគោលដៅ ហើយអ្នកទាំងនេះគឺជាមនុស្សដែលទទួលបានជោគជ័យបំផុតនិងមានចំណូលខ្ពស់បំផុតនៅគ្រប់វិស័យ។ ពួកគាត់គឺជាអ្នកផ្តាល់ប្តូរ ជាអ្នកធ្វើសកម្មភាព ជាអ្នកបង្កើតនិងជាអ្នកច្នៃប្រឌិតនៅក្នុងជាកំពូលអ្នកលក់ និងជាកំពូលសហគ្រិន។

គន្លឹះដើម្បីទទួលបានជោគជ័យ # ៣: ពួកគាត់អនុវត្តគោលដៅនៃការលក់របស់ពួកគាត់ដោយការតស៊ូ

គន្លឹះដើម្បីទទួលបានជោគជ័យក្នុងការលក់គឺអនុវត្តន៍គោលដៅរបស់អ្នកដោយការរតស៊ូនិងមានឆន្ទៈឆ្ពោះទៅជោគជ័យ។

ចូរសម្រេចចិត្តដោយឆ្លងកាត់បេះដូងនិងព្រលឹងរបស់អ្នកឱ្យទទួលបានភាពជោគជ័យនិងឈានទៅដល់ការសម្រេចគោលដៅនៃការលក់។ ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការបង្កើនអាជីពលក់របស់អ្នក និងក្លាយជាអ្នកលក់ម្នាក់ដែលមានចំណូលខ្ពស់។ នោះនឹងគ្មានអ្វីមួយអាចមកបញ្ឈប់ ឬបំបាក់ទឹកចិត្តអ្នកបានឡើយ។

គន្លឹះសំខាន់ដើម្បីភាពជោគជ័យ # ៤: ពួកគាត់បានប្តេជ្ញាចិត្តដើម្បីការរៀនសូត្រពេញមួយជីវិត

គំនិតរបស់អ្នក គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នក ហើយគុណភាពនៃការគិតរបស់អ្នកគឺកំណត់គុណភាពនៃអាជីពលក់របស់អ្នក។

"ចូរប្តេជ្ញាខ្លួនឯងដើម្បីសិក្សាពេញមួយជីវិត"

ខ្ញុំមិនអាចសង្កត់ធ្ងន់ទៅលើរឿងនេះញឹកញាប់បានទេ។ ចំពោះការអាន​ ការស្តាប់កម្មវិធីអូឌីយូ ការចូលរួមសិក្ខាសាលា ហើយកុំភ្លេចថាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលអ្នកនឹងមានគឺជាគំនិតរបស់អ្នក។ ពេលអ្នកនៅតែបន្តរៀន នោះអ្នកនឹងក្លាយទៅជាអ្នកលក់ដ៏មានតម្លៃបំផុតនៅក្នុងក្រុមហ៊ុនរបស់អ្នក។ ចំណេះដឹងជាច្រើន ដែលអ្នកបានទទូលបាន អាចធ្វើឲ្យអ្នកអនុវត្តនូវគោលបំណងបាន វាជាក់ស្តែងនឹងក្លាយជារង្វាន់របស់អ្នក ហើយអ្នកនឹងទទួលបានប្រាក់កម្រៃកាន់តែច្រើន។

គន្លឹះដើម្បីទទួលបានជោគជ័យ # ៥: កំពូលអ្នកលក់ប្រើពេលវេលារបស់ពួកគាត់បានយ៉ាងល្អប្រសើរ

ពេលវេលារបស់អ្នក គឺអ្នកត្រូវតែលក់។  វាជាទ្រព្យសកម្មចម្បងរបស់អ្នក។ របៀបដែលអ្នកប្រើពេលវេលារបស់អ្នក គឺកំណត់កំរិតស្តង់ដារនៃការរស់នៅរបស់អ្នក។ ដូច្នេះសូមដោះស្រាយដើម្បីអាចឲ្យអ្នកបានប្រើពេលវេលារបស់អ្នកល្អប្រសើរបាន។ ជារៀងរាល់ថ្ងៃត្រូវចាប់ផ្តើមធ្វើជាមួយនឹងបញ្ជីការងារ(List)។ ពេលវេលាដ៏ល្អបំផុតដើម្បីបង្កើតបញ្ជីការងាររបស់អ្នកគឺនៅយប់ មុនពេលត្រូវធ្វើនៅពេលព្រឹក។  សរសេរអ្វីគ្រប់យ៉ាងដែលអ្នកត្រូវធ្វើនៅថ្ងៃបន្ទាប់ ដោយចាប់ផ្តើមពីការណាត់ជួបរបស់អ្នក ហើយបន្ទាប់មកបន្តសរសេរអ្វីគ្រប់យ៉ាងដែលអ្នកអាចគិតបាន។

គន្លឹះដើម្បីទទួលបានជោគជ័យ # ៦: ពួកគាត់បានធ្វើតាមមេដឹកនាំ

ធ្វើអ្វីដែលមនុស្សជោគជ័យធ្វើ (ធ្វើតាមអ្នកដឹកនាំ តែមិនមែនធ្វើជាអ្នកដើរតាមឡើយ)។ ធ្វើអ្វីដែលកំពូលអ្នកលក់នៅក្នុងក្រុមហ៊ុនរបស់អ្នកធ្វើ។ កំណត់អត្តសញ្ញាណអ្នកលក់ដែលល្អបំផុតនៅក្នុងវិស័យរបស់អ្នក និងយកគំរូតាមពួគាត់។ ប្រសិនបើអ្នកចង់ក្លាយទៅជាកំពូលអ្នកលក់ម្នាក់ក្នុងចំណោមកំពូលអ្នកលក់ដ៏ល្អបំផុតនៅក្នុងក្រុមហ៊ុនរបស់អ្នក សូមទៅរកឬជួបអ្នកដែលមានចំណូលខ្ពស់ទាំងនេះហើយសុំការណែនាំឬការចង្អុលបង្ហាញពីពួកគាត់។ សួរពួកគាត់ថា តើអ្នកគួរធ្វើអ្វីដើម្បីកែលម្អអាជីពលក់របស់អ្នកឲ្យបានល្អប្រសើរ។ សួរអំពីអាកប្បកិរិយា ទស្សនវិជ្ជានិងវិធីសាស្ត្ររបស់ពួកគាត់ និងអតិថិជនរបស់ពួកគេ។

គន្លឹះដើម្បីជោគជ័យ # ៧: ពួកគាត់ដឹងថាអាកប្បកិរិយា គឺជាអ្វីៗគ្រប់យ៉ាងទាំងអស់

ចូរការពារសុចរិតភាពគ្រប់លក្ខណៈរបស់អ្នកឲ្យដូចជារបស់ពិសិដ្ធ។ គ្មានអ្វីសំខាន់ជាងគុណភាពនៃជីវិតរបស់អ្នករស់នៅក្នុងសង្គមជាតិរបស់យើងទេ។ ក្នុងជំនួញ និងការលក់ជោគជ័យ អ្នកត្រូវតែមានភាពជឿជាក់។ អ្នកអាចទទួលជោគជ័យបានលុះត្រាតែមនុស្សទុកចិត្តលើអ្នកហើយជឿជាក់លើអ្នក។ ការជឿទុកចិត្តត្រូវបានគេកំណត់ថាជាកត្តាសំខាន់បំផុត រវាងអ្នកលក់និងអតិថិជន និងរវាងក្រុមហ៊ុនមួយជាមួយក្រុមហ៊ុនដទៃផ្សេងទៀត។

គន្លឹះដើម្បីជោគជ័យ # ៨: ពួកគាត់បានប្រើប្រាស់ការច្នៃប្រឌិតរបស់ពួកគាត់

ចូរគិតថាខ្លួនអ្នកជាមនុស្សឆ្លាតវៃ ហើយអ្នកមានទេពកោសល្យផងដែរ។ ទទួលស្គាល់ថាអ្នកមានប្រភពនៃការច្នៃប្រឌិតដ៏អស្ចារ្យដែលអ្នកមិនធ្លាប់ប្រើ។ និយាយខ្លាំង ៗ ម្ដងហើយម្ដងទៀតថា"ខ្ញុំជាមនុស្សពេញដោយទេពកោសល្យខ្ពស់! ខ្ញុំជាមនុស្សពេញដោយទេពកោសល្យខ្ពស់! ខ្ញុំជាមនុស្សពេញដោយទេពកោសល្យខ្ពស់! " អាចស្តាប់ទៅដូចជាការបំផ្លើស ប៉ុន្តែវាមិនមែនទេ។ ព្រោះថាការពិតគឺថាមនុស្សគ្រប់រូបមានសមត្ថភាពដើម្បីអនុវត្តកម្រិតទេពកោសល្យបានលើសពីមួយចំនុច។ គឺមាននៅក្នុងខ្លួនរបស់អ្នក អ្នកឥឡូវនេះសមត្ថភាពក្នុងការធ្វើ គឺមានលើសពីអ្វីដែលអ្នកធ្លាប់បានធ្វើទៅទៀត។


គន្លឹះដើម្បីទទួលបានជោគជ័យ # ៩: ពួកគាត់អនុវត្តច្បាប់មាស

អនុវត្តគោលការណ៍មាសនៅក្នុងគ្រប់អន្តរកម្ម(ទំនាក់ទំនង)របស់អ្នកជាមួយអ្នកដទៃ។

"ចូរប្រព្រឹត្តចំពោះអ្នកដទៃ ដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដែរ"

បើអ្នកគិតថាអ្នកជាអតិថិជន អញ្ជឹងតើអ្នកចង់ទទូលបានអ្វីខ្លះ?

ច្បាស់ណាស់ អ្នកចង់ឱ្យអ្នកលក់មានភាពស្មោះត្រង់ជាមួយអ្នក។ អ្នកចង់ឱ្យអ្នកលក់ឆ្លៀតពេលដើម្បីឱ្យយល់ច្បាស់ពីបញ្ហា ឬតម្រូវការរបស់អ្នក ហើយធ្វើការបង្ហាញអ្នកពីមួយជំហានទៅមួយជំហាន និងដំណោះស្រាយដែលអាចជួយឲ្យអ្នកមានជីវិតប្រសើរឡើង ឬការងារឲ្យមានគុណតម្លៃ។ ប្រសិនបើនេះជាអ្វីដែលអ្នកចង់បានពីអ្នកលក់ អញ្ចឹងអ្នកត្រូវច្បាស់ថាអ្នកបានផ្តល់វាទៅដល់គ្រប់អតិថិជនដែលអ្នកបាននិយាយជាមួយ។

គន្លឹះដើម្បីទទួលបានជោគជ័យ # ១០: ពួកគាត់បានចំណាយតម្លៃសម្រាប់ភាពជោគជ័យ

ជាចុងក្រោយ ហើយវាប្រហែលជាសំខាន់ជាងអ្វីៗផ្សេងទៀត គឹដោះស្រាយចំពោះការងារដែលលំបាកៗ។ នេះជាគន្លឹះដ៏សំខាន់ដើម្បីទទួលបានជោគជ័យនៅក្នុងជីវិត។
គន្លឹះដើម្បីទទួលបានជោគជ័យក្នុងការលក់គឺចាប់ផ្តើមពីស្រួលបន្តិច និងធ្វើការនៅចំនុចពិបាកបន្តិច និងបន្តទៅមុនបន្តិចម្តងៗ។ ធ្វើរឿងតូចដែលមនុស្សធម្មតាតែងតែព្យាយាមគេចចេញពីការធ្វើ។ នៅពេលដែលអ្នកចាប់ផ្តើមថ្ងៃធ្វើការ ធ្វើការដោះស្រាយ " សូមតាំងចិត្ត ធ្វើការគ្រប់ពេលវេលា"។

-កុំខ្ជះខ្ជាយពេលវេលា

-រក្សាការបន្តទៅមុខ

-ផ្លាស់ប្តូរឲ្យយ៉ាងលឿន



ប្រភពពីលោកគ្រូៈ Brian Tracy

Comments